លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងពិធីមួយ កាលពីថ្ងៃចន្ទ។ រូបថត ម៉េង គីមឡុង |
Thursday, 17 May 2012 12:01
Joseph Freeman
The Phnom Penh Post
ភ្នំពេញៈ ប្រជាជនកម្ពុជាភាគច្រើនគិតថា ប្រទេសកម្ពុជា កំពុងដើរលើផ្លូវត្រូវ។ នេះបើយោងតាមការស្ទង់មតិមួយ របស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI របស់អាមេរិក។ ប៉ុន្តែ ១ ភាគ ៣ ក្នុងចំណោមប្រជាជនភាគច្រើនទាំងនោះ ក៏គិតផងដែរថា មន្រ្តីរដ្ឋាភិបាលទាំងអស់ សុទ្ធតែជាមន្រ្តីពុករលួយ។
ប្រជាជនកម្ពុជា មិនរីកចម្រើន ក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេឡើយ។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនស្ទង់មតិអន្តរជាតិ គឺក្រុមហ៊ុន Gallup។ ប៉ុន្តែ ក្នុងការស្ទង់មតិដោយឡែកមួយ ដែលចេញផ្សាយក្នុងពេលដំណាលគ្នា បានឲ្យដឹងថា ប្រជាជនកម្ពុជា ៩ នាក់ នៃប្រជាជន ១០ នាក់ គាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការស្ទង់មតិជាច្រើន បានចេញផ្សាយ ដែលចម្លើយ ហាក់បីដូចជាមិនស៊ីគ្នា។ ប៉ុន្តែអ្នកអង្កេត បានឲ្យដឹង ពីទស្សនៈខុសគ្នានោះ គឺដោយសារកត្តាជាច្រើន។ ទាំងនេះ រួមមានកង្វះលទ្ធភាពទទួលបានប្រភពប្រព័ន្ធផ្សព្វផ្សាយ ក្រៅពីព័ត៌មានរបស់រដ្ឋ ជាភាពគ្មានឆន្ទៈ ក្នុងការនិយាយប្រឆាំងអ្នកកាន់អំណាច និងអ្វីដែលតំណាងរាស្រ្ត បានលើកឡើងនោះ គឺសំណួរ ក្នុងការស្ទង់មតិនោះ មានលក្ខណៈទូលំទូលាយពេក។
លទ្ធផលនៃការស្ទង់មតិរបស់ IRI គឺប្រមូលផ្តុំ ពីការសម្ភាសតទល់ ជាមួយនឹងមនុស្ស ២០០០ នាក់ ដែលធ្វើឡើង នៅក្នុងខេត្តក្រុងទាំង ២៤ នៃប្រទេសកម្ពុជា ក្នុងរយៈពេល ១ ខែ ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូឆ្នាំមុន។
សំណួរដែលគេបានសួរ ចាប់តាំងពីការស្ទង់មតិ បានចាប់ផ្តើមក្នុងឆ្នាំ ២០០៦ នោះ គឺ៖ «តើប្រទេសកម្ពុជា ជាទូទៅ ដើរទៅផ្លូវត្រូវ ឬផ្លូវខុស»?
ចំនួនច្រើនលើសលប់ ៨១ ភាគរយ បានថ្លែងថា ដើរទៅផ្លូវត្រូវ ក្នុងទិន្នន័យ ដែលចេញផ្សាយខែនេះ ជាតួលេខកើនឡើង រៀងរាល់ឆ្នាំ ពី ៦០ ភាគរយ ក្នុងឆ្នាំ ២០០៦ នៅពេលការស្ទង់មតិ បានចាប់ផ្តើម។
មូលហេតុ ៦ ដែលអ្នកឆ្លើយសំណួរ បានផ្តល់ ចំពោះការវាយតម្លៃរបស់ពួកគេគឺទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ គឺផ្លូវថ្នល់សាលារៀន មន្ទីរសុខភាព ស្ពាន និងវត្តអារាមជាច្រើនត្រូវបានសាងសង់ឡើង។
ចំពោះមនុស្ស ១៦ ភាគរយ ដែលគិតថា ប្រទេសឆ្ពោះទៅផ្លូវខុស មូលហេតុចម្បង គឺអំពើពុករលួយ បក្សពួកនិយម និងតម្លៃទំនិញខ្ពស់។
លោកសុន ឆ័យ តំណាងរាស្រ្ត គណបក្ស សម រង្ស៊ី មិនជឿជាក់លើការរកឃើញនេះទេ។ លោកបានថ្លែងថា៖ «ពួកគេមិនយល់ពីសំណួរថា តើកម្ពុជា ដើរទៅផ្លូវត្រូវ ឬខុសនោះទេ។ តើវាល្អប្រសើរបើធៀបនឹងប៉ុល ពត ឬយ៉ាងម៉េច? ពួកគេគួរសួរសំណួរសាមញ្ញ ដែលប្រជាជនអាចឆ្លើយតបយ៉ាងងាយស្រួល»។
