Sermon on the Mount
ព្រះយេស៊ូ ទតឃើញមហាជនទាំងនេះ,
ព្រះអង្គយាងឡើងទៅលើភ្នំ, រួចព្រះអង្គ គង់នៅទីនោះ។ សិស្សនាំគ្នាចូលមកគាល់ព្រះអង្គ។ ព្រះអង្គក៏មានព្រះបន្ទូលបង្រៀនគេថា៖
ព្រះបន្ទូលអំពីការផិតក្បត់
«អ្នករាល់គ្នាធ្លាប់ឮសេចក្ដីថ្លែងទុកមកថា “កុំប្រព្រឹត្តអំពើផិតក្បត់”។ រីឯខ្ញុំវិញ, ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា
អ្នកណាមើលស្ត្រីម្នាក់, ហើយមានចិត្តស្រើបស្រាល ចង់រួមបវេណីជាមួយនាង, អ្នកនោះដូចជាបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាង នៅក្នុងចិត្តរបស់ខ្លួន រួចស្រេចទៅហើយ។ ប្រសិនបើភ្នែកស្ដាំ របស់អ្នក នាំអ្នកអោយប្រព្រឹត្តអំពើបាប, ចូរខ្វេះចេញ, ហើយបោះចោលអោយឆ្ងាយពីអ្នកទៅ។ បើអ្នកបាត់ភ្នែកតែមួយនេះ ប្រសើរជាងបណ្ដោយអោយរូបកាយទាំងមូល ធ្លាក់ទៅក្នុងនរក។ ប្រសិនបើដៃស្ដាំ របស់អ្នក នាំអ្នកអោយប្រព្រឹត្តអំពើបាប, ចូរកាត់វា ហើយបោះចោលអោយឆ្ងាយពីអ្នកទៅ។ បើអ្នកបាត់តែអវយវៈមួយនេះ ប្រសើរជាងបណ្ដោយអោយរូបកាយទាំងមូល ធ្លាក់ទៅក្នុងនរក។
ព្រះបន្ទូលអំពីការលែងលះប្ដីប្រពន្ធ
«មានសេចក្ដីថ្លែងទុកមកថា “បុរសណាលែងភរិយា, ត្រូវធ្វើលិខិតលែងលះអោយនាង”។ រីឯខ្ញុំវិញ, ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា
បុរសណាលែងភរិយារបស់ខ្លួន (លើកលែងតែរួមរស់ជាមួយគ្នា
ដោយឥតបានរៀបការ), បុរសនោះ ធ្វើអោយនាងទៅជាស្ត្រីផិតក្បត់ ប្រសិនបើនាងរៀបការម្ដងទៀត។ រីឯបុរសណា រៀបការ នឹងស្ត្រីប្ដីលែង, បុរសនោះ ក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ។
ព្រះបន្ទូលអំពីសម្បថ
«អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរសថា “កុំបំភ្លេចពាក្យសម្បថចោលឡើយ។ ត្រូវតែធ្វើតាមគ្រប់ពាក្យ ដែលអ្នកបានស្បថ នឹងព្រះអម្ចាស់។” រីឯខ្ញុំវិញ, ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា
កុំស្បថអោយសោះ។ កុំស្បថ ដោយយកមេឃជាសាក្សីឡើយ, ព្រោះមេឃ ជាបល្ល័ង្ករបស់ព្រះជាម្ចាស់។ ក៏កុំស្បថ ដោយយកផែនដីជាសាក្សីដែរ, ព្រោះផែនដី ជាកំណល់ទ្រព្រះបាទារបស់ព្រះអង្គ។ កុំស្បថ ដោយយកក្រុងយេរូសាឡឹមជាសាក្សី, ព្រោះយេរូសាឡឹម ជាក្រុងរបស់ព្រះមហាក្សត្រដ៏ឧត្ដម។ កុំស្បថ ដោយយកក្បាលអ្នកជាសាក្សី, ព្រោះអ្នកពុំអាចធ្វើអោយសក់របស់អ្នក ទៅជាស ឬខ្មៅ បានឡើយ, សូម្បីតែមួយសរសៃ ក៏ពុំបានផង។ ត្រូវនិយាយអោយទៀងទាត់, បើ “មែន” អោយប្រាកដជា “មែន”, បើ “ទេ” អោយប្រាកដជា “ទេ”។ រីឯពាក្យពន្លើស សុទ្ធតែមកពីមារកំណាចទាំងអស់។
ព្រះបន្ទូលអំពីគំនុំសងសឹក
«អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា “ប្រសិនបើគេវាយភ្នែកអ្នកម្ខាង, ត្រូវវាយភ្នែកគេតែម្ខាងវិញ។ ប្រសិនបើគេវាយអ្នកបាក់ធ្មេញមួយ, ត្រូវវាយគេអោយបាក់ធ្មេញតែមួយដែរ។” រីឯខ្ញុំវិញ, ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សកំណាចអោយសោះ។ បើមានគេទះកំផ្លៀងស្ដាំរបស់អ្នក, ចូរបែរអោយគេទះម្ខាងទៀតទៅ។ បើមានគេប្ដឹងចង់ បានអាវក្នុងរបស់អ្នក, ចូរអោយគេយកអាវធំថែមទៀតទៅ។ បើមានគេបង្ខំអ្នក អោយធ្វើដំណើរមួយយោជន៍, ចូរទៅពីរយោជន៍ជាមួយគេចុះ។ អ្នកណាសុំអ្វីពីអ្នក ចូរអោយគេទៅ, ហើយកុំគេចមុខចេញ ពីអ្នកដែលសុំខ្ចីអ្វីៗពីអ្នកដែរ។
ត្រូវស្រឡាញ់ខ្មាំងសត្រូវ
«អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា “ចូរស្រឡាញ់បងប្អូនឯទៀតៗ, ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក។” រីឯខ្ញុំវិញ, ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា, ព្រមទាំងទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរ អោយអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។ ធ្វើដូច្នេះ អ្នករាល់គ្នា នឹងបានទៅជាបុត្ររបស់ព្រះបិតា ដែលគង់នៅស្ថានបរមសុខ, ដ្បិតព្រះអង្គ ប្រទានអោយព្រះអាទិត្យរបស់ព្រះអង្គ រះបំភ្លឺ ទាំងមនុស្សអាក្រក់
ទាំងមនុស្សល្អ, ហើយទ្រង់ប្រទាន ទឹកភ្លៀងអោយទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតផងដែរ។ ប្រសិនបើ អ្នករាល់គ្នាស្រឡាញ់ តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា, តើនឹងទទួលរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធ ក៏ចេះស្រឡាញ់គ្នាគេដែរ។ បើអ្នករាល់គ្នា រាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ, តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃ ក៏ប្រព្រឹត្តដូច្នោះដែរ។ ព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ ទ្រង់គ្រប់លក្ខណ៍យ៉ាងណា, សុំអោយអ្នករាល់គ្នា បានគ្រប់លក្ខណ៍យ៉ាងនោះដែរ។»
4 comments:
I thought it was ដំណឹងល្អ angkore choss thlaii?
angkore = rice
Orngkor jof tlay ?
good new ? what fuck good new for ? illegal vietname more than 6 miiiion ,illegal loggers all over cambodia, what fuck poster get out of my face fucker don't post in here
Thank You ,KI !
For me,I love to read this .
Post a Comment