Wednesday, April 25, 2012

រដ្ឋសភា បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា មួយរូប ជំនួស​សម្តេច ស៊ីសុវត្ថិ ជីវ័ន​មុនី​រ័ក្ស ដែល​លាឈប់ [- សូមកោតសរសើរសាកែ ស្រុក​សាម៉ែ ចេះតមអាចម៏]

Sisowath Chivan Monirak
ថ្ងៃទី 25 មេសា 2012
ដោយ: រតនា
Cambodia Express News

ភ្នំពេញ: កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៥​មេសា ឆ្នាំ​២០១២ បាន​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​មួយ​រូប ក្នុងចំណោម​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន ១១ រូប ជំនួស​សម្តេច ស៊ីសុវត្ថិ ជីវ័ន​មុនី​រ័ក្ស ដែល​បាន​សុំលាលែង ពី​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ដោយ​បញ្ហា​សុខភាព ហើយ​សុំ​ចូល​និវត្តន៍​។​

​លទ្ធផល​នៃ​ការបោះឆ្នោត​ជា​សម្ងាត់ បង្ហាញថា លោក ប្រាក់ ចំរើន ត្រូវបាន​រដ្ឋសភា ជ្រើសតាំង​ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ដោយ​ទទួលបាន​សំឡេងគាំទ្រ ៧៧ លើ ៩៨ សំឡេង​។ ក្នុងចំណោម​បេក្ខជន​ឈរឈ្មោះ​ទាំង ១១ រូបនោះ ក៏​មាន​លោក អ៊ឹង ហួត អតីត​នាយករដ្ឋមន្ត្រី​ទី​១ ដោយ​ទទួលបាន​សំឡេង​គាំទ្រ​ត្រឹមតែ ៣ សំឡេង​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ថា រដ្ឋសភា កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១២ បាន​បោះឆ្នោត​ជ្រើសតាំង សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី និង​សម្តេច ស៊ីសុវត្ថិ ជីវ័ន​មុនី​រ័ក្ស ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣​។ សមាជិក​ព្រឹទ្ធសភា ២ រូប គឺ​ច្បាប់​កំណត់ថា ត្រូវ​ជ្រើសតាំង​ដោយ​រដ្ឋសភា​។​


​ក៏​ប៉ុន្តែ​នៅ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១២ សម្តេច ស៊ីសុវត្ថិ ជីវ័ន​មុនី​រ័ក្ស មាន​ព្រះជន្ម ៧៦ ព្រះវស្សា ដែល​ជា​អតីត​អនុប្រធាន​ទី​១ ព្រឹទ្ធសភា នីតិកាល​ទី​២ បានសម្រេច​លាឈប់ ពី​តួនាទី​ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ដោយ​ព្រះអង្គ បាន​មាន​ព្រះបន្ទូល កាលពី​ថ្ងៃ​ទី​៦​មេសា ឆ្នាំ​២០១២ ថា ព្រះអង្គ​មិន​សូវ​សុខ​ស្រួល​ព្រះកាយ ព្រះ​ឈួន​ច្រើន ( ឈឺ )​។ ដូច្នេះ​ព្រះអង្គ សម្រេច​លាឈប់ និង​ចូល​និវត្ត​ហើយ​។​

2 comments:

Anonymous said...

ងាប់តៃហោងអោយឆាប់ៗៗៗទៅពួកអាស្តាចម៌ ជា
ឈ្លើងជញ្ជក់ឈាមប្រជាជនខ្មែរ មានតាំងពីអាស្តាចម៌នរោត្តម សីហនុ អាស្តាចម៌នរោត្តម សីហមុនី
ព្រមទាំងអាសីសុវត្ត ជីវនមុនីរក្សស្អីគេនេះ ព្រោះ
ពួកអាស្តាចម៌អស់នេះជាស្តាចម៌ក្បត់ជាតិដូចគ្នានឹង
អាក្បត់ជាតិឈ្មោះអាខ្វាក់ ហ៊ុន សែន អតិតចោរ
លួចគោលួចក្របីពីស្រុកស្ទឹងត្រងខេត្តកំពង់ចាម
យកទៅលក់អោយយួននៅទល់ដែនខ្មែរយួន ។

Anonymous said...

សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អា CHEA SARUN ,នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG នេះ ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!

បរាជ័យ ! ពួកអា CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!

បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !

ជាពិសេសអា Ambassador (USA) HEM HENG ,
អា SEAR KOSOL UN ambassador ,
អា CHEA SARUN, ( USA )
អា OU SOVANN , ( USA )
អា KIN SEAN HO , MONTREAL (CANADA)
អា SOY SOPHEAP អាកញ្ជៈយួននៅ P. PENH
ETC................................