អភិបាល ខេត្ដស្វាយរៀង ៖ មិនទាន់មាន ការឃាត់ខ្លួន អភិបាលក្រុង បាវិត នៅឡើយទេ
Saturday, 03 March 2012
ដោយ ៖ គុជ វិភាគ
DAP-News
ស្វាយរៀង ៖ ឆ្លើយតបទៅនឹង សេចក្ដី រាយការណ៍ និងប្រភពព័ត៌មានជាច្រើន ដែល លើកឡើងតៗ គ្នាថា អភិបាលក្រុងបាវិត លោកឈូក បណ្ឌិត ដែលត្រូវបានក្លាយ ជាជនសង្ស័យ នៅក្នុងសកម្មភាព បាញ់ ប្រហារពលការិនី ឱ្យរងរបួសធ្ងន់ ចំនួន៣នាក់នោះ ត្រូវបានឃាត់ខ្លួន លោកអភិបាល ខេត្ដស្វាយរៀង ជៀង អំ បានបញ្ជាក់ តាម ទូរស័ព្ទ ថា គិតត្រឹមព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១២ នេះ នៅពុំទាន់ មានការឃាត់ ខ្លួនលោកឈូក បណ្ឌិត នៅឡើយទេ ។
លោកជៀង អំ បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលតាមទូរស័ព្ទថា អភិបាលក្រុងបាវិត លោកឈូក បណ្ឌិត មិន ទាន់ត្រូវបានឃាត់ខ្លួននោះទេ ពោលតុលាការនិងអនុវត្ដតាមនីតិវិធីរបស់ខ្លួន នៅក្នុង ករណីនេះ ។
កាលពីព្រឹកមិញ មេបញ្ជាការកងរាជអា វុធហត្ថខេត្ដស្វាយរៀង លោកអន សឿន ក៏ បានបញ្ជាក់តាម ទូរ ស័ព្ទថា ពុំទាន់ឮពីដំណឹងនៃ ការឃាត់ខ្លួន លោកឈូក បណ្ឌិត អភិបាលក្រុងបាវិតនោះឡើយ ដូចទៅ នឹងការអះអាងផងដែរ ពីសំណាក់លោកគៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នង ការនគរបាលជាតិ។
ការទន្ទឹងរង់ចាំ ពីការតាម ចាប់ខ្លួន អភិបាលក្រុងបាវិតរូបនេះ បានធ្វើឡើង បន្ទាប់ ពីលោកឧបនាយក រដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បាន ទម្លាយការសួររបស់ អ្នកកាសែតថា លោកឈូក បណ្ឌិត ពិតជា ជនសង្ស័យ ដែលបានធ្វើការបាញ់ប្រហារទៅលើកម្មករកម្មការិនី ពេលកំពុងតវ៉ា នៅក្រុងបាវិត បណ្ដាលឱ្យពលការិនី ៣រូប រងរបួសធ្ងន់ ត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment