Thursday, May 17, 2012

ការ​ស្ទង់មតិ​រក​ឃើញ​ចម្លើយ​មិន​ស៊ី​គ្នា​អំពី​រដ្ឋាភិបាល

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ក្នុង​ពិធី​មួយ​ កាល​ពី​ថ្ងៃ​ចន្ទ​​​។ រូបថត ម៉េង​ គីម​ឡុង​

Thursday, 17 May 2012 12:01
Joseph Freeman
The Phnom Penh Post

ភ្នំពេញៈ ប្រជាជន​កម្ពុជា​ភាគ​ច្រើន​គិត​ថា ប្រទេស​កម្ពុជា ​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ។ នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ​មួយ ​របស់​វិទ្យាស្ថាន​សាធារណ​រដ្ឋ​អន្តរជាតិ​ IRI របស់​អាមេរិក។ ប៉ុន្តែ ១ ភាគ ៣ ក្នុង​ចំណោម​ប្រជាជន​ភាគ​ច្រើន​ទាំង​នោះ ក៏​គិត​ផង​ដែរ​ថា មន្រ្តី​រដ្ឋាភិបាល​ទាំង​អស់ ​សុទ្ធតែជា​មន្រ្តី​ពុករលួយ

ប្រជាជន​កម្ពុជា មិន​រីក​ចម្រើន ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ឡើយ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​ស្ទង់មតិ​អន្តរជាតិ គឺ​ក្រុមហ៊ុន Gallup។ ប៉ុន្តែ ក្នុង​ការ​ស្ទង់មតិ​ដោយ​ឡែក​មួយ ដែល​ចេញ​ផ្សាយ​ក្នុង​ពេល​ដំណាល​គ្នា បាន​ឲ្យ​ដឹង​ថា ប្រជាជន​កម្ពុជា ៩ នាក់​ នៃ​ប្រជាជន ១០ នាក់​ គាំទ្រ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។

ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ​ការ​ស្ទង់មតិ​ជាច្រើន បាន​ចេញ​ផ្សាយ ដែល​ចម្លើយ ហាក់​បីដូច​ជា​មិន​ស៊ីគ្នា។ ប៉ុន្តែ​អ្នក​អង្កេត ​បាន​ឲ្យ​ដឹង​ ពី​ទស្សនៈ​ខុស​គ្នា​នោះ គឺ​ដោយ​សារ​កត្តា​ជាច្រើន។ ទាំង​នេះ​ រួម​មាន​កង្វះ​លទ្ធភាព​ទទួល​បាន​ប្រភព​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រៅ​ពី​ព័ត៌មាន​របស់​រដ្ឋ ជាភាព​គ្មាន​ឆន្ទៈ​ ក្នុង​ការ​និយាយ​ប្រឆាំង​អ្នក​កាន់​អំណាច​ និង​អ្វី​ដែល​តំណាង​រាស្រ្ត បាន​លើក​ឡើង​នោះ គឺ​សំណួរ​ ក្នុង​ការ​ស្ទង់មតិ​នោះ​ មាន​លក្ខណៈ​ទូលំទូលាយ​ពេក។


លទ្ធផល​នៃ​ការ​ស្ទង់​មតិ​របស់​ IRI ​គឺ​ប្រមូល​ផ្តុំ ពី​ការ​សម្ភាស​ត​ទល់​ ជាមួយ​នឹង​មនុស្ស ២០០០ នាក់ ដែល​ធ្វើ​ឡើង ​នៅ​ក្នុង​ខេត្ត​ក្រុង​ទាំង ២៤ នៃ​ប្រទេស​កម្ពុជា ក្នុង​រយៈ​ពេល ១ ខែ ចាប់​ពី​ខែ​វិច្ឆិកា ដល់​ខែ​ធ្នូ​ឆ្នាំ​មុន។

សំណួរ​ដែល​គេ​បាន​សួរ​ ចាប់​តាំង​ពី​ការ​ស្ទង់​មតិ ​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ ២០០៦ នោះ គឺ៖ «តើ​ប្រទេស​កម្ពុជា ជា​ទូទៅ ដើរ​ទៅ​ផ្លូវ​ត្រូវ ឬ​ផ្លូវ​ខុស»?

ចំនួន​ច្រើន​លើស​លប់​ ៨១ ភាគ​រយ បាន​ថ្លែង​ថា ដើរ​ទៅ​ផ្លូវ​ត្រូវ ក្នុង​ទិន្នន័យ ដែល​ចេញ​ផ្សាយ​ខែ​នេះ ជា​តួលេខ​កើន​ឡើង រៀង​រាល់​ឆ្នាំ​ ពី ៦០ ភាគ​រយ ក្នុង​ឆ្នាំ ២០០៦ នៅ​ពេល​ការ​ស្ទង់មតិ បាន​ចាប់​ផ្តើម​។

មូលហេតុ​ ៦ ដែល​អ្នក​ឆ្លើយ​សំណួរ ​បាន​ផ្តល់ ចំពោះ​ការ​វាយ​តម្លៃ​របស់​ពួក​គេ​គឺ​ទាក់ទង​នឹង​ហេដ្ឋារចនា​សម្ព័ន្ធ គឺ​ផ្លូវ​ថ្នល់​សាលា​រៀន មន្ទីរ​សុខ​ភាព ស្ពាន និង​វត្ត​អារាម​ជាច្រើន​ត្រូវ​បាន​សាងសង់​ឡើង។

ចំពោះ​មនុស្ស ១៦ ភាគរយ ដែល​គិត​ថា ប្រទេស​ឆ្ពោះ​ទៅ​ផ្លូវ​ខុស មូលហេតុ​ចម្បង​ គឺ​អំពើ​ពុករលួយ ​​បក្ស​ពួក​និយម និង​តម្លៃ​ទំនិញ​ខ្ពស់។

លោកសុន ឆ័យ ​តំណាង​រាស្រ្ត គណបក្ស សម រង្ស៊ី មិន​ជឿជាក់​លើ​ការ​រក​ឃើញ​នេះ​ទេ។ ​លោក​បាន​ថ្លែង​ថា៖ «​ពួក​គេ​មិន​យល់​ពី​សំណួរ​ថា​ តើ​កម្ពុជា​ ដើរ​ទៅ​ផ្លូវ​ត្រូវ ឬ​ខុស​នោះ​ទេ​។ តើ​វា​ល្អ​ប្រសើរ​បើ​ធៀប​នឹង​ប៉ុល ពត ឬ​យ៉ាង​ម៉េច? ពួក​គេ​គួរ​សួរ​សំណួរ​សាមញ្ញ ដែល​ប្រជាជន​អាច​ឆ្លើយ​តប​យ៉ាង​ងាយ​ស្រួល»។

លោក Matt Lakin ប្រធាន​ IRI នៅ​កម្ពុជា​បាន​ថ្លែង​ថា លោក​មិន​អត្ថាធិប្បាយ​ លើ​លទ្ធផល ឬ​ផ្តល់​ការ​វិភាគ​ណា​មួយ​ឡើយ។ លោក​បាន​ចង្អុល​បង្ហាញ​ពី​វិធីសាស្រ្ត​ ដោយ​លោក​បាន​បន្ថែម​ថា៖ «​យើង​បាន​សួរ​សំណួរ​ដដែល​ក្នុង​ការ​ស្ទង់មតិ ៨ ខុស​ៗគ្នា»។

វិធីសាស្រ្ត​លម្អិត ស្តី​ពី​របៀប​អនុវត្ត ​ការ​ស្ទង់មតិ​នេះ ​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​កត្តា​ផ្សេង​ទៀត ​មាន​អត្រា​ឆ្លើយ​តប ៩៥ ភាគ​រយ និង​ថា ការ​ស្ទង់​មតិ​ទូទាំង​ប្រទេស បាន​រាប់​បញ្ចូល​ខេត្ត​ក្រុង​ទាំងអស់​។

អ៊ីមែល​ផ្ញើ​ទៅ​កាន់​អ្នក​តំណាង​ក្រុមហ៊ុន Gallup ​អំពី​ថា តើ​ហេតុអ្វី ការ​ស្ទង់​មតិ​ពីរ​ ហាក់​ដូច​ជា​ផ្ទុយ​គ្នា​ មិន​ត្រូវ​បាន​ឆ្លើយ​តប​ភ្លាមៗ​នោះ​ទេ។

ប៉ុន្តែ​ចម្លើយ​ផ្ទុយ​គ្នា​នេះ​ មាន​អត្ថន័យ ចំពោះ​លោក ប៉ា ងួនទៀង ​នាយក​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​។ យោង​តាម​លោក ប៉ា ងួនទៀង បាន​ឲ្យ​ដឹង​ថា លទ្ធភាព​ទទួល​បាន​ព័ត៌មាន ក្នុង​ចំណោម​ប្រជាជន​តាម​ខេត្ត​ ជា​ញឹកញាប់ កម្រិត​ត្រឹម​តែ​សារ​ព័ត៌​មាន​ វិទ្យុ និង​ទូរទស្សន៍​រដ្ឋ។ លោក​ ថ្លែង​ថា៖«​ព័ត៌មាន​ភាគ​ច្រើន ដែល​ប្រជាជន​ទូទាំង​ប្រទេស​ទទួលបាន ​គឺ​ជា​ព័ត៌មាន តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​គាំទ្រ​រដ្ឋាភិបាល។ ចំពោះ​ខ្ញុំ​ ខ្ញុំ​គិត​ថា ការ​ស្ទង់​មតិ​នោះ ​គឺ​ខុស។ អ្វី​ដែល​ពួក​គេ​កំពុង​បង្ហាញ​ គឺ​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​ប្រជាជន​។

ប៉ុន្តែ លោក ប៉ា ងួនទៀង បាន​ថ្លែង​ថា វប្បធម៌​មិន​និយាយ​ប្រឆាំង​អ្នក​កាន់​អំណាច មាន​លក្ខណៈ​ជ្រួត​ជ្រាប​។ កើត​ឡើង​ធំ​ដឹង​ក្តី ក្នុង​ខេត្ត​កំពង់​ចាម ​ដែល​មាន​មនុស្ស ២៥៦ នាក់​ ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​របស់ IRI ​ឆ្នាំ​នេះ លោក​ប៉ា ងួនទៀង បាន​ថ្លែង​ថា លោក​ជួប​ប្រទះ​បញ្ហា​នេះ​ផ្ទាល់​។ ​សាច់​ញាតិ​របស់​លោកផ្ទាល់ ​បញ្ចូល​មេរៀន​ស្ងប់​ស្ងៀម​នេះ​ម្តង​ហើយ​ម្តង​ទៀត​ ហាក់​ដូច​ជា​វា ​នឹង​ត្រូវ​គេ​សាកល្បង​ សួរនៅ​ពេល​ណា​មួយ នៅ​ថ្ងៃ​អនាគត​អ៊ីចឹង​។ លោក​បាន​បញ្ជាក់​ថា៖ «​គ្រួសារ​ខ្ញុំ​ តែង​តែ​ព្រមាន​ខ្ញុំ​ តែង​តែ​បង្រៀន​ខ្ញុំ​ កុំ​ពាក់ព័ន្ធ កុំ​រិះគន់​មន្រ្តី​សាធារណៈ ស្ងប់​ស្ងៀម​ល្អ​ជាង​ការ​និយាយ​។ ​នេះ​ជា​ទស្សនៈ​ទូទៅ ​របស់​ប្រជាជន​កម្ពុជា។ នៅ​ពេល​សួរ​សំណួរ​ចំៗ តើ​អ្នក​គាំទ្រ​រដ្ឋាភិបាល​ដែរ​ឬទេ? ប្រជាជន​ភាគ​ច្រើន​ នឹង​និយាយ​ថា បាទ/ច៎ាស ខ្ញុំ​គាំទ្រ​រដ្ឋាភិបាល»៕

2 comments:

Anonymous said...

ប្រជាជនខ្មែរមួយចំនួនពិតជាអគតិមែន
ខ្មែរនៅបរទេសខ្លះមិនមានផ្ទះឬដីសូម្បី
មួយបន្ទប់ឬមួយចំអាមផង សុខចិត្តស៊ី
អត់ស៊ីឃ្លានផ្ញើលុយកាក់ទៅជួយកសាង
វត្តអារាមឬកសាងអ្វីតាមការអំពាវនាវរបស់
ព្រះសង្ឃឬអ្នកភូមិជាដែនកំណើតរបស់ខ្ឡួន
ខ្មែរទាំងនោះមិនមានគុណសម្បត្តិដូចពួក
ចោរលួចជាតិទេ មិនមានក៏ហីចុះឲ្យតែរក្សា
ជាតិឲ្យគង់វង់ ទោះពួកវាជាស្អីក៏ដោយ ខ្មែរ
នៅបរទេសមិនច្រណែនទេ តែពួកអាអស់នេះ
នៅមិនឆ្អែតស្កប់ស្កល់សោះ ។ ព្រោះពួកវា
មានផ្ទះនិងលុយកាក់ទុកនៅឯបរទេសរាប់ភ្លេច។

Anonymous said...

អាហ៊ុន សែនឆ្កែយួន ខ្មែរវៀតមិញឆ្កែយួន
សូម្បីតែខ្មែរក្រហមសីហនុក៏ជាឆ្កែយួនដែរ។
អាឆ្កែហ៊ុន សែន គ្រាប់កាំភ្លើងជិតរត់សួរ
សុខទុក្ខខួរក្បាលអាឯងហើយ។