Thursday, April 26, 2012

ប្រជាពលរដ្ឋ ប្រមាណ ៣០០នាក់ នឹងជួបជុំគ្នានៅមុខសាលាខេត្តបាត់ដំបងថ្ងៃនេះ

ប្រជាពលរដ្ឋប្រមាណ ៣០០​នាក់​ មកពីចំណុចបឹងពីរ ភូមិក្រពើសែសិប ឃុំល្វា ស្រុកបាវេល ខេត្តបាត់ដំបង និងភូមិប្រាសាទរ៉ាង និងភូមិខ្ជាយឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នឹងជួបជុំគ្នាវេលាម៉ោង ១:០០​នាទី រសៀល ថ្ងៃនេះ ទី២៦ ខែមេសាឆ្នាំ២០១២ នៅមុខ សាលាខេត្តបាត់ដំបង ដើម្បីទាមទារ ឲ្យអាជ្ញាធរ ខេត្តបាត់ដំបង ជួយធ្វើ អន្តរាគមន៍ ដោះស្រាយ បញ្ហា ពាក់ព័ន្ធ នឹងសេចក្តីសម្រេចរបស់លោក​ សា អឿន កោសល្យមុនីចៅក្រមសាលាដំបូង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២ ដែលសម្រេចរក្សាទុកដីកាសម្រេចរក្សា ការពារលេខ២៥ លេខ​២៦​​ និង​ លេខ​២៧ពសតរវ​ ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២​ ដោយ សម្រេចប្រគល់សិទ្ធិទៅឲ្យឧកញ៉ាម្នាក់ឈ្មោះសង ថន និង មនុស្សពីរនាក់ទៀតគឺ ឈ្មោះ ទន់ ប៊ុនធឿន និងឈ្មោះ ឃុន​តែស៊ី ដែលគេ ស្គាល់ថា ជាអ្នកមាន ទ្រព្យធន នៅខេត្ត បាត់ដំបង អាស្រ័យ ផល លើដីទំហំ ៦៣៨ ហិកតា ដែល ប្រជាពលរដ្ឋ ប្រមាណជាង ៣០០ គ្រួសារនៅ ចំណុចបឹងពីរ ភូមិក្រពើ សែសិបឃុំល្វា ស្រុកបាវេល ខេត្តបាត់ដំបង និងភូមិប្រាសាទរ៉ាង ភូមិខ្ជាយ ឃុំតាគង់ ស្រុក ម៉ាឡៃខេត្តបន្ទាយមានជ័យកំពុងអាស្រ័យផល ធ្វើស្រែ-ចំការ នៅ លើដីនោះ ។

ដីដែលកំពុងមានទំនាស់នេះ ត្រូវបានអាជ្ញាធរខត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ ចេញ ដីកាដកហូតពីឧកញ្ញា សង ថន លោក ទុប ប៊ុនធឿន​ និង លោក ប៉ែនកិ មករក្សាទុកជា សម្បត្តិរដ្ឋវិញ​កាលពីឆ្នាំ ២០០៦ ។ តែជាការចំឡែក ដែល ចៅក្រម សាលា ដំបូង ខេត្តបាត់ដំបង បានចេញ ដីកា រក្សាការពារ ចុះថ្ងៃទី២៩​ ខែកុម្ភៈ ឆ្នាំ២០១២​ ដោយ ប្រគល់ សិទិ្ធ អាស្រ័យ ផលទៅ ឲ្យមនុស្ស ដដែល ដែលអាជ្ញាធរ ខត្តបាត់ដំបង និងខេត្ត បន្ទាយមានជ័យ ចេញដីកាដកហូត ដកហូត ដីពីជន ទាំងនោះ មកទុកជា សម្បត្តិរដ្ឋ វិញកាលពីឆ្នាំ២០០៦ ។

ព័ត៌មានបន្ថែមសូមទាក់ទង
-លោកឈុត ម៉ៅ តំណាងប្រជាពលរដ្ឋ នៅចំណុចបឹងពីរ ភូមិក្រពើសែសិប ឃុំល្វា ស្រុក បាវេលខេត្តបាត់ដំបង ទូរស័ព្ទលេខ ០១២​ ៣៣២ ៤៨៥

-លោក មាឃ លៀប តំណាងប្រជាពលរដ្ឋ ភូមិប្រាសាទរ៉ាង ឃុំតាគង់ ស្រុកម៉ាឡៃខេត្ត បន្ទាយមានជ័យ ទូរស័ព្ទលេខ០៨៩ ៥៩៩​ ១១០

-លោក វណ្ណ សូផាត មន្ត្រីសម្រសម្រួលគម្រោងបណ្តាញសិទិ្ធមនុស្សនៃមជ្ឈមណ្ឌលសិទិ្ធ មនុស្សកម្ពុជា ទូរស័ព្ទលេខ ០១២ ៩៤១​ ២០៦

No comments: