Thursday, May 24, 2012

អាជ្ញាធរ​​ត្រៀម​កំលាំង​រាប់​រយ​នាក់​បង្ក្រាប​ពលរដ្ឋ​​ទាមទារ​ដីធ្លី​នៅ​មណ្ឌលគិរី

RFA/Van Veachar
ដោយ វណ្ណ វាចារ 2012-05-23 RFA
អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ដាក់​ពង្រាយ​កំលាំង​ចម្រុះ​ជា​បន្ត​បន្ទាប់​រាប់​រយ​នាក់ ដើម្បី​ត្រៀម​បង្ក្រាប​ចំពោះ​ការ​តវ៉ា​​ទាមទារ​​ដីធ្លី​នៅ​ស្រុក​កោះញែក។ ពលរដ្ឋ​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​ពួកគេ។ក្រុម ​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​នៅ​តំបន់​កោះញែក ខេត្ត​មណ្ឌលគិរី ប្រមូល​ផ្តុំ​គ្នា​តវ៉ា តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៧៨ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១២។ ប្រជាពលរដ្ឋ​ជាង ២០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៧៨ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១២ ដើម្បី​ការពារ​តំណាង​របស់​ខ្លួន​ពី​ការ​ចាប់​ខ្លួន​របស់​អាជ្ញាធរ និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ចែក​ដី​ឲ្យ​ពួកគាត់។តំណាង​ពលរដ្ឋ​លោកស្រី រិទ្ធិ វណ្ណី មាន​ប្រសាសន៍​ថា ដើម​ហេតុ​នៃ​ទំនាស់​ដីធ្លី​មក​ពី​អាជ្ញាធរ​​ស្រុក​កោះញែក និង​មន្ត្រី​ជាន់​ខ្ពស់​ខេត្ត​ជា​អ្នក​អនុញ្ញាត​ឲ្យ​ពួក​គាត់​រស់​នៅ ជា​ថ្នូរ​នឹង​ការ​ជូន​ជា​សគុណ។

លោកស្រី​បន្ត​ថា ដល់​ពេល​ពលរដ្ឋ​មក​រស់​នៅ​ច្រើន អាជ្ញាធរ​ខេត្ត​បែរ​ជា​គំរាម​កំហែង បង្ខិតបង្ខំ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​វិញ ដោយ​សំអាង​ថា ជា​ដី​របស់​ក្រុមហ៊ុន៖ «គំរាម​កំហែង ហើយ​ឲ្យ​ពួក​យើង​រុះរើ​ផ្ទះ​ចេញ។ កាល​ដំបូង​ខេត្ត និង​អភិបាល​ស្រុក​មក​ពិនិត្យ មាន​ទាំង​សុរិយោ​ដី​មក​ដល់​ទី​កន្លែង​ផ្ទាល់​ទៀត»

លោកស្រី រិទ្ធិ វណ្ណី បន្ត​ថា អាជ្ញាធរ​ខេត្ត​មាន​កំលាំង​ចម្រុះ​រាប់​រយ​នាក់​ចុះ​រុះរើ​ខ្ទម​ពលរដ្ឋ ថែម​ទាំង​ស្វែង​រក​ចាប់​ខ្លួន​លោកស្រី​ទៀត។

ប្រជាពលរដ្ឋ​ឈ្មោះ សំ ញ៉ បាន​ប្រាប់​ថា ផ្ទះ​របស់​លោកស្រី​ត្រូវ​បាន​អាជ្ញាធរ​រុះរើ​កាល​ពី​បី​ថ្ងៃ​មុន។

លោកស្រី​បន្ត​ថា ក្រុម​មន្ត្រី​គេ​គិត​តែ​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ៖ «ប្រជាពលរដ្ឋ​វេទនា​យ៉ាង​នេះ ... ដើម្បី​យួន​គេ​ដេញ​ខ្ញុំ គេ​រុញ​ខ្ញុំ​និង​ចៅ​ខ្ញុំ​អាយុ ១​ខួប​កន្លះ»

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​មណ្ឌលគិរី លោក យូរ ចន្ធី មាន​ប្រសាសន៍​ថា ការ​មក​រស់​នៅ​របស់​ពលរដ្ឋ​ក្នុង​​តំបន់​នេះ ជា​ការ​រំលោភ​លើ​ដី​របស់​ក្រុមហ៊ុន។ លោក​បន្ត​ថា ដោយ​ឃើញ​មាន​ការ​ពុះ​កញ្ជ្រោល​ចង់​បះបោរ ទើប​អាជ្ញាធរ​ខេត្ត​ដាក់​កំលាំង​ចម្រុះ​ត្រៀម​ទប់​ទល់​ចំនួន​ជាង ៦០​នាក់៖ «គ្រាន់​តែ​ស្រង់​អត្តសញ្ញាណ​ច្បាស់​លាស់​ហើយ​ជម្រាប​ជូន​បង​ប្អូន​កុំ​ឲ្យ​ផ្ដេសផ្ដាស ពលរដ្ឋ​មក​ថ្មី​ទាំង​អស់ រស់​នៅ​លើ​ដី​ក្រុមហ៊ុន»

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​នគរបាល​នៅ​កន្លែង​កើត​ទំនាស់​ឲ្យ​ដឹង​ថា កំលាំង​សរុប​របស់​ក្រុម​ខ្លួន​មាន​រហូត​ដល់​ជាង ៣០០​នាក់ មក​ត្រៀម​បង្ក្រាប​ពលរដ្ឋ​មាន​វិវាទ​ដី​នៅ​តំបន់​ស្រយ៉។

មន្ត្រី​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​មណ្ឌលគិរី លោក ង៉ូវ មេងសួន មាន​ប្រសាសន៍​ថា រឿង​នេះ​ច្បាស់​ជា​មាន​អ្នក​បង្ក ព្រោះ​ប្រជាពលរដ្ឋ​មិន​អាច​មក​រស់​នៅ​ដោយ​ចិត្ត​ឯង​នៅ​លើ​ដី​នោះ​បាន​ឡើយ។

លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត​គួរ​ណាស់​តែ​ដោះស្រាយ​តាំង​ពី​ដំបូង​ទើប​ល្អ៖ «គួរ​ណាស់​តែ​អាជ្ញាធរ​គាត់​មាន​វិធានការ​ច្បាស់លាស់​តាំង​ពី​ដំបូង មិន​ចាំបាច់​មក​ដល់​ពេល​នេះ​គាត់​មាន​វិធានការ​ទេ។ អាជ្ញាធរ​ខេត្ត​មិន​គួរ​ពង្រាយ​កំលាំង​លើ​ពលរដ្ឋ​ទេ គួរ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី»

យ៉ាង​ណា​ក៏ដោយ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ស្ទឹងត្រែង បាន​កំណត់​យក​ថ្ងៃ​ទី​២៥ ខែ​ឧសភា ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​រស់​នៅ​តំបន់​ដែល​មាន​ទំនាស់​នោះ។

រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​នៅ​តំបន់​ស្រយ៉ ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ចំនួន​៤ មាន​ក្រុមហ៊ុន ដែល​មាន​ផ្ទៃ​ដី​ចំនួន​ជិត ៤​ម៉ឺន​ហិកតារ។ ក្នុង​នោះ​ទំហំ​ដី​ដែល​ពាក់ព័ន្ធ​មាន​ជាង ១.០០០​ហិកតារ។

កាល​ពី​ដើម​ខែ​ឧសភា រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​បទ​បញ្ជា​សំខាន់​រួម​ដែល ផ្អាក​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច ពិនិត្យ​ដក​ហូត​ដី​សម្បទាន ដែល​ក្រុម​ហ៊ុន​​មួយ​ចំនួន​បាន​អនុវត្ត​ខុស​គោលការណ៍ ដូច​ជា​ប៉ះពាល់​ដី​ធ្លី​សហគមន៍ និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង​វិធានការ​ពង្រឹង បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច៕

2 comments:

Anonymous said...

