Friday, May 25, 2012

អាកូនចៅ ធ្វើតម្រាប់មេវា ដល់ចាប់ៗតែអាកូន ចុះអាមេវា ម៉េចមិនចាប់ផង?

លោក​សុខ វី ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី នៅ​នាយកដ្ឋានអង្គរក្ស​រប​ស់ស​ម្តេច​ហ៊ុនសែន ត្រូវបាន​ក្រុម​អង្គរក្ស​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​មាន​គ្នា​ជិត​១០​នាក់ និង​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្តស្វាយរៀង ចាប់វាយ​ខ្នោះ​បញ្ជូន​ដាក់រថយន្ត​ហ្សី​ប
អង្គរក្ស​របស់​សម្តេច​ហ៊ុនសែន ចាប់ខ្លួន​ឧត​ម្ត​សេនីយ៍​ត្រី​ម្នាក់​ដោយសារ​យកឈ្មោះ​ថ្នាក់ដឹកនាំ​ប្រើ​ខុសច្បាប់​

ថ្ងៃទី 24 ឧសភា 2012
ដោយ: ចន្ទ្រា
Cambodia Express News

ខេត្តស្វាយរៀង: ​លោក​សុខ វី ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី នៅ​នាយកដ្ឋានអង្គរក្ស​រប​ស់ស​ម្តេច​ហ៊ុនសែន ត្រូវបាន​ក្រុម​អង្គរក្ស​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​មាន​គ្នា​ជិត​១០​នាក់ និង​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្តស្វាយរៀង ចាប់វាយ​ខ្នោះ​បញ្ជូន​រថយន្ត​ហ្សី​ប នៅក្នុង​មូលដ្ឋាន​ក្រុង​ស្វាយរៀង បញ្ជូនទៅ​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​២៤​ខែឧសភា ឆ្នាំ​២០១២​។ ការចាប់ខ្លួន​លោក​សុខ វី​នេះ​យោងតាម​បទបញ្ជា​ពី​ថ្នាក់លើ ប៉ុន្តែ​គ្មាន​ប្រភព​ណា​បញ្ជាក់ថា ដោយសារ​មូលហេតុ​អ្វី​ទេ​។​

​ជនសង្ស័យ​ដែល​ល្បី​ថា​ផ្កាយ​១​នេះ ឈ្មោះ​សុខ វី ភេទ​ប្រុស អាយុ​ប្រហែល​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃ្មត់ ឃុំ​ស្វាយជ្រំ ខេត្តស្វាយរៀង រួម​និង​រថយន្ត​Lexus ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H 2933 ខណៈពេល​បុរស​រូបនោះ កំពុង​ជិះ​រថយន្ត​ឆ្លងកាត់​ក្រុង​ស្វាយរៀង​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​និយាយថា រថយន្ត​ដេ​ល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​នោះ គឺ​ជួល​គេ​ជិះ​ចាប់ពី​ខែមីនា រហូតមក​ទល់នឹង​ពេលនេះ គឺមាន​តម្លៃ​៧​ពាន់​ដុល្លារ ហើយ​ការចាប់ខ្លួន​នោះ​ធ្វើឡើង​តាម​បទបញ្ជា​ពី​ថ្នាក់លើ​តែប៉ុណ្ណោះ ពោលគឺ​ពុំ​ដឹង​សាច់រឿង​ពិត​ថា​យ៉ាងម៉េច​ទេ​។​

​ដោយឡែក​ប្រភពពី​អ្នក​ដែល​ធ្លាប់​ស្គាល់​ជនសង្ស័យ​បាន​និយាយថា សុខ វី នេះ តែងតែ​ដើរ​និយាយ​អួតខ្លួន​ថា ទីប្រឹក្សា​សម្តេចនាយក​រដ្ឋមន្ត្រី ធានា​ដោះស្រាយ ទំនាស់​ផ្សេងៗ ឬ​ចង់​រត់​ការឡើង​ឋានៈ​ផ្ទេ​ភារកិច្ច​ពី​កន្លែង​មួយ​បាន​ទាំងអស់​ឲ្យ​តែ​ចំណាយលុយ គឺ​បានសម្រេច​ដោយ​គ្មាន​បញ្ហា នោះឡើយ​។ ប្រភព​បាន​បន្តថា សុខ វី បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​ទៅប្រើ​ប្រាស់​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​លាភសក្ការៈ​ផ្សេងៗ ហើយ​អួត​ក្អេងក្អាង​ធ្វើ​អ្នក​ដែល​ស្គាល់​គេ​មានការ​ស្អើ​ច​សរសើរ​ពី​ឫទ្ធី​ចេស្តារ​អំណាច​ក៏​មហិមារ​របស់​ជនសង្ស័យ​ជាខ្លាំង​៕​

1 comment:

Anonymous said...

WHAT AN IDOIT!