Kong Korm (Photo: RFI) |
ដោយ : សុខ ភក្តី
CEN
លោក គង់ គាំ បានបន្ថែមថា "នីតិវិធីនេះ ជានីតិវិធីទាត់ចោល ឬមើលរំលងមតិភាគតិច ឲ្យនៅក្រៅការទទួលខុសត្រូវតែប៉ុណ្ណោះ"។ភ្នំពេញ: លោក គង់ គាំ ប្រធានស្តីទីគណបក្សសមរង្ស៊ី បានលើកឡើងថា ការបដិសេធរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងលើសលប់ ក្នុងការបោះឆ្នោតព្រឹទ្ធសភាកន្លងមក ថា គណបក្សកាន់អំណាចនេះ កំពុងរៀបចំសមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភា អាណត្តិថ្មី ដោយគ្មានគណបក្សសមរង្ស៊ី ដែលជាការយកលំនាំតាមប្រទេសវៀតណាម និងប្រទេសឡាវ។
លោក គង់ គាំ បានមានប្រសាសន៍ថា "ការរៀបចំថ្នាក់ដឹកនាំនៅរដ្ឋសភា និងនៅព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា គឺចង់ឲ្យស៊ីគ្នាទៅនឹងប្រទេសវៀតណាម និងប្រទេសឡាវជាថ្មីឡើងវិញ"។
ការលើកឡើងរបស់លោក គង់ គាំ យ៉ាងដូច្នេះ បានធ្វើឡើងភ្លាមៗ ខណៈដែលសម្តេចជាស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបនឹងលិខិតរបស់លោក គង់ គាំ ពាក់ព័ន្ធនឹងតួនាទីថ្នាក់ដឹកនាំព្រឹទ្ធសភា អាណត្តិទី៣។ នោះគឺសម្ដេច ជា ស៊ីម បដិសេធ មិនផ្តល់តួនាទីតាមសំណើរបស់គណបក្សសមរង្ស៊ីឡើយ។
ក្នុងលិខិតចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០១២ សម្តេចជាស៊ីម បានឆ្លើយតបទៅលោក គង់ គាំ ប្រធានស្ដីទីគណបក្សសមរង្ស៊ី អំពីគោលការណ៍រៀបចំក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា នីតិកាលទី៣ ដោយសម្តេចប្រមុខគណបក្សកាន់ អំណាច បានលើកឡើងថា ការរៀបចំក្បាលម៉ាស៊ីន ដឹកនាំព្រឹទ្ធសភានីតិកាលទី៣ ខាងមុខនេះ យើងគួរអនុវត្តឲ្យបានពេញលេញតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ដែលសមាជិកព្រឹទ្ធសភាម្នាក់ៗ មានសិទ្ធិសម្រេចទៅលើអ្វីៗ តាមបំណងប្រាថ្នារបស់គេរៀងៗខ្លួន។
សម្ដេច ជា ស៊ីម បានលើកឡើងក្នុងលិខិតថា ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសមរង្ស៊ី ទាំងសមាជិកព្រឹទ្ធសភាដែលបានតែងតាំង ដោយព្រះមហាក្សត្រ និងទាំងសមាជិកព្រឹទ្ធសភា ដែលជ្រើសតាំងដោយរដ្ឋសភា មានសិទ្ធិក្នុងការលើកឡើងនូវបេក្ខភាពរបស់ខ្លួន សម្រាប់ឈរឈ្មោះជាថ្នាក់ដឹកនាំទាំងបី នៃព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការនានា នៃព្រឹទ្ធសភា ដើម្បីឲ្យសម័យប្រជុំពេញអង្គព្រឹទ្ធសភា ធ្វើការបោះឆ្នោតជ្រើសរើស ហើយបន្ទាប់មកសមាជិក នៃគណៈកម្មការនីមួយៗ បន្តជ្រើសរើសថ្នាក់ដឹកនាំគណៈកម្មការរបស់ខ្លួន តាមនីតិវិធី នៃច្បាប់បន្តទៀត។
