Saturday, April 28, 2012

សព​​លោក​ឈុត​ វុទ្ធី បាន​បញ្ជូន​ទៅដល់​ផ្ទះហើយ​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ថ្ងៃសុក្រ ទី27 មេសា ឆ្នាំ2012
​ដោយ អៀត ដារ៉ាវុធ
Voice of Democracy

សព​របស់​​​ប្រ​ធាន​​អង្គ​ការ​​ការ​​ពារ​​​ធន​​​ធាន​​​ធម្ម​​ជាតិ​លោក​ឈុត វុទ្ធី បាន​បញ្ជូន​ទៅ​ដល់​គេហដ្ឋានហើយ​ នៅ​ភូមិ​ស្វាយ​​​មាស ឃុំ​វិហារ​​សួគ៌ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល នៅម៉ោង​៩​យប់ ​ថ្ងៃទី​២៧ ខែ​មេសា ឆ្នា​២០១២ ដើម្បីធ្វើ​បុណ្យ​តាម​ប្រពៃ​ណី។

ក្រុម​អ្នក​យក​ព័ត៌​មាន​របស់ VOD ដែលបាន​ចុះ​ទៅ​ដល់​ ផ្ទះ​​សាក​សព​ បាន​រាយ​ការណ៍ថា នៅពេល​ដែល​សាក​សព​របស់​លោក​ឈុត វុទ្ធី បញ្ជូន​ទៅ​ដល់​ផ្ទះប្រមាណ​ជា​២០​នាទី នៅម៉ោង​៩​យប់ ថ្ងៃ​សុក្រ ទើ​ប​ឃើញ ប្រពន្ធ​ កូន​ និងសាច់​ញាតដ៍ទៃ​ទៀត​ ទៅដល់ផ្ទះ​​តាម​ក្រោយ​។

សាកសព្វ​របស់​លោកឈុត វុទ្ធី ត្រូវបាន​គេរុំ​ក្រណាត់ពណ៌​ស និង​មាន​រុំ​កៅស៊ូ​ផ្លាសស្ទិចពីក្រៅ​ ​ដឹក​តាម​ឡានពេទ្យ ទៅកាន់​ផ្ទះ​របស់​គាត់​​​ ។


​នៅពេល​សាក​សព​របស់​លោក​ឈុត វុទ្ធី ​ដឹក​​ទៅ​ដល់​ផ្ទះ អ្នក​ភូមិនិង​សាច់​ញាតិ​​ បាន​​លើកសាក​សព្វ​របស់​​ចគាត់ ​ដាក់ចូល​ទៅ​ក្នុង​​ក្តា​ម្ឈូស ដែ​ល​គេ​ត្រៀម​រួច​​ជាស្រេច។

ចំណែក​​នៅ​បរិវេណខាងក្រៅ​ផ្ទះរបស់​គាត់ គេឃើញ​មាន​កំលាំង​សមត្ថ​កិច្ច ពី​៤ទៅ៥​នាក់ នៅ​ចាំ​ការ​ពារ​សន្តិ​សុខ ដែល​ក្នុងនោះ មាន​​មេប៉ុស និង​ប៉ូលីស​ប៉ុស​ឃុំ​វិហារ​សួគ៌​ជាច្រើន​ទៀត ។

នៅ​ខាង​ក្រៅ​បរិវេណផ្ទះ និងខាងក្នុងផ្ទះ អ្នក​ភូមិប្រ​ហែល​ជា​១០០នាក់ បាន​ឈរ​សំឡឹង​មើល​ទៅ​ក្តាម្ឈូស និង​បាន​ចូល​រួម​នៅ​ក្នុង​ធី​បុណ្យ​សព របស់​លោក​ឈុត​ វុទ្ធី ។ សព្វ​របស់​លោក​ឈុត វុទ្ធី ត្រូវ​បាន​​គេ​ដាក់​តាំង​នៅពី​មុខ​ផ្ទះ ហើ​យ​សាច់​ញាតិរបស់​លោក​ឈុត វុទ្ធី​ បាន​ស្រែក​យំទ្រហឹង ពេញ​រោងបុណ្យ​។

នៅខណៈនោះ ភ្លេងពិណពា​ទ្យ​ ក៍បាន​បន្លឺ​ឡើង​​ប្រណាំង នឹងសម្លែងស្រែក​យំ​របស់​សាច់ញាតិ​របស់​លោក​ឈុត វុទ្ធី ដែល​កំពុង​សោយ​​សោយ​ ​ស្តាយ​ស្រ​ណោះ​លោកឈុត វុទ្ធី ។

នៅក្នុងពិ​ធី​បុណ្យ​សព​លោក​ឈុត វុទ្ធី នៅ​ឃុំ​វិហារ​សួគ៌ គេ​សង្កេត​ឃើញ មាន​បណ្តាញ​សហគមន៍​ព្រៃឡង់ នៅក្នុងខេត្ត​ព្រះ​វិហារ​និងកំពង់ធំ មួយ​ចំនួន​ ​ក៍​បាន​ទៅ​ចូលរួមផង​ដែរ​​។

