កូនមានប្រាជ្ញា តែងតែស្ដាប់ពាក្យទូន្មានរបស់ឪពុក។
រីឯកូនព្រហើន មិនព្រមស្ដាប់ការស្ដីប្រដៅទេ។
មនុស្សម្នាក់ៗ ទទួលផលល្អ ដោយសារពាក្យសំដីរបស់ខ្លួន។
រីឯមនុស្សក្បត់ រមែងទទួលអំពើហិង្សា។
អ្នកណាចេះប្រយ័ត្នពាក្យសំដី, អ្នកនោះការពារជីវិតរបស់ខ្លួន។
រីឯអ្នកដែលចេះតែហាមាត់និយាយ រមែងនាំអោយខ្លួនឯងវិនាស។
សេចក្ដីប៉ងប្រាថ្នារបស់មនុស្សខ្ជិល មិនដែលបានសំរេចទេ។
រីឯមនុស្សឧស្សាហ៍ រមែងទទួលនូវអ្វីៗដែលខ្លួនចង់បាន។
មនុស្សសុចរិត តែងតែស្អប់ពាក្យកុហក។
រីឯមនុស្សអាក្រក់ តែងតែនិយាយមួលបង្កាច់ និងបង្ខូចឈ្មោះគេ។
សេចក្ដីសុចរិត តែងតែការពារមនុស្សទៀងត្រង់។
រីឯអំពើបាប បណ្ដាលអោយមនុស្សអាក្រក់វិនាស។
អ្នកខ្លះ តាំងខ្លួនជាអ្នកមាន តែក្ររហាម។
រីឯអ្នកខ្លះទៀត ដាក់ខ្លួនជាអ្នកក្រ តែមានស្ដុកស្ដម្ភ។
អ្នកមាន តែងតែអាងលើទ្រព្យ ដើម្បីធានាជីវិតរបស់ខ្លួន។
រីឯអ្នកក្រីក្រវិញ គ្មាននរណាគំរាមកំហែងគេឡើយ។
រីឯមនុស្សអាក្រក់ ប្រៀបដូចជាចង្កៀងរលត់។
ការវាយឫកធំ តែងតែបង្កអោយមានទំនាស់។
រីឯអ្នកដែលសុខចិត្តទទួលដំបូន្មាន ជាមនុស្សមានប្រាជ្ញា។
ទ្រព្យរកបានរហ័ស បាត់បង់ក៏រហ័សដែរ។
រីឯទ្រព្យរកបានដោយសន្សំ រមែងកើនឡើងជាដរាប។
ការអស់សង្ឃឹម តែងតែនាំអោយព្រួយចិត្ត។
រីឯការសំរេចដូចបំណង ប្រៀបបាននឹងដើមឈើដែលមានជីវិត។
អ្នកណាមើលងាយព្រះបន្ទូល, អ្នកនោះរមែងមានទោស។
រីឯអ្នកដែលគោរពព្រះបញ្ជា តែងតែទទួលរង្វាន់។
ការប្រៀនប្រដៅរបស់មនុស្សសុចរិត ជាប្រភពនៃជីវិត,
ហើយការពារជីវិត អោយរួចពីអន្ទាក់ នៃសេចក្ដីស្លាប់។
មនុស្សចេះគិតពិចារណា តែងតែមានគេគោរព។
រីឯមនុស្សដែលគេទុកចិត្តមិនបាន តែងតែវិនាស។
មនុស្សឆ្លាត រមែងគិតមុននឹងគូរ។
រីឯមនុស្សខ្លៅ តែងតែលាតត្រដាងភាពល្ងីល្ងើរបស់ខ្លួន។
អ្នកនាំសារដែលជាមនុស្សអាក្រក់ តែងតែធ្លាក់ខ្លួនអន្តរាយ។
រីឯទូតដ៏ស្មោះត្រង់ តែងតែនាំសេចក្ដីសុខ។
អ្នកដែលមិនទទួលការអប់រំ រមែងធ្លាក់ខ្លួនក្រ,
ហើយត្រូវគេមើលងាយ។
រីឯអ្នកដែលសុខចិត្តទទួលការស្ដីប្រដៅ តែងតែមានកិត្តិយស។
សេចក្ដីប៉ងប្រាថ្នាដែលបានសំរេច រមែងនាំអោយសប្បាយចិត្ត។
រីឯមនុស្សខ្លៅ មិនចូលចិត្តលះបង់គំនិតអាក្រក់របស់ខ្លួនចោលទេ។
នៅជាមួយមនុស្សមានប្រាជ្ញា នាំអោយខ្លួនមានប្រាជ្ញា,
តែសេពគប់ជាមួយមនុស្សខ្លៅ នាំអោយខ្លួនទៅជាមនុស្សអាក្រក់។
មនុស្សមានបាប តែងតែជួបនឹងទុក្ខវេទនា។
រីឯមនុស្សសុចរិត តែងតែទទួលសុភមង្គលទុកជារង្វាន់។
មនុស្សសប្បុរស តែងតែមានមត៌កទុកចែកអោយកូនចៅ។
រីឯមនុស្សបាប តែងតែប្រមូលទ្រព្យទុកសំរាប់មនុស្សសុចរិត។
ស្រែចំការដែលជនក្រីក្រភ្ជួររាស់ តែងតែបង្កើតផលយ៉ាងបរិបូណ៌,
ប៉ុន្តែ មានអ្នកខ្លះ ស្លាប់ព្រោះតែខ្វះយុត្តិធម៌។
អ្នកណាមិនសូវប្រើរំពាត់, អ្នកនោះ មិនស្រឡាញ់កូនទេ។
រីឯអ្នកដែលស្រឡាញ់កូន តែងតែវាយប្រដៅវា។
មនុស្សសុចរិត តែងតែមានអាហារបរិភោគគ្រប់គ្រាន់ជាដរាប។
រីឯមនុស្សអាក្រក់ តែងតែអត់បាយ។
4 comments:
so pea set khmer chang ta: ches mok pi ren, mean mok pi rok!
God word is true all the time.
Ameakphonteh...
HUN SEN :
Jes mok pi luoch,
Mean mok pi tveu Jor.
Post a Comment