Thursday, April 26, 2012

ព័ត៌​មាន​មិន​ទាន់​ច្បាស់​ការ​ បង្ហាញ​ថា​លោក​ ​ឈុត វុទ្ធី ​ត្រូវ​​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់

លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ នៅ​ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារ​ព័ត៌​មាន​ នៅ​ព្រៃ​ឡង់ (រូប​ថត ម៉ម មុនី​រតន៍)

ថ្ងៃព្រហស្បតិ៍ ទី26 មេសា ឆ្នាំ2012
​ដោយ អៀត ដារ៉ាវុធ
Voice of Democracy

មាន​​​​សេចក្តី​​រាយការណ៍​ថា​ លោក​ ​​ឈុត វុទ្ធី​ ប្រធាន​​អង្គការ​​កា​រពារ​​​ធន​​ធាន​​ធម្ម​ជាតិ ​​ត្រូវ​បាន​ខ្មាន់​​​​កាំ​ភ្លើង​​បាញ់​សំលាប់​ នៅ​តំបន់​ស្រុក​ថ្ម​បាំង​ ខេត្តកោះ​កុង នៅ​ម៉ោង​១២ ថ្ងៃ​ត្រង់​ ថ្ងៃ​ព្រ​ហស្បតិ៍​នេះ ​ខណៈ​គាត់ ​និង​​​អ្នក​​សារ​ព័ត៌​មាន​​​​​របស់​​កា​សែត​​ខាំបូ​ឌា​ដេ​​លី ​ពីរ​​នាក់ កំពុង​​​​ល្បាត​​មើល​​​​​ការ​កាប់​​បំផ្លាញ​ព្រៃ​ឈើ​​នៅ​​តំបន់​​ស្រុក​​ថ្ម​បាំង​​នោះ

មន្ត្រី​អង្គការ​លី​កាដូ​​លោក ​អំ សំអាត បញ្ជាក់ថា ​​លោក​ក៏​​បាន​​ទទួល​​ដំណឹង​​ពី​​ការ​​បាញ់​​សម្លាប់​​លោក ​​​​ឈុត ​វុទ្ធី​​ ​នេះ​​ដែរ ​ហើយ​​ថា ​នៅ​​ពេល​​នេះ ​លោក​​កំពុង​​តែ​​​ស្វែង​រក​ព័ត៌​​មាន​​ដើម្បី​​ឲ្យ​​បាន​ប្រាកដ​។

​​បុគ្គលិក​​​ កា​សែត​ខាំ​បូ​ឌា​ដេលី ម្នាក់​​សុំ​មិន​ប​ញ្ចេញឈ្មោះ​ បាន​ឲ្យ​​ដឹងថា អ្នក​​សារព័ត៌​​របស់​កាសែត​​​ខាំ​​​បូឌា​ដេល​លី ​ពីរ​នាក់​ បាន​ធ្វើ​ដំណើរ​​ទៅ​តំបន់​ស្រុក​ថ្ម​បាំង​ ជា​មួយ​នឹង​លោក​ ​ឈុត វុទ្ធី​ គឺ​ម្នាក់​ជា​ស្ត្រី​ជន​បរទេស និង​ម្នាក់ទៀត​​ជាស្ត្រី​​ខ្មែរឈ្មោះ ​​បុប្ផា។ បុគ្គលិក​ដដែល​​បញ្ជាក់​​ថា ​នៅ​​ពេល​នេះ អ្នក​សារ​ព័ត៌​មាន​ទាំង​ពី​ររូប​នេះ កំពុង​ត្រូវ​បាន​​ចាប់​​​ពង្រត់​។


ទោះ​​ជា​យ៉ាង​ណា និ​ពន្ធ​នាយក​កាសែត​ឌឹខាំ​​បូ​ឌា​ដេលី លោក​ ​ខេវិន ដូល បាន​ប្រាប់ ​VOD ថា លោក​​ក៏​​បាន​ចុះ​ទៅ​ស្រុក​ថ្ម​បាំង​ ជា​មួយ​លោក​ ឈុត វុទ្ធី ប៉ុន្តែ​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ​។ ទោះ​​ជា​​យ៉ាង​ណា លោក ​​ខេ​វិន​ ដូល អះ​អាង​ថា នៅ​ម៉ោង​ប្រមាណជា​បីរសៀល​ ថ្ងៃ​ព្រហស្បតិ៍​​​នេះ លោក​​​កំពុង​​ស្ថិត​នៅស្រុក​​ថ្ម​បាំង​ ប៉ុន្តែ​លោក​​មិន​បាន​នៅ​ជា​មួយ​លោក​ ​ឈុត វុទ្ធី ទេ​៕​

1 comment:

Anonymous said...

Very Sad to lose our Khmer Hero Chut Wutty. Fuck CPP cronies and Hun Sen (Yuon dog). Wanna kill those bastards of CPP and Yuon thieves of CPP.

The international communities will pressure this CPP regime as soon as possible. Arrest CPP crooks and Hun Sen and pressure the masters of Hanoi in Communist Vietnam who control Hun Sen to this day.

Againg,fuck, fuck, fuck all the bastards of CPP, Viet/Yuon dog Hun Sen and Hanoi monsters in Vientamese