Sunday, April 08, 2012

ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ! Happy Easter!


 
ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ

នៅ​ថ្ងៃ​អាទិត្យ​​ពេល​ព្រលឹម​ស្រាងៗ ស្ត្រីៗ​នាំ​គ្នា​ទៅ​ផ្នូរ, ដោយ​យក​គ្រឿង​ក្រអូប ដែល​គេ​បាន​រៀបចំ​ទុក​ទៅ​ជា​មួយ​ផង។  ពួក​នាង​សង្កេត​ឃើញ​ថា ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ។  នាង​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្នូរ, តែ​ពុំ​ឃើញ​ព្រះសព​របស់​ព្រះអម្ចាស់​យេស៊ូ​ទេ។  ស្ត្រី​ទាំង​នោះ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា, ស្រាប់​តែ​មាន​បុរស​ពីរ​នាក់ ស្លៀក​ពាក់​ភ្លឺ​ចិញ្ចែងចិញ្ចាច​មក​ឈរ​ជិត​នាង។  នាង​ភ័យ​ខ្លាច​ជា​ខ្លាំង,​ ហើយ​អោន​មុខ​ចុះ។  បុរស​ទាំង​ពីរ​នាក់​នោះ​និយាយ​មក​កាន់​នាង​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​នាំ​គ្នា​មក​រក​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​រស់ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ដូច្នេះ?  [ទ្រង់​មិន​គង់​នៅ​ទី​នេះទេ។  ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ។]  ចូរ​នឹក​ចាំ​អំពី​ព្រះបន្ទូល ដែល​ព្រះអង្គ​បាន​ប្រាប់​អ្នក​រាល់​គ្នា, កាល​នៅ​ស្រុក​កាលីឡេ​ថា “បុត្រ​មនុស្ស​នឹង​ត្រូវគេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប។  គេ​នឹង​ឆ្កាង​ព្រះអង្គ, តែ​បី​ថ្ងៃ​ក្រោយ​មក, ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​»  ពួក​នាង​ក៏​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះយេស៊ូ។  
 
ពួក​នាង​នាំ​គ្នា​ត្រឡប់​មក​ពី​ផ្នូរ​វិញ, រៀប​រាប់​ហេតុការណ៍​ទាំង​នោះ​ ប្រាប់​ក្រុម​សិស្ស​ទាំង​ដប់​មួយ​នាក់, ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ដែរ។  ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា, នាង​យ៉ូអាន់ និង​នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកុប។  ស្ត្រី​ឯ​ទៀតៗ​ដែល​បាន​ទៅ​ជា​មួយ​នាង​ទាំង​នោះ ក៏​រៀប​រាប់​ហេតុការណ៍​ប្រាប់​ក្រុម​សាវ័ក​ដែរ។  ពួក​គេ​ពុំ​ជឿ​ពាក្យ​សំដី​នាង​ទេ, ព្រោះ​គេ​ថា នាង​ទាំង​នោះ​និយាយ​រឿង​ផ្ដេសផ្ដាស។  ប៉ុន្តែ លោក​ពេត្រុស​ស្ទុះ​រត់​ទៅ​ផ្នូរ។  គាត់​អោន​មើល​ទៅ​ឃើញ​តែ​ក្រណាត់​រុំ​ព្រះសព​ប៉ុណ្ណោះ។  គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ​, ទាំង​ងឿងឆ្ងល់ អំពី​ហេតុការណ៍​ដែល​កើត​មាន​នោះ។ 
 
សិស្ស​ពីរ​នាក់​ធ្វើ​ដំណើរ​ទៅ​ភូមិ​អេម៉ោស

 នៅ​ថ្ងៃ​ដដែល​នោះ មាន​សិស្ស​ពីរ​នាក់​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភូមិ​អេម៉ោស, ចម្ងាយ​ប្រមាណ​ដប់​មួយ​គីឡូម៉ែត្រ​ពី​ក្រុង​យេរូសាឡឹម។  គេ​និយាយ​គ្នា​អំពី​ហេតុការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន។  នៅ​ពេល​ដែល​គេ​កំពុង​តែ​ពិភាក្សា​គ្នា ព្រះយេស៊ូ​យាង​មក​ជិត​គេ, ហើយ​ធ្វើ​ដំណើរ​ជា​មួយ​គេ​ទៅ។  គេ​ឃើញ​ព្រះយេស៊ូ​ផ្ទាល់​នឹង​ភ្នែក, តែ​គេ​មិន​អាច​ស្គាល់​ព្រះអង្គ​បាន​ឡើយ។ 
 
ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «អ្នក​រាល់​គ្នា​ដើរ​បណ្ដើរ ជជែក​គ្នា​បណ្ដើរ, តើ​និយាយ​គ្នា​អំពី​រឿង​អ្វី​ហ្នឹង?»  
 
គេ​ក៏​ឈប់​ដើរ, ឈរ​ស្ងៀម, មាន​ទឹក​មុខ​ស្រងូត។  ម្នាក់​ឈ្មោះ​ក្លេវប៉ាស, ​ទូល​ព្រះអង្គ​ថា៖ «ប្រជាជន​ទាំង​អស់​នៅ​ក្រុង​យេរូសាឡឹម ដឹង​ហេតុការណ៍​ដែល​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​គ្រប់ៗ​គ្នា។  ម្ដេច​ក៏​លោក​មិន​ដឹង?»   
 
ព្រះអង្គ​សួរ​ទៅ​គេ​ថា៖ «តើ​រឿង​អ្វី?» 
 
គេ​ទូល​ឆ្លើយ​ថា៖ «គឺ​រឿង​លោក​យេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត។  ព្រះជាម្ចាស់ និង​ប្រជាជន​ទាំង​មូល​ទទួល​ស្គាល់​ថា លោក​ជា​ព្យាការី​មាន​ឫទ្ធានុភាព​ក្នុង​គ្រប់​កិច្ចការ​ដែល​លោក​បាន​ធ្វើ និង​គ្រប់​ពាក្យ​សំដី​ដែល​លោក​បាន​ថ្លែង។  ពួក​នាយក​បូជាចារ្យ និង​ពួក​មន្ត្រី​របស់​យើង បាន​បញ្ជូន​លោក​ទៅ​អោយ​គេ​កាត់​ទោស​ប្រហារ​ជីវិត, ហើយ​គេ​ឆ្កាង​លោក​ផង។  យើង​បាន​សង្ឃឹម​ថា លោក​នេះ​ហើយ​ដែល​នឹង​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល។  តែ​ហេតុការណ៍​ទាំង​នោះ​ បាន​កន្លង​ផុត​ទៅ​បី​ថ្ងៃ​ហើយ។  មាន​ស្ត្រី​ខ្លះ​ក្នុង​ចំណោម​ពួក​យើង បាន​ធ្វើ​អោយ​យើង​ឆ្ងល់​យ៉ាង​ខ្លាំង, គឺ​នាង​នាំ​គ្នា​ទៅ​ផ្នូរ​តាំង​ពី​ព្រលឹម, តែ​មិន​បាន​ឃើញ​សព​លោក​ទេ។  នាង​ត្រឡប់​មក​វិញ​រៀប​រាប់​ថា នាង​បាន​ឃើញ​ទេវតាមក​ប្រាប់​ថា លោក​មាន​ជីវិត​រស់។  មាន​ពួក​យើង​ខ្លះ​នាំ​គ្នា​ទៅ​ផ្នូរ​ដែរ, ហើយ​បាន​ឃើញ​ដូច​ពាក្យ​ស្ត្រី​ទាំង​នោះ​និយាយ​មែន, ប៉ុន្តែ ពុំ​មាន​នរណា​បាន​ឃើញ​លោក​សោះ។» 
 
ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​ខ្វះ​ប្រាជ្ញា​អើយ!  អ្នក​រាល់​គ្នា​មិន​ងាយ​ជឿ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ពួក​ព្យាការី​បាន​ថ្លែង ​សោះ។  ព្រះគ្រិស្ដត្រូវ​តែ​រង​ទុក្ខ​លំបាក​បែប​នេះ​សិន មុន​នឹង​ចូល​ទៅ​ទទួល​សិរីរុងរឿង​របស់​ព្រះអង្គ។» 
 
បន្ទាប់​មក ព្រះយេស៊ូ​បក​ស្រាយ​សេចក្ដី​ដែល​មាន​ចែង​ទុក អំពី​ព្រះអង្គ​នៅ​ក្នុង​គម្ពីរ​ទាំង​មូល, ចាប់​ពី​គម្ពីរ​លោក​ម៉ូសេ ​រហូត​ដល់​គម្ពីរ​ព្យាការី​ទាំង​អស់។ 
 
លុះ​មក​ជិត​ដល់​ភូមិ​ដែល​សិស្ស​ទាំង​ពីរ​បម្រុង​នឹង​ទៅ ព្រះយេស៊ូ​ធ្វើ​ហាក់​ដូច​ជា​ចង់​យាង​បន្ត​ទៅ​មុខ​ទៀត។  គេ​ឃាត់​ព្រះអង្គ​ថា៖ «សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ, ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង។» 
 
ព្រះយេស៊ូ​ក៏​ចូល​ទៅ​ស្នាក់​នៅ​ជា​មួយ​គេ។  ព្រះអង្គ​គង់​រួម​តុ​ជា​មួយ​គេ, ហើយ​យក​នំបុ័ង​មក​កាន់, អរ​ព្រះគុណ​ព្រះជាម្ចាស់, រួច​កាច់​ប្រទាន​អោយ​គេ។  ពេល​នោះ ភ្នែក​គេ​បាន​ភ្លឺ​ឡើង, មើល​ព្រះអង្គ​ស្គាល់, ប៉ុន្តែ ព្រះអង្គ​បាត់​ពី​មុខ​គេ​ទៅ។  គេ​និយាយ​គ្នា​ថា៖ «កាល​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​យើង, ព្រម​ទាំង​បក​ស្រាយ​គម្ពីរ​អោយ​យើង​ស្ដាប់នៅ​តាម​ផ្លូវ​, យើង​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង!»
  
គេ​ក៏​ក្រោក​ឡើង, វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម​វិញ​ភ្លាម, ឃើញ​ក្រុម​សិស្សទាំង​ដប់​មួយ​នាក់​នៅ​ជុំ​គ្នា​ជា​មួយ​ពួក​គេ​ឯ​ទៀតៗ  គេ​ប្រាប់​អ្នក​ទាំង​ពីរ​ថា៖ «ព្រះអម្ចាស់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ពិត​ប្រាកដ​មែន, ហើយ​ទ្រង់​បាន​បង្ហាញ​ខ្លួន​អោយ​ស៊ីម៉ូន​ឃើញ!»  សិស្ស​ទាំង​ពីរ​នាក់​រៀប​រាប់​ហេតុការណ៍ ដែល​កើត​ឡើង​នៅ​តាម​ផ្លូវ, ហើយ​គេ​បាន​ស្គាល់​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​កាច់​នំបុ័ង។ 
 
ពួក​សិស្ស​បាន​ឃើញ​ព្រះយេស៊ូ

នៅ​ពេល​សិស្ស​ទាំង​ពីរ​នាក់ កំពុង​តែ​និយាយ​រៀប​រាប់, ព្រះអម្ចាស់​យាង​មក​គង់​នៅ​កណ្ដាល​ចំណោម​សិស្ស​ទាំង​អស់, ហើយ​មាន​ព្រះបន្ទូល​ថា៖ «សូម​អោយ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត។» 
 
គេ​ភ័យ​តក់ស្លុត, ញ័រ​រន្ធត់​យ៉ាង​ខ្លាំង, ព្រោះ​ស្មាន​ថា​ខ្មោច​លង។  
 
ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រន្ធត់​ចិត្ត​ដូច្នេះ?  ម្ដេច​ក៏​អ្នក​រាល់​គ្នា​នៅ​សង្ស័យ?  ចូរ​មើល​ដៃ​ជើង​ខ្ញុំ, គឺ​ពិត​ជា​ខ្ញុំ​មែន!  ចូរ​ស្ទាប​មើល៍, ខ្មោច​គ្មាន​សាច់, គ្មាន​ឆ្អឹង ដូច​ខ្ញុំ​ទេ។»  
ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នោះ​ហើយ ក៏​បង្ហាញ​ព្រះហស្ដ និង​ព្រះបាទា​អោយ​គេ​ឃើញ។  សិស្ស​ពុំ​ទាន់​ជឿ​នៅ​ឡើយ​ទេ, ព្រោះ​គេ​អរ​ផង ហើយ​ងឿងឆ្ងល់​ផង។  ដូច្នេះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «នៅ​ទី​នេះ ​តើ​អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ?» 
 
 គេ​យក​ត្រី​អាំង​មួយ​ដុំ​មក​ថ្វាយ​ព្រះអង្គ។  ព្រះអង្គ​ទទួល​យក, ហើយ​សោយ​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា។  បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ, ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ​ក្នុង​គម្ពីរ​វិន័យ​របស់​លោក ​ម៉ូសេ, ក្នុង​គម្ពីរ​ព្យាការី និង​ក្នុង​គម្ពីរ​ទំនុកតម្កើង ​ត្រូវ​តែ​កើត​មាន។» 
 
ព្រះអង្គ​ក៏​បំភ្លឺ​ចិត្ត​គំនិត​គេ​អោយ​យល់​អត្ថន័យ​គម្ពីរ។  ព្រះអង្គ​មាន​ ព្រះបន្ទូល​ថា៖ «ហេតុការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មែន, គឺ​ព្រះគ្រិស្ដ ​ត្រូវ​រង​ទុក្ខ​លំបាក, ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។  អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស ក្នុង​ព្រះនាម​ព្រះអង្គ អោយ​មនុស្ស​គ្រប់​ជាតិ​សាសន៍​កែ​ប្រែ​ចិត្ត​គំនិត, ដើម្បី​អោយ​បាន​រួច​ពី​បាប, គឺ​ត្រូវ​ប្រកាស​ចាប់​តាំង​ពី​ក្រុង​យេរូសាឡឹម​ត​ទៅ។  អ្នក​រាល់​គ្នា​ជា​សាក្សី​អំពី​ហេតុការណ៍​ទាំង​នេះ។  ខ្ញុំ​នឹង​ចាត់​ព្រះវិញ្ញាណ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះបិតា​ខ្ញុំ។  អ្នក​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ក្រុង​យេរូសាឡឹម​នេះ ​រហូត​ដល់​ព្រះជាម្ចាស់​ ប្រទាន​អោយ​អ្នក​រាល់​គ្នា​មាន​ឫទ្ធានុភាព។»
 
ព្រះយេស៊ូ​យាង​ឡើង​ទៅ​ស្ថាន​បរមសុខ

 បន្ទាប់​មក ព្រះយេស៊ូ​នាំ​ពួក​សិស្ស ​ចេញ​ពី​ទីក្រុង ​ទៅ​ភូមិ​បេថានី។  ពេល​ទៅ​ដល់ ព្រះអង្គ​លើក​ព្រះហស្ដ​ឡើង, ហើយ​ប្រទាន​ពរ​អោយ​គេ។  នៅ​ពេល​ដែល​ព្រះអង្គ​កំពុង​តែ​ប្រទាន​ពរ, ព្រះជាម្ចាស់​លើក​យក​ព្រះអង្គ​ចេញ​ពី​គេ ឡើង​ទៅ​ស្ថាន​បរមសុខ។  ក្រោយ​ពី​បាន​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​រួច​ហើយ, គេ​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម​វិញ, ប្រកប​ដោយ​អំណរ​ដ៏​លើសលប់។  គេ​នៅ​ក្នុង​ព្រះវិហារ, ហើយ​នាំ​គ្នា​លើក​តម្កើង​ព្រះជាម្ចាស់​ជានិច្ច​និរន្តរ៍។ 
 
 
 

9 comments:

Anonymous said...

I think if you want to propagate about Christ you can build your own blog about this separately. Don't make this blog for your own business. the blogger is free pls go for it. Don't try to separate Khmer people by believe I beg. Khmer people have many problems to solve now don't make up mores if you love Khmer people. To propagate Religion must do by honesty not by converting people mind. You have many ways to propagate your religion but not here. I am sorry if I say something wrong.

Anonymous said...

យាប់ត្រង់​ខ្មែរ​ចេះតែ​ជឿ ​មិន​ព្រម​ពិចារណាមុន
នឹង​ជឿ!!!!។រៀន​ប្រើ​ខួរក្បាល​ខ្លួនឯង​ផង មុន
នឹង​ជឿតាម​គេនូវ​រឿងអ្វីមួយនោះ៕

តាកេវ

Anonymous said...

They knock your door almost every weekend trying to convert you from Budddism you to Jesus. Politely you are not interested it they still insisted in preaching you, then you need to ask them you have to go.
Next time they come again at your door you are not open the door until they are leaving.
It happends like that almost to everyone in america.
Please leave us alone to believe we know better to onselve.
God Buddha bless you all even you are not belive on hime he does not force you to believe in hime.

Thank you

Anonymous said...

Buddha said, Karma Karma. You touch the fire you got hot. No one else get hot. The Church leaders just want your money. They help at first by donations used furniture, a little money, cloth etc. But after you earn income, you must pay (donation) back by 15-20% of your income.

Anonymous said...

Jesus is the TRUTH, other religions are counterfeits!

This world was created by Jesus. And yet he came into the world and the world knew him not because they love the counterfeit of their own made religion.

Without the truth, one cannot know the counterfeit but accepted as truth. This is the sad state of the world beliefs.

We preach Christ crucified because after this is the Judgment of God's wrath coming upon this wicked world. This world will be Judged.

Know this, everyone of us has a book written of our deeds good and evil by the author of this universe. What has been written in the book will be use against us at the Judgment Seat of Christ. Every mouth will be stopped and that every man will be found a liar before him.

It won't take hundreds of million dollars like the UN court system to judge one criminal. Jesus will come back to judge this world and the whole world is guilty before him as of now.

I spent hours each week to know the God of the Bible and I think I know a little more than most of you people who speak as though you know the truth of God very well.

I don't derive all my source of understand just from the New Testament of the Scriptures, I studied the first five books of Moses and the writtings and the prophets. I don't know everything, but what I know is very telling of the ungodly who refused to yield to the God of Israel.

What you call, "freedom" of your will in this world/life will come to an end and God will decide your fate for your future. Eitherway, you can't escape the wrath of God. Accept him now or be eternally loss forever without him. You are consider blessed now even if you don't call upon the name of Yaweh. Its fair of God to give you everything that you need to be alive.

If you can't stand God now he can't stand you either in the next life. It's a fair game of life? There is no karma with the true God.

Let me use this phrase from Mr. OK, you know, "There's more to Cambodia than you and I." Man was created for the glory of God, not for his own glorification like the past kings of Khmer Empire. God was not impressed with them at all. Because it was about self-important and not about glorifying the Creator who gave them the ability to do great things. Its about them becoming their own gods.

God had chosen the Jewish people to glorify him. But they went their own ways, chose their own gods, which are no gods at all. God wasn't shy about how he dealt with his chosen people. Yes, most of the Jewish people had tried all kinds of religions beside the ONE true God they suppose to worship and give tribute to. I'm sure they tried Buddhism if Buddhism existed back then. But it didn't go well with them. God judged them for their error. But there were always a remanent who stayed true to their God. These were the people who warned the erring ones to come back to the true God.

You can keep the counterfeit religion but I warn you, it will not be accepted as a way to secure eternal life. Only through believing on Jesus Christ will one secured his way for eternal life.

Wild~Wisconsinite

Anonymous said...

I thought that all Christians went to Heaven last year when the world was about to end!

Wild~Wisconsinite must miss the buss ...eh ...space ship?

Anonymous said...

ខ្មែរត្រូវតែឈប់ជឿពាក្យបោកប្រាសរបស់ពួកអាកញ្ជៈយួនតទៅទៀតទៅ! ខ្មែរត្រូវតែរួមគ្នាងើបឡើងជាអហឹង្សាដេញទម្លាក់ពួកវាអោយចុៈចេញពីអំណាចសិនរួចចាំរៀបចំការបោះឆ្នោតសេរីនិងយុត្តិធម៌រវាងខ្មែរនិងខ្មែរគឺមិនមែនជាមួយខ្មែរនិងយួនទេ!!!!!!!!

Anonymous said...

12:43 AM

You assumed I bought into that lie. I knew it was not true based on what I really know concerning the End of this Age.

It took Noah and his sons 100 years to build the ark. At the same time I'm sure Noah was mocked at as he warned the people of coming judgment. When 100 years was come, only Noah and his sons and their wives survived the first world wide judgment of God by mean of the Great Flood. Think about that!

Not all who teaches the Bible is true to the Bible. Many deceivers uses the word of God to deceive the people.

Wild~Wisconsinite

Anonymous said...

Christians are very thick faced people. Copernicus proved that earth is not the center of the universe and now we all know that it's not even at the center of our galaxy. The finding was contradicted with the christian belief that earth is the center of the universe. In addition, Darwin's theory of evolution proved that all life forms were evolved from a lower form of life. Therefore, the fable about Adam was created by god in the image of god is just a fairy tale. Now the BBC's documentary pointed out that Jesus didn't ascending to heaven as some people believe but went to live and die in Kashmir. With all these irrefutable evidence, the Christian still have the audacity to claim that their belief is the Truth and and unashamedly preaching to other people nonstop. Please stop the nonsense and stop go around the world to destroy the rich and beautiful cultures that this rich world of our has to offer.