ដោយ វណ្ណ វាចារ 2012-05-23 RFA
អាជ្ញាធរខេត្តមណ្ឌលគិរី ដាក់ពង្រាយកំលាំងចម្រុះជាបន្តបន្ទាប់រាប់រយនាក់ ដើម្បីត្រៀមបង្ក្រាបចំពោះការតវ៉ាទាមទារដីធ្លីនៅស្រុកកោះញែក។ ពលរដ្ឋសំដែងការព្រួយបារម្ភចំពោះសុវត្ថិភាពពួកគេ។ក្រុម ប្រជាពលរដ្ឋដែលមានជម្លោះដីនៅតំបន់កោះញែក ខេត្តមណ្ឌលគិរី ប្រមូលផ្តុំគ្នាតវ៉ា តាមបណ្ដោយផ្លូវជាតិលេខ៧៨ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២។ ប្រជាពលរដ្ឋជាង ២០០នាក់ បានប្រមូលផ្ដុំគ្នានៅតាមបណ្ដោយផ្លូវជាតិលេខ៧៨ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ ដើម្បីការពារតំណាងរបស់ខ្លួនពីការចាប់ខ្លួនរបស់អាជ្ញាធរ និងទាមទារឲ្យអាជ្ញាធរចែកដីឲ្យពួកគាត់។តំណាងពលរដ្ឋលោកស្រី រិទ្ធិ វណ្ណី មានប្រសាសន៍ថា ដើមហេតុនៃទំនាស់ដីធ្លីមកពីអាជ្ញាធរស្រុកកោះញែក និងមន្ត្រីជាន់ខ្ពស់ខេត្តជាអ្នកអនុញ្ញាតឲ្យពួកគាត់រស់នៅ ជាថ្នូរនឹងការជូនជាសគុណ។
លោកស្រីបន្តថា ដល់ពេលពលរដ្ឋមករស់នៅច្រើន អាជ្ញាធរខេត្តបែរជាគំរាមកំហែង បង្ខិតបង្ខំឲ្យពលរដ្ឋចេញទៅវិញ ដោយសំអាងថា ជាដីរបស់ក្រុមហ៊ុន៖ «គំរាមកំហែង ហើយឲ្យពួកយើងរុះរើផ្ទះចេញ។ កាលដំបូងខេត្ត និងអភិបាលស្រុកមកពិនិត្យ មានទាំងសុរិយោដីមកដល់ទីកន្លែងផ្ទាល់ទៀត»។
លោកស្រី រិទ្ធិ វណ្ណី បន្តថា អាជ្ញាធរខេត្តមានកំលាំងចម្រុះរាប់រយនាក់ចុះរុះរើខ្ទមពលរដ្ឋ ថែមទាំងស្វែងរកចាប់ខ្លួនលោកស្រីទៀត។
ប្រជាពលរដ្ឋឈ្មោះ សំ ញ៉ បានប្រាប់ថា ផ្ទះរបស់លោកស្រីត្រូវបានអាជ្ញាធររុះរើកាលពីបីថ្ងៃមុន។
លោកស្រីបន្តថា ក្រុមមន្ត្រីគេគិតតែផលប្រយោជន៍របស់ក្រុមហ៊ុនប៉ុណ្ណោះ៖ «ប្រជាពលរដ្ឋវេទនាយ៉ាងនេះ ... ដើម្បីយួនគេដេញខ្ញុំ គេរុញខ្ញុំនិងចៅខ្ញុំអាយុ ១ខួបកន្លះ»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក យូរ ចន្ធី មានប្រសាសន៍ថា ការមករស់នៅរបស់ពលរដ្ឋក្នុងតំបន់នេះ ជាការរំលោភលើដីរបស់ក្រុមហ៊ុន។ លោកបន្តថា ដោយឃើញមានការពុះកញ្ជ្រោលចង់បះបោរ ទើបអាជ្ញាធរខេត្តដាក់កំលាំងចម្រុះត្រៀមទប់ទល់ចំនួនជាង ៦០នាក់៖ «គ្រាន់តែស្រង់អត្តសញ្ញាណច្បាស់លាស់ហើយជម្រាបជូនបងប្អូនកុំឲ្យផ្ដេសផ្ដាស ពលរដ្ឋមកថ្មីទាំងអស់ រស់នៅលើដីក្រុមហ៊ុន»។
ទោះជាយ៉ាងនេះក្តី មន្ត្រីនគរបាលនៅកន្លែងកើតទំនាស់ឲ្យដឹងថា កំលាំងសរុបរបស់ក្រុមខ្លួនមានរហូតដល់ជាង ៣០០នាក់ មកត្រៀមបង្ក្រាបពលរដ្ឋមានវិវាទដីនៅតំបន់ស្រយ៉។
មន្ត្រីអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តមណ្ឌលគិរី លោក ង៉ូវ មេងសួន មានប្រសាសន៍ថា រឿងនេះច្បាស់ជាមានអ្នកបង្ក ព្រោះប្រជាពលរដ្ឋមិនអាចមករស់នៅដោយចិត្តឯងនៅលើដីនោះបានឡើយ។
លោកបន្តថា អាជ្ញាធរខេត្តគួរណាស់តែដោះស្រាយតាំងពីដំបូងទើបល្អ៖ «គួរណាស់តែអាជ្ញាធរគាត់មានវិធានការច្បាស់លាស់តាំងពីដំបូង មិនចាំបាច់មកដល់ពេលនេះគាត់មានវិធានការទេ។ អាជ្ញាធរខេត្តមិនគួរពង្រាយកំលាំងលើពលរដ្ឋទេ គួរដោះស្រាយបញ្ហាដោយសន្តិវិធី»។
យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង បានកំណត់យកថ្ងៃទី២៥ ខែឧសភា ជាថ្ងៃចុងក្រោយនៃការរស់នៅតំបន់ដែលមានទំនាស់នោះ។
