ប៊ូ កាំង ជាក្មេងប្រុស មានអាយុ១៣ឆ្នាំ ដែលបានប្រកបរបរជាអ្នកអូសរទេះដឹកឥអីវ៉ាន់ នៅផ្សារដើមគ ក្នុងរាជធានីភ្នំពេញ |
ក្មេងប្រុសអាយុ ១៣ ឆ្នាំ ប្រកបរបជាអ្នកអូសរទេះ
ថ្ងៃទី 7 ឧសភា 2012
ដោយ: កើត ចន្ទ្រា និស្សិត DMC
Cambodia Express News
“មិនដឹងជាធ្វើយ៉ាងម៉េច បើយើងអត់ចេះអក្សរ មានតែជីវិតអូសរទេះហ្នឹង”ភ្នំពេញ: ស្ថិតក្នុងហ្វូងមនុស្សដ៏ច្រើនកកកុញក្នុងផ្សារមួយ កុមារាម្នាក់មានមាឌល្អិត មិនសមនឹងអាយុ ១៣ឆ្នាំ ក្នុងសម្លៀកបំពាក់អាវយឺតពណ៌ខៀវ ខោខ្លីពណ៌ខ្មៅ ដែលប្រឡាក់ប្រឡូសដោយធូលីដី និងកម្ទេចកម្ទីបន្លែ កំពុងប្រញាប់ប្រញាល់ដើរដោយជើងទទេ ចូលក្នុងផ្សារ ដែលដៃម្ខាងកាន់ផ្លែត្រប់មួយ ឯដៃម្ខាងទៀតរុញរទេះគ្មានអីវ៉ាន់។
ក្រោយពីសម្រាកអាហារថ្ងៃត្រង់ ក្នុងទឹកមុខញញឹមញញែម ក្មេងប្រុសមា្នក់នេះ និយាយថា “ថ្មើរនេះ ខ្ញុំអត់មានអីវ៉ាន់អូសទេ”។
ប៊ូ កាំង ជាក្មេងប្រុសដែលបានប្រកបរបរជាអ្នកអូសរទេះដឹកអីវ៉ាន់នៅផ្សារដើមគ ក្នុងរាជធានីភ្នំពេញ។ ក្មេងប្រុសម្នាក់នេះជាកូនប្រុសទី៣ ក្នុងចំណោមកូន ៧ នាក់ របស់គ្រួសារមួយ ដែលមានឪពុកឈ្មោះ ប៊ូ កាន អាយុ ៣៩ឆ្នាំ ប្រកបរបរអូសអីវ៉ាន់ និងម្តាយឈ្មោះ ផន អូន អាយុ ៤០ឆ្នាំ ជាអ្នកអនាម័យ នៅវិទ្យាល័យជាស៊ីមសាមគ្គី។
ឪពុកកាំង ចាប់ផ្តើមធ្វើការងារជាអ្នកអូសរទេះដឹកអីវ៉ាន់តាំងពីឆ្នាំ១៩៩៣ មកម៉្លេះ។ កាលដើមឡើយគាត់ធ្លាប់ធ្វើជាអ្នកតបណ្តាញអគ្គិសនីតាមផ្ទះ តែដោយសារប្រពន្ធរបស់គាត់ខ្លាចមានគ្រោះថ្នាក់ឆក់ខ្សែភ្លើង ទើបគាត់ប្តូរមុខរបរធ្វើជាអ្នកអូសរទេះដឹកអីវ៉ាន់ដូចសព្វថ្ងៃ។ រីឯម្តាយរបស់កាំងវិញ ធ្លាប់ជាអ្នកលក់ចេក ក្រោយមកដោយសារតែប្រាក់កម្រៃដែលរកបានមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារ គាត់ក៏សម្រេចផ្លាស់ប្តូរមុខរបរទៅធ្វើការផ្នែកអនាម័យវិញ។
ដោយសារបញ្ហាជីវភាពគ្រួសារ កាំង ត្រូវម្តាយផ្អាកការសិក្សាត្រឹមថ្នាក់ទី៣ នៅក្នុងស្រុកកំណើតរបស់ខ្លួន នៅឃុំបាចជា ស្រុកត្រាំខ្នារ ខេត្តតាកែវ។ បន្ទាប់ពីឈប់រៀន កាំង បានមកទីក្រុងភ្នំពេញដើម្បីជួយមើលប្អូនតូច ព្រោះម្តាយជាប់រវល់ធ្វើការចិញ្ចឹមជីវិត។ មិនយូរប៉ុន្មាន កាំង ក៏បានចាប់យកមុខរបរមួយដូចជាឪពុករបស់គេដែរ ដោយឪពុករបស់គេបានសម្រេចចិត្តទិញរទេះមួយតម្លៃ ១០ ម៉ឺនរៀល ទុកឲ្យកាំងស៊ីឈ្នួលគេ។ ចំណែកឯឪពុកកាំងវិញ ជួលរទេះមួយក្នុងតម្លៃ ១.៥០០ រៀលក្នុងមួយថ្ងៃសម្រាប់ដឹកជញ្ជូនបន្លែឲ្យគេ។
បើទោះបីជា កាំង មានវ័យក្មេងក៏ដោយ ក៏រូបគេត្រូវធ្វើការដូចជាមនុស្សពេញកម្លាំងដែរ។ កាំង តែងតែក្រោកពីដំណេកនៅម៉ោង ៤ ព្រឹក ទៅធ្វើការរហូតដល់ម៉ោង ៧ ព្រឹក និងពីម៉ោង ១១ ថ្ងៃត្រង់ រហូតដល់ម៉ោង ២ រសៀល។ ជារៀងរាល់ថ្ងៃកាំងអូសអីវ៉ាន់ធ្ងន់ៗជាច្រើនជើង តែទទួលបានប្រាក់ចំណូលបានចាប់ពី ៥០០ ឬ ២០០០ រៀលតែប៉ុណ្ណោះ ពោលគឺអាស្រ័យបរិមាណនៃទំនិញនិងការផ្តល់ឲ្យរបស់ម្ចាស់ទំនិញ។
ម្តាយរបស់កាំង ក៏ចង់ឲ្យជីវភាពគ្រួសាររបស់គាត់មានភាពប្រសើរជាងមុនដែរ ដោយឲ្យកាំង និងឪពុក មានការងារល្អជាងនេះធ្វើ ប៉ុន្តែមានឧបសគ្គត្រង់ពួកគាត់មានចំណេះដឹងតិចតួច។
“មិនដឹងជាធ្វើយ៉ាងម៉េច បើយើងអត់ចេះអក្សរ មានតែជីវិតអូសរទេះហ្នឹង” ម្តាយកាំង បាននិយាយទាំងទឹកមុខស្រងូតស្រងាត់ក្នុងដៃមានបីកូនតូចម្នាក់អាយុ ២ ឆ្នាំ។
ពេលនិយាយទៅដល់ការងារដែលកាំងប្រកបរាល់ថ្ងៃ ម្តាយរបស់កាំង បានសម្ដែងពីចិត្តព្រួយបារម្ភពីសុវត្ថិភាពរបស់កូន ពីព្រោះអ្នកដែលដឹកអីវ៉ាន់ផ្សេងទៀត តែងតែមានបញ្ហាជាមួយអ្នករត់ម៉ូតូឌុប។
“ខ្ញុំមានការព្រួយបារម្ភដែរ ព្រោះធ្លាប់ឃើញក្មេងខ្លះត្រូវអ្នកម៉ូតូឌុបវ៉ៃ ពេលរុញរទេះប៉ះគេ ប៉ុន្តែវា (កាំង) មិនដែលមានបញ្ហាទេ ព្រោះវាជាក្មេងស្លូត”។
ក្នុងគ្រួសារដែលមានសមាជិកចំនួន ៩ នាក់ សេដ្ឋកិច្ចទាំងមូលត្រូវពឹងផ្អែកទៅលើប្រាក់ចំណូលរបស់ម្តាយ ដែលក្នុងមួយខែ ៣០ ម៉ឺនរៀល ឯឪពុកកាំងរកបានពី ២ ទៅ ៣ ម៉ីនរៀលក្នុងមួយថ្ងៃ។
ប្រាក់ចំណូលទាំងអស់នេះសម្រាប់ផ្គត់ផ្គង់លើការចំណាយជាច្រើន ដូចជា ថ្លៃផ្ទះ ១៥ ម៉ឺនក្នុងមួយខែ ថ្លៃកូនរៀននៅឯស្រុក ថ្លៃចំណីអាហារ ថ្លៃសម្លៀកបំពាក់ និងថ្លៃសេវាសុខភាពជាដើម។
ទោះបីជាយ៉ាងក៏ដោយ ប្រាក់ចំណូលទាំងនេះ មិនបានលើកស្ទួយជីវភាពគ្រួសាររបស់គាត់ឲ្យប្រសើរជាងមុនប៉ុន្មានឡើយ ដោយត្រឹមតែអាចឲ្យពួកគាត់ប្រើប្រាស់សម្រាប់មួយខែៗតែប៉ុណ្ណោះ។
ដោយហេតុនេះហើយ ទើបកូនស្រីទី២ របស់គាត់ បានសម្រេចចិត្តទៅរស់នៅជាមួយម្តាយមីង និងលក់ផ្លែឈើ រីឯកាំងក៏ឈប់រៀនដើម្បីរកប្រាក់ដែរ។
ក្នុងសម្តីស្ទាក់ស្ទើរ ឪពុកកាំងបានឲ្យដឹងថា គាត់ចង់ឲ្យកាំងចូលរៀននៅស្រុកវិញនៅឆ្នាំក្រោយដែរ ព្រោះគាត់
អ្នកលក់បន្លែម្នាក់ក្នុងផ្សារដើមគ ឈ្មោះ វណ្ណា រ៉ូ ដែលស្គាល់កាំង បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ថា “តាមពិតទៅ គ្រួសារកាំង អាចមានលទ្ធភាពបញ្ជូនកូនឲ្យទៅរៀនបាន”។
ជាក់ស្តែង គ្រួសារគាត់ក៏មានជីវភាពមិនសូវធូរដែរ តែគាត់បានបញ្ជូនកូនឲ្យទៅរៀនបានទាំងអស់។
បើទោះបីជា កាំង បានឈប់រៀនអស់រយៈពេលមួយឆ្នាំក៏ដោយ កាំងនៅតែមិនភ្លេចពីការវិលត្រឡប់ទៅរកសាលារៀនវិញទេ។ កាំងបានពោលថា “ខ្ញុំមិនសប្បាយចិត្តទេ នៅពេលឃើញគេ (ក្មេងដទៃទៀត) ទៅរៀន តែខ្ញុំអត់បានទៅរៀន ព្រោះជាប់អូសរទេះបន្លែនៅផ្សារ”៕ S
4 comments:
កូនខ្មែរនឹងលូតលាស់ខាងភាពក្រីក្រ ហើយចៀសមិនរួចពីអនាគតកម្មករឡើយ បើរងគ្រោះនៃទុគត៌ភាពនិងអវិជ្ជាបែបនេះ។ រដ្ឋាភិបាលគួរចាប់អារម្មណ៍ខ្លះផង។ សូមកុំនាំខ្មែរឆ្ពោះទៅអនាគតជាកម្មករ និង ជាបាវព្រាវរបស់ យួន តែប៉ុណ្ណោះ។
ពីគតិបណ្ឌិតនៃកូនខ្មែរ
Still better than on welfare.
ផោម អាកាំង វាបានលុយច្រើនជាជាងរៀនសូត្រ
សម័យនេះបើអាណាគ្មានលុយទេ មិនអាចទៅសាលាបានឡើយ។ដើម្បីផ្លាស់ប្តូរជីវភាព ក៏ដូចជាផ្លាស់ប្តូរឆាកជីវិត មានតែម្យ៉ាងគត់ គឺត្រូវដើរតាមខ្សែរជីវិតរបស់នាយករដ្ឋមន្ត្រីសព្វថ្ងៃ ត្រូវតស៊ូនឹងអាវុធ វាយដណ្តើមយកអំណាចមកវិញ កុំគិតពីចំណេះដឹងឲ្យសោះ អ្នកប្រាជ្ញមួយចំនួន អង្គការ ម្ចាស់ជំនួយធំៗ បានត្រឹមតែរណបហ៊ុន សែន មិនហ៊ានធ្វើធឲអ្វីទេ សូម្បីតែ ឃាតកបាញ់ សំលាប់ ឈុត វុឌ្ឍី និង អ៊ិន រតនា ពួកគេដឹងពីការពិតថានរណាជាអ្នកបាញ់ បំបិទមាត់ តែពួកគេមិនហ៊ាននិយាយ អន់ណាស់ នេះឬចង់ធ្វើបដិវឌ្ឍន៏នោះ? ផោម
We should send this article to our great leader Samdach MOHA(MAD) Deyjo Hun Sen. He always claims that he lifted the country out of poverty (zero). And this article will prove whether his claim is realistic or not. When can we have real democracy? when can our people enjoy a decent living standard? and when can everyone obtain the same opportunity interm of education and employment? Enough Hun Sen. Please! million of people are sufferred under your cool-blooded regim.It's time for your to make some sarcifice for your nation if you still want people to have at least some respect for you. I hope this message will reach you at least in your dream!!! Good night and have a good dream (without any haunting from....)
Post a Comment