នៅក្នុងលិខិតដដែល សម្តេចជាស៊ីម បានឲ្យដឹងទៀតថា ចំពោះអគ្គលេខាធិការ និងអគ្គលេខាធិការរងព្រឹទ្ធសភា ក៏ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ តាមសំណើរបស់ប្រធានព្រឹទ្ធសភា ក្រោយពីបានឯកភាពជាមួយអនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា។ ដូច្នេះ បញ្ហានេះ ក៏ត្រូវទុកលទ្ធភាពជូនឲ្យថ្នាក់ដឹកនាំថ្មី នៃព្រឹទ្ធសភា ធ្វើការសម្រេចទៅតាមនីតិវិធី និងការជាក់ស្ដែងដែរ។
សូមបញ្ជាក់ថា ការឆ្លើយតបរបស់សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា ខាងលើ គឺយោងតាមស្មារតី នៃអង្គប្រជុំរបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១២។
យ៉ាងណាក៏ដោយប្រតិកម្មទៅនឹងលិខិតខាងលើនេះ លោក គង់ គាំ ប្រធានទីស្តីគណបក្សសមរង្ស៊ី បានលើកឡើងថា "គណបក្សប្រជាជនកម្ពុជា ទាំងការរៀបចំនៅរដ្ឋសភា និងទាំងការរៀបចំក្បាលម៉ាស៊ីនដឹកនាំនៅព្រឹទ្ធសភា គឺថា ជាជម្រើសរកនីតិវិធី ដែលកៀសមិនឲ្យគណបក្សសមរង្ស៊ី មានតួនាទីទេ។ នៅព្រឹទ្ធសភា ២ នីតិកាលកន្លងទៅហើយ មានការរៀបចំសមាសភាពដឹកនាំចម្រុះ ដើម្បីទទួលបានការបោះឆ្នោត។ ប៉ុន្តែតាមស្មារតីលិខិតថ្មីនេះ ប្រហែលជាធ្វើទៅតាមសំឡេងលើសលប់របស់គណបក្សប្រជាជនកម្ពុជា ដើម្បីរៀបចំទាំងថ្នាក់ដឹកនាំ និងទាំងសមាសភាពគណៈកម្មការជំនាញ ដោយគ្មានគណបក្សសមរង្ស៊ី"។
លោក គង់ គាំ បានបន្ថែមថា "នីតិវិធីនេះ ជានីតិវិធីទាត់ចោល ឬមើលរំលងមតិភាគតិច ឲ្យនៅក្រៅការទទួលខុសត្រូវតែប៉ុណ្ណោះ"។
ជាមួយនឹងប្រសាសន៍ដូច្នេះ លោក គង់ គាំ ដែលជាអតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាដែរនោះ បានគូសបញ្ជាក់ថា "ខ្ញុំចង់ឲ្យគណបក្សប្រជាជនកម្ពុជា មេត្តាពិចារណាឡើងវិញ ដើម្បីឲ្យរូប ភាព របស់គណបក្សសំឡេងតិចនៅក្នុងរដ្ឋសភាក្តី និងនៅក្នុងព្រឹទ្ធសភាក្តី ដែលជាឆន្ទៈរបស់ប្រជាពលរដ្ឋ បានស្ថិតនៅក្នុងទីតាំងនៃម៉ាស៊ីនដឹកនាំនានា ព្រោះបំណងធ្វើឲ្យមានពហុបក្ស ពហុមតិ ពិភាក្សាគ្នា ទទួលខុសត្រូវឲ្យបានទូលំទូលាយ តាមលក្ខណៈ ប្រជា ធិបតេយ្យតែប៉ុណ្ណោះ"។
យ៉ាងណាក៏ដោយ តាមការកត់សម្គាល់របស់លោក គង់ គាំ គឺនៅព្រឹទ្ធសភា ២ អាណត្តិកន្លងមកនេះ គណបក្សនយោបាយ ដែលមានសំឡេងជាប់ឆ្នោតនៅព្រឹទ្ធសភា គឺមានការជួបពិភាក្សាគ្នា ដើម្បីរៀបចំជាមុន។ តែលើកនេះ លោក គង់ គាំ អះអាងថា មិនមានការជួបពិភាក្សាគ្នាអ្វីឡើយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសមរង្ស៊ី ដែលជាប់ឆ្នោតតែពីរគណបក្សនៅព្រឹទ្ធសភា នីតិកាលទី៣ រយៈពេល ៦ ឆ្នាំ ចាប់ពីឆ្នាំ២០១២។
គួរជម្រាបថា ប្រធានស្ដីទីគណបក្សសមរង្ស៊ី លោក គង់ គាំ បានផ្ញើលិខិតជូនចំពោះសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ស្ដីពី គោលការណ៍រៀបចំយន្ដការថ្នាក់ដឹកនាំ នីតិកាលទី៣ នៅព្រឹទ្ធសភា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២។
