ដោយ៖ ផ្ទៃក្នុង
ថ្ងៃទី៧ ខែមេសាឆ្នាំ២០១២
ផ្សាយនៅហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ
កិច្ចប្រជុំកំពូលអាស៊ានលើកទ ី២០ ប្រារព្ធធ្វើនៅក្នុងរាជធានី ភ្នំពេញពីថ្ងៃទី ៣០ មីនាដល់ថ្ងៃទី ៤ មេសាឆ្នាំ ២០១២
នៅវិមានសន្តិភាពនាទីក្រុងភ្ នំពេញ ថ្មីៗនេះដែលរដ្ឋាភិបាល កម្ពុជាចាត់ទុកថាជាមហាមោទនា ភាពរបស់ខ្មែរ។ ដើម្បីរៀបចំកិច្ចប្រជំនេះឲ្ យបាន ជោគជ័យ លោក ហ៊ុន សែន បានបង្កើតឲ្យមាន«គណ:កម្មាធិ ការជាតិរៀបចំកិច្ច ប្រជុំកំពូលអាស៊ាន
លើកទី ២០» ដោយតែងតាំងលោក ហោ ណាំហុង
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាត ិធ្វើជាប្រធាន។ ក្នុងនាមជាប្រ ធានលោក ហោ ណាំហុង
បានចុះហត្ថលេខាលើលិខិតសំរេច លេខ ០១៨ កបទ.សអ.បល
ដើម្បីបង្កើតអនុគណ:កម្មាការ ជំនាញចំនួន៦ក្រោមការចាត់ចែង របស់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីប្រតិភូអមន ាយករដ្ឋមន្រ្តី។ អនុគណ:កម្មាការ ជំនាញ ទាំង៦នោះមាន៖
- អនុគណ:កម្មាការខ្លឹមសារ
និងឯកសារ ដែលមាន ឯកឧត្តម កៅ គឹមហួន រដ្ឋលេខាធិការក្រសួង ការបរទេស
និងសហប្រតិបត្តការអន្តរជាតិ
ធ្វើជាប្រធាន - អនុគណ:កម្មាការផ្គត់ផ្គង់និ
ងភស្តុភារ មានឯកឧត្តម ហោ សុធន អគ្គលេខាធិការ នៃក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាត ិ ជាប្រធាន - អនុគណ:កម្មាការពិធីការ មានឯកឧត្តម ហោ សុធន អគ្គលេខាធិការ នៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ជាប្រធាន
- អនុគណ:កម្មាការព័ត៌មាន និងផ្សព្វផ្សាយ មានឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួង ព័ត៌មាន ជាប្រធាន ។
- អនុគណ:កម្មាការសន្តិសុខ និងសុខាភិបាល មាន ឯកឧត្តមនាយឧត្តមសេនីយ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធាន
- លេខាធិការដ្ឋាន មានឯកឧត្តម ហោ
សុធន អគ្គលេខាធិការនៃក្រសួងការបរ
ទេស និងសហប្រតិ បត្តិការអន្តរជាតិ ជាប្រធាន។
កិច្ចប្រជុំកំពូលនេះត្រូវបា នលោក ហ៊ុន សែន អួតថាបានប្រព្រឹត្តទៅដោយជោគ ជ័យថ្វីបើ សម្រេចបានលទ្ធផលតិចតូចពីប្រ ធានបទបួនចំនុចរួមមាន៖ (១) របៀបវារ:ភ្នំពេញសំរាប់
ការកសាងសហគមន៍អាស៊ាន, (២) សេចក្តីថ្លែងការណ៏ភ្នំពេញ ស្តីពី អាស៊ាន: សហគមន៍ មួយ
