អង្គរក្សរបស់សម្តេចហ៊ុនសែន ចាប់ខ្លួនឧតម្តសេនីយ៍ត្រីម្នាក់ដោយសារយកឈ្មោះថ្នាក់ដឹកនាំប្រើខុសច្បាប់
ថ្ងៃទី 24 ឧសភា 2012
ដោយ: ចន្ទ្រា
Cambodia Express News
ខេត្តស្វាយរៀង: លោកសុខ វី ជាឧត្តមសេនីយ៍ត្រី នៅនាយកដ្ឋានអង្គរក្សរបស់សម្តេចហ៊ុនសែន ត្រូវបានក្រុមអង្គរក្សរបស់សម្តេចនាយករដ្ឋមន្ត្រីមានគ្នាជិត១០នាក់ និងកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តស្វាយរៀង ចាប់វាយខ្នោះបញ្ជូនរថយន្តហ្សីប នៅក្នុងមូលដ្ឋានក្រុងស្វាយរៀង បញ្ជូនទៅភ្នំពេញ នៅល្ងាចថ្ងៃទី២៤ខែឧសភា ឆ្នាំ២០១២។ ការចាប់ខ្លួនលោកសុខ វីនេះយោងតាមបទបញ្ជាពីថ្នាក់លើ ប៉ុន្តែគ្មានប្រភពណាបញ្ជាក់ថា ដោយសារមូលហេតុអ្វីទេ។
ជនសង្ស័យដែលល្បីថាផ្កាយ១នេះ ឈ្មោះសុខ វី ភេទប្រុស អាយុប្រហែល៤៦ឆ្នាំ មានទីលំនៅភូមិឃ្មត់ ឃុំស្វាយជ្រំ ខេត្តស្វាយរៀង រួមនិងរថយន្តLexus ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2H 2933 ខណៈពេលបុរសរូបនោះ កំពុងជិះរថយន្តឆ្លងកាត់ក្រុងស្វាយរៀង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបាននិយាយថា រថយន្តដេលជនសង្ស័យជិះធ្វើសកម្មភាពនោះ គឺជួលគេជិះចាប់ពីខែមីនា រហូតមកទល់នឹងពេលនេះ គឺមានតម្លៃ៧ពាន់ដុល្លារ ហើយការចាប់ខ្លួននោះធ្វើឡើងតាមបទបញ្ជាពីថ្នាក់លើតែប៉ុណ្ណោះ ពោលគឺពុំដឹងសាច់រឿងពិតថាយ៉ាងម៉េចទេ។
ដោយឡែកប្រភពពីអ្នកដែលធ្លាប់ស្គាល់ជនសង្ស័យបាននិយាយថា សុខ វី នេះ តែងតែដើរនិយាយអួតខ្លួនថា ទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រី ធានាដោះស្រាយ ទំនាស់ផ្សេងៗ ឬចង់រត់ការឡើងឋានៈផ្ទេភារកិច្ចពីកន្លែងមួយបានទាំងអស់ឲ្យតែចំណាយលុយ គឺបានសម្រេចដោយគ្មានបញ្ហា នោះឡើយ។ ប្រភពបានបន្តថា សុខ វី បានយកឈ្មោះថ្នាក់ដឹកនាំទៅប្រើប្រាស់ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនដើម្បីលាភសក្ការៈផ្សេងៗ ហើយអួតក្អេងក្អាងធ្វើអ្នកដែលស្គាល់គេមានការស្អើចសរសើរពីឫទ្ធីចេស្តារអំណាចក៏មហិមាររបស់ជនសង្ស័យជាខ្លាំង៕
Subscribe to:
Post Comments (Atom)
1 comment:
WHAT AN IDOIT!
Post a Comment