នេះហើយជាសង្គ្រាមអភិវឌ្ឍន៏ រវាងប្រជាពលរដ្ឋ នឹង រដ្ឋាភិបាល តើពពួករដ្ឋាភិបាលដែលបានធ្វើបាប
ប្រជាជនជាតិឯង ដើម្បីអំណាចបន្តរវេនពីពួកខ្មែរក្រហម បក្សប្រជាជនវាជាបងប្អូននឹងខ្មែរក្រហម វាជាឆ្កែបំរើយួនទាំងអស់នៃជួររដ្ឋាភិបាលនៃបក្សប្រជាជន ពលរដ្ឋខ្មែរមួយចំនួនដែលយល់ថាបក្សប្រជា
ជនបំរើផល់ប្រយោជន៏ប្រទេសជាតិ តើនៅត្រង់កន្លែងណា សូមពិចារណា អោយបានត្រឹមត្រូវ ទាយ
ហេតុផល់ឲ្យច្បាស់ យកប្រវត្តិសាស្រ្តមកដាក់រួមជាមួយ ។ បក្សប្រជាជនមិនបាច់ច្បាំងជាមួយខ្មាំង
សត្រូវណាទេ ច្បាំងតែជាមួយពលរដ្ឋខ្មែរដែលគ្មានអ្វីការពារ មេដឹងនាំបក្សប្រជាជនបានព្រូសថា រឿង
ប្រវត្តិសាស្រ្តខ្មែរវាមិនទទួលខុសត្រូវក្នុងរឿងបាត់បង់ទឹកដី មានតែជនពាលទេដែលប្រើពាក្យទាំងនេះ
វាជាអ្នកដឹកនាំហេតុអីបាននិយាយដូចជាខ្វះការចេះដឹង បង្កើតភាពវឹកវរ ធ្វើបាបរាស្រ្ត បាញ់សម្លាប់
ឆកប្លន់ ចោទប្រកាន់អ្នករាស្រ្ត ។ល។ រួចហើយស្រែកប្រាប់ពិភពលោកថាខ្មែរកំពុងតែអភិវឌ្ឍន៏ប្រទេស
លក់ដីយកលុយដាក់ក្នុងក្រប៉ៅ ខ្ចីលុយបរទេសសំរាប់ក្រប៉ៅគ្រួសារពួកវា រាស្ត្រខ្មែរជាអ្នកសងបំណុល
តើក្រុមបក្សណាដែលកាប់បំផ្លាញ ដែលមានអំណាចធ្វើអ្វីតាមតែអំពើចិត្តគ្មានខ្លាចអ្វីទាំងអស់ មានតែ
ក្រុមបក្សប្រជាជនទេដែលហ៊ានទទួលចេញមុខបំផ្លាញអ្វីៗក្នុងទឹកដីកម្ពុជា ព្រោះពពួកអាឆ្កែទាំងមេកើយកូនចៅ ចៃបក្សប្រជាជនទាំងស្រីទាំងប្រុសក្មេងចាស់សុទ្ធតែជាឈ្លើងបំផ្លាញប្រទេសជាតិ តើពេលណាទើបពលរដ្ឋខ្មែរងើបពីសន្លប់ភ្ញាក់ខ្ឡួនការពារផល់ប្រយោជន៏ជាតិឡើងវិញ ងើបពីសន្លប់ឡើងខ្មែរអើយជាតិត្រូវការអ្នកហើយ!!!!
ងើបពីសន្លប់ឡើងខ្មែរអើយជាតិត្រូវការអ្នកហើយ!!! ងើបឡើងកុំសន្លប់យូរពេក ខ្លាចយួនកែរប្រែដូនតា
ខ្មែរ ឱ្យមានឈ្មោះគោត្តនាម(ឈ្មោះជីតា)មានតែបីបួន ដូចបងប្អូនកម្ពុជាក្រោមទៅ ពពួកអាបក្សប្រជាជនវាចែកគ្នាធ្វើល្អនៅពេលណាដែលវាត្រូវការខ្មែរទេ ពេលណាវាបានសម្រេច ពពួកវានឹងបែក្បាល
ខាំខ្មែរវិញហើយ ដូនតាបានផ្តាំថា សត្រូវស៊ូពូជខ្មែរ គឺអាយួន នឹងសៀម មិនមែនខ្មែរនឹងខ្មែរទេ ៕
ពីតាមោក....

Anonymous said...

they loved to opposes current government,, they loved to destroy own country, they loved to attack current governments.

1 day, they will have big regret by seeing Cambodia destroy again,,

they loved attacking current government, instead of we need to support them to do thier jobs,