យួនចូលស្រុកហើយ!
2012-02-29
ដោយ រដ្ឋា វីសាល
RFA
Synopsis: More than 50 ethnic minority Cambodians from Andong Meas district, Ratanakiri province, are protesting to ask the provincial authority and the civil society to intervene on their behalf in the resolution of a communal land dispute. More than 100 families from Malich village, Malich commune, Andong Meas district, Ratanakiri province, indicated on 29 February that a Viet company, Veasna Investment, which received 5,000-hectare of land concession is affecting their livelihood. Su Sophat, from Malich village, said that rice fields, farmlands and dwellings belonging to the villagers have been surrounded by the Viet company and some of their farmlands have been cleared out by the Viet company in a land-grab. This situation creates difficulties to the villagers. He added that the Viet company imposed fines on the villagers when the villagers or their animals wandered into the lands claimed by the Viets. “They are using the tiger skin development tactics! Only sparse forest areas are left, they spray chemicals on them. They chopped off our ricefields! They claim they do not take our land, but they cleared off the area surrounding it, it’s as good as them taking our land. They told us that we can live in our land, but they plant rubber trees all around it. When a rubber tree is broken, they say they will fine us $500. Where do we get that kind of money?” RFA cannot find an address where the Viet Veasna Investment company is headquartered at. The Viet company’s phone number is also unknown.
ប្រជាពលរដ្ឋជនជាតិដើមភាគតិចជាង ៥០នាក់ នៅស្រុកអណ្តូងមាស ខេត្តរតនគិរី បាននាំគ្នាតវ៉ាសុំឲ្យអាជ្ញាធរខេត្ត និងសង្គមស៊ីវិលជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីសហគមន៍។
តំណាងប្រជាពលរដ្ឋជនជាតិដើមភាគតិចជាង ១០០គ្រួសារ រស់នៅភូមិម៉ាលិច ឃុំម៉ាលិច ស្រុកអណ្តូងមាស ខេត្តរតនគិរី បានឲ្យដឹងនៅថ្ងៃពុធ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ ថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចប្រទេសវៀតណាម ឈ្មោះ វាសនា អ៊ិនវេសមិន (Veasna Investment) បានបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។
ប្រជាពលរដ្ឋរស់នៅភូមិម៉ាលិច លោក ស៊ូ សុផាត មានប្រសាសន៍បញ្ជាក់ថា ដីធ្លីស្រែចំការ ភូមិឋានប្រជាពលរដ្ឋបានឋិតក្នុងរង្វង់ហ៊ុមព័ទ្ធរបស់ដីសម្បទាន ហើយផ្នែកខ្លះនៃដីចំការវិលជុំរបស់ពួកគាត់ ត្រូវក្រុមហ៊ុនឈូសឆាយទន្ទ្រានយក និងបង្កបញ្ហាស្មុគស្មាញដល់អ្នកភូមិ។
លោកបន្តថា អ្នកភូមិនឹងត្រូវក្រុមហ៊ុនផាកពិន័យ ឬប្រឈមទៅនឹងការប្ដឹងតាមផ្លូវតុលាការ ប្រសិនអ្នកភូមិ ឬសត្វពាហនៈ ពួកគាត់ចូលទៅក្នុងបរិវេណដីសម្បទាន ហើយធ្វើឲ្យខូចខាតដំណាំកៅស៊ូក្រុមហ៊ុន៖ «គេថា អភិវឌ្ឍន៍ស្បែកខ្លាហ្នឹងណា! ឲ្យតែនៅព្រៃៗបន្តិច គេបាញ់ថ្នាំអស់។គេឆ្វៀលដីស្រែដីចំការយើងណា! គេថាអត់យកទេ តែគ្រាន់គេឆ្វៀលជុំវិញដូចតែយកអ៊ីចឹង។ដីយើងនៅៗចុះ តែគ្រាន់កៅស៊ូគេដាំជុំវិញអស់ហើយ បើសិនបាក់កៅស៊ូគេមួយដើម ៥០០ដុល្លារ តើយើងមានលុយឯណា?»។
កាលពីថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ប្រជាពលរដ្ឋភូមិម៉ាលិច មានគ្នាជាង ៥០នាក់ បាននាំគ្នាធ្វើដំណើរមកក្រុងបានលុង ខេត្តរតនគិរី ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធនៃអាជ្ញាធរខេត្ត និងអង្គការសង្គមស៊ីវិល ពីព្រោះពួកគាត់អះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនោះបានឈូសឆាយលើដីចំការវិលជុំអ្នកភូមិប្រមាណពី ១០ ទៅ ២០ហិកតារ ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០១២ រហូតបច្ចុប្បន្ន ដើម្បីពង្រីកដីសម្បទាន។
