Saturday, April 14, 2012

In celebration of WISDOM -- សុភាសិត ៨



 ព្រះប្រាជ្ញា​ញាណ​ប្រកាស​ហៅ​សា​ជា​ថ្មី
 
ចូរ​ត្រងត្រាប់​ស្ដាប់!
ព្រះប្រាជ្ញា​ញាណ ​ស្រែក​ប្រកាស​ហើយ!
តម្រិះ​ក៏​បន្លឺ​សំឡេង​ឡើង​ដែរ!
ព្រះប្រាជ្ញា​ញាណ​ឈរ​លើ​ទួល ក្បែរ​មាត់​ផ្លូវ 
និង​នៅ​ត្រង់​ផ្លូវ​បំបែក ក្បែរ​មាត់​ទ្វារ​ក្រុង 
នៅ​តាម​ផ្លូវ​ចេញ​ចូល,
ហើយ​ស្រែក​ឡើង​ថា៖
  
 «បណ្ដាជន​ទាំងឡាយ​អើយ,
ខ្ញុំ​ស្រែក​ហៅ​អ្នក​រាល់​គ្នា។
ខ្ញុំ​ចង់​និយាយ​ជា​មួយ​មនុស្ស​លោក​ទាំង​អស់។
មនុស្ស​មិន​ដឹង​ខុស​ត្រូវ​អើយ,
ចូរ​រៀន​ពិចារណា​ឡើង។
មនុស្ស​ឥត​ប្រាជ្ញា​អើយ,
ចូរ​រៀន​អោយ​មាន​តម្រិះ​ឡើង។
ចូរ​នាំ​គ្នា​ស្ដាប់,
ដ្បិត​ខ្ញុំ​មាន​សេចក្ដី​សំខាន់ៗ​ប្រាប់​អ្នក​រាល់​គ្នា។
ខ្ញុំ​និយាយ​ទូន្មាន​អ្នក​រាល់​គ្នា​អំពី​ផ្លូវ​ទៀងត្រង់។
ខ្ញុំ​ថ្លែង​ប្រាប់​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះ,
ខ្ញុំ​មិន​ចូល​ចិត្ត​និយាយ​សេចក្ដី​អាក្រក់​ឡើយ។
អ្វីៗ​ដែល​ខ្ញុំ​និយាយ ​សុទ្ធ​តែ​ទៀងត្រង់,
គឺ​គ្មាន​ពាក្យ​វៀចវេរ ឬ​បោកបញ្ឆោត​ទេ។
អ្នក​មាន​តម្រិះ​យល់​ថា ពាក្យ​ខ្ញុំ​ស្រួល​ស្ដាប់,
រីឯ​អស់​អ្នក​ចេះ​ដឹង​ក៏​យល់​ថា 
ខ្ញុំ​និយាយ​ត្រឹម​ត្រូវ​មែន​ដែរ។
ចូរ​ទទួល​ដំបូន្មាន​ខ្ញុំ​, ជា​ជាង​ទទួល​ប្រាក់,
រីឯ​ការ​ចេះ​ដឹង​មាន​តម្លៃ
លើស​មាស​ទឹកដប់​ទៅ​ទៀត។
ប្រាជ្ញា​មាន​តម្លៃ​ជាង​ត្បូង​ពេជ្រ។
គ្មាន​របស់​អ្វី​មានតម្លៃ​ស្មើ​នឹង​ប្រាជ្ញា​ឡើយ។
 
