Friday, March 02, 2012

SRP Lawyer Choung Chou-ngy sues 3 Kandal provicincial court officials

មេធាវី​បក្សប្រឆាំង លោក ជូ​ង ជូ​ងី បានដាក់​ពាក្យបណ្ដឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ប្ដឹង​មន្ត្រី​តុលាការ​ខេត្តកណ្ដាល ៣​រូប
មេធាវី​បក្សប្រឆាំង ប្ដឹង​មន្ត្រី​តុលាការ​ខេត្តកណ្ដាល ៣​រូប​

ថ្ងៃទី 2 មីនា 2012
ដោយ : រតនា
CEN

Synopsis: SRP Lawyer Choung Chou-ngy filed a lawsuit with the minister of Justice against 3 Kandal provincial court officials: (1) Lim Sokuntha, a jugde at the Kandal provincial court, (2) Vong Bunvisoth, the deputy prosecutor at the Kandal provincial cout, and (3) Sum Bora, a clerk for the Kandal provincial court. The trio is accused of colluding to falsify a document to send Meas Peng – a client of Choung Chou-ngy – to jail temporarily and also for issuing false summons order against Meas Peng.

ភ្នំពេញ: មេធាវី​បក្សប្រឆាំង លោក ជូ​ង ជូ​ងី បានដាក់​ពាក្យបណ្ដឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ប្ដឹង​មន្ត្រី​តុលាការ​ខេត្តកណ្ដាល ៣​រូប រួមមាន លោក លឹម សុគ​ន្ថា ចៅក្រម​សាលាដំបូង​ខេត្តកណ្ដាល លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្ដាល និង​លោក ស៊ុម បូរ៉ា ក្រឡាបញ្ជី​សាលាដំបូង​ខេត្តកណ្ដាល ពី​ករណី​ឃុបឃិត​គ្នា ធ្វើ​ដីកា​សម្រេច​ឃុំខ្លួន​ឈ្មោះ មាស ប៉េង បណ្ដោះអាសន្ន និង​ធ្វើ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ឈ្មោះ មាស ប៉េង ក្លែងបន្លំ បំភ្លៃ បំភាន់​ការពិត​។​

​យោងតាម​ពាក្យបណ្ដឹង​របស់លោក ជូ​ង ជូ​ងី ចុះ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១១ ដែល CEN ទទួលបាន​នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១២ បាន​លើកឡើងថា កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១១ ជន​ត្រូវ​ចោទ​ឈ្មោះ មាស ប៉េង បាន​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​លោក លឹម សុគ​ន្ថា ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល ដោយមាន​លោក (​ជូ​ង ជូ​ងី​) ជា​មេធាវី​ការពារ​សិទ្ធិ អម​ទៅជា​មួយ​ផង​។ ពេល​ចាប់​ផ្លើ​ម​សួរ​យក​ចម្លើយ មាស ប៉េង លោក​បានទាមទារ​ឲ្យ​មាន​តំណាង​អយ្យការ​ចូលរួម​ក្នុង​ការយក​ចម្លើយ តែ​លោក វង្ស ប៊ុន​វិសុទ្ធ បាន​ចូលរួម​ស្ដាប់​ចម្លើយ​បាន​មួយ​រយៈពេល​ខ្លី ក៏​ចាក​ចេញពី​បន្ទប់​ចៅក្រម​ស៊ើបសួរ មិនបាន​ចូលរួម​ស្ដាប់​ចម្លើយ​ឈ្មោះ មាស ប៉េង រហូតដល់​ចប់​ទេ​។ ក្រោយពី​សួរចម្លើយ​រួច លោក​ចៅក្រម លឹម សុគ​ន្ថា បានអនុញ្ញាត​ឲ្យ​ឈ្មោះ មាស ប៉េង ត្រឡប់ទៅផ្ទះ​វិញ​ជាធម្មតា ហើយ​តម្រូវ​ឲ្យ​ឈ្មោះ មាស ប៉េង ចូលទៅ​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១១ មួយលើកទៀត​។​


