Saturday, April 28, 2012

NGOs និង​មន្ត្រី​ជំនាញ​ សង្ស័យ​ថា​ការ​សម្លាប់​លោក​ ឈុត វុទ្ធី ទាក់​ទង​នឹង​ក្រុម​រកស៊ីឈើ​ខុស​ច្បាប់​​

លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ (រូបថ​ត ម៉ម មុនីរតន៍)

ថ្ងៃសុក្រ ទី27 មេសា ឆ្នាំ2012
​ដោយ ញឹម​ សុខន និងអ៊ឹង ប៊ុនថន
Voice of Democracy

មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ជំនាញ​នៅ​ខេត្ត​កោះកុង​ អះ​អាង​ប្រហាក់​ប្រហែ​លគ្នាថា ​ការ​បាញ់​​ស​​ម្លាប់​​​ប្រធាន​អង្គការ​ ការពារ​ធន​ធាន​ធម្មជាតិ​ លោក ​ឈុត ​វុទ្ធី ​អាចជាប់​ទាក់​ទងនឹ​ង​ក្រុមរក​​ស៊ី​ឈើ​ខុស​ច្បាប់​នៅ​តំបន់​នោះ​។

មន្ត្រី​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង​ លោក ​អ៊ិន គង់ជិត មាន​​​ប្រសាស​​​ន៍​​​​​​ថា ​មុន​កា​របាញ់​សម្លាប់ ​លោក ឈុត វុទ្ធី នៅថ្ងៃទី​២៦ ​ខែមេសា​ គឺលោក ​​ឈុត វុទ្ធី​​ និង​​​អ្នក​​​កា​​សែត​​​​​ ២នាក់ ដែល​រួម​ដំណើរ​ បាន​ចុះ​ទៅ​ថតរូប ​គំនរ​ឈើ​ក្រញូង​ដ៏ធំមួ​យ ដែល​គរ ​នៅ​​ក្នុង​​​​​បរិវេណ​​រប​​ស់​​​​​ក្រុម​​​ហ៊ុន​វារី ​អគ្គិនី​មួយ​ ស្ថិត​នៅ​ចំនុច​វាល​បី​ ភូមិ​ប៉ាក់ខ្លង​ ស្រុក​មណ្ឌល​សីមា​ ខេត្ត​​កោះ​​​កុង​ ​ហើយ​​ក្រោយ​​​មក​​​​ទើប​មាន​ការ​បាញ់​សម្លាប់​នេះ​ ៖ “​កន្លែង​ហ្នឹង គឺ​ជា​តំបន់​ដែល​មាន​ការ​សម្អាត​ផ្ទៃ​អាង​អគ្គិសនី បាទ​អាង​អគ្គិសនី អញ្ចឹង​នៅ​ក្នុង​ការ​សម្អាត​ហ្នឹង វា​មាន​អ្នក​ខ្លះ​គេ​ជួញ​ដូរ​ក្រញូង​នៅ​កន្លែងហ្នឹង ហើយ​ដែល​ទី​​កំបាំង​របស់​គេ គេ​មិន​ចង់​អោយ​អ្នក​ណា​ដឹង”។

ការចុះ​ទៅ​យក​ព័ត៌​មាន​នៅ​តំបន់​នោះ​ របស់​អ្នក​​កាសែត ​២នាក់ និង​លោក​ ​ឈុត វុទ្ធី គឺ​កើត​ឡើង​​ក្រោយ​​​ពី​​សេចក្តី​រាយ​ការណ៏​របស់​​កាសែត​ក្នុង​​ស្រុក​ថា​ ព្រៃ​ឈើ​នៅ​ស្រុក​​ថ្មបាំង​ ​បាន​រង​​ការ​​បំផ្លាញ​យ៉ាង​​ធ្ងន់​ធ្ងរ

