អរគុណលោកសាស្រ្តចារ្យសុធារ៉ាដែលបានចង្អុលបព្ហាញពាក្យ "បរ"(បួន)នេះក្នុងសិលាចារិកអង្គរ។នេះសំខាន់ណាស់។
ជាទូទៅក្នុងអក្សរសាស្រ្តខ្មែរក្រោយអង្គរ យើងសរសេរ "ប", "ដំប" (៤)ដោយអត់"រ"។ ឥឡូវ គួរដាក់ "រ" វិញ។
រង្វាស់ផ្លែឈើ
៤ផ្លែ = ១ដំបរ(៤)
១០ដំបរ = ១ផ្លូន(៤០)
១០ផ្លូន = ១ស្លឹក(៤០០)
រង្វាស់ស្លឹកឈើ
២សន្លឹក = ១ស្នើ
១០ស្នើ = ១ដំបក(ត្របក)(២០សន្លឹក)
រង្វាស់វល្លិ៍ឈើ
២០ដើម = ១ចន្ទាស
១០ចន្ទាស = ១ក្រពើ(២០០ដើម)
១០ក្រពើ = ១ក្រមាល់(២០០ដើម).
...... ឯឫស្សី ១ក្រមាល់ = ៣០ដើម
ដន់ ដណ្តប់
តាមលោកសាស្រ្តចារ្យ Philip Jenner (1976), “Les Noms de nombre en Khmer“, សន្ធានសព្ទ"ដន់"គ្មានទេក្នុងភាសាខ្មែរ។ ឯពាក្យ "ដណ្តប់" គ្រាន់តែជាសព្ទកម្លាយពី "ដប់"។
តាមយោបល់ខ្ញុំ លោកសាស្រ្តចារ្យនិយាយនេះមិនត្រូវទេ។ "ដន់"ជាសន្ធានសព្ទពេញរបស់វា មានន័យថា"និង" ឬ "ជាមួយ"ហើយខ្មែរប្រើវាជាសន្ធានសព្ទ(conjunction) តាំងពីមុនអង្គរមកម្លេះ។ ឧ. សិលាចារិក(បុរេអង្គរ) (K.៧៦) មានសរសេរថា "ប្លេ វេរ ទងតប តន្លោង្ង " (ផ្លែ ពីរ ដណ្តប់ តម្លឹង = ១២ផ្លែ ១តម្លឹង); ហើយសិលាចារិកអង្គរ (K. 389) សរសេរថា "បិ ទនតប " (បីតណ្តប់ ឬ បីនិងដប់(១៣)។
យើងនៅតែប្រើអញ្ចឹងរហូតដល់ឥឡូវ។
ដោយឡែក លោកគ្រូអ៊ុំ សារាវុធក្នុងអត្ថបទលោក៉តើយើងអាចកែកំខុស យើងបានឬទេ៉(២០១០) លោកថា "ដណ្តប់" ពីបុរាណកាល(តាមខ្មែរនៅរស់នៅស្រុកឆកនិងស្រុកកំបុតនៃប្រទេសភូមាដែលពីបុរាណជាផ្នែក១នៃស្រុកខ្មែរ) ជាមេគុណទេ...
"ដប់ប្រាំ និង ប្រាំដណ្តប់ ដប់ប្រាំមួយ និង ប្រាំមួយដណ្តប់។ ... តាមពិត ដប់ប្រាំ(១៥)និងប្រាំដណ្តប់(៥០)មិនដូចគ្នាទេ ពីព្រេះដណ្តប់(១០)វាជាមេគុណនឹងប្រាំ(៥)។ដូចគ្នានឹងពាក្យសៀម 'សិប ' ជាមេគុណនឹងហា (៥) រួចសំរេចរូបជាហាសិប (៥០) " ។
លោកបន្ថែមថា "ពេលដែលយើងរាប់ដល់លេខ២៩យើងក៏លោតមកដល់ពាក្យសៀម សាមសិប(៣០)សែសិប(៤០)ហាសិប(៥)ហុកសិប(៦០)ចិតសិប(៧០)ប៉េតសិប(៨០)កៅសិន(៩០)" (see attached Um Saravuth's paper)
ពិតណាស់ពាក្យថា សាមសិប(៣០) សែសិប(៤០) ហាសិប(៥0) ហុកសិប(៦០) ចិតសិប(៧០) ប៉ែតសិប(៨០) កៅសិប(៩០) ខ្មែរខ្ចីពីសៀមៗចងការ(ខ្ចី)ពីចិនទៀវចូវមកវិញ។ ចិនទៀវចូវ :- សាមអិ (៣០) សែអិ(៤០) ប៉ែអិ(៨០) កៅអិ(៩០)។ល។
បើសិនជា បីដណ្តប់ជា៣០ បួនដណ្តប់៤០ ប្រាំដណ្តប់៥០ ប្រាំមួយដណ្តប់(៦០) ប្រាំបួនដណ្តប់(៩០) នេះយើងបានរកឃើញលេខដែលយើងបានបាត់មកវិញហើយ យើងគួរយកវាមកប្រើវិញទៅ ដោយ "ហៅសាមសិប(៣០)" ថា "បីដណ្តប់" - "កៅសិប(៩០)"ថា "ប្រាំបួនដណ្តប់" វិញ។ហើយជួន សាមសិប-កៅសិប ទៅសៀមវិញ។
ប៉ុន្តែខ្ញុំក្រែងថាវាមិនអព្ចឹាង ញ្រេះតាមសិលាចរិកមិនច្បាស់ថាបែបហ្នឹងដូចខ្ញុំបានពោលខាងលើ។ យើងគួររាវបន្តទៀត។
ទូច បួរ៉ា
http://www.box.com/s/064190f4f303371ca929
Sunday, April 01, 2012
Subscribe to:
Post Comments (Atom)
3 comments:
if you look into khmer leaders education background you should understand why?
This is one of the best opinion piece ever about the Khmer numeral names. I love reading the author's research.
Thank you lok Touch Bora for enlightening us on the subject; please do more regularly.
Post a Comment