​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១១ ឈ្មោះ មាស ប៉េង ក៏បាន​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​លោក លឹម សុគ​ន្ថា ម្ដងទៀត ប៉ុន្តែ​ពេលនោះ មិនមាន​តំណាង​អយ្យការ លោក វង្ស ប៊ុន​វិសុទ្ធ ចូលរួម​ស្ដាប់​ចម្លើយ​លោក មាស ប៉េង ទេ​។​

​ក្រោយពី​សួរចម្លើយ​ឈ្មោះ មេស ប៉េង ចប់ ម៉ោង​ជិត ១២ ថ្ងៃត្រង់ ឈ្មោះ មាស ប៉េង ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ពន្ធនាគារ ពេលនោះ​លោក (​ជូ​ង ជូ​ងី​) បានទាមទារ​រក​ដីកា​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន ពី​លោក លឹម សុគ​ន្ថា តែ​លោក លឹម សុគ​ន្ថា មិនមាន​ដីកា​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន បង្ហាញ​លោក​ទេ​។ លោក​បានទាមទារ​រក​ដីកា​សម្រេច​ឃុំខ្លួន មាស ប៉េង ជាច្រើនលើក តែ​លោក លឹម សុគ​ន្ថា នៅតែ​មិនមាន​ដីកា​សម្រេច​ឃុំខ្លួន មាស ប៉េង បង្ហាញ​លោក​ដែរ​។​

​ដោយ​សង្កេតឃើញថា មិនមាន​ដីកា​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន លោក​ក៏បាន​ធ្វើដំណើរ​ទៅ​ពន្ធនាគារ​ខេត្តកណ្ដាល ចូលជួប​មន្ត្រី​ពន្ធនាគារ សួររក​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​។ មិនមាន​មន្ត្រី​ពន្ធនាគារ​ណា​ម្នាក់​បង្ហាញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​។ លោក​ក៏បាន​តវ៉ា​ថា កាលណា​មិនមាន​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ពី​តុលាការ​ទេ ពន្ធនាគារ​មិនអាច​ឃុំខ្លួន មាស ប៉េង បានទេ​។ ពេលនោះ​លោក​ក៏បាន​នាំ មាស ប៉េង ចេញពី​ពន្ធនាគារ ប៉ុន្តែ​ត្រូវបាន​មន្ត្រី​ស្នងការដ្ឋាន​ខេត្តកណ្ដាល ខា​ឃាំង​មិន​ឲ្យ​លោក​នាំ មាស ប៉េង ចាក​ចេញពី​ពន្ធនាគារ​។​

​ប្រហែល ១០ នាទី​ក្រោយមក ឃើញ​បុរស​ម្នាក់ តាម​ការកត់សម្គាល់រ​ប​ស់លោក គឺ​ជំនួយការ​ក្រឡាបញ្ជី ស៊ុម បូរ៉ា កាន់​សឺ​មី​មួយ​ចូលទៅ​ពន្ធនាគារ ពេលនោះ​មន្ត្រី​ស្នងការដ្ឋាន​ខេត្តកណ្ដាល​ដែល​នាំខ្លួន មាស ប៉េង ទៅ​ពន្ធនាគារ បាន​ចេញទៅ​បាត់ ទុក មាស ប៉េង នៅក្នុង​បន្ទប់​ពន្ធនាគារ លោក​ក៏បាន​សុំ​ឯកសារ​នោះ​មើល ឃើញ​មាន​ឯកសារ​មិនទាន់​ចុះហត្ថលេខា និង​មិនទាន់​បោះត្រា​តុលាការ ពេលនោះ​មន្ត្រី​ពន្ធនាគារ​បាន​លាន់មាត់​ថា “​មិនទាន់​ចុះហត្ថលេខា និង​មិនទាន់​បោះត្រា​តុលាការ​ផង​!”​។​

