Saturday, April 28, 2012

ការសម្លាប់លោក ឈុត វុទ្ធី នាំឲ្យ​មាន​ការ​ថ្កោលទោស​ពី​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ (The death of Mr. Chut Wutty was condemned by NGOs & politicians)

(ថ្ងៃទី 27 មេសា 2012, ម៉ោង 03:29:PM) | ដោយ: សុខ ភក្តី CEN

ភ្នំពេញ: ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ រួម​ទាំង​គណបក្ស​នយោបាយ បាន​ចេញ​​សេចក្តីថ្លែងការណ៍​ថ្កោលទោស ដាច់ដោយឡែក​ពីគ្នា និង​ទាមទារ​ឲ្យ​ចាប់ខ្លួន​ជនដៃដល់​យក​ទៅ​ផ្តន្ទាទោស ចំពោះ​ឧក្រិដ្ឋកម្ម បាញ់សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ កាលពី​រសៀល​ថ្ងៃ​ទី​២៦​មេសា ឆ្នាំ​២០១២ នៅ​ខេត្ត​កោះកុង​។​

​ ដំបូង​គេ គឺ​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​មាន​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ជា​តំណាង បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ទង្វើ​បាញ់សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ នៅវេលា​ម៉ោង​ប្រមាណ ១២ ថ្ងៃត្រង់ កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២​។​

​ ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា កត់សម្គាល់ឃើញ​ថា លោក ឈុត វុទ្ធី ជា​បុរស​ដ៏​ឆ្នើម​មួយ​រូប ដែល​មាន​ភក្ដីភាព​ចំពោះ​ប្រទេសជាតិ និង​ព្រៃឈើ​ក្នុង​ការការពារ​បរិស្ថាន​(​ព្រៃឈើ​) ហ៊ាន​តតាំង​ជាមួយ​ឧក្រិដ្ឋជន​ព្រៃឈើ​។ ទោះបីជា​លោក​បាន​លាចាក​លោក​ហើយ​ក៏​ដោយ ប៉ុន្តែ​វីរភាព​របស់​លោក​ត្រូវបាន​គោរព និង​ការកោតសរសើរ​ពី​សំណាក់​ប្រជា​រាស្ត្រ​​​ខ្មែរ​។​

​ ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា យល់ឃើញថា អំពើ​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី គឺជា​ការ​បាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​ម្នាក់​ទៀត​ហើយ ក្នុង​ការការពារ​ព្រៃឈើ ( តស៊ូ​មតិ ) ក៏​ជា​ការគំរាមកំហែង​សារជាថ្មី មក​លើ​ក្រុម​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​អ្នក​សហជីព​។​

​ ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា សូម​ឱ្យ​អាជ្ញាធរ​កម្ពុជា មាន​ការទទួលខុសត្រូវ​ខ្ពស់​បំផុត​ចំពោះ​អំពើ​បាញ់សម្លាប់​លោក ឈុត វុទ្ធី និង​ត្រូវ​នាំ​ខ្លួន​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់ ដើម្បី​លុបបំបាត់​អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា​។​

​ចំណែក​អង្គការ AMNESTY INTERNATIONAL ក៏ ​បាន​ចេញ​សេចក្តីប្រកាស កាលពី​ថ្ងៃ​ទី​២៦​មេសា ឆ្នាំ​២០១២ ដោយ​ទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​លើករ​ណី​ឃាតកម្ម បាញ់សម្លាប់​លើ​សកម្មជន​ការពារ​បរិស្ថាន លោក ឈុត វុទ្ធី​។​

