ដោយ តាំង សារ៉ាដា
2012-04-21
សមាជិកក្រុមប្រឹក្សាស្រុកព្រៃឈរ នៅខេត្តកំពង់ចាមបានស្នើទៅរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធ ត្រូវមានវិធានការរកប្រាក់បើកប្រាក់បៀវត្សជូនសមាជិកក្រុម ប្រឹក្សាស្រុក ឲ្យបានទៀងទាត់តាមខែនិមួយៗ។
ចំណែកលោក ក្រូច សំអុល ជាសមាជិកក្រុមប្រឹក្សាស្រុកម្នាក់ដែរ នៅខេត្តកំពង់ចាម ក៏បានរអ៊ូរទាំពីភាពយឺតយ៉ាវនៃការបើកប្រាក់បៀវត្សប្រចាំខែនេះ ដែរ។ លោកថា មានខែខ្លះប្រាក់ខែរបស់មន្ត្រីក្រុមប្រឹក្សាបានអូសបន្លាយរយៈពេល ២ខែ ទើបបើកជូនពួកគេក៏មាន។
ទាក់ទងបញ្ហានេះមន្ត្រីទទួលបន្ទុកបើកប្រាក់បៀវត្សជូនសមាជិក ក្រុមប្រឹក្សាស្រុកខេត្តកំពង់ចាម បានទទួលស្គាល់ថា ប្រាក់បៀវត្សក្រុមប្រឹក្សាស្រុកសម្រាប់ខែមីនា ពិតជាមិនទាន់បើកជូនពួកគេពិតមែន។
ប្រធានការិយាល័យរដ្ឋបាលហិរញ្ញវត្ថុស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក រៀល សារិន បានឲ្យដឹងថា ការអូសបន្លាយនៃការបើកប្រាក់បៀវត្សខែមីនា ជូនសមាជិកក្រុមប្រឹក្សាស្រុក ក្នុងខេត្តកំពង់ចាម ក៏ព្រោះតែរតនាគារជាតិមិនបានផ្ដល់ប្រាក់ឲ្យបានគ្រប់ចំនួនជូន តាមស្រុកនិមួយៗ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងមន្ត្រីរតនាគារជាតិដើម្បី បំភ្លឺជុំវិញកង្វះថវិកាសំរាប់ផ្តល់ជូន ឬបើកជូនសមាជិកក្រុមប្រឹក្សាស្រុកមួយចំនួននៅខេត្តកំពង់ចាមបានទេ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២។
No comments:
Post a Comment