Thursday, April 26, 2012

ចំណុច​ខ្សោយ​ដែល​ជនជាតិ​ខ្មែរ​គួរកែប្រែ​បង្កើន​ភាពខ្លាំង​នៃ​សង្គម​កម្ពុជា

​ពូកែ​តែ​ជាមួយ​គ្នាឯងទេ អាវ៉ាអឺយ!
ពុធ 25 មេសា 2012
ដោយ ប៉ែន បូណា
Radio France Internationale
​ចំណុចខ្សោយ​របស់ខ្មែរ ​គឺ៖
  1. ខ្មែរ​ច្រើន​ពូកែ​តែ​ជាមួយ​គ្នាឯង
  2. មើល​មិនឃើញ​កំហុស​ខ្លួនឯង
  3. គិតគូរ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ធំ​ជាង​ប្រយោជន៍​រួម
បច្ចុប្បន្ន ​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ងើបឈរ​ឲ្យ​ស្មើ​មុខមាត់​គេឯង​ក្នុង​តំបន់​ក៏ដូចជា​ក្នុង​ឆាក​អន្តរជាតិ។ ​ប្រទេស​ក្រីក្រ​និង​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម​ និង​អំពើ​ប្រល័យ​ពូជសាសន៍​មួយ​នេះ​បាន​និងកំពុង​លាងជម្រះ​អតីតកាល​ដ៏​ជូរចត់​របស់ខ្លួន​ហើយ​កំពុង​កសាង​អនាគត​ឆ្ពោះទៅមុខ។ ​ប៉ុន្តែ មាន​ចំណុចខ្សោយ​មួយចំនួន​ដែលជា​ហ្វ្រាំង​ទប់​ល្បឿន​នៃ​ការអភិវឌ្ឍន៍។​ ចំណុចខ្សោយ​ដែល​គេ​ច្រើនតែ​មើលរំលង​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​បាន​និង​កំពុង​ក្លាយជា​ជំងឺ​ដ៏​គ្រោះថ្នាក់​ដែល​ត្រូវ​ព្យាបាល​ឲ្យ​បាន​ឆាប់តើ​អ្វីខ្លះ​ជា​ចំណុចខ្សោយ​របស់​ជនជាតិ​ខ្មែរ?

សត្វ​ខ្លា​ដែលមាន​របួស​សូម្បីតែ​រុយ​ក៏​មើលងាយ​វា​ដែរ ​យ៉ាងណាមិញ សង្គម​មួយ​ដែលមាន​ជំងឺ​និង​កំពុង​ចុះខ្សោយ​តែងតែ​ត្រូវបាន​គេ​មើលស្រាល។ ​នេះ​កត្តា​សត្យានុម័ត​ដែល​មិនអាច​ប្រកែក​បាន។​ ទ្រឹស្តី​នេះ​ប្រហែលជា​អាច​ពន្យល់បាន​អំពី​ការតវ៉ា​មិនសូវមាន​ប្រសិទ្ធិភាព​របស់​កម្ពុជា​ចំពោះ​ការឈ្លានពាន​របស់​ថៃ ​ក៏ដូចជា​ការប្រមាថ​ជីវិត​ពលរដ្ឋ​ខ្មែរ​ជា​បន្ត​បន្ទាប់ពី​សំណាក់​ទាហាន​ថៃ​នៅតាម​ព្រំដែន


និយាយ​បែបនេះ​មិនមែន​ដើម្បី​បន្តុះបង្អាប់​សង្គម​របស់​ខ្លួនឯង​ទេ ​ប៉ុន្តែ គឺជា​ការ​ដាស់​ស្មារតី​ជនជាតិខ្មែរ​ឲ្យ​ចេះ​ឈឺចាប់​និង​ប្រែក្លាយ​ការឈឺចាប់​ឲ្យ​ទៅជា​ថាមពល​ផ្លូវចិត្ត​ឥត​រីងស្ងួត​ដើម្បី​បង្កើន​ភាពរឹងមាំ​នៃ​សង្គម​របស់ខ្លួន។ ​ជាទូទៅ ​មាន​ចំណុចខ្សោយ​មួយចំនួន​ដែល​ក្រុមអ្នក​តាមដាន​សង្គម​ក​ម្ពុ​ជា​បាន​មើលឃើញ ហើយ​ដែល​ជនកម្ពុជា​គួរតែ​កែប្រែ។

​ចំណុចខ្សោយ​ទី១ ​គឺ«ខ្មែរ​ច្រើន​ពូកែ​តែ​ជាមួយ​គ្នាឯង» ​នេះ​ជា​អ្វីដែល​គេ​សង្កេត​ឃើញ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។ ​មានន័យ​ថាបើ​មាន​បញ្ហា​អ្វី​រវាង​ខ្មែរ​គ្នាឯង ​ប្រតិកម្ម​ហាក់ដូចជា​ក្តៅគគុក​ជាង​មាន​បញ្ហា​ជាមួយ​សាសន៍​ដទៃ