​លោក Rupert Abbott អ្នកស្រាវជ្រាវ របស់​អង្គការ Amnesty International ប្រចាំ ​កម្ពុជា បាន​លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ថា ការបាញ់​សម្លាប់​លោក ឈុត វុទ្ធី គឺជា​​សញ្ញា​ជួង គម្រាម​ដល់​សកម្មជន​ការពារ​បរិស្ថាន និង​ការពារ​ព្រៃឈើ​ដទៃទៀត ដែល​បាន​ធ្វើការ​នៅ​កម្ពុជា​។ ក៏​ប៉ុន្តែ​ករណី​ឃាតកម្ម​ដ៏​សាហាវ​នេះ ត្រូវតែ​មាន​ការ​ស៊ើបអង្កេត​ដ៏​ច្បាស់លាស់​បន្ទាន់​មួយ ដើម្បី​ស្វែងរក​ជនដៃដល់ យក​មក​ផ្តន្ទាទោស​។

​តាម​អង្គការ​លើកលែងទោស​អន្តរជាតិ ស្ត្រី​អ្នកកាសែត​ពីរ​នាក់​ទៀត របស់​កាសែត The Cambodia Daily គឺ​កញ្ញា ផន បុប្ផា និង Olesia Plokhii ជនជាតិ ​កាណាដា បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​ស្តុក​ឈើ​របស់​ក្រុមហ៊ុន​មួយ នៅ​កណ្តាល​ព្រៃ ក្នុង​ខេត្ត​កោះកុង ជាមួយនឹង​លោក ឈុត វុទ្ធី មុនពេល​កើតហេតុ​។ អ្នកកាសែត​ទាំងពីរ​នោះ ត្រូវបាន​ឃាត់ខ្លួន ក្រោយពី​កើត​ផងដែរ​។​

​ដោយឡែក មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ ( Center for Cambodian Civic Education ) របស់ ​កញ្ញា សេង ធា​រី ក៏​បាន​ថ្កោលទោស​ចំពោះ​ឃាតក​ឈាម​ត្រជាក់ ដែល​បាន​បាញ់សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង កាលពី​រសៀល​ថ្ងៃ​ទី​២៧​មេសា ឆ្នាំ​២០១២​។​

​ សេចក្តីថ្លែងការណ៍ បាន​លើកឡើង​ថា លោក ឈុត វុទ្ធី បាន​ចុះ​បំពេញ​បេសកកម្ម​ស៊ើបអង្កេត​លើ​ករណី​កាប់​ឈើ​ខុសច្បាប់​មួយ នៅក្នុង​តំបន់​អភិរក្ស ស្ថិត​នៅ​ជួរ​ភ្នំក្រវាញ​។​

​ កញ្ញា សេង ធា​រី ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ ដែល​ទើបតែ​វិល​ត្រឡប់​មកពី​តំបន់​កើតហេតុ​នោះ បាន​លើកឡើង​ថា "​អ្វី​ដែល​បាន​កើតឡើង​លើ​លោក​ឈុត​វុទ្ធី ជា​សារ​មួយ​ផ្ញើ​មក​យើង ក៏ដូចជា ក្តីបារម្ភ​សម្រាប់​ពលរដ្ឋ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ថា "​អ្នកឯង​ជ្រៀតជ្រែក​ជាមួយ​យើង អ្នកឯង​ត្រូវអស់​ជីវិត​" ប៉ុន្តែ​យើង​សុំ​ផ្ញើ​សារ​ត្រឡប់​ទៅ​វិញ​ថា "​យើង​នឹង​មិន​ចុះចាញ់​ទេ​!"​។​

​ កញ្ញា សេង ធា​រី បាន​បន្ថែមថា "​ក្នុង​ស្ថានភាព​បែប​នេះ សំឡេង​របស់​យើង​កាន់តែ​ខ្លាំង​ថែម​ទៀត ហើយ​យើង​នឹង​មិន​ចុះចាញ់​ដោយ​ការ​គម្រាមកំហែង និង​អំពើ​ហិង្សា​ដ៏​កំសាក​នេះ​ទេ​។ ដោយ​ការចងចាំ​នូវ​វិរភាព​របស់​លោក ឈុត វុទ្ធី យើង​នឹង​មិន​នៅ​ស្ងៀម​ទេ​។ យើង​នឹង​បន្ត​កេរ្តិ៍ដំណែល​របស់គាត់ តាមរយៈ​ការបន្ត​សកម្មភាព​តស៊ូ​មតិ ការពារ​ព្រៃឈើ​របស់​យើង ការពារ​ភ្នំ ដី បឹង និង​សមុទ្រ​។ យើង​នឹង​មិន​ឈរ​នៅ​ស្ងៀម​ទេ​"​។​

