(ថ្ងៃទី 27 មេសា 2012, ម៉ោង 03:29:PM) | ដោយ: សុខ ភក្តី CEN
ភ្នំពេញ: ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សជាតិ អន្តរជាតិ រួមទាំងគណបក្សនយោបាយ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ដាច់ដោយឡែកពីគ្នា និងទាមទារឲ្យចាប់ខ្លួនជនដៃដល់យកទៅផ្តន្ទាទោស ចំពោះឧក្រិដ្ឋកម្ម បាញ់សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ កាលពីរសៀលថ្ងៃទី២៦មេសា ឆ្នាំ២០១២ នៅខេត្តកោះកុង។ ដំបូងគេ គឺក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ជាតំណាង បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើបាញ់សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ នៅវេលាម៉ោងប្រមាណ ១២ ថ្ងៃត្រង់ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា កត់សម្គាល់ឃើញថា លោក ឈុត វុទ្ធី ជាបុរសដ៏ឆ្នើមមួយរូប ដែលមានភក្ដីភាពចំពោះប្រទេសជាតិ និងព្រៃឈើក្នុងការការពារបរិស្ថាន(ព្រៃឈើ) ហ៊ានតតាំងជាមួយឧក្រិដ្ឋជនព្រៃឈើ។ ទោះបីជាលោកបានលាចាកលោកហើយក៏ដោយ ប៉ុន្តែវីរភាពរបស់លោកត្រូវបានគោរព និងការកោតសរសើរពីសំណាក់ប្រជារាស្ត្រខ្មែរ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ឃើញថា អំពើឃាតកម្មលើលោក ឈុត វុទ្ធី គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់ម្នាក់ទៀតហើយ ក្នុងការការពារព្រៃឈើ ( តស៊ូមតិ ) ក៏ជាការគំរាមកំហែងសារជាថ្មី មកលើក្រុមសកម្មជនការពារសិទ្ធិមនុស្ស និងអ្នកសហជីព។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមឱ្យអាជ្ញាធរកម្ពុជា មានការទទួលខុសត្រូវខ្ពស់បំផុតចំពោះអំពើបាញ់សម្លាប់លោក ឈុត វុទ្ធី និងត្រូវនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ដើម្បីលុបបំបាត់អំពើនិទ្ទណ្ឌភាពនៅកម្ពុជា។
ចំណែកអង្គការ AMNESTY INTERNATIONAL ក៏ បានចេញសេចក្តីប្រកាស កាលពីថ្ងៃទី២៦មេសា ឆ្នាំ២០១២ ដោយទាមទារឲ្យមានការស៊ើបអង្កេតលើករណីឃាតកម្ម បាញ់សម្លាប់លើសកម្មជនការពារបរិស្ថាន លោក ឈុត វុទ្ធី។
លោក Rupert Abbott អ្នកស្រាវជ្រាវ របស់អង្គការ Amnesty International ប្រចាំ កម្ពុជា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ការបាញ់សម្លាប់លោក ឈុត វុទ្ធី គឺជាសញ្ញាជួង គម្រាមដល់សកម្មជនការពារបរិស្ថាន និងការពារព្រៃឈើដទៃទៀត ដែលបានធ្វើការនៅកម្ពុជា។ ក៏ប៉ុន្តែករណីឃាតកម្មដ៏សាហាវនេះ ត្រូវតែមានការស៊ើបអង្កេតដ៏ច្បាស់លាស់បន្ទាន់មួយ ដើម្បីស្វែងរកជនដៃដល់ យកមកផ្តន្ទាទោស។
តាមអង្គការលើកលែងទោសអន្តរជាតិ ស្ត្រីអ្នកកាសែតពីរនាក់ទៀត របស់កាសែត The Cambodia Daily គឺកញ្ញា ផន បុប្ផា និង Olesia Plokhii ជនជាតិ កាណាដា បានធ្វើដំណើរទៅកាន់តំបន់ស្តុកឈើរបស់ក្រុមហ៊ុនមួយ នៅកណ្តាលព្រៃ ក្នុងខេត្តកោះកុង ជាមួយនឹងលោក ឈុត វុទ្ធី មុនពេលកើតហេតុ។ អ្នកកាសែតទាំងពីរនោះ ត្រូវបានឃាត់ខ្លួន ក្រោយពីកើតផងដែរ។
