Friday, April 13, 2012

In celebration of LOVE -- សេចក្ដី​ស្រឡាញ់



Calligraphy by Theary C. Seng
 
លិខិត​ទី​មួយ​របស់​លោក​ប៉ូល​ផ្ញើ​ជូន
គ្រិស្ដបរិស័ទ​នៅ​ក្រុង​កូរិនថូស
១៣
 
សេចក្ដី​ស្រឡាញ់
 ទោះ​បី ខ្ញុំ​ចេះ​និយាយ​ភាសា​របស់​មនុស្ស​លោក និង​ភាសា​របស់​ទេវតា​ក្ដី, បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ, ខ្ញុំ​ប្រៀប​ដូច​ជា​សំឡេង​គង​ដែល​លាន់​ឮ​ឡើង ឬ​ដូច​ជា​ស្គរ​ដែល​ឮ​រំពង​ឡើង​តែ​ប៉ុណ្ណោះ។
 
ទោះ​បី ​ខ្ញុំ​ទទួល​ព្រះអំណោយ​ទាន​ខាង​ថ្លែង​ព្រះបន្ទូល និង​ស្គាល់​គំរោងការ​ដ៏​លាក់​កំបាំង​ទាំង​អស់, ព្រម​ទាំង​មាន​ចំណេះ​គ្រប់​យ៉ាង, ហើយ​ទោះ​បី​ខ្ញុំ​មាន​ជំនឿ​មាំ រហូត​ដល់​ធ្វើ​អោយ​ភ្នំ​រើ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ទៀត​បាន​ក្ដី, តែ​បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​នោះ, ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​អ្វី​ទាំង​អស់។ 
 
ទោះ​បី ​ខ្ញុំ​យក​ទ្រព្យសម្បត្តិ របស់​ខ្ញុំ​ទាំង​ប៉ុន្មាន ​ទៅ​ចែក​ទាន​ក្ដី, ទោះ​បី​ ខ្ញុំ​សុខ​ចិត្ត​អោយ​គេ​យក​រូប​កាយ​ខ្ញុំ​ទៅ​ដុត​ទាំង​រស់​ក្ដី, តែ​បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​នោះ, ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​ដែរ។ 
 
អ្នក​មាន​ចិត្ត​ស្រឡាញ់ ​តែងតែ​អត់ធ្មត់, ជួយ​ធុរៈ​គេ, ហើយ​មិន​ចេះ​ឈ្នានីស​គេ​ទេ។   អ្នក​មាន​ចិត្ត​ស្រឡាញ់​ មិន​វាយឫក​ខ្ពស់, មិន​អួតបំប៉ាង​ឡើយ។  អ្នក​មាន​ចិត្ត​ស្រឡាញ់ មិន​ប្រព្រឹត្ត​អំពើ​ថោក​ទាប, មិន​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន, មិន​មួម៉ៅ. មិន​ចង​គំនុំ, មិន​អបអរ​នឹង​អំពើ​ទុច្ចរិត​ទេ, តែ​រីករាយ​នឹង​សេចក្ដី​ពិត​វិញ។  អ្នក​មាន​ចិត្ត​ស្រឡាញ់ អត់​ឱន​អោយ​ទាំង​អស់, ជឿ​ទាំង​អស់, សង្ឃឹម​ទាំង​អស់, ហើយ​ទ្រាំទ្រ​ទាំង​អស់។ 
 
សេចក្ដី​ស្រឡាញ់​ មិន​សាប​សូន្យ​សោះ​ឡើយ, តែ​ការ​ថ្លែង​ព្រះបន្ទូល មុខ​ជា​ត្រូវ​អស់​ខ្លឹមសារ, ការ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ ​នឹង​ត្រូវ​ចប់, រីឯ​ ចំណេះ​ ក៏​នឹង​អស់​ខ្លឹមសារ​ទៅ​ដែរ។  
 