ប្រ​ជា​​សហគមន៍ទាំង​​នោះ បាន​ប្តេជ្ញាចិត្តថា ពួកគេ​នឹង​ស្វែង​រ​កយុត្តិ​ធម៌ជូន​លោកសព្វ​លោកឈុត វុទ្ធី ប្រសិន​បើ​រដ្ឋាភិបាល ឬ​ស្ថា​ប័នពាក់ព័ន្ធ មិន​ចាត់​វិធាន​ការណ៍​ប្រ​កប​ដោយ​ប្រសិទ​ភាព​ ក្នុង​ការ​វែក​មុខ​រកអ្នក​ដែល​នៅពីក្រោយ​​នៃ​ការ​បាញ់សម្លាប់​លោក​ឈុត វុទ្ធី ទេ​នោះ​។

នៅក្នុង​ព្រឹត្តិ​ការណ៍​នៃ​ការបាញ់​សម្លាប់​លោកឈុត វុទ្ធី នេះ មាន​ប៉េអិម​ម្នាក់ ក៍​បាន​ស្លាប់ ជាមួយ​នឹង​លោក​ឈុត វទ្ធី ដែរ។ ទោះ​ជាយ៉ាង​ណា ការ​ស្លាប់​របស់​លោកឈុត វុទ្ធី នៅតែ​ការ​អះអាង​ខុសៗគ្នានៅឡើយ ដោយ​ប្រភព​ខ្លះ​អះ​អាង​ថា លោក​ឈុត វុទ្ធី បាន​​បាញ់​តដៃ​ជា​​មួយ​នឹង​ប៉អិម​នៅខេត្ត​កោះកុង ទើប​ប៉េអិម​បាន​បាញ់​សម្លាប់​គាត់​ ប៉ុន្តែ​​ប្រភព​ខ្លះអះអាង​ថា ​​ប៉េអិមដែល​ស្លាប់​នោះ​ ​​បាន​បាញ់​សម្លាប់​ខ្លួន​ឯង បន្ទាប់​ពី​ខ្លួន​បាន​បាញ់​សម្លាប់​លោ​ឈុត វុទ្ធី ​រួចហើយ​ ​​​។

សូម​បញ្ជាក់ថា ចាប់តាំងពី​មាន​ដំណឹងថា លោក​ឈុត វុទ្ធី ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់ មាន​អង្គការ​សង្គមស៊ីវិលជាតិ និង​អន្តរ​​​ជាតិ​​ ព្រម​ទាំង​គណបក្ស​នយោបាយ នៅកម្ពុជា​ ជា​ច្រើន​ បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍ដោយ​ឡែក​ៗ ពីគ្នា ដោយ​ពួកគេ​បាន​ថ្កោល​​ទោស​ចំពោះ​ទង្វើ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី កាល​ពីថ្ងៃ​ទី​២៦ ខែ​មេសា​ ឆ្នាំ​២០១២ កន្លង​មក​នេះ​៕​​

2 comments:

Anonymous said...

ខ្មែរមហារនគរ

សូមពរទេព្តា ថែររក្សាមហាជាតិយើង
អោយបានរុងរឿង ដោយជ័យមង្គល សិរីសួស្តី
ជាតិយើងថ្កុំថ្កើង រុងរឿងក្រោមម្លប់របស់ពរជ័យ សូមព្រះម្ចាស់ថ្លៃ ប្រកព្រុំផែនដី នៃជាតិខ្មែរយើង
ជានិរន្តអើយ... ៚

By Red-Ant.

Anonymous said...

ពួកអាឆ្កែកញ្ជះដាច់ថ្លៃរបស់យួនហាណូយសាហាវព្រៃផ្សៃ
ឃោរឃៅយង់ឃ្នងខាង បាញ់បោក,វ៉ៃទាត់ធាក់, កាប់សម្លាប់ ,
ឆក់ប្លន់, រំលោភ,ដុតផ្ទះ មកលើប្រជារាស្រ្តស្លូតត្រង់ដោយគ្មាន
ត្រាប្រណីឡើយ។

ពួកអាឆ្កែកញ្ជះដាច់ថ្លៃរបស់យួនហាណូយប៉ិនប្រសប់ខាងលប់
បំបាត់ភស្ដុតាងហើយចោទឬទំលាក់កំហុសលើខ្លួនដ៏ទៃ
ឱ្យងាប់ជំនួសវិញ។


អានេះគឺជាល្បិចប្ដូរសំបករបស់ពួកអាក្រុមពាលស៊ីពាលនៃ
រដ្ឋាភិបាលអាយ៉ងយួនហាណូយដែលមានមេដឹកនាំ
ដោយអាខ្វាក់ហ៊ុន សែន។