ប្រាជ្ញានាំអោយកោតខ្លាចព្រះជាម្ចាស់
កូនអើយ ចូរកុំភ្លេចពាក្យទូន្មានរបស់ឪពុកឡើយ។ ចូរប្រតិបត្តិតាមពាក្យដែលឪពុកបានផ្ដែផ្ដាំជានិច្ច។ ឱវាទរបស់ឪពុក នឹងផ្ដល់អោយកូនមានអាយុយឺនយូរ, ប្រកបដោយសេចក្ដីសុខសាន្ត។
ចូរកាន់ចិត្តភក្ដី និងចិត្តសច្ចៈជានិច្ច, គឺត្រូវចារឹកគុណសម្បត្តិនេះជាប់ក្នុងចិត្ត ដូចពាក់គ្រឿងអលង្ការជាប់នៅនឹងកដែរ។ ពេលនោះ កូននឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់, គាប់ចិត្តមនុស្សផងទាំងពួង, ហើយកូននឹងមានកេរ្តិ៍ឈ្មោះល្អ។
ចូរកាន់ចិត្តភក្ដី និងចិត្តសច្ចៈជានិច្ច, គឺត្រូវចារឹកគុណសម្បត្តិនេះជាប់ក្នុងចិត្ត ដូចពាក់គ្រឿងអលង្ការជាប់នៅនឹងកដែរ។ ពេលនោះ កូននឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់, គាប់ចិត្តមនុស្សផងទាំងពួង, ហើយកូននឹងមានកេរ្តិ៍ឈ្មោះល្អ។
កុំពឹងលើការចេះដឹងរបស់ខ្លួនឡើយ, តែត្រូវទុកចិត្តលើព្រះអម្ចាស់ទាំងស្រុង។ ចូរនឹកដល់ព្រះអម្ចាស់ក្នុងគ្រប់កិច្ចការដែលកូនធ្វើ, នោះព្រះអង្គនឹងត្រួសត្រាយផ្លូវរបស់កូន។ កុំចាត់ទុកខ្លួនឯងថាជាអ្នកមានប្រាជ្ញាឡើយ។ ផ្ទុយទៅវិញ ត្រូវគោរពកោតខ្លាចព្រះអម្ចាស់, ហើយងាកចេញពីអំពើអាក្រក់។ ការប្រព្រឹត្តដូច្នេះ ជាឱសថព្យាបាលខ្លួនអោយបានជាសះស្បើយពីជំងឺ។
ចូរយកផលដំបូងនៃទ្រព្យសម្បត្តិដែលកូនរកបាន មកថ្វាយព្រះអម្ចាស់ ដើម្បីសំដែងការគោរពចំពោះព្រះអង្គ។ ធ្វើដូច្នេះ កូននឹងមានស្រូវពេញជង្រុក, ហើយមានស្រាទំពាំងបាយជូរដ៏បរិបូណ៌ហូរហៀរ។
ចូរយកផលដំបូងនៃទ្រព្យសម្បត្តិដែលកូនរកបាន មកថ្វាយព្រះអម្ចាស់ ដើម្បីសំដែងការគោរពចំពោះព្រះអង្គ។ ធ្វើដូច្នេះ កូននឹងមានស្រូវពេញជង្រុក, ហើយមានស្រាទំពាំងបាយជូរដ៏បរិបូណ៌ហូរហៀរ។
កូនអើយ មិនត្រូវមើលងាយការប្រៀនប្រដៅរបស់ព្រះអម្ចាស់ឡើយ, ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ត នៅពេលព្រះអង្គស្ដីបន្ទោសដែរ, ដ្បិតព្រះអម្ចាស់តែងតែប្រៀនប្រដៅអស់អ្នក ដែលព្រះអង្គស្រឡាញ់ ,ដូចឪពុកវាយប្រដៅកូនជាទីស្រឡាញ់របស់ខ្លួន។
ប្រាជ្ញានាំអោយមានសុភមង្គល
អ្នកណារកប្រាជ្ញាឃើញ, អ្នកណារៀនដឹងខុសត្រូវ, អ្នកនោះមានសុភមង្គលហើយ, ដ្បិតប្រាជ្ញាដែលគេរកបាននេះ ប្រសើរជាងមានប្រាក់, ហើយផ្ដល់អោយគេបានចំណេញច្រើនជាងមានមាសទៅទៀត។
ប្រាជ្ញាមានតម្លៃលើសត្បូង, ហើយអ្វីៗទាំងអស់ដែលអ្នកប្រាថ្នាចង់បាន ពុំអាចមានតម្លៃស្មើនឹងប្រាជ្ញានេះឡើយ។
ប្រាជ្ញាមានតម្លៃលើសត្បូង, ហើយអ្វីៗទាំងអស់ដែលអ្នកប្រាថ្នាចង់បាន ពុំអាចមានតម្លៃស្មើនឹងប្រាជ្ញានេះឡើយ។
ប្រាជ្ញាផ្ដល់អោយមានអាយុយឺនយូរ, ព្រមទាំងនាំអោយមានសម្បត្តិ និងកិត្តិយសដ៏រុងរឿងទៀតផង។
ប្រាជ្ញាដឹកនាំមនុស្សអោយរស់នៅដោយសុខដុមរមនា និងសុខសាន្ត។
ប្រាជ្ញាជាដើមឈើ ផ្ដល់ជីវិត សំរាប់អស់អ្នកដែលបេះផ្លែបរិភោគ។ អ្នកណាមានប្រាជ្ញាជាប់ក្នុងខ្លួន, អ្នកនោះមានសុភមង្គលហើយ។