ក្រុមហ៊ុនវាសនា អ៊ិនវេសមិន ទទួលបានសិទ្ធិវិនិយោគដីសម្បទានជាង ៥.០០០ហិកតារ នៅស្រុកអណ្តូងមាស។ អាជ្ញាធរស្រុកអណ្តូងមាស ខេត្តរតនគិរី ឲ្យដឹងថា ផ្ទៃដីសម្បទាននោះមានពាក់ព័ន្ធនឹងដីប្រជាពលរដ្ឋចំនួន ៥ភូមិ នៅឃុំតាលាវ និងមួយភូមិនៅឃុំម៉ាលិច។
វិទ្យុអាស៊ីសេរីមិនអាចរកអាសយដ្ឋាន និងទូរស័ព្ទទាក់ទងតំណាងក្រុមហ៊ុនវាសនា អ៊ិនវេសមិន ដើម្បីបញ្ជាក់ពីសេចក្ដីចោទប្រកាន់របស់អ្នកភូមិបានទេ នៅថ្ងៃពុធ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១២។
អភិបាលស្រុកអណ្តូងមាស លោក នង ដារិទ្ធ មានប្រសាសន៍បញ្ជាក់ថា ក្រុមអាជ្ញាធរបានសិក្សាកាត់ដីស្រែចំការផលប៉ះពាល់អ្នកភូមិម៉ាលិច ចំនួន ១៣៨គ្រួសារ រួចរាល់ហើយ គឺមានផ្ទៃដីសរុបជាង ៨៦០ហិកតារ ក្នុងនោះមានដីស្រែចំការ ដីលំនៅឋាន ដីទីកប់សព និងដីទីសក្ការៈគោរពបូជារបស់អ្នកភូមិ។ ទន្ទឹមនេះដែរ ស្ថាប័នព្រៃឈើក៏បានកាត់ដីព្រៃឈើ ៩០០ហិកតារទៀត សំរាប់អ្នកភូមិអភិរក្សថែរក្សា និងអាស្រ័យផល។
លោកទទួលស្គាល់ថា ក្រុមហ៊ុននិងអាជ្ញាធរពាក់ព័ន្ធនៅយឺតយ៉ាវ មិនបានសហការជាមួយអ្នកភូមិចុះវាស់វែងទីតាំងកម្មសិទ្ធិអ្នកភូមិទាន់ពេលវេលា ហេតុនេះទើបកើតមានបញ្ហានេះឡើង។ លោកថានឹងស្វែងរកដំណោះស្រាយ មិនអនុញ្ញាតឲ្យមានការរំលោភបំពានមកលើប្រជាពលរដ្ឋនោះឡើយ៖ «គ្មាននរណាបិទសិទ្ធិទេ អូរមួយមានទឹកហ្នឹង គេទុក ៥០ ទៅ ១០០ម៉ែត្រសងខាងអូរ។ សុទ្ធតែទុកឲ្យគាត់សោយផល។ គោក្របីទៅមើលនៅនោះ ដី ១០០ហិកតារឯណោះ»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋភូមិម៉ាលិច បានមកកាន់ការិយាល័យសមាគមកាលពីថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ កន្លងទៅ ដើម្បីសុំឲ្យលោកជួយរកដំណោះស្រាយគាំពារសិទ្ធិជនជាតិដើមភាគតិច។
លោកសំណូមពរឲ្យក្រុមអាជ្ញាធរពាក់ព័ន្ធពិនិត្យករណីឈូសឆាយដីសម្បទាននេះឡើងវិញ និងធ្វើការសម្របសម្រួលបញ្ចៀសផលប៉ះពាល់ប្រជាពលរដ្ឋ៖ «នៅក្នុងហ្នឹងវាមានព្រៃមានអី ខ្លះនៅកន្លែងដីចំការគាត់ហ្នឹង បើសិនយើងប្រើស្បែកខ្លាឆ្វៀលវាធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់គាត់។សំណូមពរគាត់ពិតជាត្រឹមត្រូវហើយ»។
យ៉ាងនេះក្តី អភិបាលស្រុកអណ្តូងមាស លោក នង ដារិទ្ធ បានបញ្ជាក់ថា នៅចុងសប្ដាហ៍នេះអាជ្ញាធរខេត្តគ្រោងថា នឹងចុះទៅភូមិម៉ាលិច ដើម្បីដោះស្រាយបញ្ហាកើតមានចំពោះអ្នកភូមិ និងធ្វើយ៉ាងណាអនុវត្តគោលការណ៍ផ្ដល់ដីសម្បទានរូបភាពស្បែកខ្លាស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលមិនឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ៕
4 comments:
CPP Sell Khmer lands to the Vietnamese..Oops i mean CPP give land concession for 99 years to the Vietnamese Company using misleading company name, now, CPP do not have the company's detail.
Bravo CPP!!
Most compatriot Khmer songs, now, were composed with the music appreciation of Yuon grap Khmer land rather than condemn their invasion.
Yuon Chol Srok Haeuy is a meaning fool song was created in 1985s during Khmer fighting against yuon Hanoi.
This song tried to tell all Kkhmner since 1985s what would Khmer will face great dnager now.
Yuon Chol Srok Haeuy song also tried to tell Khmer that Yuon Viet Minh, Yuon Viet Cong and CPP are all formed by lat Ho Chi Minh to put Khmer and Lao under yuon annex and to exterminate Khmer ethnic Cambodians.
Correstion from 5:12 PM
Yuon Chol Srok Haeuy is a meaningfull song.
Post a Comment