​ ដោយឡែក គណបក្ស​សិទ្ធិមនុស្ស ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​ទី​២៧​មេសា ឆ្នាំ​២០១២ ស្តីពី ករណី​ឃាតកម្ម​លើ​រូប​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​។​

​ គណបក្ស​សិទ្ធិមនុស្ស បាន​ថ្កោលទោស​យ៉ាង​ម៉ឹងម៉ាត់ ចំពោះ​អំពើ​ឃាតកម្ម​ដ៏​សាហាវ និង​កំសាក​បំផុត ដែល​ធ្វើឡើង​ចំពោះ​លោក ឈុត វុទ្ធី នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​។

​ គណបក្ស​សិទ្ធិមនុស្ស បានកត់សម្គាល់​ឃើញ​ថា អំពើ​ឃាតកម្ម​នេះ បណ្តាលមកពី​អសមត្ថភាព​ក្នុង​កិច្ច​ការពារ​ព្រៃឈើ និង​ការមិន​ទទួលខុសត្រូវ​របស់​រា​ជ​រដ្ឋាភិបាល ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ ដែល​ជា​ធនធាន​ធម្មជាតិ​របស់​ជាតិ និង​ការប្រព្រឹត្ត​អំពើ​ឃាតកម្ម បាញ់ប្រហារ​យ៉ាង​អនាធិបតេយ្យ ធ្វើឡើង ដោយ​ជន​ប្រដាប់អាវុធ​របៀប​នេះ​។​

​ គណបក្ស​សិទ្ធិមនុស្ស សូម​ចាត់ទុក លោក ឈុត វុទ្ធី ជា​វីរជន​ការពារ​ព្រៃឈើ​ដ៏​ឆ្នើម​បំផុត និង​សូម​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ស្វែងរក​មុខ​អ្នក​ដទៃ​ដល់ និង​អ្នក​រួមគំនិត​នៅ​ពីក្រោយ​ខ្នង មក​ផ្តន្ទាទោស​តាមច្បាប់​។​

​ ចំពោះ​សមាជិក​ព្រឹទ្ធសភា និង​សមាជិក​រដ្ឋសភា​គណបក្ស​សមរង្ស៊ី បានចេញ​សេចក្តីថ្លែងការណ៍ ដាច់ដោយឡែក​ពីគ្នា នៅ​ថ្ងៃ​ទី​២៧​មេសា ឆ្នាំ​២០១២ ដោយ​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​អំពើ​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែល​ត្រូវ​មន្ត្រី​រាជ​អាវុធហត្ថ​បាញ់សម្លាប់ ខណៈ​ដែល​លោក និង​អ្នកយកព័ត៌មាន The Cambodia Daily ២ នាក់​ទៀត កំពុងធ្វើដំណើរ​ឃ្លាំមើល និង​ប្រមូល​ភស្តុតាង នៃ​ការកាប់បំផ្លាញ​ព្រៃឈើ នៅ​តំបន់​វា​លបី ស្ថិតនៅ​ឃុំ​ថ្ម​ដូន​ពៅ ស្រុក​ថ្មបាំង ខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២​។​

​ សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សម​រ​ង្ស៊ី បាន​លើកឡើង​ថា អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​នេះ បាន​កើតឡើង បន្ទាប់​ពី​ការ​គម្រាមកំហែង​ជាច្រើនលើក មកលើ​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ការពារ​ព្រៃឈើ ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​មនុស្ស​យ៉ាង​សកម្ម ក្នុងពេល​បំពេញ​បេសកកម្ម​ការពា​រ មិនឲ្យ​មាន​ការកាប់បំផ្លា​ញ​ព្រៃឈើ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ពិសេស​នៅ​តំបន់​ព្រៃ​ឡ​ង់​។ ឃាតកម្ម ដែល​មាន​ចរិត​ព្រៃផ្សៃ​យង់ឃ្នង​បែបនេះ កំពុង​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរដ​ល់​ស្មារតី​តស៊ូ​របស់​ អ្នកសេ្នហាជាតិ ប្រឆាំង​នឹង​ការកាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អាណាធិបតេយ្យ ការបំផ្លាញ​ធនធានធម្មជាតិ ការរំលោភ​យក​ដីធ្លី​ស្រែចំការ ផ្ទះសម្បែង​ប្រជាពលរដ្ឋ ការ​បណ្ថេញចេញ​ពី​លំនៅដ្ឋាន ដោយ​បង្ខំ និង​ការរំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ​ទៀត​។​

​ សមាជិក​ព្រឹទ្ធសភា និង​សមាជិក​រដ្ឋសភា​គណបក្ស សមរង្ស៊ី ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ពាក់ព័ន្ធ ចាប់​វិធានការ​ជាបន្ទាន់ ដើម្បី​ចាប់ខ្លួន​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្នុង​អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​នេះ មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន និង​សូមឲ្យ​មាន​វិធានការ​ការពារសុវ​ត្ថិ​ភាព​សកម្មជន​ការពារ​ព្រៃឈើ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដទៃ​ទៀត ដើម្បី​កុំឲ្យ​មាន​ករណី​ឃាតកម្ម​បែបនេះ កើតឡើង​ជា​បន្ត​ទៀត​។​

​គណបក្ស​សមរង្ស៊ី ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច ត្រូវ​ចាត់វិធានការ​ជាបន្ទាន់ ការពារ​សុវត្ថិភាព​អ្នកសារព័ត៌មាន The Cambodia Daily ទាំង​ពីរ​នាក់ ដែល​ជា​សាក្សី​ដ៏​សំខាន់ ក្នុង​អំពើ​ឃាតកម្ម​នេះ​៕

4 comments:

Anonymous said...

គឺ: អាខ្វាក់ ហ៊ុន សែន និង
អាចោរ បាញ់ ទា បញ្ជាអោយបាញ់ចោល..

Anonymous said...

of course, nobody deserves to die, you know.

Anonymous said...

សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អា CHEA SARUN ,នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG នេះ ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!

បរាជ័យ ! ពួកអា CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!

បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !

ជាពិសេសអា Ambassador (USA) HEM HENG ,
អា SEAR KOSOL UN ambassador ,
អា CHEA SARUN, ( USA )
អា OU SOVANN , ( USA )
អា KIN SEAN HO , MONTREAL (CANADA)
អា SOY SOPHEAP អាកញ្ជៈយួននៅ P. PENH
ETC.............................

Anonymous said...

រឿងឧក្រិដ្ឋកម្មពាលស៊ីពាលនៃរដ្ឋាភិបាលអាយ៉ងយួនហាណូយ
ប៉េអឹមខេត្តកោះកុងឈ្មោះ អ៊ិត រតនា ទទួលបញ្ជាអោយបាញ់
សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ
ចំណែកឯទាហានបាញ់ទាបញ្ជាអោយបាញ់សម្លាប់ប៉េអឹមខេត្ត
កោះកុងឈ្មោះ អ៊ិត រតនា វិញដើម្បីបំបាត់ភស្ដុតាងមន្រ្តីអ្នកធំ
ជាងគេដែលនៅពីក្រោយខ្នងក្នុងការបំផ្លាញព្រៃឈើនៅទីនោះ។