ព្រះអម្ចាស់បានបង្កើតផែនដី ដោយសារព្រះប្រាជ្ញាញាណ, ហើយព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ ដោយសារព្រះតម្រិះរបស់ព្រះអង្គ។ ព្រះអង្គបានធ្វើអោយទឹកផុសចេញពីទីជំរៅ និងអោយពពកបង្អុរភ្លៀងចុះមក ដោយសារព្រះតម្រិះដ៏វាងវៃរបស់ព្រះអង្គ។
ព្រះអម្ចាស់ការពារអ្នកមានប្រាជ្ញា
កូនអើយ ចូរដឹងខុសត្រូវ និងរិះគិតពិចារណាជានិច្ច។ កុំធ្វេសប្រហែសឡើយ, ដ្បិតការដឹងខុសត្រូវ និងការរិះគិតពិចារណា ផ្ដល់អោយកូនមានជីវិត, មានកិរិយាមារយាទថ្លៃថ្នូរ។ ពេលនោះ កូននឹងរស់នៅដោយសុខសាន្ត, ហើយគ្មានអ្វីធ្វើអោយកូនជំពប់ដួលបានឡើយ។ កូននឹងចូលដំណេកដោយឥតភ័យខ្លាច, ហើយដេកលង់លក់យ៉ាងស្កប់ស្កល់។ កូននឹងមិនបារម្ភខ្លាចក្រែងមានភ័យអាសន្ន ឬខ្លាចក្រែងមានជនពាលចូលមកវាយធ្វើបាបឡើយ, ដ្បិតព្រះអម្ចាស់នឹងការពារកូន។ ព្រះអង្គមិនបណ្ដោយអោយកូនធ្លាក់ទៅក្នុងអន្ទាក់ណាមួយឡើយ។
ត្រូវមានចិត្តស្រឡាញ់អ្នកដទៃ
មិនត្រូវបដិសេធនឹងជួយអ្នកដែលត្រូវការជំនួយពីកូនឡើយ, គឺត្រូវជួយគេតាមលទ្ធភាពរបស់កូន។ បើអ្នកដទៃមកសុំអ្វីពីកូន, ហើយបើកូនមាន មិនត្រូវពោលទៅគេថា «ទៅសិនចុះ។ ចាំស្អែកសឹមត្រឡប់មកវិញ, ខ្ញុំនឹងប្រគល់ជូន។»
មិនត្រូវប៉ុនប៉ងធ្វើបាបមិត្តភក្ដិដែលរស់នៅជិតខាងកូន, ហើយទុកចិត្តលើកូននោះឡើយ។ កុំរករឿងនរណាម្នាក់ ដោយឥតហេតុ, គឺកុំរករឿងអ្នកដែលមិនបានធ្វើអ្វីខុសចំពោះកូន។
កុំច្រណែននឹងមនុស្សឃោរឃៅ។ កុំប្រព្រឹត្តតាមគេឡើយ, ដ្បិតព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងមនុស្សខិលខូចទេ, តែព្រះអង្គស្និទ្ធស្នាលជាមួយមនុស្សទៀងត្រង់។
ព្រះអម្ចាស់ដាក់បណ្ដាសាក្រុមគ្រួសាររបស់មនុស្សពាល, តែព្រះអង្គប្រទានពរអោយក្រុមគ្រួសារមនុស្សសុចរិត។
ព្រះអង្គមើលងាយអស់អ្នកដែលមើលងាយគេ, តែព្រះអង្គសំដែងព្រះហឫទ័យប្រណីសន្ដោស ចំពោះអស់អ្នកដែលគ្មានទីពឹង។
អ្នកមានប្រាជ្ញានឹងបានទទួលសិរីរុងរឿងទុកជាមត៌ក, តែមនុស្សខ្លៅនឹងត្រូវអាម៉ាស់វិញ។
1 comment:
Are there GOD or GODS in this planet
earth or other planets?
Who was/is GOD or GODS?
Who wrote the words of GOD or GODS?
There was/is no GOD or GODS.
GOD is in your mind and in your
heart.
The intelligent people wrote the
words of GOD or GODS,not GOD or GODS.
The WISE MEN wrote the WORDS of
GOD,the fool men followed their
WORDS.
People should think what the
wrongdoings and the good doings.
Half people in the world did not
believe in God,but half of them
are nonbelievers.
The God believers have done the
right things,so have done the nonbelievers.
All these are people rights.
Post a Comment