រដ្ឋាភិបាលបានផ្ដល់ដីសម្បទាននៅតំបន់ស្រយ៉ ទៅឲ្យក្រុមហ៊ុនវៀតណាម ចំនួន៤ មានក្រុមហ៊ុន ដែលមានផ្ទៃដីចំនួនជិត ៤ម៉ឺនហិកតារ។ ក្នុងនោះទំហំដីដែលពាក់ព័ន្ធមានជាង ១.០០០ហិកតារ។
កាលពីដើមខែឧសភា រាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញបទបញ្ជាសំខាន់រួមដែល ផ្អាកផ្ដល់សម្បទានដីសេដ្ឋកិច្ច ពិនិត្យដកហូតដីសម្បទាន ដែលក្រុមហ៊ុនមួយចំនួនបានអនុវត្តខុសគោលការណ៍ ដូចជាប៉ះពាល់ដីធ្លីសហគមន៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងវិធានការពង្រឹង បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច៕
2 comments:
នេះហើយជាសង្គ្រាមអភិវឌ្ឍន៏ រវាងប្រជាពលរដ្ឋ នឹង រដ្ឋាភិបាល តើពពួករដ្ឋាភិបាលដែលបានធ្វើបាប
ប្រជាជនជាតិឯង ដើម្បីអំណាចបន្តរវេនពីពួកខ្មែរក្រហម បក្សប្រជាជនវាជាបងប្អូននឹងខ្មែរក្រហម វាជាឆ្កែបំរើយួនទាំងអស់នៃជួររដ្ឋាភិបាលនៃបក្សប្រជាជន ពលរដ្ឋខ្មែរមួយចំនួនដែលយល់ថាបក្សប្រជា
ជនបំរើផល់ប្រយោជន៏ប្រទេសជាតិ តើនៅត្រង់កន្លែងណា សូមពិចារណា អោយបានត្រឹមត្រូវ ទាយ
ហេតុផល់ឲ្យច្បាស់ យកប្រវត្តិសាស្រ្តមកដាក់រួមជាមួយ ។ បក្សប្រជាជនមិនបាច់ច្បាំងជាមួយខ្មាំង
សត្រូវណាទេ ច្បាំងតែជាមួយពលរដ្ឋខ្មែរដែលគ្មានអ្វីការពារ មេដឹងនាំបក្សប្រជាជនបានព្រូសថា រឿង
ប្រវត្តិសាស្រ្តខ្មែរវាមិនទទួលខុសត្រូវក្នុងរឿងបាត់បង់ទឹកដី មានតែជនពាលទេដែលប្រើពាក្យទាំងនេះ
វាជាអ្នកដឹកនាំហេតុអីបាននិយាយដូចជាខ្វះការចេះដឹង បង្កើតភាពវឹកវរ ធ្វើបាបរាស្រ្ត បាញ់សម្លាប់
ឆកប្លន់ ចោទប្រកាន់អ្នករាស្រ្ត ។ល។ រួចហើយស្រែកប្រាប់ពិភពលោកថាខ្មែរកំពុងតែអភិវឌ្ឍន៏ប្រទេស
លក់ដីយកលុយដាក់ក្នុងក្រប៉ៅ ខ្ចីលុយបរទេសសំរាប់ក្រប៉ៅគ្រួសារពួកវា រាស្ត្រខ្មែរជាអ្នកសងបំណុល
តើក្រុមបក្សណាដែលកាប់បំផ្លាញ ដែលមានអំណាចធ្វើអ្វីតាមតែអំពើចិត្តគ្មានខ្លាចអ្វីទាំងអស់ មានតែ
ក្រុមបក្សប្រជាជនទេដែលហ៊ានទទួលចេញមុខបំផ្លាញអ្វីៗក្នុងទឹកដីកម្ពុជា ព្រោះពពួកអាឆ្កែទាំងមេកើយកូនចៅ ចៃបក្សប្រជាជនទាំងស្រីទាំងប្រុសក្មេងចាស់សុទ្ធតែជាឈ្លើងបំផ្លាញប្រទេសជាតិ តើពេលណាទើបពលរដ្ឋខ្មែរងើបពីសន្លប់ភ្ញាក់ខ្ឡួនការពារផល់ប្រយោជន៏ជាតិឡើងវិញ ងើបពីសន្លប់ឡើងខ្មែរអើយជាតិត្រូវការអ្នកហើយ!!!!
ងើបពីសន្លប់ឡើងខ្មែរអើយជាតិត្រូវការអ្នកហើយ!!! ងើបឡើងកុំសន្លប់យូរពេក ខ្លាចយួនកែរប្រែដូនតា
ខ្មែរ ឱ្យមានឈ្មោះគោត្តនាម(ឈ្មោះជីតា)មានតែបីបួន ដូចបងប្អូនកម្ពុជាក្រោមទៅ ពពួកអាបក្សប្រជាជនវាចែកគ្នាធ្វើល្អនៅពេលណាដែលវាត្រូវការខ្មែរទេ ពេលណាវាបានសម្រេច ពពួកវានឹងបែក្បាល
ខាំខ្មែរវិញហើយ ដូនតាបានផ្តាំថា សត្រូវស៊ូពូជខ្មែរ គឺអាយួន នឹងសៀម មិនមែនខ្មែរនឹងខ្មែរទេ ៕
ពីតាមោក....
they loved to opposes current government,, they loved to destroy own country, they loved to attack current governments.
1 day, they will have big regret by seeing Cambodia destroy again,,
they loved attacking current government, instead of we need to support them to do thier jobs,
Post a Comment