Monday, April 23, 2012

សម័យដែក ចោរ ចំរើនអស្ចារ្យពេស្យាចាររីក​ស្គុះស្គាយ​ - Development of ... prostitution under Hun Xen

Prostitutes outside a brothel
មតិ​រាស្ត្រ​: ការរកស៊ី​ផ្លូវភេទ​រីក​ដូច​ផ្សិត​

ថ្ងៃទី 22 មេសា 2012
ដោយ: សុផល
CEN

ភ្នំពេញ: ​នៅក្នុង​ទីក្រុង​ភ្នំពេញ​មាន​កន្លែង​រកស៊ី​ជួញដូរ​ផ្លូវភេទ​ច្រើន​រីក​ស្គុះស្គាយ​ដូច​ផ្សិត ហើយក៏​គ្មាន​អាជ្ញាធរ​ណា​ធ្វើការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ។ ​រីឯ​ទីតាំង​ខ្លះ​គេ​រកស៊ី​លួចលាក់​តាម​គ្រប់​រូបភាព​ដែលមាន​ធ្វើទៅបាន​។ ដោយ​មានការ​ផ្សំគំនិត​ពី​សំណាក់​មន្ត្រី​មូលដ្ឋាន ជា​ខ្នងបង្អែកដើម្បី​ជួយ​ការពារ​ដល់​ពួកនាងៗ​ដោយ​ដាក់​ខែ សំរាប់​ឆ្នាំងបាយ​របស់​ពួកគេ។ ​ការរកស៊ី​មាន​ខ្សែសង្វាក់​បែបនេះ​មិន​ងាយ​អ្នកណា​បំបែក​បានឡើយ​។

តាម​ការសង្កេត​ជាទូទៅ​ស្រី្ត​ភាគច្រើន​ដែល​ចូលចិត្ត​រកស៊ី​របរ​អត់​ដើម​នេះ ជា​កូនអ្នកក្រីក្រ​មកពី​ជនបទ ពុំបាន​រៀនសូត្រ​ជ្រៅជ្រះ​ខ្ពង់ខ្ពស់ ហើយ​ស្ម័គ្រចិត្ត​ប្រកបមុខរបរ​នេះ​ដោយ​ខ្លួនឯង​។ ម្យ៉ាងទៀត​ស្ត្រី​ខ្លះ​បាន​ចាញ់បោក​មេខ្យល់​ដែល​បោក​យកមក​ពី​ជនបទ​ដោយ​ថា មករក​ការងារ​ធ្វើ​នៅ​ភ្នំពេញ ឬក៏​ទៅធ្វើ​ការ​តាម​រោងចក្រ ឬ​ហាង​ធំៗ។ ​ខ្លះ​ត្រូវគេ​មេខ្យល់​បោក​យកទៅលក់​ឲ្យ​តាៗ ក្នុង​តំលៃ​សមរម្យ ឬ​លក់​បន្ត​គ្នា​ពី​ថៅកែ​បន​មួយ​ទៅ​ថៅកែ​ផ្ទះបន​មួយ​ដូច​សត្វ​ធាតុ​។​


​ស្ត្រី​រកស៊ី​ផ្លូវភេទ​ជួញដូរ មាន​គ្រប់​រូបភាព​ដូចជា រកស៊ី​នៅតាម​ផ្ទះបន​ដោយ​ចំហ និង​លួចលាក់ តាម​ហាង​កាហ្វេ ខារ៉ាអូខេ​តូចធំ ផ្ទះ​កោស​ជប់​ម៉ាស្សា ផ្ទះសំណាក់ ផ្ទះ​ម៉ាស្សា​ធំៗ ក្នុងនោះ​មាន​បរទេស​ផងដែរ ក្រៅពីនោះ​ក៏មាន​ហាង​កាត់សក់ និង​នៅតាម​ដងផ្លូវ​សាធារណៈ​ធំៗ​ឈរ​ផ្តុំគ្នា​នៅពេល​យប់​។​

​ប្រភពព័ត៌មាន​ដែល​អាច​ជឿជាក់​បាន​បង្ហើប​ឲ្យ​ដឹងថា តំលៃ​ក្នុង​ការរួម​រ័ក្ស​ជាមួយ​ក្រុម​នាងៗ​ដូចដែល​បាន​រៀបរាប់​ខាងលើនេះ ដោយ​ក្រុមមនុស្ស​ដែល​ចូលចិត្ត​រឿង​ម្ហូប​ក្រៅ​ផ្ទះ​នេះ គឺ​តំលៃ​ខុសគ្នា​ទាំងអស់​។ បើ​និយាយ​តាម​ហាង​កាហ្វេ​ធម្មតា​តំលៃ​៥​ដុល្លារ​ឬក៏​២០០០០​រៀល រីឯ​តំលៃ​តាម​ផ្ទះបន​វិញ​មិនសូវ​ជា​ខុសគ្នា​ប៉ុន្មាន​ទេ។​

