 |
| មិត្តសែន៖ ចុះអញនៅខាងណេះ ម៉េចក៏មិនកាន់ដៃអញផង ហាស់អូនង៉ោល? |
 |
| ជិតដល់ពេលចូលមុងឈើទៅហើយ មិនដឹងខំត្រដរខ្យល់អីទេ ហាស់តាចាស់ណង់? |
ព្រះមហាក្សត្រ៖ ព្រឹទ្ធសភានីតិកាលទី៣ ត្រូវបន្តរួមចំណែកការពូនជ្រុំប្រជាធិបតេយ្យ
ថ្ងៃទី 24 មីនា 2012
ដោយ: មុនីរ័ត្ន
CEN
ពូនជ្រុំ ឬក៏ ពួនច្រាស់ច្រំ?
ភ្នំពេញ: ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំដំបូង នីតិកាលទី៣ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដេច ជា ស៊ីម ព្រឹទ្ធសមាជិក នៃព្រឹទ្ធសភា សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងសមាជិក សមាជិកា នៃព្រឹទ្ធសភា។
នៅក្នុងពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៣ នៃព្រឹទ្ធសភា ព្រះមហាក្សត្របានមានព្រះបន្ទូលថា ការបើកសម័យប្រជុំព្រឹទ្ធសភា នីតិកាលទី៣ គឺស្របតាមការសម្រេចរបស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីម្ចាស់ឆ្នោតដែលរួមមាន សមាជិករដ្ឋសភា សមជិកឃុំ-សង្កាត់ ក្នុងតំណែង បានសម្ដែងនូវឆន្ទៈ តាមរយៈការបោះឆ្នោតជាអសកល កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២កន្លងមក។ ក្នុងនោះ ព្រះមហាក្សត្រ បានអបអរសាទរដ៏កក់ក្ដៅ ជូនដល់សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៣ រួបរួមគ្នា ដើម្បីបំពេញនូវតួនាទីក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូល នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ ដែលជាមូលដ្ឋាននៃរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យសេរីពហុបក្ស។ ម្យ៉ាងទៀត តាមរយៈស្ថាប័នព្រឹទ្ធសភា ប្រជាពលរដ្ឋ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល មានឱកាសកាន់តែច្រើន ដើម្បីសម្ដែងយ៉ាងទូលំទូលាយនូវគោលនយោបាយ និងបំណងប្រាថ្នារបស់ខ្លួន ញ៉ាំងឲ្យរបបរាជានិយម និងលទ្ធិប្រជាធិបតេយ្យ កាន់តែមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលបន្តថា ការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ ត្រូវតែតម្រូវឲ្យមានច្បាប់ ព្រមទាំងការគោរពប្រតិបត្តិច្បាប់ឲ្យបានល្អប្រពៃ សម្រាប់ទ្រទ្រង់ដល់សង្គម ការអភិវឌ្ឍ សន្តិភាព ការការពារអធិបតេយ្យភាព បូរណភាពទឹកដី វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សីលធម៌ជាតិ រួមទាំងបរិស្ថាន និងធនធានធម្មជាតិរបស់យើង។ ស្ថិតក្នុងបរិបទនេះ ព្រឹទ្ធសភាកំពុងរួមចំណែកជាមួយរដ្ឋសភា ក្នុងការកសាងច្បាប់ឲ្យកាន់តែល្អ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរួមរបស់ប្រជាពលរដ្ឋ និងជាតិ។
ព្រះមហាក្សត្របានមានព្រះរាជបន្ទូលបន្តថា ព្រឹទ្ធសភានីតិកាលទី៣ ត្រូវបន្តរួមចំណែកយ៉ាងសកម្មថែមទៀត
ក្នុងការពូនជ្រុំប្រជាធិបតេយ្យភាវូបពាណិជ្ជកម្មថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងផលប្រយោជន៍ទូទៅរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ឈរលើអត្តសញ្ញាណជាតំណាងផ្ទាល់ឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រឹទ្ធសភានីតិកាលទី៣ ត្រូវខិតខំរួមចំណែកអនុវត្តគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ ដើម្បីកាត់បន្ថយភាពក្រក្រីរបស់ប្រជាពលរដ្ឋ និងគ្រប់គ្រងសេដ្ឋកិច្ចសង្គមវប្បធម៌របស់ប្រជាជន ប្រកបដោយសមធម៌ និងគណនេយ្យភាពពិតប្រាកដ។ ជាមួយគ្នានោះដែរ ព្រឹទ្ធសភាត្រូវធានាការពារយុត្តិធម៌ និងសិទ្ធិមនុស្ស ដើម្បីបង្កើនឡើងនូវសុខដុមរមនាយូរអង្វែង ក្នុងសង្គមជាតិយើង។