 «ខ្ញុំ​ជា​ប្រាជ្ញា,
ការ​ពិចារណា​ស្ថិត​នៅ​ជាប់​ជា​មួយ​ខ្ញុំ។
ខ្ញុំ​មាន​តម្រិះ​រិះគិត ដោយ​សុភនិច្ឆ័យ។
អ្នក​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ 
តែងតែ​ស្អប់​អំពើ​អាក្រក់។
ខ្ញុំ​មិន​ចូល​ចិត្ត​ការ​អួត​បំប៉ោង,
ការ​ព្រហើន, អំពើ​អាក្រក់
និង​ការ​ពោល​ពាក្យ​បោកបញ្ឆោត​ឡើយ។
ខ្ញុំ​មាន​ប្រាជ្ញា និង​យោបល់។
ខ្ញុំ​ផ្ដល់​តម្រិះ និង​កម្លាំង។
ស្ដេច​ទាំងឡាយ​គ្រប់គ្រង​ស្រុក ដោយសារ​ខ្ញុំ,
ហើយ​មេ​ដឹក​នាំ​ទាំងឡាយ,
តែង​ច្បាប់​ដ៏​ត្រឹម​ត្រូវ ក៏​ដោយសារ​ខ្ញុំ​ដែរ។
អ្នក​ធំ​ទាំងឡាយ​ ត្រួតត្រា​ស្រុក ដោយសារ​ខ្ញុំ,
ហើយ​ពួក​នាម៉ឺន​ សុទ្ធ​តែ​ជា​ចៅក្រម​ដ៏​សុចរិត។
អ្នក​ណា​ស្រឡាញ់​ខ្ញុំ, ខ្ញុំ​ស្រឡាញ់​អ្នក​នោះ​វិញ។
អ្នក​ណា​ស្វែង​រក​ខ្ញុំ, អ្នក​នោះ​ពិត​ជា​រក​ឃើញ។
ខ្ញុំ​ផ្ដល់​ទ្រព្យ​សម្បត្តិ និង​សិរីរុងរឿង,
ភាព​ចំរុងចំរើន និង​សេចក្ដី​សុចរិត។
ផល​ផ្លែ​របស់​ខ្ញុំ​ មាន​តម្លៃ​ជាង​មាស​ទឹកដប់។
អ្វីៗ​ដែល​ខ្ញុំ​ផ្ដល់​អោយ
មាន​តម្លៃ​ជាង​ប្រាក់​សុទ្ធ​ទៅ​ទៀត។
ខ្ញុំ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត
និង​ប្រព្រឹត្ត​តាម​ផ្លូវ​យុត្តិធម៌។
ខ្ញុំ​ផ្ដល់​ទ្រព្យ​សម្បត្តិ​យ៉ាង​បរិបូណ៌
អោយ​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ។
  