ជាក់ស្តែង​នៅពេលដែល​ទាហាន​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​រាប់សិប​នាក់​ឲ្យ​ស្លាប់​ជា​បន្ត​បន្ទាប់ ទាំង​អាជ្ញាធរ​ទាំង​មហាជន​ទូទៅហាក់ដូចជា​នៅ​មិនសូវមាន​ប្រតិកម្ម​និង​ចំណាត់ការ​ឲ្យ​បាន​ខ្លាំងក្លា​ឡើយ។ ​នៅក្នុង​ឆាក​នយោបាយ​ក៏​ដូចគ្នា​ អ្នកនយោបាយ​ខ្មែរ​ពូកែ​ឈ្លោះ​គ្នា​មិនចេះ​នឿយហត់​គឺ​ឈ្លោះ​គ្នា​រហូតដល់​ប្រែក្លាយ​ប្រទេស​ពី​មហានគរ​មកជា​កូន​ប្រទេស​តូច​មួយ​តែ​ជម្លោះ​នយោបាយ​នៅតែ​មិនទាន់​ចប់

ចំណុចខ្សោយ​ទី២ ​គឺ​ការមើល​មិនឃើញ​កំហុស​ខ្លួនឯង ​ទស្សនៈ​នេះ​កាន់តែ​រីកធំឡើង​នៅក្នុង​ចំណោម​អ្នកមាន​អំណាច និង​មាន​លុយ។​ ជាទូទៅ ​នៅពេល​បាន​អំណាច​ឬ​មាន​លុយ​ច្រើន ​មនុស្ស​ច្រើនតែ​គិតថា​ខ្លួនឯង​ធ្វើ​អ្វី​ក៏ត្រូវ។​ រីឯ​អ្នក​តូចតាច ឬ​ក្រីក្រ​ក៏​ហាក់ដូចជា​សុខចិត្ត​ទទួលយក​ទស្សនៈ​នេះ​ដោយ​ស្វ័យប្រវត្តិ ​និង​ថែមទាំង​បន្ទរ​ដោយ​វប្បធម៌​ទំយើ​បុគ្គល​ថែមទៀត​ផង។ ​ជាក់ស្តែង ពួកគេ​មិនសូវ​រវីរវល់​នឹង​រឿង​នយោបាយ​ដោយ​ទុក​ច្រើនតែ​ទុក​ឲ្យ​អ្នកដឹកនាំ​សម្រេច​ជោគវាសនា​ប្រទេសជាតិ​តាមចិត្ត​ចង់។​ ហេតុនេះហើយ​បានជា​អ្នកដឹកនាំ​វិញ​ច្រើនតែ​ទទួលយក​ត្រូវតែ​មិនសូវ​ចេះ​ទទួលខុស។ ស្តាប់​សម្តី​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដែល​កំពុង​ជាប់ចោទ​នៅឯ​សាលាក្តី​ខ្មែរក្រហម​បច្ចុប្បន្ន​គេ​អាចយ​ល់ប​បាន​អំពី​បញ្ហា​នេះ។

ចំណុច​ខ្សោយ​ទី៣គឺ ការគិតគូរ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ធំ​ជាង​ប្រយោជន៍​រួម ​ជំងឺ​នេះ​ហាក់ដូចជា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ៗនៅក្នុង​សម័យថ្មី​បច្ចុប្បន្ន។ ជាទូទៅ មិន​ថា​មន្ត្រី​ ពាណិជ្ជករ​ សេដ្ឋី​ ឬ​ពលរដ្ឋ​សាមញ្ញ​នោះឡើយ​ ម្នាក់ៗ​ហាក់ដូចជា​គិតតែ​ពី​កេង​រក​ផល​ប្រយោជន៍​ចូល​ហៅ​ប៉ៅ​តាម​មធ្យោបាយរៀងៗខ្លួន បើទោះបីជា​មធ្យោបាយ​ខ្លះ​ប៉ះពាល់​ដល់​អ្នកដទៃ ​ឬ​ដល់​សង្គម​ទាំងមូល​យ៉ាងណា​ក៏ដោយ។ ​ទស្សនៈ​នេះ​គឺជា​ដើមចម​នៃ​បញ្ហា​រាប់រយ​ជំពូក​ក្នុង​សង្គម​ដូចជា គ្រឿងញៀន ​គម្លាត​អ្នកមាន​និង​អ្នកក្រ ​អំពើ​ពុករលួយ និង​ការប្រើប្រាស់​សារធាតុ​គីមី​ពុល​ក្នុង​ចំណី​អាហារ។ល។និង។ល។