វាសនាតែមួយ, (៣)
សេចក្តីថ្លែងការណ៏ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពី អាស៊ានគ្មាន គ្រឿងញៀន ឆ្នាំ ២០១៥, និង (៤) សេចក្តីប្រកាស របស់ ប្រធានអាស៊ាន
ក្នុងឪកាសខួប លើកទី ៤៥ របស់អាស៊ាន : “ មាគ៌ាឆ្ពោះទៅមុខ” ក៏ដោយ។
តែផ្ទុយទៅវិញអ្នកដែលដឹងហេតុ ការណ៏ផ្ទៃក្នុងគឺពិតជាមិនធម ្មតា ដែលកត្តានេះ បានបង្ហាញឲ្យឃើញថាការរៀបចំក ិច្ចប្រជុំនេះមានភាពអវិជ្ជម ានជាច្រើនដូច ការលើក ឡើងរបស់នាយកសារពត៌មានដើមអំព ិលលោក សយ សុភាព ជាឧទាហរណ៍ ស្រាប់ដូច ជាបញ្ហា
ការចុះឈ្មោះអ្នកសារពត៌មាន ការចែកចាយឯកសារ ការខ្វះអ្នកនាំ ពាក្យ ខ្វះអ្នកបកប្រែ
កន្លែងចង្អៀត ខ្វះអនាម័យជាដើម ជាពិសេសការមិនយកចិត្ត ទុកដាក់លើកងសន្តិសុខមួយចំនួ ន។ល។និង។ល។ តាមពិតបញ្ហាទាំងនេះវាបណ្តាល មកពីបញ្ហា
ហោ (ណាំហុង) ខៀវ (កញ្ញារិទ្ធ) ហ៊ុន (សែន) កាច់កុងគ្នាសោះ។
រឿងទី១កើតចេញពីការច្រណែននិងម ិនទុកចិត្តគ្នាក្នុងថ្នាក់ដ ឹកនាំបក្សប្រជាជនជាពិសេស លោក ខៀវ កញ្ញារិទ្ធ
ដែលជារដ្ឋមន្រ្តីក្រសួងពត៌ម ាននិងជាអ្នកនាំពាក្យ
រាជរដ្ឋាភិបាល ត្រូវបានលោក ហ៊ុន សែន ធីបចោលដូចសន្លឹកបៀស្អុយ។
សូម្បីតែអ្នកពត៌មានក៏គេមិន សម្ភាសនិងរវល់នឹងលោកដែរតែគេ បែជាទៅសម្ភាសលោក កៅ គីមហួន ហើយអ្វីដែល
យ៉ាប់ទៅទៀតនោះគឺគេបែទៅជាសម្ ភាសលោក ជាម យៀប ដែលគ្រាន់តែជា
បណ្ឌិតខុស ជំនាញនៅ រដ្ឋាសភាជាតិកាន់ផ្ន ែកហិរញ្ញវត្ថុទៅវិញ។ ក្នុងបទសម្ភាស នោះលោក ជាម យៀប
ធ្លាប់បាននិយាយឡូងៗជំនួសរដ្ ឋាភិបាលរបស់ខ្លួនថា
បញ្ហាជំលោះនៅសមុទ្រ ចិនខាងត្បូងនឹងមិនត្រូវបានគ េលើកយកមកនិយាយ នៅក្នុងរបៀបវីរៈនែកិច្ចប្រជ ុំកំពូលអាស៊ានទេ។ លោក ខៀវ កញ្ញារិទ្ធ វិញ ក៏រឹតតែមិន
ពេញចិត្តនឹងលោក ហោ ណាំហុង ទៅទៀតដោយលោកគិតថាលោក ហោ ណាំហុង
ជាមនុស្សមិនសូវទទួលខុសត្រូវ ចាស់ស្ពឹក មិនសូវចេះភាសាបរទេស
ហើយបើ និយាយវិញស្តាប់មិនបាន។ហើយបា នទាយទុកថាការដែល លោក ហ៊ុន សែន មិនព្រមផ្តល់សេចក្តីទុកចិត្ តដល់ខ្លួន តែបែជាប្រើ មនុស្សបែបលោក ហោ ណាំហុង នេះ លោកហ៊ុន សែន
នឹងភ្ញាក់ខ្លួនហើយ។ លោកខៀវ កញ្ញារិទ្ធ ក៏ដឹងដែរថាគាត់ ត្រូវធ្វើ
យ៉ាងណាដែរដើម្បីបំបាក់មុខលោ ក ហោ ណាំហុង និង លោកហ៊ុន សែន