​ពាក្យបណ្ដឹង​បាន​ឲ្យ​ដឹង​ទៀតថា លោក​ក៏បាន​ទាមទារ​ឯកសារ​នោះ​មើល​ឲ្យ​បាន​ច្បាស់ ថា​តើ​ជា​ឯកសារ​អ្វី​? តែ​បុរស​នោះ​មិនបាន​បង្ហាញ​ឯកសារ​ឲ្យ​បាន​ច្បាស់​ទេ ក៏​ឆ្មូល​ឯកសារ​នោះ​ចោល​ទៅ​។ ឃើញ​ដូច​នោះ មន្ត្រី​ពន្ធនាគារ​ក៏​ដើរចេញ​បាត់អស់​។ ពេលនោះ លោក​ក៏បាន​ហៅ មាស ប៉េង ចេញពី​ពន្ធនាគារ​ឲ្យ​ទៅផ្ទះ​វិញ​។​

​លោក លឹម សុគ​ន្ថា មិនបាន​យក​ដីកា​សម្រេច ឬ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន មាស ប៉េង ទៅ​អនុវត្ត​នៅ​ពន្ធនាគារ​ទេ ហើយ​លោក វង្ស ប៊ុន​វិសុទ្ធ ក៏​មិនបាន​ទៅ​អនុវត្ត​ដីកា​នៅ​ពន្ធនាគារ​ដែរ សូម្បីតែ​លោក​ក្រឡាបញ្ជី ស៊ុម បូរ៉ា ក៏​មិនបាន​យក​ដីកា​ទៅ​អនុវត្ត​នៅ​ពន្ធនាគារ​ឡើយ គឺ​លោក លឹម សុគ​ន្ថា ប្រើ​បុគ្គល​ដែល​គ្មាន​តួនាទី​ច្បាស់លាស់​ជា​មន្ត្រី​តុលាការ ទៅ​អនុវត្ត​ការឃុំខ្លួន មាស ប៉េង នៅ​ពន្ធនាគារ​។​

​បន្ទាប់ពី​ហេតុការណ៍​បានកើត​ឡើង​រួច លោក លឹម សុគ​ន្ថា លោក វង្ស ប៊ុន​វិសុទ្ធ និង​លោក ស៊ុម បូរ៉ា បាន​ឃុបឃិត​គ្នា ធ្វើ​ដីកា​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន និង​ធ្វើ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន ក្លែងបន្លំ បំភ្លៃ បំភាន់​ការពិត ហើយ​ចោទប្រកាន់​ទាំង​បំពាន មួលបង្កាច់ ទំលាក់កំហុស​ដោយ​ទុច្ចរិត​ថា មេធាវី​ដណ្ដើម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ពី​មន្ត្រី​កាន់​ដីកា បណ្ដាល​ឲ្យ​រហែក​ដីកា​មួយ​សន្លឹក​។​

​ពាក្យបណ្ដឹង​ឲ្យ​ដឹង​ទៀតថា លោក លឹម សុគ​ន្ថា មិនបាន​ទៅ​ពន្ធនាគារ​ទាល់តែសោះ ហើយ​ពេលដែល​មន្ត្រី​ស្នងការដ្ឋាន​ខេត្តកណ្ដាល​នាំខ្លួន មាស ប៉េង ទៅដល់​ពន្ធនាគារ ក៏​មិនមាន​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន មាស ប៉េង ប្រគល់​ឲ្យ​មន្ត្រី​ពន្ធនាគារ​នោះដែរ ប៉ុន្តែ​បែរជា​លោក លឹម សុគ​ន្ថា ប្រឌិត​រឿង ចោទប្រកាន់​ទាំង​បំពាន មួលបង្កាច់ ទំលាក់កំហុស​ដោយ​ទុច្ចរិត ក្លែងបន្លំ បំភ្លៃ បំភាន់​ការពិត​ថា មេធាវី​ដណ្ដើម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​រហែក​មួយ​សន្លឹក​។​