នៅ​ពេល​ដែល​មនុស្ស​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ខ្លាំងពេក ហើយ​នាំគ្នា​មាន​អំណួត​ជាមួយ​នឹង​ភាពមានបាន​ដោយ​មិន​ខ្វល់ខ្វាយ​ពី​ទុក្ខសោក​របស់​អ្នកដទៃ វា​ប្រាកដ​ណាស់​ថា សង្គម​មិន​អាច​ស្គាល់​ភាពសុខដុម​រមនា​បានឡើយ។ ​សង្គម​កម្ពុជា​ដែល​បាន​ទ្រុឌទ្រោម​យ៉ាងខ្លាំង​កាលពី​សម័យ​ខ្មែរក្រហម ​ហើយ​បច្ចុប្បន្នរ​កលំ​នឹងមិន​ទាន់​ឃើញ​ផង ​ស្រាប់តែ​ត្រូវ​បោកបក់​ដោយ​រលក​នៃ​សកលភាវូបនីយកម្ម​យ៉ាង​ពេញទំហឹង​ថែមទៀត​នោះ ប្រា​ដក​ណាស់​ថា វា​ពិបាក​នឹង​ទប់ខ្លួន​ខ្លាំងណាស់។

យ៉ាងណា​ក៏ដោយ វា​មិនទាន់​ហួសពេល​ទេ​ដែល​ត្រូវ​នាំគ្នា​ជួយ​ពង្រឹង​សង្គម​កម្ពុជា​ឲ្យ​រឹងមាំ​ឡើង​ដោយ​ចាប់ផ្តើម​ពី​ការកែប្រែ​ចំណុចខ្សោយ​ទាំងឡាយ​ដូច​បានលើកឡើង​ខាងដើម​ជា​ចាំបាច់។ ចូរ​កុំភ្លេចថា ជំងឺ​ចាស់​មិនទាន់​ជា​បូកផ្សំ​ជាមួយ​ជំងឺ​សម័យថ្មី​នឹងធ្វើ​ឲ្យ​សង្គម​កាន់តែ​ទ្រុឌទ្រោម​ជាមិនខាន​ឡើយ។ ចំណុច​គន្លឹះ​សម្រាប់​កម្ពុជា​ពេលនេះ​គឺ មនុស្ស​ត្រូវតែ​នាំគ្នា​គិតពី​ផលប្រយោជន៍​សាធារណៈ​ឲ្យ​បាន​ច្រើនជាង​នេះ ហើយ​គំរូ​ត្រូវតែ​ផ្តើមចេញពី​អ្នកដឹកនាំ និង​អ្នកមាន​ឥទ្ធិពល​ក្នុង​សង្គម​មុនគេ

5 comments:

Anonymous said...

Oui,Mon beau gosse,T'es force!Je t'a dore continue bisou!Useless,How done you strong with your own that veitnam has full in cambodia!Stop mad again!Wake up!you can to cure till.You blood is 100 percent khms so you mush love khms,And mercy to care protect them.Your was to know AH LORB!I'm so far but gonna crazy to pity on poor people,Why your are side and not mercy them??????ASSHOLE!

Anonymous said...

When I see this picture I have remembered that time when the Khmer Rouge (KR) pointed me and my families out from Phnom Penh on 18 April 1975.
I hate this picture for the whole my life because that is no Khmer character at all.

Anonymous said...

អាខ្វាក់ជាមនុស្សប្លុកកុម្មុយនីស្ត, វាគ្មានចំណេះអ្វីបន្តិចសោះគឺចេះតែរឿងកាប់ចាក់,បាញ់សម្លាប់, លួចឆក់ប្លន់, គំរាមកំហែងនិងធ្វើបាបពលរដ្ឋនិងធ្វើកញ្ជៈយួនតែប៉ុណ្ណោះ។

Anonymous said...

ចំណេះអាខ្វាក់គឺ :
--ចេះធ្វើកញ្ជៈយួន
--ចេះគំរាមកំហែង
--ចេះធ្វើបាបពលរដ្ឋ
--ចេះលួចឆក់-ប្លន់
--ចេះកាប់ចាក់
--ចេះបាញ់សម្លាប់

--ចំណេះ........zero

Anonymous said...

សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អា CHEA SARUN ,នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG នេះ ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!

បរាជ័យ ! ពួកអា CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!

បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !

ជាពិសេសអា Ambassador (USA) HEM HENG ,
អា SEAR KOSOL UN ambassador ,
អា CHEA SARUN, ( USA )
អា OU SOVANN , ( USA )
អា KIN SEAN HO , MONTREAL (CANADA)
អា SOY SOPHEAP អាកញ្ជៈយួននៅ P. PENH
ETC................................