Calligraphy by Theary C. Seng |
លិខិតទីមួយរបស់លោកប៉ូលផ្ញើជូន
គ្រិស្ដបរិស័ទនៅក្រុងកូរិនថូស
១៣
សេចក្ដីស្រឡាញ់
ទោះបី
ខ្ញុំចេះនិយាយភាសារបស់មនុស្សលោក និងភាសារបស់ទេវតាក្ដី,
បើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេ,
ខ្ញុំប្រៀបដូចជាសំឡេងគងដែលលាន់ឮឡើង
ឬដូចជាស្គរដែលឮរំពងឡើងតែប៉ុណ្ណោះ។
ទោះបី ខ្ញុំទទួលព្រះអំណោយទានខាងថ្លែងព្រះបន្ទូល
និងស្គាល់គំរោងការដ៏លាក់កំបាំងទាំងអស់,
ព្រមទាំងមានចំណេះគ្រប់យ៉ាង, ហើយទោះបីខ្ញុំមានជំនឿមាំ
រហូតដល់ធ្វើអោយភ្នំរើពីកន្លែងមួយ ទៅកន្លែងមួយទៀតបានក្ដី,
តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ,
ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់។
ទោះបី ខ្ញុំយកទ្រព្យសម្បត្តិ របស់ខ្ញុំទាំងប៉ុន្មាន ទៅចែកទានក្ដី,
ទោះបី ខ្ញុំសុខចិត្តអោយគេយករូបកាយខ្ញុំទៅដុតទាំងរស់ក្ដី,
តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ,
ក៏គ្មានប្រយោជន៍អ្វីដល់ខ្ញុំដែរ។
អ្នកមានចិត្តស្រឡាញ់ តែងតែអត់ធ្មត់, ជួយធុរៈគេ, ហើយមិនចេះឈ្នានីសគេទេ។
អ្នកមានចិត្តស្រឡាញ់ មិនវាយឫកខ្ពស់, មិនអួតបំប៉ាងឡើយ។ អ្នកមានចិត្តស្រឡាញ់ មិនប្រព្រឹត្តអំពើថោកទាប, មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន, មិនមួម៉ៅ. មិនចងគំនុំ, មិនអបអរនឹងអំពើទុច្ចរិតទេ, តែរីករាយនឹងសេចក្ដីពិតវិញ។ អ្នកមានចិត្តស្រឡាញ់ អត់ឱនអោយទាំងអស់, ជឿទាំងអស់, សង្ឃឹមទាំងអស់, ហើយទ្រាំទ្រទាំងអស់។
សេចក្ដីស្រឡាញ់ មិនសាបសូន្យសោះឡើយ,
តែការថ្លែងព្រះបន្ទូល មុខជាត្រូវអស់ខ្លឹមសារ,
ការនិយាយភាសាចំឡែកអស្ចារ្យ នឹងត្រូវចប់,
រីឯ ចំណេះ ក៏នឹងអស់ខ្លឹមសារទៅដែរ។
សព្វថ្ងៃនេះ យើងចេះដឹងត្រឹមតែមួយផ្នែកប៉ុណ្ណោះ, ហើយយើងក៏ថ្លែងព្រះបន្ទូល បានត្រឹមតែមួយផ្នែកប៉ុណ្ណោះដែរ។ លុះដល់ពេលយើងដឹងសព្វគ្រប់ហើយ, អ្វីៗដែលយើងស្គាល់តែមួយផ្នែកនឹងអស់ខ្លឹមសារ។ កាលពីក្មេង
ខ្ញុំនិយាយស្ដីដូចកូនក្មេង, ខ្ញុំមានគំនិតដូចជាកូនក្មេង,
ហើយខ្ញុំរិះគិតដូចកូនក្មេងដែរ។ លុះខ្ញុំពេញវ័យ
ខ្ញុំបានបោះបង់អ្វីៗទាំងអស់ ដែលជាលក្ខណៈរបស់កូនក្មេងចោល។ សព្វថ្ងៃនេះ យើងស្គាល់ព្រះជាម្ចាស់មិនច្បាស់ទេ,
គឺស្គាល់ព្រាលៗ ដូចជាមើលក្នុងកញ្ចក់។ នៅពេលខាងមុខ
ទើបយើងឃើញព្រះអង្គទល់មុខគ្នា។ សព្វថ្ងៃ
ខ្ញុំស្គាល់ព្រះអង្គបានត្រឹមតែមួយផ្នែកប៉ុណ្ណោះ,
ពេលខាងមុខទើបខ្ញុំស្គាល់ព្រះអង្គច្បាស់
ដូចព្រះអង្គស្គាល់ខ្ញុំយ៉ាងច្បាស់ដែរ។
ឥឡូវនេះ មានសេចក្ដីបីយ៉ាង, គឺ ជំនឿ, សេចក្ដីសង្ឃឹម, សេចក្ដីស្រឡាញ់។ ប៉ុន្តែ សេចក្ដីស្រឡាញ់វិសេសជាងគេបំផុត។
12 comments:
1st commandment... And thou shall love Adonai your God with all your heart, soul, mind and strenght. And the second greatest commandment is, to love your neighbor as yourself.
Khmer Democrat = Khmer Christian?
Wake up guys GOD is nothing but Aliens the Annunnaki/Sumerians etc... you guys just read bible blindly and I can show you hundreds of passage in the bible that it is clearly Aliens and UFO's
and I challange your preacher and priests if you want me to.
ខ្មែរបានមករស់នៅប្រទេសទីបីគឺ doy sar ក្រុមសាសនាដែលខ្មែរស្អប់។
We don’t hate Christian but it is not right for them to spread their religion here.
2:16 PM - there's an open-minded, compassionate Buddhist for ya.
AMEN. KI. KMA.
IL N'YA PAS DE PRODUIT CHIMIQUE DANS LA B I B L E !......................
9:28 AM
Khmer Democrat is Theary Seng, and she was converted from Buddhist to Christian. She's tried to push the fake Khmer Buddhists to see God.
2:16 PM
Huh? So where is the right do you think the Christian should preach?
We Khmers were converted from worshiping idols "neak Ta..preay beisach.." to Hindu then to Buddhism, and all were foreign religions to us, so why cannot we learn to know about God?
Buddha was an Indian/Nepali man and Jesus Christ (Preah Se-ar Metreya) was an Israel man.
We Khmers have NO Own Religion but ADOPTED from foreigners, so BE IT.
KI should post more about God and the evils in Cambodia and why do they hold Cambodia by the throat?
Khmers practice Witch craft and Tmub-Ap, Snae etc. They wear Buddha's clothes and sit in the house of Buddha, but they are absolutely EVILS.
Even though this is a Khmer blog and the majority of Khmer are Buddhist, we seldom see KI try to spread Buddhism to the readers, only announcements of upcoming Bonns in the Buddhist calendar.
The primary goal of this blog is to save Cambodia from the current corrupted and oppressive government and the Viet, and news related to Cambodia.
Please don’t veer it off course.
Post a Comment