លោក Matt Lakin ប្រធាន IRI នៅកម្ពុជាបានថ្លែងថា លោកមិនអត្ថាធិប្បាយ លើលទ្ធផល ឬផ្តល់ការវិភាគណាមួយឡើយ។ លោកបានចង្អុលបង្ហាញពីវិធីសាស្រ្ត ដោយលោកបានបន្ថែមថា៖ «យើងបានសួរសំណួរដដែលក្នុងការស្ទង់មតិ ៨ ខុសៗគ្នា»។
វិធីសាស្រ្តលម្អិត ស្តីពីរបៀបអនុវត្ត ការស្ទង់មតិនេះ បានលើកឡើងថា ក្នុងចំណោមកត្តាផ្សេងទៀត មានអត្រាឆ្លើយតប ៩៥ ភាគរយ និងថា ការស្ទង់មតិទូទាំងប្រទេស បានរាប់បញ្ចូលខេត្តក្រុងទាំងអស់។
អ៊ីមែលផ្ញើទៅកាន់អ្នកតំណាងក្រុមហ៊ុន Gallup អំពីថា តើហេតុអ្វី ការស្ទង់មតិពីរ ហាក់ដូចជាផ្ទុយគ្នា មិនត្រូវបានឆ្លើយតបភ្លាមៗនោះទេ។
ប៉ុន្តែចម្លើយផ្ទុយគ្នានេះ មានអត្ថន័យ ចំពោះលោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ យោងតាមលោក ប៉ា ងួនទៀង បានឲ្យដឹងថា លទ្ធភាពទទួលបានព័ត៌មាន ក្នុងចំណោមប្រជាជនតាមខេត្ត ជាញឹកញាប់ កម្រិតត្រឹមតែសារព័ត៌មាន វិទ្យុ និងទូរទស្សន៍រដ្ឋ។ លោក ថ្លែងថា៖«ព័ត៌មានភាគច្រើន ដែលប្រជាជនទូទាំងប្រទេសទទួលបាន គឺជាព័ត៌មាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាល។ ចំពោះខ្ញុំ ខ្ញុំគិតថា ការស្ទង់មតិនោះ គឺខុស។ អ្វីដែលពួកគេកំពុងបង្ហាញ គឺឆ្លុះបញ្ចាំងពីទស្សនៈរបស់ប្រជាជន។
ប៉ុន្តែ លោក ប៉ា ងួនទៀង បានថ្លែងថា វប្បធម៌មិននិយាយប្រឆាំងអ្នកកាន់អំណាច មានលក្ខណៈជ្រួតជ្រាប។ កើតឡើងធំដឹងក្តី ក្នុងខេត្តកំពង់ចាម ដែលមានមនុស្ស ២៥៦ នាក់ ចូលរួមក្នុងការស្ទង់មតិរបស់ IRI ឆ្នាំនេះ លោកប៉ា ងួនទៀង បានថ្លែងថា លោកជួបប្រទះបញ្ហានេះផ្ទាល់។ សាច់ញាតិរបស់លោកផ្ទាល់ បញ្ចូលមេរៀនស្ងប់ស្ងៀមនេះម្តងហើយម្តងទៀត ហាក់ដូចជាវា នឹងត្រូវគេសាកល្បង សួរនៅពេលណាមួយ នៅថ្ងៃអនាគតអ៊ីចឹង។ លោកបានបញ្ជាក់ថា៖ «គ្រួសារខ្ញុំ តែងតែព្រមានខ្ញុំ តែងតែបង្រៀនខ្ញុំ កុំពាក់ព័ន្ធ កុំរិះគន់មន្រ្តីសាធារណៈ ស្ងប់ស្ងៀមល្អជាងការនិយាយ។ នេះជាទស្សនៈទូទៅ របស់ប្រជាជនកម្ពុជា។ នៅពេលសួរសំណួរចំៗ តើអ្នកគាំទ្ររដ្ឋាភិបាលដែរឬទេ? ប្រជាជនភាគច្រើន នឹងនិយាយថា បាទ/ច៎ាស ខ្ញុំគាំទ្ររដ្ឋាភិបាល»៕
2 comments:
ប្រជាជនខ្មែរមួយចំនួនពិតជាអគតិមែន
ខ្មែរនៅបរទេសខ្លះមិនមានផ្ទះឬដីសូម្បី
មួយបន្ទប់ឬមួយចំអាមផង សុខចិត្តស៊ី
អត់ស៊ីឃ្លានផ្ញើលុយកាក់ទៅជួយកសាង
វត្តអារាមឬកសាងអ្វីតាមការអំពាវនាវរបស់
ព្រះសង្ឃឬអ្នកភូមិជាដែនកំណើតរបស់ខ្ឡួន
ខ្មែរទាំងនោះមិនមានគុណសម្បត្តិដូចពួក
ចោរលួចជាតិទេ មិនមានក៏ហីចុះឲ្យតែរក្សា
ជាតិឲ្យគង់វង់ ទោះពួកវាជាស្អីក៏ដោយ ខ្មែរ
នៅបរទេសមិនច្រណែនទេ តែពួកអាអស់នេះ
នៅមិនឆ្អែតស្កប់ស្កល់សោះ ។ ព្រោះពួកវា
មានផ្ទះនិងលុយកាក់ទុកនៅឯបរទេសរាប់ភ្លេច។
អាហ៊ុន សែនឆ្កែយួន ខ្មែរវៀតមិញឆ្កែយួន
សូម្បីតែខ្មែរក្រហមសីហនុក៏ជាឆ្កែយួនដែរ។
អាឆ្កែហ៊ុន សែន គ្រាប់កាំភ្លើងជិតរត់សួរ
សុខទុក្ខខួរក្បាលអាឯងហើយ។
Post a Comment