ដោយឡែក មជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរ ( Center for Cambodian Civic Education ) របស់ កញ្ញា សេង ធារី ក៏បានថ្កោលទោសចំពោះឃាតកឈាមត្រជាក់ ដែលបានបាញ់សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ នៅស្រុកថ្មបាំង ខេត្តកោះកុង កាលពីរសៀលថ្ងៃទី២៧មេសា ឆ្នាំ២០១២។
សេចក្តីថ្លែងការណ៍ បានលើកឡើងថា លោក ឈុត វុទ្ធី បានចុះបំពេញបេសកកម្មស៊ើបអង្កេតលើករណីកាប់ឈើខុសច្បាប់មួយ នៅក្នុងតំបន់អភិរក្ស ស្ថិតនៅជួរភ្នំក្រវាញ។
កញ្ញា សេង ធារី ប្រធានមជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរ ដែលទើបតែវិលត្រឡប់មកពីតំបន់កើតហេតុនោះ បានលើកឡើងថា "អ្វីដែលបានកើតឡើងលើលោកឈុតវុទ្ធី ជាសារមួយផ្ញើមកយើង ក៏ដូចជា ក្តីបារម្ភសម្រាប់ពលរដ្ឋ និងសកម្មជនការពារសិទ្ធិមនុស្សថា "អ្នកឯងជ្រៀតជ្រែកជាមួយយើង អ្នកឯងត្រូវអស់ជីវិត" ប៉ុន្តែយើងសុំផ្ញើសារត្រឡប់ទៅវិញថា "យើងនឹងមិនចុះចាញ់ទេ!"។
កញ្ញា សេង ធារី បានបន្ថែមថា "ក្នុងស្ថានភាពបែបនេះ សំឡេងរបស់យើងកាន់តែខ្លាំងថែមទៀត ហើយយើងនឹងមិនចុះចាញ់ដោយការគម្រាមកំហែង និងអំពើហិង្សាដ៏កំសាកនេះទេ។ ដោយការចងចាំនូវវិរភាពរបស់លោក ឈុត វុទ្ធី យើងនឹងមិននៅស្ងៀមទេ។ យើងនឹងបន្តកេរ្តិ៍ដំណែលរបស់គាត់ តាមរយៈការបន្តសកម្មភាពតស៊ូមតិ ការពារព្រៃឈើរបស់យើង ការពារភ្នំ ដី បឹង និងសមុទ្រ។ យើងនឹងមិនឈរនៅស្ងៀមទេ"។
ដោយឡែក គណបក្សសិទ្ធិមនុស្ស ក៏បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៧មេសា ឆ្នាំ២០១២ ស្តីពី ករណីឃាតកម្មលើរូបលោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ។
គណបក្សសិទ្ធិមនុស្ស បានថ្កោលទោសយ៉ាងម៉ឹងម៉ាត់ ចំពោះអំពើឃាតកម្មដ៏សាហាវ និងកំសាកបំផុត ដែលធ្វើឡើងចំពោះលោក ឈុត វុទ្ធី នៅស្រុកថ្មបាំង ខេត្តកោះកុង។
គណបក្សសិទ្ធិមនុស្ស បានកត់សម្គាល់ឃើញថា អំពើឃាតកម្មនេះ បណ្តាលមកពីអសមត្ថភាពក្នុងកិច្ចការពារព្រៃឈើ និងការមិនទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការកាប់បំផ្លាញព្រៃឈើ ដែលជាធនធានធម្មជាតិរបស់ជាតិ និងការប្រព្រឹត្តអំពើឃាតកម្ម បាញ់ប្រហារយ៉ាងអនាធិបតេយ្យ ធ្វើឡើង ដោយជនប្រដាប់អាវុធរបៀបនេះ។
គណបក្សសិទ្ធិមនុស្ស សូមចាត់ទុក លោក ឈុត វុទ្ធី ជាវីរជនការពារព្រៃឈើដ៏ឆ្នើមបំផុត និងសូមទាមទារឲ្យរាជរដ្ឋាភិបាលស្វែងរកមុខអ្នកដទៃដល់ និងអ្នករួមគំនិតនៅពីក្រោយខ្នង មកផ្តន្ទាទោសតាមច្បាប់។
ចំពោះសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភាគណបក្សសមរង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកពីគ្នា នៅថ្ងៃទី២៧មេសា ឆ្នាំ២០១២ ដោយថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើឃាតកម្មលើលោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ដែលត្រូវមន្ត្រីរាជអាវុធហត្ថបាញ់សម្លាប់ ខណៈដែលលោក និងអ្នកយកព័ត៌មាន The Cambodia Daily ២ នាក់ទៀត កំពុងធ្វើដំណើរឃ្លាំមើល និងប្រមូលភស្តុតាង នៃការកាប់បំផ្លាញព្រៃឈើ នៅតំបន់វាលបី ស្ថិតនៅឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។
