ពូកែតែជាមួយគ្នាឯងទេ អាវ៉ាអឺយ! |
ដោយ ប៉ែន បូណា
Radio France Internationale
បច្ចុប្បន្ន កម្ពុជាកំពុងខិតខំប្រឹងប្រែងងើបឈរឲ្យស្មើមុខមាត់គេឯងក្នុងតំបន់ក៏ដូចជាក្នុងឆាកអន្តរជាតិ។ ប្រទេសក្រីក្រនិងខ្ទេចខ្ទាំដោយសង្គ្រាម និងអំពើប្រល័យពូជសាសន៍មួយនេះបាននិងកំពុងលាងជម្រះអតីតកាលដ៏ជូរចត់របស់ខ្លួនហើយកំពុងកសាងអនាគតឆ្ពោះទៅមុខ។ ប៉ុន្តែ មានចំណុចខ្សោយមួយចំនួនដែលជាហ្វ្រាំងទប់ល្បឿននៃការអភិវឌ្ឍន៍។ ចំណុចខ្សោយដែលគេច្រើនតែមើលរំលងពីមួយជំនាន់ទៅមួយជំនាន់បាននិងកំពុងក្លាយជាជំងឺដ៏គ្រោះថ្នាក់ដែលត្រូវព្យាបាលឲ្យបានឆាប់។ តើអ្វីខ្លះជាចំណុចខ្សោយរបស់ជនជាតិខ្មែរ?ចំណុចខ្សោយរបស់ខ្មែរ គឺ៖
- ខ្មែរច្រើនពូកែតែជាមួយគ្នាឯង
- មើលមិនឃើញកំហុសខ្លួនឯង
- គិតគូរពីផលប្រយោជន៍ផ្ទាល់ខ្លួនធំជាងប្រយោជន៍រួម
សត្វខ្លាដែលមានរបួសសូម្បីតែរុយក៏មើលងាយវាដែរ យ៉ាងណាមិញ សង្គមមួយដែលមានជំងឺនិងកំពុងចុះខ្សោយតែងតែត្រូវបានគេមើលស្រាល។ នេះកត្តាសត្យានុម័តដែលមិនអាចប្រកែកបាន។ ទ្រឹស្តីនេះប្រហែលជាអាចពន្យល់បានអំពីការតវ៉ាមិនសូវមានប្រសិទ្ធិភាពរបស់កម្ពុជាចំពោះការឈ្លានពានរបស់ថៃ ក៏ដូចជាការប្រមាថជីវិតពលរដ្ឋខ្មែរជាបន្តបន្ទាប់ពីសំណាក់ទាហានថៃនៅតាមព្រំដែន។
និយាយបែបនេះមិនមែនដើម្បីបន្តុះបង្អាប់សង្គមរបស់ខ្លួនឯងទេ ប៉ុន្តែ គឺជាការដាស់ស្មារតីជនជាតិខ្មែរឲ្យចេះឈឺចាប់និងប្រែក្លាយការឈឺចាប់ឲ្យទៅជាថាមពលផ្លូវចិត្តឥតរីងស្ងួតដើម្បីបង្កើនភាពរឹងមាំនៃសង្គមរបស់ខ្លួន។ ជាទូទៅ មានចំណុចខ្សោយមួយចំនួនដែលក្រុមអ្នកតាមដានសង្គមកម្ពុជាបានមើលឃើញ ហើយដែលជនកម្ពុជាគួរតែកែប្រែ។
ចំណុចខ្សោយទី១ គឺ«ខ្មែរច្រើនពូកែតែជាមួយគ្នាឯង» នេះជាអ្វីដែលគេសង្កេតឃើញពីជំនាន់មួយទៅជំនាន់មួយ។ មានន័យថាបើមានបញ្ហាអ្វីរវាងខ្មែរគ្នាឯង ប្រតិកម្មហាក់ដូចជាក្តៅគគុកជាងមានបញ្ហាជាមួយសាសន៍ដទៃ។
ជាក់ស្តែងនៅពេលដែលទាហានថៃបាញ់សម្លាប់ពលរដ្ឋខ្មែររាប់សិបនាក់ឲ្យស្លាប់ជាបន្តបន្ទាប់ ទាំងអាជ្ញាធរទាំងមហាជនទូទៅហាក់ដូចជានៅមិនសូវមានប្រតិកម្មនិងចំណាត់ការឲ្យបានខ្លាំងក្លាឡើយ។ នៅក្នុងឆាកនយោបាយក៏ដូចគ្នា អ្នកនយោបាយខ្មែរពូកែឈ្លោះគ្នាមិនចេះនឿយហត់គឺឈ្លោះគ្នារហូតដល់ប្រែក្លាយប្រទេសពីមហានគរមកជាកូនប្រទេសតូចមួយតែជម្លោះនយោបាយនៅតែមិនទាន់ចប់។