​ពាក្យបណ្ដឹង​លោក ជូ​ង ជូ​ងី បញ្ជាក់ថា “​ពេល​សមត្ថកិច្ច​នាំខ្លួន មាស ប៉េង ទៅ​ពន្ធនាគារ ខ្ញុំបាទ​ជា​មេធាវី បានទាមទារ​រក​ដីកា​សម្រេច​ឃុំខ្លួន មាស ប៉េង ជាច្រើនលើក តែ​លោក លឹម សុគ​ន្ថា មិនមាន​ដីកា​សម្រេច​ឃុំខ្លួន មាស ប៉េង បង្ហាញ​ខ្ញុំបាទ​ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក មាស ប៉េង ទេ​។ ពេល​ខ្ញុំបាទ​ជា​មេធាវី​ទៅដល់​ពន្ធនាគារ បានទាមទារ​រក​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន មាស ប៉េង ពី​មន្ត្រី​ពន្ធនាគារ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​ក៏​មិនមាន​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន មាស ប៉េង បង្ហាញ​ដល់​ខ្ញុំ​ជា​មេធាវី​ដែរ គឺ​មន្ត្រី​ស្នងការដ្ឋាន​ខេត្តកណ្ដាល ចាប់ខ្លួន មាស ប៉េង ពី​តុលាការ​បញ្ជូនទៅ​ពន្ធនាគារ ដោយ​គ្មាន​ដីកា​។ មន្ត្រី​ពន្ធនាគារ​ទទួលយក មាស ប៉េង ពី​មន្ត្រី​ស្នងការដ្ឋាន​ខេត្តកណ្ដាល​ចូលក្នុង​ពន្ធនាការ ដោយ​គ្មាន​ដីកា​។ គ្មាន​មន្ត្រី​តុលាការ​ណា​ម្នាក់ យក​ដីកា​សម្រេច​របស់​តុលាការ ទៅ​អនុវត្ត​នៅ​ពន្ធនាគារ​ឡើយ គឺ​លោក​ចៅក្រម លឹម សុគ​ន្ថា លោក​តំណាង​អយ្យការ វង្ស ប៊ុន​វិសុទ្ធ និង​លោក​ក្រឡាបញ្ជី ស៊ុម បូរ៉ា មិនបាន​ទៅ​ពន្ធនាគារ​ទាល់តែសោះ​”​។​

​បណ្ដឹង​បន្ថែមថា ក្រោយពី​ហេតុការណ៍​កើតឡើង​រួច ទើប​លោក លឹម សុគ​ន្ថា លោក វង្ស ប៊ុន​វិសុទ្ធ និង​លោក ស៊ុម បូរ៉ា ឃុបឃិត​គ្នា ធ្វើ​ដីកា​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន ដែលមាន​ចំនួន ៣ ទំព័រ ចុះ​ថា សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៤៦៥ អ​.​ក ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១០ ធ្វើ​នៅ​កណ្ដាល ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១ និង​ធ្វើ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​ថា ឈ្មោះ មាស ប៉េង ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១១​។​

​បណ្ដឹង​លោក ជូ​ង ជូ​ងី បាន​ជម្រាប​លោក​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថា សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៤៦៥ អ​.​ក ពាក់ព័ន្ធ​នឹង​កូនក្ដី​លោក ឈ្មោះ មាស ប៉េង គឺ​ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១១ មិនមែន​ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១០ ដូច​ការចុះ​កាលបរិច្ឆេទ​របស់លោក លឹម សុគ​ន្ថា នៅក្នុង​ដីកា​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នោះឡើយ​។