ហេតុដូចនេះ ហើយបានជាគ្រាន់តែរឿងចុះឈ្មោ ះអ្នកសារពត៌មាន ធ្វើឲ្យមានភាពយឺតយ៉ាវនិងច្រ បូកច្របល់មិនចេះចប់។
ចំពោះលោក ហោ ណាំហុង
វិញអ្នកណាក៏ដឹងដែរថាលោកមិនស ូវគោរពលោក ហ៊ុន សែន
ប៉ុន្មានទេតាមភាពជាក់ស្តែង។ លោកតែងតែនិយាយជាមួយមនុស្សស្ និទ្ធនឹង លោកថា លោក ហ៊ុន សែន ជាមនុស្សពិបាកធ្វើការជាមួយណ ាស់ ក្រឡិចក្រឡុច គ្មានជំហរខ្លួនឯង ធ្វើអ្វីតាមតែអំពើចិត្ត
ពិបាកផ្តល់យោបល់ដោយសាតែភាពល ្ងង់និង
មានៈរបស់គាត់។ តែ លោក ហោ ណាំហុង មិនដែលខ្លាចលោក ហ៊ុន សែន ទេ ដោយលោកគិតថាគាត់តជា
មន្រ្តីមានឋានៈពិសេសមួយដែល លោក ហ៊ុន សែន មិនអាចប៉ះពាល់បាន។
រឿងមិនគួរកើតឡើងនៅតែកើតឡើងដ ោយសារតែភាពមានៈរបស់លោក ហ៊ុន សែន ចង់ឌឺដងនិងយកឈ្នះអ្នកវិភាគ
និងលោក សម រង្ស៊ី ប្រធានបក្សប្រឆាំងគឺរឿងជំលោ ះ សមុទ្រចិនខាងត្បូង។ តាមពិតលោក ហោ ណាំហុង ក៏មិនចង់លើកយកបញ្ហា
ជំលោះនេះ មកជជែក ក្នុងរបបៀបវារៈប្រជុំអាស៊ាន នេះដែរ ដូចបានបញ្ជាក់នៅក្នុងសេចក្ត ីជូន ព័ត៌មានរបស់ក្រសួងការបរទេស ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២ស្រាប់។
ពោលគឺ មានតែរបៀបវារៈ៣តែប៉ុណ្ណោះគ ឺ៖ ទី១-សេចក្ដីថ្លែងការណ៍នៅភ្ន ំពេញ ស្ដីពីអាស៊ាន៖ សហគមន៍តែមួយ -វាសនាតែមួយ។
២-សេចក្ដីថ្លែងការណ៍របស់ប្រ មុខដឹកនាំប្រទេស អាស៊ាន ស្ដីពី
តំបន់អាស៊ាន គ្មានគ្រឿងញៀនឆ្នាំ២០១៥ និងឯកសារទី៣-ឯកសារទស្សនា ទានស្ដីពីចលនាសកលនិយមកណ្ដាល ។
ក្រៅពីនេះលោកក៏បានធ្លាប់បញ្ ជាក់ជាច្រើនលើកដែរថា ប្រធានបទនេះអាចនឹងលើក ឡើង នៅពេល
ណាដែលសមាជិកអាស៊ានបានត្រៀមល ក្ខណៈរួចរាល់ក្នុងកិច្ចការន េះ។ ជាការឆ្លើយតមគឺមានតែប្រទេសឥ ណ្ឌូនេស៊ីមួយគត់ដែលបានបញ្ជា ក់ថាខ្លួនអាចចូលរួម បានគ្រប់ពេល។
ជាការខកចិត្តគឺផែនការត្រូវប ានប្តូរផ្លាស់បន្ទាប់ពី ទស្សនកិច្ចរបស់លោក ហ៊ូ ជីនតាវ
មកកម្ពុជាមុន កិច្ចប្រជុំកំពូលអាស៊ាន។ លោក ហោ ណាំហុង ត្រូវតែធ្វើតាមលោក ហ៊ុន សែន
ហើយបានធ្វើឲ្យមានការមិនពេញច ិត្តគ្នាជាខ្លាំងជាមួយប្រទេ ស ហ្វ៊ីលីពីន ដែលមិនចង់ឲ្យចិនលូកដៃក្នុងអ ំឡុងពេលអាស៊ានធ្វើពង្រាង ក្របខណ្ឌ COC (Code of Conduct) ដែលខុសពីគោលបំណងរបស់លោក