ចំណុចខ្សោយទី២ គឺការមើលមិនឃើញកំហុសខ្លួនឯង។ ទស្សនៈនេះកាន់តែរីកធំឡើងនៅក្នុងចំណោមអ្នកមានអំណាច និងមានលុយ។ ជាទូទៅ នៅពេលបានអំណាចឬមានលុយច្រើន មនុស្សច្រើនតែគិតថាខ្លួនឯងធ្វើអ្វីក៏ត្រូវ។ រីឯអ្នកតូចតាច ឬក្រីក្រក៏ហាក់ដូចជាសុខចិត្តទទួលយកទស្សនៈនេះដោយស្វ័យប្រវត្តិ និងថែមទាំងបន្ទរដោយវប្បធម៌ទំយើបុគ្គលថែមទៀតផង។ ជាក់ស្តែង ពួកគេមិនសូវរវីរវល់នឹងរឿងនយោបាយដោយទុកច្រើនតែទុកឲ្យអ្នកដឹកនាំសម្រេចជោគវាសនាប្រទេសជាតិតាមចិត្តចង់។ ហេតុនេះហើយបានជាអ្នកដឹកនាំវិញច្រើនតែទទួលយកត្រូវតែមិនសូវចេះទទួលខុស។ ស្តាប់សម្តីអតីតមេដឹកនាំខ្មែរក្រហមដែលកំពុងជាប់ចោទនៅឯសាលាក្តីខ្មែរក្រហមបច្ចុប្បន្នគេអាចយល់បបានអំពីបញ្ហានេះ។
ចំណុចខ្សោយទី៣គឺ ការគិតគូរពីផលប្រយោជន៍ផ្ទាល់ខ្លួនធំជាងប្រយោជន៍រួម។ ជំងឺនេះហាក់ដូចជាកាន់តែធ្ងន់ធ្ងរឡើងៗនៅក្នុងសម័យថ្មីបច្ចុប្បន្ន។ ជាទូទៅ មិនថាមន្ត្រី ពាណិជ្ជករ សេដ្ឋី ឬពលរដ្ឋសាមញ្ញនោះឡើយ ម្នាក់ៗហាក់ដូចជាគិតតែពីកេងរកផលប្រយោជន៍ចូលហៅប៉ៅតាមមធ្យោបាយរៀងៗខ្លួន បើទោះបីជាមធ្យោបាយខ្លះប៉ះពាល់ដល់អ្នកដទៃ ឬដល់សង្គមទាំងមូលយ៉ាងណាក៏ដោយ។ ទស្សនៈនេះគឺជាដើមចមនៃបញ្ហារាប់រយជំពូកក្នុងសង្គមដូចជា គ្រឿងញៀន គម្លាតអ្នកមាននិងអ្នកក្រ អំពើពុករលួយ និងការប្រើប្រាស់សារធាតុគីមីពុលក្នុងចំណីអាហារ។ល។និង។ល។
នៅពេលដែលមនុស្សគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនខ្លាំងពេក ហើយនាំគ្នាមានអំណួតជាមួយនឹងភាពមានបានដោយមិនខ្វល់ខ្វាយពីទុក្ខសោករបស់អ្នកដទៃ វាប្រាកដណាស់ថា សង្គមមិនអាចស្គាល់ភាពសុខដុមរមនាបានឡើយ។ សង្គមកម្ពុជាដែលបានទ្រុឌទ្រោមយ៉ាងខ្លាំងកាលពីសម័យខ្មែរក្រហម ហើយបច្ចុប្បន្នរកលំនឹងមិនទាន់ឃើញផង ស្រាប់តែត្រូវបោកបក់ដោយរលកនៃសកលភាវូបនីយកម្មយ៉ាងពេញទំហឹងថែមទៀតនោះ ប្រាដកណាស់ថា វាពិបាកនឹងទប់ខ្លួនខ្លាំងណាស់។
យ៉ាងណាក៏ដោយ វាមិនទាន់ហួសពេលទេដែលត្រូវនាំគ្នាជួយពង្រឹងសង្គមកម្ពុជាឲ្យរឹងមាំឡើងដោយចាប់ផ្តើមពីការកែប្រែចំណុចខ្សោយទាំងឡាយដូចបានលើកឡើងខាងដើមជាចាំបាច់។ ចូរកុំភ្លេចថា ជំងឺចាស់មិនទាន់ជាបូកផ្សំជាមួយជំងឺសម័យថ្មីនឹងធ្វើឲ្យសង្គមកាន់តែទ្រុឌទ្រោមជាមិនខានឡើយ។ ចំណុចគន្លឹះសម្រាប់កម្ពុជាពេលនេះគឺ មនុស្សត្រូវតែនាំគ្នាគិតពីផលប្រយោជន៍សាធារណៈឲ្យបានច្រើនជាងនេះ ហើយគំរូត្រូវតែផ្តើមចេញពីអ្នកដឹកនាំ និងអ្នកមានឥទ្ធិពលក្នុងសង្គមមុនគេ៕
5 comments:
Oui,Mon beau gosse,T'es force!Je t'a dore continue bisou!Useless,How done you strong with your own that veitnam has full in cambodia!Stop mad again!Wake up!you can to cure till.You blood is 100 percent khms so you mush love khms,And mercy to care protect them.Your was to know AH LORB!I'm so far but gonna crazy to pity on poor people,Why your are side and not mercy them??????ASSHOLE!
When I see this picture I have remembered that time when the Khmer Rouge (KR) pointed me and my families out from Phnom Penh on 18 April 1975.
I hate this picture for the whole my life because that is no Khmer character at all.
អាខ្វាក់ជាមនុស្សប្លុកកុម្មុយនីស្ត, វាគ្មានចំណេះអ្វីបន្តិចសោះគឺចេះតែរឿងកាប់ចាក់,បាញ់សម្លាប់, លួចឆក់ប្លន់, គំរាមកំហែងនិងធ្វើបាបពលរដ្ឋនិងធ្វើកញ្ជៈយួនតែប៉ុណ្ណោះ។
ចំណេះអាខ្វាក់គឺ :
--ចេះធ្វើកញ្ជៈយួន
--ចេះគំរាមកំហែង
--ចេះធ្វើបាបពលរដ្ឋ
--ចេះលួចឆក់-ប្លន់
--ចេះកាប់ចាក់
--ចេះបាញ់សម្លាប់
--ចំណេះ........zero
សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អា CHEA SARUN ,នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG នេះ ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!
បរាជ័យ ! ពួកអា CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!
បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !
ជាពិសេសអា Ambassador (USA) HEM HENG ,
អា SEAR KOSOL UN ambassador ,
អា CHEA SARUN, ( USA )
អា OU SOVANN , ( USA )
អា KIN SEAN HO , MONTREAL (CANADA)
អា SOY SOPHEAP អាកញ្ជៈយួននៅ P. PENH
ETC................................
Post a Comment