Thursday, April 19, 2012

នេះជាច្បាប់សម័យ ហ៊ុន សែន៖ ជន​សង្ស័យ​បាញ់​កម្មករ​នៅ​បាវិត​ត្រូវ​តុលាការ​ចោទ​ត្រឹម​បទ​បង្ក​របួស​ដោយ​អចេតនា




(ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបវិត)


ពុធ 18 មេសា 2012 - 8:37 pm | 223 views
ប្រភព៖ សារពត៌មានសេរី

ជន​សង្ស័យ​ជា​អតីត​អភិបាល​ក្រុង​បាវិត​ដែល​បាញ់​កម្មករ​ឲ្យ​រង​របួស​ធ្ងន់​អំឡុង​ការ​តវ៉ា​កាល​ពី​ខែកុម្ភៈ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ត្រូវ​តុលាការ​ខេត្ត​ស្វាយរៀង​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ហើយ​ពីបទ បង្ក​របួស​ស្នាម​ដោយ​អចេតនា



លោក ហ៊ីង ប៊ុនជា ព្រះរាជ​អាជ្ញា​សាលាដំបូង​ខេត្ត​ស្វាយរៀង​បាន​និយាយ​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា សំណុំ​រឿង​លោក ឈូក បណ្ឌិត ជន​សង្ស័យ​បាញ់​កម្មករ-កម្មការិនី​ឲ្យ​រងរបួស​ធ្ងន់​៣នាក់​កាល​ពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​អង្កេត​ហើយ បន្ទាប់​ពី​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​នោះ។

ចំពោះ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ខេត្ត​ស្វាយរៀង​ទៅ​លើ​ជន​សង្ស័យ ឈូក បណ្ឌិត នេះ ត្រូវ​លោក ចាន់ សូវ៉េត មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​អាដហុក​រិះគន់​ថា ​ជា​តុលាការ​មួយ​នេះ​ស្ថិត​ក្រោម​សម្ពាធ​អ្នក​នយោបាយ។ ហើយ​ថា ទង្វើ​របស់​លោក ឈូក បណ្ឌិត ដែល​បាន​បាញ់​ប្រហារ​មក​លើ​កម្មករ​ស្ទើរ​តែ​បាត់បង់​ជីវិត​នោះ គួរ​តែ​ត្រូវ​ចោទ​ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា​មិន​បាន​សម្រេច។
គួរ​រំលឹក​ថា កាល​ពី​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ កម្មករ​ចំនួន​៣នាក់​ត្រូវ​បាន​គេ​បាញ់​ប្រហារ​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​ដែល​ពួក​គេ​រួម​ជាមួយ​កម្មករ​រាប់​រយ​នាក់​ទៀត​ធ្វើ​បាតុកម្ម​តវ៉ា​ទាមទារ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​សម​រម្យ​នៅ​ខាង​មុខ​រោងចក្រ​កៅវ៉េ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក​ជន​សង្ស័យ​ដែល​បាន​បាញ់​កម្មករ​ឲ្យ​រង​របួស​ធ្ងន់​នោះ ត្រូវ​ក្រសួង​មហាផ្ទៃ​ប្រកាស​ថា គឺ​ជា​អភិបាល​ក្រុង​បាវិត​ឈ្មោះ ឈូក បណ្ឌិត។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ ជន​សង្ស័យ​រូប​នោះ​មិន​ត្រូវ​គេ​ធ្វើ​ការ​ចាប់​ខ្លួន​យក​មក​ផ្ដន្ទា​ទោស​ឡើយ៕

6 comments:

Anonymous said...

No wonder Cambodia is called Banana Kingdom.

Anonymous said...

Hing Krort euy Hing Krort, how do you thinking about Chouk Bandit ?
Are you scarying to loose your position.Fucking kbal youn kloun khmer .

sreyute said...

នរណាក៏ដឹងថា តុលាការស្រុកខ្មែរវាថោករបៀបណា,បាញ់គេជិតអស់ជីវិតហើយ
ចោទត្រឹមបង្ករបួសស្នាម។

Anonymous said...

Yeah, I support the court decision.It was wise. How can the court charge him with beside that? It's just accidentally happen when he shoot to crowd which he thought might killed one or two but it turned out to be just injured....OH Yes, that's totally unintentionally...

Seebai!!!

Anonymous said...

your vote is a weapon therefore just be wise....don't wait til your sister get hurt!

Anonymous said...

Chouk Bandick= Ken Sara Criminister Hun Sen broken cabinet put to rest in Pray Sae, one after another.

Also watch Hing Krort after no good use to Hen xen will be put over there too, just like Heng Pov! and many! many! more..............