ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ចត្វាសក្តិ ពុទ្ឋសករាជ២៥៥៦ គ្រិសសករាជ២០១២នេះ យើងខ្ញុំសូមប្រសិទ្ឋិពរបវរមហាប្រសើរ ប្រគេនព្រះថេរានុថេរ: គ្រប់ព្រះអង្គ និងជូនចំពោះ បង ប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស សូមឲ្យបានសម ប្រកបជួបប្រទះតែព្រះពុទ្ឋពរទាំងបួនប្រការគឺ អាយុ វណ្ណ សុខ និងពល កុំបីឃ្លៀង ឃ្លាតឡើយ ។
សូមបួងសួងដល់សក្កទេវរាជជាស្តេចនៃពពួកទេវតានិងទេវតាថែ រក្សាស្វេតច្ឆត្រ ព្រះនាមកិមិរាទេវី សូមជួយថែរក្សាការពារព្រះរាជាណា ចក្រកម្ពុជា និងព្រះថេរានុថេរ:គ្រប់ព្រះអង្គ ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ ឲ្យបានទទួលនូវយុត្តិធម៍ រួចផុតពីការរំលោភបំពាន សិទ្ឋិសេរីភាព ដីធ្លី ផ្ទះសម្បែង និងរស់នៅដោយសុខសន្តិភាព ជានិច្ចនិរន្តតរៀងទៅ ៕
គ្រីស្ទានសាន់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១២
៚…គោរពជូនពរពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសាខាគណបក្ស សម រង្ស៊ី ប្រចាំប្រទេសន័រវេស្ស …៚
No comments:
Post a Comment