​នៅក្នុង​ដីកា​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន លោក លឹម សុគ​ន្ថា យល់ឃើញ​ទាំង​បំពាន​ថា ឈ្មោះ មាស ប៉េង ត្រូវ​ជាប់ចោទ​ពីបទ អ្នកផ្ដើមគំនិត​ប្រើ​អំពើហិង្សា​ដោយ​ចេតនា ទៅលើ​អ្នកកាន់កាប់​អចលវត្ថុ​ដោយ​សុចរិត តាម​មាត្រា​២៨ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទចោទប្រកាន់ ជា​បទមជ្ឈិម ហើយ​ច្បាប់​កំណត់​ឲ្យ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ស្មើ ឬ​លើសពី​មួយឆ្នាំ​។ តាម​មាត្រា​២៥៣ នៃ​ច្បាប់​ភូមិបាល បទចោទប្រកាន់​នេះ ត្រូវ​ផ្តន្ទាទោស​ស្មើ ឬ​លើសពី​ប្រាំ​មួយខែ​ទេ មិនមែន​ត្រូវ​ផ្ដន្ទាទោស​ស្មើ ឬ​លើសពី​មួយឆ្នាំ ដូច​ការលើកឡើង​រប​ស់លោក លឹម សុគ​ន្ថា នោះឡើយ​។​

​នៅក្នុង​ដីកា​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន លោក លឹម សុគ​ន្ថា បាន​ចុះ​កាលបរិច្ឆេទ “​កណ្ដាល ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១”​។ លេខ​២៣ មាន​ស្នាម​កែ​លេខ​៣ គឺ​មិន​ប្រក្រតី ហើយ​ឆ្នាំ​ដាក់​២០១ ខុស​ទៅនឹង​ការពិត​ទាំងស្រុង​។ តើ​ដីកា​សម្រេច​នេះ ធ្វើ​នៅ​ថ្ងៃទី​២៣ មែន ឬ​យ៉ាងណា​? ប្រសិនបើ​ធ្វើ​នៅ​ថ្ងៃទី​២៣​មែន ហេតុអ្វី​បានជា​មាន​ស្នាម​កែ​លេខ​៣? តើ​ដីកា​សម្រេច​នេះ​ធ្វើ​នៅពេលណា​? ហេតុអ្វី​បានជា​នៅពេល​នាំ​ជន​ត្រូវ​ចោទ មាស ប៉េង ពី​តុលាការ ទៅ​ពន្ធនាគារ លោក​ជា​មេធាវី​បានទាមទារ​រក​ដី​កាស​ម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន មិនមាន​?

​នៅក្នុង​ដីកា​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន ក្រឡាបញ្ជី ស៊ុម បូរ៉ា ចារ​ថា បានទទួល​អនុវត្ត​។ ប៉ុន្តែ​មិនមាន​វត្តមាន​លោក ស៊ុម បូរ៉ា យក​ដីកា​សម្រេច​របស់​លោក លឹម សុគ​ន្ថា ទៅ​អនុវត្ត​នៅ​ពន្ធនាគារ​ទេ​។ លោក ស៊ុម បូរ៉ា ចារ​ថា បាន​ជូនដំណឹង​ដល់​ជន​ត្រូវ​ចោទ​ឈ្មោះ មាស ប៉េង រួចហើយ និង​ចារ​ថា បាន​ជូនដំណឹង​ដល់​មេធាវី​ជន​ត្រូវ​ចោទ​ឈ្មោះ ជូ​ង ជូ​ងី រួចហើយ​។ តើ​លោក ស៊ុម បូរ៉ា ជូនដំណឹង​លោក មាស ប៉េង នៅពេលណា​? ហើយ​ជូនដំណឹង​ដល់​លោក ជា​មេធាវី​នៅពេលណា​? ហេតុអ្វី​បានជា​ក្រោយពេល​នាំខ្លួន​ឈ្មោះ មាស ប៉េង ទៅ​ពន្ធនាគារ លោក​ជា​មេធាវី​ទាមទារ​រក​ដីកា​សម្រេច​ឃុំខ្លួន មិនមាន​?