ប្រធាន​ការរិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​ នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ ខេត្ត​កោះកុង​ លោក​​​​ ឡាយ ម៉េង​​ឡាំង មាន​ប្រសាសន៍​ថា​​ ក្រោយ​ពី​ថត​បាន​រូប​ភាព​ ពុំ​នូក​ឈើ​នោះ​ហើយ​ លោក​​ ឈុត វុទ្ធី​​ បំរុង​បើក​ឡាន​ចេញ​ទៅ​ទី​រួម​ខេត្ត​វិញ។​ ប៉ុន្តែ​លោក​ថា​ ត្រូវបាន​មន្ត្រី​កង​រាជ​អាវុធ​ហ​​ត្ថ​ម្នា​ក់ ​​ដែល​​​​​បាន​ស្លា​​ប់​​ក្នុ​​ង​​​ហេតុ​ការណ៏​នោះ​​ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ផង​ បាន​សុំ​ដក​​ហូត​​យក​ ​រូបភាព​​​ទាំង​​​​នោះ​ពីលោក​ ឈុត ​វុទ្ធី។ ​លោក​ថា​ ក្រោយ​ដក​ហូត​ឯក​សារ​​​រូបភាព​​នោះ​​បាន​ហើយ​ ទើប​មាន​​​ការ​​​បាញ់​​ ​សម្លាប់​ពី​មន្ត្រី​​កង​រាជ​​អា​​វុធ​​​​​ទៅលើ​ លោក ​ឈុត វុទ្ធី ដែល​​កំពុង​​អង្គុយ​​នៅ​​​ក្នុង​រថយន្ត​បំ​​រុង​បើក​​​ចេញ​ទៅ ៖ "បង​វុទ្ធី​ហ្នឹង គាត់​អត់​បាន​ទៅ​ព្រោះ​អី​ប៉េអឹម​ឈរ​នៅ​មុខ​ឡាន​ហ្នឹង ហើយ​គាត់​កន្លែង​តែ​ជជែក​គ្នា​នៅ​ក្នុង​ឡាន​ហ្នឹង ស្រាប់តែ​លឺ​សូរ​ផ្ទុះ​អាវុធ បី​គ្រាប់ ផ្ទុះ​ខាង​ក្រៅ បី​គ្រាប់​ហើយ ខាង​ស្រី​ពីរ​នាក់​ហ្នឹង នាំ​គ្នា​រត់​ចុះ​ពី​លើ​ឡាន ទៅ​ពួននៅ​ក្នុង​ព្រៃក្រោយ​​ឡាន​ទៀត ដល់​បាន​មួយ​សន្ទុះ​​លឺ​សូរ​ផ្ទុះ​ពីរ​គ្រាប់​ទៀត បាន​ស្រី​ពាក់ហ្នឹង ដើរ​ពី​ក្រោយ​មក ដើរ​មក​ឃើញ​បង​ អ៊ិន​ រត​នា ដែល​ប៉េអឹម​ហ្នឹង គាត់​ដួល​នៅ​មុខ​ឡាន​ម្មង​ អត់ទេ​ ប៉េ​អឹម​ហ្នឹង​អ្នក​បាញ់​តែ​ម្តង កាំ​ភ្លើង​អាកា​របស់​ប៉េ​អឹម​ហ្នឹង​ មិន​ផ្លាត​ទេ​ គាត់ហ្នឹង​បាញ់​ខ្លួន​ឯង​”។


បើតាម​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​​ លោក ខេង ទីតូ បញ្ជាក់​ថា ​ក្រុម​​ហ៊ុន​​​​ដែល​​​​​គេ​ស​​ង្ស័យ​ថា​មានផ្ទុកគំនរ​ឈើ​នោះ​ មិន​មែន​ជា​ក្រុមហ៊ុន​រក​ស៊ីខុស​ច្បាប់​នោះ​ទេ​។ ​លោក​ថា​​ករណី​បា​​ញ់​​​​សម្លាប់​សកម្ម​ជន​ការពារ​ព្រៃឈើ​​​នោះ​ ដោយ​សារក​ម្លាំង​​សមត្ថ​កិច្ច​​ព្យាយាម​​មិន​ឲ្យ​​លោក​​​ ឈុត វុទ្ធី ថត​យក​​​រូប​ភាព​​​គំនរ​​​ឈើ​​​ដែល​​​ស្តុក​​​​នៅ​ទី​​​នោះ​ ៖​ “មាន​រឿង​អី​ដែល​គេ​លាក់​បាំង​ បើ​ក្រុម​ហ៊ុនគេ​មាន​ច្បាប់​ទំលាប់​ត្រឹម​ត្រូវ​ ក្រុម​ហ៊ុន​នេះ​មិន​មែន​ក្រុម​ហ៊ុន​ខុស​ច្បាប់​ កាប់​ខុស​ច្បា​ប់​អី​ឯណា ​គ្រាន់​តែ​ថា​គាត់​ចូល​ទៅ​ក្នុង​ទីតាំង​របស់​គេ​ដោយ​គ្មាន​ការ​អនុញ្ញាតិ​។”​

ការចុះ​ទៅ​យក​ព័ត៌​មាន​នៅ​តំបន់​នោះ​ របស់​អ្នក​​កាសែត ​២នាក់ និង​លោក​ ​ឈុត វុទ្ធី គឺ​កើត​ឡើង​​ក្រោយ​​​ពី​​សេចក្តី​រាយ​ការណ៏​របស់​​កាសែត​ក្នុង​​ស្រុក​ថា​ ព្រៃ​ឈើ​នៅ​ស្រុក​​ថ្មបាំង​ ​បាន​រង​​ការ​​បំផ្លាញ​យ៉ាង​​ធ្ងន់​ធ្ងរ៕

2 comments:

Anonymous said...

ពួកអាឆ្កែកញ្ជះដាច់ថ្លៃរបស់យួនហាណូយសាហាវព្រៃផ្សៃ
ឃោរឃៅយង់ឃ្នងខាង បាញ់បោក,វ៉ៃទាត់ធាក់, កាប់សម្លាប់ ,
ឆក់ប្លន់, រំលោភ,ដុតផ្ទះ មកលើប្រជារាស្រ្តស្លូតត្រង់ដោយគ្មាន
ត្រាប្រណីឡើយ។

ពួកអាឆ្កែកញ្ជះដាច់ថ្លៃរបស់យួនហាណូយប៉ិនប្រសប់ខាងលប់
បំបាត់ភស្ដុតាងហើយចោទឬទំលាក់កំហុសលើខ្លួនដ៏ទៃ
ឱ្យងាប់ជំនួសវិញ។


អានេះគឺជាល្បិចប្ដូរសំបករបស់ពួកអាក្រុមពាលស៊ីពាលនៃ
រដ្ឋាភិបាលអាយ៉ងយួនហាណូយដែលមានមេដឹកនាំ
ដោយអាខ្វាក់ហ៊ុន សែន។

Anonymous said...

Yes I agree, Lok @ 1:12 PM

គឺ: អាខ្វាក់ ហ៊ុន សែន និង
អាចោរ បាញ់ ទា បញ្ជាអោយបាញ់ចោល..