សេចក្តីថ្លែងការណ៍របស់គណបក្សសមរង្ស៊ី បានលើកឡើងថា អំពើឃាតកម្មដ៏ឃោរឃៅនេះ បានកើតឡើង បន្ទាប់ពីការគម្រាមកំហែងជាច្រើនលើក មកលើលោក ឈុត វុទ្ធី ដែលជាសកម្មជនការពារព្រៃឈើ ធនធានធម្មជាតិ និងការពារសិទ្ធិមនុស្សយ៉ាងសកម្ម ក្នុងពេលបំពេញបេសកកម្មការពារ មិនឲ្យមានការកាប់បំផ្លាញព្រៃឈើនៅទូទាំងប្រទេសកម្ពុជា ពិសេសនៅតំបន់ព្រៃឡង់។ ឃាតកម្ម ដែលមានចរិតព្រៃផ្សៃយង់ឃ្នងបែបនេះ កំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្មារតីតស៊ូរបស់ អ្នកសេ្នហាជាតិ ប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើយ៉ាងអាណាធិបតេយ្យ ការបំផ្លាញធនធានធម្មជាតិ ការរំលោភយកដីធ្លីស្រែចំការ ផ្ទះសម្បែងប្រជាពលរដ្ឋ ការបណ្ថេញចេញពីលំនៅដ្ឋាន ដោយបង្ខំ និងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀត។
សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភាគណបក្ស សមរង្ស៊ី ស្នើឲ្យប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធ ចាប់វិធានការជាបន្ទាន់ ដើម្បីចាប់ខ្លួនអ្នកនៅពីក្រោយខ្នងក្នុងអំពើឃាតកម្មដ៏ឃោរឃៅនេះ មកផ្តន្ទាទោសតាមច្បាប់ជាធរមាន និងសូមឲ្យមានវិធានការការពារសុវត្ថិភាពសកម្មជនការពារព្រៃឈើ និងសកម្មជនការពារសិទ្ធិមនុស្សដទៃទៀត ដើម្បីកុំឲ្យមានករណីឃាតកម្មបែបនេះ កើតឡើងជាបន្តទៀត។
គណបក្សសមរង្ស៊ី ក៏បានស្នើឲ្យក្រសួងមានសមត្ថកិច្ច ត្រូវចាត់វិធានការជាបន្ទាន់ ការពារសុវត្ថិភាពអ្នកសារព័ត៌មាន The Cambodia Daily ទាំងពីរនាក់ ដែលជាសាក្សីដ៏សំខាន់ ក្នុងអំពើឃាតកម្មនេះ៕
4 comments:
គឺ: អាខ្វាក់ ហ៊ុន សែន និង
អាចោរ បាញ់ ទា បញ្ជាអោយបាញ់ចោល..
of course, nobody deserves to die, you know.
សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អា CHEA SARUN ,នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG នេះ ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!
បរាជ័យ ! ពួកអា CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!
បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !
ជាពិសេសអា Ambassador (USA) HEM HENG ,
អា SEAR KOSOL UN ambassador ,
អា CHEA SARUN, ( USA )
អា OU SOVANN , ( USA )
អា KIN SEAN HO , MONTREAL (CANADA)
អា SOY SOPHEAP អាកញ្ជៈយួននៅ P. PENH
ETC.............................
រឿងឧក្រិដ្ឋកម្មពាលស៊ីពាលនៃរដ្ឋាភិបាលអាយ៉ងយួនហាណូយ
ប៉េអឹមខេត្តកោះកុងឈ្មោះ អ៊ិត រតនា ទទួលបញ្ជាអោយបាញ់
សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ
ចំណែកឯទាហានបាញ់ទាបញ្ជាអោយបាញ់សម្លាប់ប៉េអឹមខេត្ត
កោះកុងឈ្មោះ អ៊ិត រតនា វិញដើម្បីបំបាត់ភស្ដុតាងមន្រ្តីអ្នកធំ
ជាងគេដែលនៅពីក្រោយខ្នងក្នុងការបំផ្លាញព្រៃឈើនៅទីនោះ។
Post a Comment