ប្រស្នាអំពី កូនពៅដែលបាត់
ហើយរកឃើញវិញ
Parable of the Lost Son
ព្រះយេស៊ូ មានព្រះបន្ទូលទៀតថា៖
«មានបុរសមួយរូប មានកូនប្រុសពីរនាក់។ កូនពៅ និយាយទៅឪពុកថា, “លោកឪពុក! សូមចែកកេរមត៌ក អោយកូនមក។” ឪពុកក៏ចែកមត៌ក អោយកូន។
«ប៉ុន្មានថ្ងៃក្រោយមក កូនពៅប្រមូលទ្រព្យសម្បត្តិ, រួចចាកចេញទៅស្រុកឆ្ងាយ។ នៅស្រុកនោះ កូនពៅបានខ្ជះខ្ជាយ បង្ហិនទ្រព្យសម្បត្តិ របស់ខ្លួនអស់ទៅ។ ពេលចាយវាយទ្រព្យសម្បត្តិអស់ហើយ
ជួនជាកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្នុងស្រុក។ កូនពៅនោះ ចាប់ផ្ដើមខ្វះខាត។ គាត់ក៏ទៅស៊ីឈ្នួលអ្នកស្រុកម្នាក់។ គេប្រើគាត់អោយមើលជ្រូកតាមស្រែចំការ។ គាត់ចង់ ចំអែតក្រពះ នឹងចំណី ដែលគេដាក់អោយជ្រូកស៊ីនោះណាស់, តែគ្មានអ្នកណាអោយបរិភោគឡើយ។
«ពេលនោះ កូនពៅភ្ញាក់ខ្លួន, ហើយរិះគិតក្នុងចិត្តថា “អ្នកបំរើរបស់ឪពុកអញ សុទ្ធតែមានម្ហូបអាហារបរិភោគហូរហៀរទាំងអស់គ្នា, រីឯនៅទីនេះវិញ អញសឹងតែដាច់ពោះស្លាប់។ អញត្រូវតែវិលត្រឡប់ ទៅរកឪពុកអញវិញ, ហើយជំរាបគាត់ថា៖ លោកឪពុក, កូនបានប្រព្រឹត្តអំពើបាប ខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ កូនក៏បានប្រព្រឹត្តអំពើបាប ខុសនឹងលោកឪពុកដែរ។ មិនគួរអោយលោកឪពុក រាប់ខ្ញុំនេះ ជាកូនទៀតទេ។ សូមលោកឪពុក ចាត់ទុកកូនជាអ្នកបំរើចុះ។” លុះគិតដូច្នោះហើយ កូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។
«កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្តអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន, ហើយឱបថើបទៀតផង។
«កូនពៅជំរាបឪពុកថា “លោកឪពុក, កូនបានប្រព្រឹត្តអំពើបាប ខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ កូនក៏បានប្រព្រឹត្តអំពើបាប ខុសនឹងលោកឪពុកដែរ។ មិនគួរអោយលោកឪពុករាប់ខ្ញុំនេះ
ជាកូនទៀតទេ។”
«ឪពុកប្រាប់ពួកអ្នកបំរើថា “ចូរទៅយកសម្លៀកបំពាក់ល្អៗបំផុត មកពាក់អោយកូនខ្ញុំជាប្រញាប់, ហើយយកចិញ្ចៀន និងស្បែកជើង មកពាក់អោយផង។ ចូរយកកូនគោដែលយើងបានបំប៉នទុក
មកកាប់ជប់លៀងអោយសប្បាយចុះ, ដ្បិតកូនខ្ញុំនេះ បានស្លាប់ទៅហើយ, តែឥឡូវរស់ឡើងវិញ វាវង្វេងបាត់
តែឥឡូវនេះ ខ្ញុំរកឃើញវិញហើយ។” គេនាំគ្នាជប់លៀងយ៉ាងសប្បាយ។
«ពេលនោះ កូនច្បងនៅឯចំការ។ កាលគាត់ត្រឡប់មកជិតដល់ផ្ទះវិញ ឮស្នូរតូរ្យតន្ត្រី និងចំរៀងរបាំ។ គាត់ហៅអ្នកបំរើម្នាក់មកសួរថា មានការអ្វីកើតឡើង។ អ្នកបំរើឆ្លើយថា “ប្អូនលោកត្រឡប់មកវិញហើយ។ ឪពុករបស់លោក អោយគេកាប់កូនគោដែលយើងបំប៉ននោះ, ព្រោះកូនពៅរបស់លោក បានត្រឡប់មកវិញដោយសុខសាន្ត។”
«កូនច្បងខឹងណាស់, មិនព្រមចូលផ្ទះទេ។ ឪពុកចេញមកអង្វរអោយចូល។ កូនច្បងនិយាយទៅឪពុកថា “ខ្ញុំបាននៅបំរើលោក ជាច្រើនឆ្នាំមកហើយ។ ខ្ញុំមិនដែលធ្វើខុស នឹងបទបញ្ជារបស់លោកត្រង់ណាឡើយ, តែលោកមិនដែលអោយកូនពពែ ដើម្បីអោយខ្ញុំកាប់ជប់លៀង ជាមួយមិត្តភក្ដិទាល់តែសោះ, សូម្បីតែមួយក៏មិនដែលផង។ ពេលកូនលោកត្រឡប់មកវិញ, លោកបានកាប់កូនគោបំប៉នទទួលវា។ មើល៍វានេះ បានបំផ្លាញទ្រព្យសម្បត្តិលោកទាំងអស់ ជាមួយស្រីញី។”
«ឪពុកនិយាយទៅកូនថា “កូនអើយ ឯងនៅជាមួយឪពុក ជានិច្ចរហូត ណាកូន។ អ្វីៗទាំងអស់ដែលជារបស់ឪពុក, ក៏ជារបស់កូនដែរ។ យើងត្រូវតែសប្បាយ រីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ, ឥឡូវនេះ រស់ឡើងវិញហើយ។ វាបានវង្វេងបាត់, តែឥឡូវនេះ យើងរកឃើញវិញហើយ។”»
«ឪពុកនិយាយទៅកូនថា “កូនអើយ ឯងនៅជាមួយឪពុក ជានិច្ចរហូត ណាកូន។ អ្វីៗទាំងអស់ដែលជារបស់ឪពុក, ក៏ជារបស់កូនដែរ។ យើងត្រូវតែសប្បាយ រីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ, ឥឡូវនេះ រស់ឡើងវិញហើយ។ វាបានវង្វេងបាត់, តែឥឡូវនេះ យើងរកឃើញវិញហើយ។”»
1 comment:
ameakphonteh...
Post a Comment