ហ៊ុន សែន ចង់ឲ្យចិនចូលរួម តាំងពី ធ្វើពង្រាងឡើងទៅ។ ជាគោលការណ៍លោក ហោ ណាំហុង
ក៏ធ្លាប់បានលើកឡើង ដែរ ថាអាស៊ាននិងជួបប្រជុំជាមួយច ិនបន្ទាប់ពី ក្របខណ្ឌ COC (Code of Conduct) ត្រូវបានគេ ធ្វើព្រាងរួចក្នុងក្របខណ្ឌអ ាស៊ាន។ ការណ៍នេះហើយដែលលោក ហោ ណាំហុង មិន
ទទួលខុសត្រូវឲ្យអស់ពីដៃពីជើ ង ថែមទាំងខ្លួនចាស់ផង
មិនពេញចិត្តផង មិនសូវមាន ជំនាញផង គាត់ក៏មិនបានចាត់តាំងអ្នកនា ំពាក្យទទួលខុសត្រូវក្នុងកិច ្ច ប្រជុំនេះ ហើយបាន បណ្តោយឲ្យថ្នាក់ដឹកនាំប្រទេ សផ្សេងៗទៀតស៊ីឡាក់ចេញមក សម្ភាសជាមួយអ្នកពត៌មានជាតិន ិងអន្តរជាតិស្រេចតែនឹងចិត្ត ។
ក្រៅពីនេះក៏មានកងសន្តិសុខមួ យចំនួនមិនសប្បាយចិត្តដែរ ជាពិសេសកងប្រឆាំង ភាវរកម្ម
និងប៉ូលីសក្រុងដោយពួកគេនិយា យថា អ្នកដែលមានមុខមានមាត់
បានស៊ី បានចុក បានលាភសក្ការៈមានតែក្រុមលោក នេត សាវឿន ក្មួយប្រសារលោក ហ៊ុន សែន តែ
ប៉ុណ្ណោះ ជាពិសេសគឺថាកងសន្តិសុខភាគច្រ ើនគេយកមកពីកងអង្គរក្សលោក ហ៊ុន សែន ហើយបានឆ្លៀតឳកាសបំប៉ោងការចំ ណាយដើម្បីពង្រឹងកងអង្គរក្សរ បស់ ខ្លួនថែម ទៀត។
ចំពោះលោក ហ៊ុន សែន
វិញការដែលមិនបានផ្តល់តួនាទី អ្វីដល់លោក ខៀវ កញ្ញារិទ្ធ
នេះគឺមកពីលោកមិនពេញចិត្តនឹងលោក ខៀវ កញ្ញារឹទ្ធ នោះទេក្នុងមួយរយៈនេះចំពោះ
រឿងរ៉ាវខ្លះដែលបានកើតឡើង។ គេមិនប្រាកដថាជារឿងអ្វីនោះទ េគ្រាន់តែសន្និដ្នានថា អាចជារឿងស្រីញី
និងដីធ្លីមួយចំនួនដែលលោក ខៀវ កញ្ញារឹទ្ធ បានកេងប្រវ័ញ្ច។
តែទោះជាយ៉ាងណាក៏ដោយគេបានមើល ឃើញថាមានមនុស្សម្នាក់ដែលបាន ធ្វើការងារល្អជាងគេក្នុងការ ជួយបិទបាំងនិងលុបលាងភាពមិនល ្អទាំងនេះនៅ ក្នុងកិច្ចប្រជុំអាស៊ាន
កំពូលនៅភ្នំពេញគឺលោក ខឹម ឃុណវឌ្ឍ អគ្គនាយកទូរទស្សន៍ ជាតិកម្ពុជា។
នេះជារឿងដែលបានកើតឡើងរវាងមេ ដឹកនាំកំពូលកម្ពុជាដោយសារតែ ភាពមានៈ ការច្រ ណែន ការប្រើមនុស្សមិនត្រូវជំនាញ អញនិយម អំនួតគ្មានព្រំដែន បក្សពួកនិយម
បានធ្វើឲ្យជាតិមានភាពអាម៉ាស ់និងបរទេសមើលងាយមើលថោកមិនចេ ះស្វាង។
7 comments:
មេដឹកនាំឆ្នើម នៃកម្ពុជា
សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១
ជាមេដឹកនាំឆ្នើម នៃកម្ពុជា សមេ្តចបណ្ឌិតមិនមែនជាមនុស្ស
លោកធម្មតាទេ សមេ្តចបណ្ឌិតជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ
ជាទេវតារស់សម្រុតចុះមកសង្គ្រោះប្រជាជនកម្ពុជានិងប្រទេស
កម្ពុជា ឱ្យ សម្បូរសប្បាយ រុងរឿង និងសុខក្សេមក្សាន្ដ មាន ស្រី
ស្រា ដុល្លារ វីឡា ឡាន មាស ពេជ្រ បុណ្យសក្ដិ នឹងតេជះនុភាព
លើប្រជាជនកម្ពុជា និងប្រទេសជិតខាង!!!
មើលចុះ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១
សមេ្តចបណ្ឌិតចាប់ដៃសុទ្ធតែមេដឹកនាំធំៗដូចជា : ប្រមុខដឹកនាំជាន់ខ្ពស់
របស់ អង្គការសហប្រជាជាតិ, ចិន, អាមេរិកកាំង ខ្លាំងជាងស្ដេចឪ នឹង
ស្ដេចកូន ទីងមោងដែលដេកស៊ីនៅក្នុងវាំងទៅទៀតណា៎ !
ពិតជាមានអំណាច មែនទែន......!!! ពិតជាមានអំណាច មែនទែន......!!!
Too many generals and too many His Excellency considering the size of Cambodian population. How do those people acquire these titles? Is it through Cambodian flea markets?
Nothing is new in this article about the stupid traits of Cambodian leaders.
Cambodia needs urgently the 2-term limit for all its important official; otherwise, these guys will want to be in their current jobs till death is knocking at their doors!
A whole bunch of fools as usuall!
With these fools leading the country from one regime to the next one can explain why the country is getting weaker and weaker and the poor suffer more and more with no end in sight!
Pissed off
Correction:
"...all its important officials;..."
Pissed off
អាបីក្បាលនេះជាកញ្ជៈយួនដាច់ថ្លៃ! កែមិនឡើងទេ!
មានតែអំណាចពលរដ្ឋនិងច្បាប់អន្តរៈជាតិមួយគត់ដែលយើងអាចឈ្នៈពួកវាបានហើយអាចញាត់ពួកវាចូលគុកអន្តរៈជាតិបាន។
អាល្ងង់ទូបីក្បាលនេះជាកញ្ជៈយួនដាច់ថ្លៃ! កែមិនឡើងទេ!
មានតែអំណាចពលរដ្ឋនិងច្បាប់អន្តរជាតិមួយគត់ដែលយើងអាចឈ្នៈពួកវាបានហើយអាចញាត់ពួកវាចូលគុកអន្តរជាតិបាន។
អាល្ងង់ទូ បីក្បាលនេះ ក្តពាក់បំពុងពើយ ដូចគ្នានេះជាកញ្ជៈយួនដាច់ថ្លៃ! កែមិនឡើងទេ!
មានតែអំណាចពលរដ្ឋនិងច្បាប់អន្តរជាតិមួយគត់ដែលយើងអាចឈ្នៈពួកវាបានហើយអាចញាត់ពួកវាចូលគុកអន្តរជាតិបាន។
Post a Comment