 «ព្រះអម្ចាស់​បាន​បង្កើត​ខ្ញុំ ​តាំង​ពី​ដើម​ដំបូង​បង្អស់,
គឺ​មុន​អ្វីៗ​ដែល​ព្រះអង្គ​បង្កើត​មក​ទៅ​ទៀត។
ព្រះអង្គ​បាន​ចាក់​ប្រេង​តែងតាំង​ខ្ញុំ
តាំង​ពី​អស់កល្ប​រៀង​មក,
គឺ​នៅ​គ្រា​ដំបូង​បង្អស់
មុន​កំណើត​ពិភពលោក​ទៅ​ទៀត។
កាល​ខ្ញុំ​កើត​មក មិន​ទាន់​មាន​ជំរៅ​ទឹក,
ហើយ​ក៏​មិន​ទាន់​មាន​ប្រភព​ទឹក​ដែរ។
ព្រះអង្គ​បង្កើត​ខ្ញុំ​មក
មុន​ព្រះអង្គ​ធ្វើ​អោយ​ភ្នំ​ធំ ​ភ្នំ​តូច​លេច​ឡើង។
ពេល​នោះ ព្រះអង្គ​មិន​ទាន់​បង្កើត​ផែនដី
និង​លំហ​អាកាស​ទេ,
ហើយ​ក៏​មិន​ទាន់​បង្កើត​ធាតុ​ដើម​ផ្សេងៗ​ដែរ។
កាល​ព្រះអម្ចាស់​លាត​សន្ធឹង​ផ្ទៃ​មេឃ
និង​គូរវាស​ជើង​មេឃ​ពី​លើ​មហា​សមុទ្រ,
ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ។
កាល​ព្រះអង្គ​ដាក់​ពពក​នៅ​លើ​អាកាស,
ហើយ​កាល​ប្រភព​ទឹក​ផុស​ចេញ​យ៉ាង​ខ្លាំង ពី​ទី​ជំរៅ,
កាល​ព្រះអង្គ​កំណត់​ព្រំដែន​សមុទ្រ
ដើម្បី​ខណ្ឌទឹក​កុំ​អោយ​ហៀរ​ចេញ,
កាល​ព្រះអង្គ​ចាក់​គ្រឹះ​ផែនដី,
នៅ​គ្រា​នោះ​ខ្ញុំ​ជា​មេ​ជាង​ជួយ​ធ្វើ​ការ​ព្រះអង្គ,
ហើយ​ខ្ញុំ​ធ្វើ​អោយ​ព្រះអង្គ​មាន​អំណរ ជា​រៀង​រាល់​ថ្ងៃ។
ខ្ញុំ​កំសាន្ត​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ គ្រប់​ពេល​វេលា។
ខ្ញុំ​កំសាន្ត​នៅ​លើ​ដី​ដែល​ព្រះអង្គ​បាន​បង្កើត
ខ្ញុំ​មាន​អំណរ​នៅ​ក្នុង​ចំណោម​មនុស្ស​លោក។
សុភមង្គល​របស់​អ្នក ​ដែល​ស្ដាប់​ព្រះប្រាជ្ញា​ញាណ។

  «ឥឡូវ​នេះ កូន​អើយ, ចូរ​នាំ​គ្នា​ស្ដាប់​ឪពុក។
អ្នក​ណា​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ឪពុក,
អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល។
ចូរ​ស្ដាប់​ដំបូន្មាន​របស់​ឪពុក
ដោយ​ឥត​ធ្វេសប្រហែស​ឡើយ,
នោះ​កូន​នឹង​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា។
អ្នក​ណា​ស្ដាប់​ខ្ញុំ,
ហើយ​ឈរ​យាម​មាត់​ទ្វារ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ,
អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល។
អ្នក​ណា​រក​ខ្ញុំ​ឃើញ, អ្នក​នោះ​មាន​ជីវិត,
ហើយ​ព្រះអម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​អ្នក​នោះ។
អ្នក​ណា​រក​ខ្ញុំ​មិន​ឃើញ,
អ្នក​នោះ​ធ្វើ​បាប​ខ្លួន​ឯង។
អ្នក​ណា​ស្អប់​ខ្ញុំ,
អ្នក​នោះ​ស្រឡាញ់​សេចក្ដី​ស្លាប់។»




1 comment:

Anonymous said...

It really would help if one have some knowledge of the books of Torah to understand this particular proverb. It really speaks of Yeshua being the WISDOM.

Though wisdom refer as being a, she, in other proverbs. The wisdom that comes from God, the Father, is more surer then the wisdom that comes from men of earth.

In the Gospels, Yeshua said, "Solomon was the wisest man ever lived." And than refered to himself, "greater then Solomon is here." What he mean was, he gave Solomon his wisdom, so therefore he is greater then Solomon.

True Wisdom comes from knowing the Torah of God. This is the book of the law that Yeshua will rule the world with. "For out of Zion shall go forth the Torah and the Word of the Adonai from Jerusalem."

Sure, the whole Bible contains the knowledge of God, but true wisdom is in the Torah section.

There is so much depth to this Proverb that a causal reader won't able to grasp the significant of its wisdom. For the most part, it's plain and clear. I don't know how it is in Khmer, but in the English version, it is very understandable.

Praise be to Yeshua! He is our wisdom, righteousness and power, holiness forevermore, my redemption full and sure, he is all I need.

Wild~Wisconsinite