​ដោយឡែក​ក្រុម​​នាង​រកស៊ី​តាម​ដងផ្លូវ​សាធារណៈ​វិញ គេ​អាច​ចរចា​គ្នា​បាន​តំលៃ​ថ្លៃ​ជាង​តាម​ផ្ទះបន និង​ហាង​កាហ្វេ តំលៃ​ទាប​បំផុត​ពី​១៥​ដុល្លារ​រហូត​ទៅដល់​២០​ដុល្លារ ក្នុង​១​យប់ រីឯ​តំលៃ​ចេញ​ផ្ទះសំណាក់​លើ​ភាគី​ភ្ញៀវ​ជា​អ្នកចេញ ក៏ប៉ុន្តែ​ក្រុម​នាងៗ​ខាងលើ​ភាគច្រើន​ភ្ញៀវ​តែមិនសូវ​ចូលចិត្ត​និង​ជឿទុកចិត្ត​បានទេ​។ ក្រោយពី​បាន​លុយ​ហើយ ពេលខ្លះ​រករឿង​ភ្ញៀវ​អុកឡុក​បង្កបញ្ហា​មិន​ព្រម​ដេក​ជាមួយ​ភ្ញៀវ ឬក៏​ប្តឹង​ប៉ូលិស​ឲ្យ​ចាប់​ភ្ញៀវ​ទៀត​ក៏មានដែរ ហើយ​ក្រុម​នាង​ខាងលើនេះ​ល្បិច​ខ្ពស់​ណាស់ ហើយ​ពិសពុល​ទៀតផង។ ​រឿង​អាក្រក់​មួយ​ទៀត គឺលោត​ពីលើ​ម៉ូតូ​រត់ចោល​ភ្ញៀវ តែបើ​ភ្ញៀវ​ហ៊ាន​សួរនាំ​សើរើ ច្បាស់​ជា​ត្រូវ​ក្រុមបងធំ​របស់​នាងៗ​ស្វាគមន៍​ហើយ ចែកផ្លូវ​គ្នា​បាត់ស្រមោល​។​

​ប្រភព​នោះបាន​បញ្ជាក់ថា បើ​និយាយ​ពី​រឿង​ផ្ទះ​កោស​ជប់​ម៉ាស្សា​វិញ ក៏​មិនធម្មតា​ដែរ​។​ឲ្យ​តែ​ប្រហែស​លួច​ម៉ត់​តែម្តង​ពេល​ភ្ញៀវ​ផ្កាប់មុខ​ម៉ាស្សា រហូតដល់​មាន​ប្តឹងផ្តល់​ដល់​សមត្ថកិច្ច​ទៀតផង ទើបបាន​លុយកាក់​ខ្លះ​មកវិញ តែ​មិនបាន​ទាំងអស់​នោះទេ។ ​ស្រី​ម៉ាស្សា​ខ្លះ​រួម​រ័ក្ស​ជាមួយ​ភ្ញៀវ​ហើយ​ព្រឹក​ឡើង​ប្តឹង​ប៉ូលិស​ចាប់ខ្លួន​តែម្តង​។ ដោយ​ចោទថា ចាប់​នាង​រំលោភ។ ​កន្លែង​កោស​ជប់​ម៉ាស្សា ប្តឹង​យកលុយ​ចាយ​លេង​ចែកគ្នា​ជាមួយ​ប៉ូលិស ស្រី​ខ្លះ​រកឃើញ​មុខរបរ​នេះ​រកស៊ី​ទៅ​វា​កាក់កប ថ្ងៃក្រោយ​គេ​រកស៊ី​បែបនេះ​តទៅទៀត​។ និយាយ​រឿង​ជាក់ស្តែង​ប៉ូលិស​២​នាក់​អស់​លុយ​៦០០​ដុល្លារ ស្ទើរតែ​មិន​រួចខ្លួន​ទៀត ហើយ​គំរាម​បញ្ជូន​ទាំង​គ្រូពេទ្យ​ម្នាក់​ផងដែរ​ជាប់ចោទ​ពីបទ​រំលោភ​អស់​១០០០​ដុល្លារ បាន​សំ​រាន​ក្នុង​ទ្រុង​អស់​រយៈពេល​១​យប់ ដោយសារ​រឿងស្រី​ចោទថា រំលោភ​។​

ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ វា​សុទ្ធតែជា​រឿង​ស្មុគស្មាញ​ជាងគេ​ទាំងអស់​ប្រកបដោយ​គ្រោះថ្នាក់​បំផុត ហើយ​វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិ​តិ្ត​យស​ទៀតផង​។ ស្ត្រី​រកស៊ី​តាម​ផ្ទះសំណាក់ ហាង​ម៉ាស្សា​ធំៗ​ឬ​សណ្ឋាគា​ធំៗ​វិញ មាន​តំលៃ​ពី​២០​ដុល្លារ ៣០​ដុល្លារ រហូតដល់​៥០​ដុល្លារ តែមួយ​សិច​។ ចំណែក​នាង​អស់​ទាំងនេះ មិន​បង្ក​ឲ្យ​មានការ​លំបាក​ដល់​អស់​លោកអ្នក​មានៗ​ទាំង​នោះទេ​។ ពីព្រោះ​គេ​មាន​កងសន្តិសុខ ឬក៏​កង​អង្គរក្ស​ការពារ និង​មាន​វិន័យ​ច្បាស់លាស់ មិន​ឲ្យ​ភ្ញៀវ​ទាស់ចិត្ត​។ នាងៗ​ខ្លះ​មានសំណាង​គេ​ក្លាយទៅជា​ស្រី​កំណាន់​របស់​តាៗ​ផងដែរ រហូត​ពេលខ្លះ​បាន​លុយ​ធ្វើ​ផ្ទះសំបែង​ឲ្យ​ឪពុកម្តាយ​ដែលជា​អ្នកក្រីក្រ​នៅឯ​ស្រុកកំណើត​៕

1 comment:

Anonymous said...

របបអាខ្វាក់ ហ៊ុន សែន គឺជារបបរំលាយពូជសាសន៍ខ្មែរតែម្តង! ព្រោះពួកវាសុខចិត្តធ្វើជាកញ្ជៈដាច់ថ្លៃអោយពួកយួនហាណូយ!