​ចំណែក​លោក វង្ស ប៊ុន​វិសុទ្ធ វិញ តាំងពី​ពេលព្រឹក រហូតដល់​សមត្ថកិច្ច​នាំខ្លួន​ឈ្មោះ មាស ប៉េង ទៅ​ពន្ធនាគារ មិនមាន​វត្តមាន​លោក វង្ស ប៊ុន​វិសុទ្ធ ចូលរួម​ស្ដាប់​ចម្លើយ មាស ប៉េង ទាល់តែសោះ ហេតុអ្វី​ក៏មាន​ហត្ថលេខា​លោក វង្ស ប៊ុន​វិសុទ្ធ ចារ​ថា បានទទួល​ដំណឹង​រួចហើយ​? តើ​លោក វង្ស ប៊ុន​វិសុទ្ធ បានទទួល​ដំណឹង​ពី​ពេលណា​?

ចំពោះ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​វិញ លោក លឹម សុគ​ន្ថា ចុះ​កាលបរិច្ឆេទ “​កណ្ដាល ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១១” និង​យោង​ដីកា​សម្រេច​ឃុំ​លេខ​១៦៩១ ដក​សឃខ ចុះ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១១ និង​ថា លោក មាស ប៉េង ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១១ គឺ​បំផ្លើសការពិត​បើ​ដីកា​នេះ​ធ្វើ​ត្រឹមត្រូវ​នៅ​ថ្ងៃទី​២៣ មែន ហេតុអ្វី​បានជា​មាន​ស្នាម​កែ​លេខ​៣? ហើយ​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១១ ក្រោយពី​សួរ​យក​ចម្លើយ​រូ​ច មាស ប៉េង ត្រឡប់ទៅផ្ទះ​វិញ​ជាធម្មតា មិនមាន​ការចាប់ខ្លួន មាស ប៉េង ទេ ហេតុអ្វី​ក៏​លោក លឹម សុគ​ន្ថា ថា ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១១?

​ពាក្យបណ្ដឹង​លោក ជូ​ង ជូ​ងី បាន​លើកឡើងថា លោក លឹម សុគ​ន្ថា លោក វង្ស ប៊ុន​វិសុទ្ធ និង​លោក ស៊ុម បូរ៉ា បាន​ឃុបឃិត​គ្នា​ធ្វើ​ដីកា​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន និង​ធ្វើ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន ក្លែងបន្លំ បំភ្លៃ បំភាន់​ការពិត បំផ្លាញ​យុត្តិធម៌​សង្គម បំផ្លាញ​គោលនយោបាយ​កំណែទម្រង់​ប្រព័ន្ធតុលាការ​កម្ពុជា ដែលជា​គោលនយោបាយ​ចតុកោណ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បណ្ដឹង​លោក ជូ​ង ជូ​ងី បាន​សូម​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​ឲ្យ​ឃើញ​ការពិត និង​ដាក់វិន័យ​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ លោក លឹម សុគ​ន្ថា លោក វង្ស ប៊ុន​វិសុទ្ធ និង​លោក ស៊ុម បូរ៉ា ដើម្បី​ជា​គំរូ​ដល់​ចៅក្រម តំណាង​អយ្យការ និង​ក្រឡាបញ្ជី​ដទៃទៀត​៕

4 comments:

Anonymous said...

That right, we will use the jungle laws against ah Chkae and his gang. SRP needs to stand their ground and not be bullied. Let's send ah CPP chkae to hell, using the real rules of law. Time is changing SRP is starting to stand up!! First it was ah Chkae. Hour Bandit. Let's see if Cambodia can free ourself!

Anonymous said...

i think that we can fight with cpp if we want complain must use weapon if we u by court no hope for fair judge

Anonymous said...

យុត្តិធម៌ ah yuon vietcong ?

DAM JEK TOV KhMeR euil !!!!!

Anonymous said...

Lawyer Choung Chou-ngy please go and get them. You should know that you fight for yourself and your children