សព្វ​ថ្ងៃ​នេះ យើង​ចេះ​ដឹង​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ, ហើយ​យើង​ក៏​ថ្លែង​ព្រះបន្ទូល បាន​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​ដែរ។  លុះ​ដល់​ពេល​យើង​ដឹង​សព្វ​គ្រប់​ហើយ,​ អ្វីៗ​ដែល​យើង​ស្គាល់​តែ​មួយ​ផ្នែក​នឹង​អស់​ខ្លឹមសារ។  កាល​ពី​ក្មេង ខ្ញុំ​និយាយ​ស្ដី​ដូច​កូន​ក្មេង, ខ្ញុំ​មាន​គំនិត​ដូច​ជា​កូន​ក្មេង, ហើយ​ខ្ញុំ​រិះគិត​ដូច​កូន​ក្មេង​ដែរ។  លុះ​ខ្ញុំ​ពេញ​វ័យ ខ្ញុំ​បាន​បោះ​បង់​អ្វីៗ​ទាំង​អស់ ដែល​ជា​លក្ខណៈ​របស់​កូន​ក្មេង​ចោល។  សព្វ​ថ្ងៃ​នេះ ​យើង​ស្គាល់​ព្រះជាម្ចាស់​មិន​ច្បាស់​ទេ, គឺ​ស្គាល់​ព្រាលៗ​ ដូច​ជា​មើល​ក្នុង​កញ្ចក់។  នៅ​ពេល​ខាង​មុខ ទើប​យើង​ឃើញ​ព្រះអង្គ​ទល់​មុខ​គ្នា។  សព្វ​ថ្ងៃ ខ្ញុំ​ស្គាល់​ព្រះអង្គ​បាន​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ, ពេល​ខាង​មុខ​ទើប​ខ្ញុំ​ស្គាល់​ព្រះអង្គ​ច្បាស់ ដូច​ព្រះអង្គ​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់​ដែរ។ 
 
ឥឡូវ​នេះ មាន​សេចក្ដី​បី​យ៉ាង, គឺ ជំនឿ, សេចក្ដី​សង្ឃឹម, សេចក្ដី​ស្រឡាញ់។  ប៉ុន្តែ សេចក្ដី​ស្រឡាញ់​វិសេស​ជាង​គេ​បំផុត។ 
 
 
 
 

12 comments:

Anonymous said...

1st commandment... And thou shall love Adonai your God with all your heart, soul, mind and strenght. And the second greatest commandment is, to love your neighbor as yourself.

Anonymous said...

Khmer Democrat = Khmer Christian?

Anonymous said...

Wake up guys GOD is nothing but Aliens the Annunnaki/Sumerians etc... you guys just read bible blindly and I can show you hundreds of passage in the bible that it is clearly Aliens and UFO's
and I challange your preacher and priests if you want me to.

Anonymous said...

ខ្មែរបានមករស់នៅប្រទេសទីបីគឺ doy sar ក្រុមសាសនាដែលខ្មែរស្អប់។

Anonymous said...

We don’t hate Christian but it is not right for them to spread their religion here.

Anonymous said...

2:16 PM - there's an open-minded, compassionate Buddhist for ya.

Anonymous said...

AMEN. KI. KMA.

Anonymous said...

IL N'YA PAS DE PRODUIT CHIMIQUE DANS LA B I B L E !......................

Anonymous said...

9:28 AM
Khmer Democrat is Theary Seng, and she was converted from Buddhist to Christian. She's tried to push the fake Khmer Buddhists to see God.

Anonymous said...

2:16 PM
Huh? So where is the right do you think the Christian should preach?

We Khmers were converted from worshiping idols "neak Ta..preay beisach.." to Hindu then to Buddhism, and all were foreign religions to us, so why cannot we learn to know about God?

Buddha was an Indian/Nepali man and Jesus Christ (Preah Se-ar Metreya) was an Israel man.


We Khmers have NO Own Religion but ADOPTED from foreigners, so BE IT.

KI should post more about God and the evils in Cambodia and why do they hold Cambodia by the throat?

Anonymous said...

Khmers practice Witch craft and Tmub-Ap, Snae etc. They wear Buddha's clothes and sit in the house of Buddha, but they are absolutely EVILS.

Anonymous said...

Even though this is a Khmer blog and the majority of Khmer are Buddhist, we seldom see KI try to spread Buddhism to the readers, only announcements of upcoming Bonns in the Buddhist calendar.
The primary goal of this blog is to save Cambodia from the current corrupted and oppressive government and the Viet, and news related to Cambodia.
Please don’t veer it off course.