លោក គង់ គាំ ប្រធានស្តីទីគណបក្សសមរង្ស៊ី សូមស្នើរូបមន្តរៀបចំយន្ដការថ្នាក់ដឹកនាំនីតិកាលទី៣ នៅព្រឹទ្ធសភាជាក់ស្ដែងដូចខាងក្រោម៖
១. គណបក្សសមរង្ស៊ី ទទួលតួនាទី អនុប្រធានព្រឹទ្ធសភាចំនួន ១រូប។
២. គណបក្សសមរង្ស៊ី ទទួលតួនាទី ប្រធានគណកម្មការចំនួន ៤រូប។
៣. តួនាទី អនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការ នៅគណៈកម្មការ ដែលគ្មានប្រធានរបស់គណបក្សសមរង្ស៊ី។
៤. គណបក្សសមរង្ស៊ី ទទួលតួនាទី អគ្គលេខាធិការរងព្រឹទ្ធសភាចំនួន ១រូប។
ជាការកត់សម្គាល់ ព្រឹទ្ធសភា នីតិកាលទី២ ដែលមានសមាជិកសរុប ៦១ រូប ក្នុងនោះ មាន ៤៥ រូប មកពីគណបក្សប្រជាជនកម្ពុជា, ១០ រូប មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច, តែងតាំងដោយព្រះមហាក្សត្រ ២ រូប និងជ្រើសតាំងដោយរដ្ឋសភា ២ រូប ដែលមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច។
ចំណែកថ្នាក់ដឹកនាំព្រឹទ្ធសភាវិញ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានអនុប្រធានទី១ ប្រធានគណៈកម្មការជំនាញ ៣ រូប និងអនុប្រធានគណៈកម្មការជំនាញ ៥ រូប។
ក្នុងព្រឹទ្ធសភា នីតិកាលទី២ ឆ្នាំ២០០៦-២០១២ លោក គង់ គាំ គឺជាប្រធានគណៈកម្មការ ទី៧ ក្នុងចំណោមគណៈកម្មការទាំង ៩ របស់ព្រឹទ្ធសភា។ គណៈកម្មការ ទី៧ គឺគណៈកម្មការអប់រំ យុវជន កីឡា សាសនា វប្បធម៌ និងទេសចរណ៍។
យ៉ាងណាក៏ដោយ សម្រាប់សមាសភាពថ្នាក់ដឹកនាំថ្មី នៅព្រឹទ្ធសភា នីតិកាលទី៣ ដែលគ្រោងនឹងបើកកិច្ចប្រជុំ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២ គឺគណបក្សប្រជាជនកម្ពុជា គ្រោងនឹងជ្រើសតាំងសម្តេចជាស៊ីម ជាប្រធាន លោក សាយ ឈុំ អនុប្រធានទី១ ( តំណែងនេះ អាណត្តិមុន គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស កូត្តាគណបក្សហ្វ៊ុនស៊ិនប៉ិច ) និងលោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ដូចអាណត្តិមុនដែរ។ ចំណែកប្រធាន និងអនុប្រធានគណៈកម្មការជំនាញព្រឹទ្ធសភាទាំង ៩ នឹងត្រូវដឹកនាំដោយសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ដូចនៅរដ្ឋសភា អាណត្តិទី៤៕
1 comment:
Enough!!!
Khmer, please quit being distracted.
Stop the KRT immediately!!! Ah Hun Sèn must be tried instead and blindfolded for the firing squad as soon as possible!!!
Ah traitor Hun Sèn is killing Khmer people left over from the Viet engineered killing Fields for the Viet and giving up Cambodia as the land for the Viet Federation of Indochina!!!
Post a Comment