Wednesday, April 18, 2012

គ​.​ជ​.​ប​. កែប្រែ​ចំនួន​ឃុំ​សង្កាត់ ដែល​គណបក្ស​នយោបាយ ចុះ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​

ថ្ងៃទី 17 មេសា 2012
ដោយ: សុខ ភក្តី
Cambodia Express News

ភ្នំពេញ: គ​.​ជ​.​ប​. នៅ​ថ្ងៃ​ទី​១៧​មេសា ឆ្នាំ​២០១២ បានប្រកាស​កែប្រែ​ជា​ថ្មី​ពី​ចំនួន​ឃុំ​សង្កាត់ ដែល​គណបក្ស​នយោបាយ​ចំនួន ១០ បាន​ចុះបញ្ជី​បេក្ខជន ឈរឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ ឆ្នាំ​២០១២​។​

តាម​តារាង​របស់​គ​.​ជ​.​ប​. បង្ហាញថា ទី​១-​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះបញ្ជី​បេក្ខជន នៅ​ទូទាំង ១.៦៣៣ ឃុំ​សង្កាត់ ដែល​ស្មើនឹង ១០០%​។ ទី​២-​គណបក្ស​សមរង្ស៊ី បាន​ចុះបញ្ជី​បេក្ខជន នៅ​ឃុំ​សង្កាត់​ចំនួន ១.៦១៥ ឃុំ​សង្កាត់ ស្មើនឹង ៩៩%​។ ទី​៣-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចុះបញ្ជី​បេក្ខជន ចំនួន ១.៤១៣ ឃុំ​សង្កាត់ ស្មើនឹង ៨៧%​។ ទី​៤-​គណបក្ស នរោត្តម រណឫទ្ធិ បាន​ចុះបញ្ជី​បេក្ខជន ចំនួន ១.០៧០ ឃុំ​សង្កាត់ ស្មើនឹង ៦៦%​។ ទី​៥-​គណបក្ស​សិទ្ធិមនុស្ស ចុះ​បញ្ជី​បេក្ខជន ចំនួន ១.០២៩ ឃុំ​សង្កាត់ ស្មើនឹង ៦៣%​។ ទី​៦-​គណបក្ស​សញ្ជាតិ​កម្ពុជា បាន​ចុះបញ្ជី​បេក្ខជន ចំនួន ២២៥ ឃុំ​សង្កាត់ ស្មើនឹង ១៤%​។ ទី​៧-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ចុះបញ្ជី​បេក្ខជន ចំនួន ១៦៤ ឃុំ​សង្កាត់ ស្មើនឹង ១០%​។ ទី​៨-​គណបក្ស ខ្មែរ​ឈប់​ក្រ បាន​ចុះបញ្ជី​បេក្ខជន ចំនួន ២៣ ឃុំ​សង្កាត់ ស្មើនឹង ១%​។ ទី​៩-​គណបក្ស សាធារណរដ្ឋ​ប្រជាធិបតេយ្យ បាន​ចុះបញ្ជី​បេក្ខជន ចំនួន ៩ ឃុំ​សង្កាត់ ស្មើនឹង ១% និង​ទី​១០-​គណបក្ស ចលនា​ប្រជាធិបតេយ្យ បាន​ចុះបញ្ជី​បេក្ខជន ចំនួន ២ ឃុំ​សង្កាត់ ស្មើនឹង ០,១%​។​



​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​៦​មីនា ឆ្នាំ​២០១២ គ​.​ជ​.​ប​. បាន​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការដាក់ពាក្យ សុំ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត គឺ​មាន​គណបក្សនយោបាយ​ចំនួន ១០ បាន​ដាក់​ពាក្យសុំ ចុះ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ នា​ថ្ងៃ​ទី​៣​មិថុនា ឆ្នាំ​២០១២​។ ក្នុងនោះ ទី​១-​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ចំនួន ១.៦៣៣ ឃុំ​សង្កាត់ ទូទាំង​ប្រទេស​។ ទី​២-​គណបក្ស​សមរង្ស៊ី បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ចំនួន ១.៦២១ ឃុំ​សង្កាត់​។ ទី​៣-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដាក់​បេក្ខជន​ចំនួន ១.៤៥២ ឃុំ​សង្កាត់​។ ទី​៤-​គណបក្ស​សិទ្ធិមនុស្ស បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ចំនួន ១.១២៨ ឃុំ​សង្កាត់​។ ទី​៥-​គណបក្ស នរោត្តម រណឫទ្ធិ បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ចំនួន ១.០៣៩ ឃុំ​សង្កាត់​។ ទី​៦-​គណបក្ស​សញ្ជាតិ​កម្ពុជា បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ចំនួន ៣៧១ ឃុំ​សង្កាត់​។ ទី​៧-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ចំនួន ១៦៥ ឃុំ​សង្កាត់​។ ទី​៨-​គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ចំនួន ២៤ ឃុំ​សង្កាត់​។ ទី​៩-​គណបក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ចំនួន ១១ ឃុំ​សង្កាត់ និង​ទី​១០-​គណបក្ស​ចលនា​ប្រជាធិបតេយ្យ បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ចំនួន ៣ ឃុំ​សង្កាត់​៕​

No comments: