Tuesday, May 29, 2012

ហេតុ​អ្វី​មិន​ផាក​ពិន័យ​រថយន្ត​គ្មាន​ស្លាក​លេខ​ក្នុង​ក្បួន​ឃោសនា?





Monday, 28 May 2012 12:01
តុង សុប្រាជ្ញ
The Phnom Penh Post


ប៉ុន្មាន​ឆ្នាំ​នេះ​ យើង​ក្រឡេក​មើល​របត់​សង្គម​ខ្មែរ​ ដែល​និយម​ភាព​ហ៊ឺហា​ទាន់​សម័យ​ ឡូយ​ឆាយ​ តាម​របៀប​ខុសៗ​គ្នា​។​ អ្នក​ខ្លះ​បង្ហាញ​ភាព​ហ៊ឺហា តាម​បែប​បង្អួត​នារីៗ​ ដូច​ជា​​ ទូរសព្ទ​ដៃ​អាយហ្វូន​(iPhone 4G) ​ឬ​ស៊ាំស៊ុង​​ (SAMSUNG Galaxy Note) ជា​ដើម​។​ ឯ​អ្នក​ខ្លះ​ទៀត​ហ៊ឺ​ហា​ តាម​បែប​បង្ហាញ​ថា​ ខ្លួន​មាន​អំណាច​ តាម​រយៈ​ការ​​ប្រើ​ប្រាស់​សម្ភារ​ដូចជា​ ការ​សៀត​កំាភ្លើង​ខ្លី​នៅ​នឹង​ចង្កេះ​សម្ញែង​ ការ​លើក​អាយកូម​ចង្អុល​គេ​ឯង​ច្រងេង​ច្រងាង ពេល​ខ្លះ បើក​សំឡេង​អាយកូម​ ឮសូរ​ក្រេត​ក្រតៗ​តម្លង់​គេ​ឯង​នោះ​ក៏​មាន​។​

ក្រៅ​ពី​នោះ​ ក៏​មាន​របស់​របរ​ផ្សេងៗ​ទៀត​ ដែល​គេ​គិត​ថា​ មើល​ទៅ​មាន​អំណាច​ដែរ​នោះ​ ដូចជា​៖​ នាឡិកា​ដៃ​ ដែល​​មាន​រូបថត​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​ ឬ​ក៏​រូប​ស្លាក​សញ្ញា​ទេវតា​បាច​ផ្កា​របស់​គណបក្ស​ប្រជាជន​ ខ្លះ​ទៀត​យក​​រូបថត​លោក​នាយ​រដ្ឋ​មន្ត្រី​ ដាក់​ក្នុង​ផ្ទះ ​ឬ​ក៏​កន្លែង​អាសនៈ​ទស្សន៍​ទាយ​។ ចំណែក​អ្នក​ដែល​គ្មាន​នាឡិកា​នឹង​គេ ​បាន​ត្រឹម​តែ​មួក ​អាវ​យឺត​ ដែល​​មាន​ស្លាក​សញ្ញា ​ហ.ស ​ក៏​អស់​ចិត្ត​ដែរ​។​ ឯ​អ្នក​រត់​តាក់​ស៊ី​វិញ​ក៏​ខំ​យក​អាវ​បូលិស​ ឬ​ក៏អាវ​យោធា​​មក​ដាក់​ពាក់​នៅ​ពី​លើ​កៅអី​របស់​ខ្លួន​ឲ្យ​មើល​ទៅ​មាន​អំណាច ​នឹង​គេ​។​

យ៉ាង​ណា​មិញ​ ស្លាក​ដែល​គិត​ថា​ មាន​អំណាច​ជាង​គេ​គឺ ​ខេមរ​ភូមិន្ទ​ និង​នគរ​បាល​ ក៏​ចាប់​ផ្តើម​រីក​ស្គុសស្គាយ​ដូច​ផ្សិត​ ងាក​ទៅ​កន្លែង​ណា​ក៏​ឃើញ​ដែរ​ សុទ្ធ​តែ​នៅ​រថយន្ត​ទំនើបៗ​ នៅ​តាម​ផ្លូវ​នោះ​​នា​ពេល​បច្ចុប្បន្ន​នេះ​។​ ធាតុ​ពិត​ជាក់​ស្តែង​ មាន​ន័យថា​ បើ​សិន​ជា​ប្រើ​ស្លាក​លេខ​ទាំង ២ ​នេះ ​គឺ​រថយន្ត​ មិន​ចាំបាច់​បង់​ពន្ធ​ទេ​ ហើយ​ហាក់​ដូចជា​មាន​អំណាច ​នៅ​លើ​​ដង​ផ្លូវ​​ទៀត​ គឺ​បុក​គេ​ហើយ​ចុះ​វាយ​គេ​ទៀត​ក៏​មាន​ដែរ​។ ​ឯ​ប៉ូលិស​ចរាចរ​វិញ ក៏​ញញើត​នឹង​ហៅ​ឲ្យ​ឈប់​ដើម្បី​ឆែក​មើល​ថា​ តើ​រថយន្ត​ហ្នឹង​ជា​របស់​រដ្ឋ​ ឬ​មួយ​ក៏​របស់​ឯកជន​?​ ពេល​ខ្លះ​ឃើញ​មាន​អ្នក​បើក​បរ​រថយន្ត​​ ដែល​មាន​ស្លាក​លេខ​ទំាង​ ២ ​ហ្នឹង​ ជា​នារី​វ័យ​ក្មេងៗ​ ស្អាតៗ​ ហាក់​ដូច​ជា​មិន​មាន​​សមត្ថ​កិច្ច​អី​នឹង​បើក​រថយន្ត​ស្លាក​លេខ​​នេះ​សោះ ​ឬ​មួយ​គ្រាន់​តែ​ជា​ស្រី​ស្នេហ៍​របស់​ម្ចាស់​រថយន្ត​ ដែល​មាន​ស្លាក​លេខ​ ខេមរ​ភូមិន្ទ​ និង​នគរ​បាល​ទាំ​ង​នោះ​?​ ទង្វើ​ទាំង​នេះ​ គឺ​មិន​អនុវត្ត​តាម​ប្រសាសន៍​ លោក​នាយក​រដ្ឋ​មន្រ្តី​ ដែល​ធ្លាប់​បាន​​ប្រកាស​ក្តែងៗ​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ស្លាក​លេខ​ ខេមរភូមិន្ទ ​និង​នគរបាល​ជា​លក្ខណៈ​ឯកជន​ ហើយ​បើក​​រថយន្ត​ដែល​ប្រើ​ស្លាក​លេខ​ទាំង​នោះ ត្រូវ​យក​មក​ដាក់​ក្នុង​បន្ទាយ​ទាំង​អស់​ជា​សម្បត្តិ​របស់​រដ្ឋ​។ ​តែ​មិន​ឃើញ​មាន​​សមត្ថ​កិច្ច​​ណា​មួយ ​អើ​ពើរឿង​នេះ​សោះ​។ តែ​ប្រសិន​បើ​ប្រជា​ពលរដ្ឋ​សាមញ្ញ​បើក​រថយន្ត​គ្មាន​ស្លាក​លេខ​លមើល​ បើ​មិន​ប៉ូលិស​​ចរាចរ​អើត​ក​ចេញ​មក​គើមៗ​ពី​ក្រោម​ដើម​អម្ពិល​បារាំង​ មក​ឃាត់​ភ្លាមៗ​ ផាក​ពិន័យ​យក​លុយ​ដាក់​ហោ​ប៉ៅ​លេង​ឥឡូវ​។


ផ្ទុយ​ទៅ​វិញ​ ចុះ​ហេតុ​អ្វី​បាន​ជា ​ប៉ូលិស​ចរាចរ​ទំាង​នោះ​ មិន​ផាក​ពិន័យ​ ចំពោះ​រថយន្ត​ទំនើបៗ​គ្មាន​ស្លាក​លេខ​ ក្នុង​ក្បួន​ឃោស​នា​​បោះ​ឆ្នោត​?​រយៈ​ពេល​ ២​ សប្តាហ៍​ចុង​ក្រោយ​នេះ​ គឺ​ជា​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​ឃុំ-សង្កាត់​ដ៏ធំ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​គ្រប់​ខេត្ត-ក្រុង-​រាជធានី​ ទូទាំង​ប្រទេស​​ ហើយ​ការ​ហែនោះ​ទៀត​សោត​គឺ​មាន​តាំង​ពី​រថយន្ត​ទំនើប​ រហូត​ដល់​រ៉ឺម៉ក​ម៉ូតូ​តុកៗ​ លាន់​សំឡេង​យ៉ាង​កង​រំពង​ យ៉ាង​គគ្រឹក​គគ្រេង​ដើម្បី​ឈ្នះ​ឆ្នោត​ តែ​នៅ​ក្នុង​ក្បួន​ដង្ហែ​របស់​គណ​បក្ស​នយោបាយ​ខ្លះ ​ក៏​បាន​ប្រើ​ប្រាស់​រថយន្ត​ទាំង​ទំនើប​ ទាំង​មិន​ទំនើប​ ដែល​មួយ​ចំនួន​ មិន​មាន​ស្លាក​លេខ​ទេ​ ហើយ​មិន​ត្រឹម​តែសមត្ថ​កិច្ច​មិន​ឃាត់​ដើម្បី​ផាក​ពិន័យ​ទេ​ តែ​បែរ​ទៅ​ជា​អ្នក​ធ្វើ​ចរាចរណ៍​ឲ្យ​រថយន្ត​អត់​ស្លាក​លេខ​ទាំង​នោះ​ ហែក្បួន​យ៉ាង​​ស្រួល​ទៅ​វិញ​។​

ឯ​ណា​ទៅ​ភាព​​ស្មើ​គ្នា​​ចំពោះ​មុខ​ច្បាប់​?​ រថយន្ត​ខ្លះ​ ហាក់​បី​ដូច​ជា​ទើប​តែ​នឹង​បក​​ស្លាក​លេខ​ចេញ​ ខ្លះ​នៅ​ថ្មី​ទែង​ ហើយ​អ្នក​បើក​រថយន្ត​គ្មាន​ស្លាក​លេខ​ទាំង​នោះ​ ធ្វើ​មិន​ដឹង​មិន​ឮចំពោះ​ច្បាប់​ចរាចរណ៍​ទៀត​ផង​។​​ តើ​ការ​ដែល​បក​ស្លាក​លេខ​ចេញ​ មក​តែ​ពី​មាន​ការ​ប្តឹង​ប្តល់​គ្នា​ទៅ​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​បោះ​ ឆ្នោត​ ដែល​អ្នក​ហែឃោសនា​បោះ​ឆ្នោត​យក​រថយន្ត​របស់​រដ្ឋ​ទៅ​ប្រើ​ដើម្បី​រក​សំឡេង​ឆ្នោត​។​ ដូច​ជា​ករណី​កាល​​ពី​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០០៨ ​កន្លង​​ទៅ​នោះ​​ លោក​ស្រី​​ មូរ​ សុខ​ហួរ​​ តំណាង​រាស្រ្ត​គណៈ​​បក្ស​​សម​រង្ស៊ី​ប្រចាំ​ខេត្ត​កំពត​ បាន​ប្តឹង​ទៅ​ គ.ជ.ប​ តាម​ច្បាប់​បោះ​ឆ្នោត​ ឈ្នះ​លើ​អ្នក​យក​​រថយន្ត​ដែល​មាន​​ស្លាក​លេខ​ ខេមរ​ភូមិន្ទ​របស់​រដ្ឋ​ មក​ប្រើ​ក្នុង​ពេល​ចុះ​យុទ្ធនា​ការ​បោះ​ឆ្នោត​ ដែល​ខុស​នឹង​ច្បាប់​បោះ​ឆ្នោត​។​

ដោយ​សារ​តែ​ករណី​មួយ​នេះ​​ ហើយ​ បាន​ជា​គេ​នាំ​គ្នា​បក​ស្លាក​លេខ​រថយន្ត​របស់​រដ្ឋ​ចេញ​ ដើម្បី​យក​មក​ឃោសនា​​បោះ​ឆ្នោត​?​ ណា​មួយ​បើ​យក​រថយន្ត​រដ្ឋ​មក​ប្រើ​វា​ស្រួល​ ចំណេញ​សាំងផង​ ហើយ​បើ​ខូច​ខាត​គឺ​យក​លុយ​​រដ្ឋ​ចេញ​ថ្លៃ​ជួស​ជុល​?​កាល​បើធ្វើ​យ៉ាង​ដូច្នេះ ​ តើជា​អំពើ​ពុក​រលួយ​ដែរ​ឬ​ទេ​នៅ​ក្នុង​ករណី​ដែល​អ្នកបក​ស្លាក​លេខ​រថយន្ត​រដ្ឋ ​​គឺ​សុទ្ធ​តែ​អ្នក​ចេះ​ច្បាប់​ អ្នក​អនុវត្ត​ច្បាប់​ តែ​បែរ​ជា​អង្គុយ​លើ​ច្បាប់​យ៉ាង​គ្រ​ហ៊ើៗ​ដូច្នេះ? ​តើ​ឲ្យ​អ្នក​ណា​គោរព​ច្បាប់​នោះ​?​ ឬ​មួយ​ក៏​ជា​ការ​ឆ្លៀត​ឱកាស​ក្នុង​ការ​រកស៊ី​​រថយន្ត​គេច​ពន្ធ​ តាម​រយៈ​ការ​ហែក្បួន​រថយន្ត​គ្មាន​ស្លាក​លេខ​ ក្នុង​ក្បួន​ឃោសនា​​បោះ​ឆ្នោត​នេះ​ ដូច​ជា រត់​ពន្ធ​ឈើ​គ្រញូង ​តាម​រថយន្ត​ កាក​បាទ​ក្រហម​ ឬ​រថយន្ត​សង្គ្រោះ​បន្ទាន់​សាមុយ​?​

ក្នុង​ករណី​រថយន្ត​គ្មាន​ស្លាក​លេខ​ ឬ​ក៏​ការ​ហែជិះ​ម៉ូតូ​ពាក់​មួក​គណៈ​បក្ស​នយោ​បាយ​ តែ​មិន​ពាក់​មួក​សុវត្ថិភាព​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​នេះ​ គឺ​ជា​សមត្ថកិច្ច​របស់​ប៉ូលិស​ចរាចរ​ទាំង​ស្រុង​ ​មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​គ.ជ.ប ទេ​។​ តើ​គេអាច​ពង្រឹង​សមត្ថ​កិច្ច​​របស់ប៉ូលិស​ចរា​ចរ​ចំពោះ​ការ​ពិន័យ​រថយន្ត​ គ្មាន​ស្លាក​លេខនេះ​​ដែរ​ឬទេ​?​ ឬ​មួយ​ក៏ ​គ.ជ.ប ​បន្ថែម​លើ​ច្បាប់​បោះ​ឆ្នោត​ពិន័យ​លើ​រថយន្ត​គ្មាន​ស្លាក​លេខ​​ និង​ការ​ហែក្បួន​ឃោសនា​មិន​ពាក់​មួក​សុវត្ថិភាព​?​

9 comments:

Anonymous said...

this propaganda articles by PP post

PP post is unreliable news in Cambodia., i never read its.

Anonymous said...

The CPP is the really shit on earth. Where is the law for those.

Anonymous said...

It is certainly a very well written article depicting accurately the state of lawlessness in Cambodia on the part of those who are supposed to respect the laws.

Hun Sen should really be worried and not feel proud of his power at all since this action alone indicates that his subordinates do not really respect him; and why should they? After all, Hun Sen possess neither leadership quality nor role model that commands their sincere admiration.

Pissed off

Anonymous said...

12:49 AM,

You must be Mr. ok, really and you know!

Gotcha!

Anonymous said...

ជាច្រើនណាស់មកហើយដែលខ្ញុំបានជម្រាបជូន
អំពីច្បាប់ដែលត្រូវបានគេបង្កើតនៅស្រុកខ្មែរ។
ជនដែលធ្វើច្បាប់ អាចជាន់ឈ្លីលើច្បាប់ដោយ
គិតថាខ្លួនជាអ្នកបង្កើត៕

Anonymous said...

Cambodian people you MUST bomb that temple especially where Tep Vong monk stay. He's not a real Cambodian monk. He's serving Hun Sen's regime. Get rid of them and tell your relatives in Cambodia not to support the monks in Cambodia only when they stand up for Cambodian people like Bueng Kak.

Anonymous said...

i agree 3:40AM.....LOLZZZZ

Anonymous said...

CPP stands for C Porng Party.

Anonymous said...

ច្បាប់ដែលក្រុមបក្សប្រជាជនបានបង្កើតឡើង គឺសំរាប់តែរាស្រ្តដែលក្រីក្ររ ដែលគ្មានអំណាច បើមិនមែនជាបក្សប្រជាជនទៀតរិតតែពិបាក ក្រុមបក្សធ្វើអ្វីទោះជាអំពើខុសច្បាប់ ក៏ជាការដោះស្រាយ
យ៉ាងត្រឹមត្រូវហើយរួចខ្លួនទៀត អ្នកខុសគឺពលរដ្ឋទេ ទោះបីពួកវា ឬកូនចៅវាបើទ្បានបុកពលរដ្ឋស្លាប់ បាញ់សម្លាប់ក៏នៅតែមិនខុសដែរ ដូចរថយន្តអត់ផ្លាក វាជារឿងដែលពួកវាថាត្រឹមត្រូវ រដ្ឋាភិបាលអាចធ្វើអ្វីគឺជារឿងសមហេតុសមផល មិនខុសពីច្បាប់រដ្ឋទេ (សំដីហ៊ុន សែនព្រូសទាំងល្ងីល្ងើរថា ប្រជាពលរដ្ឋ មិនគួរធ្វើការតវ៉ា នៅក្នុងបញ្ហាជម្លោះដីធ្លីទេ តែគួរតែស្វែងរកជំនួយពីអាជ្ញាធរប្រសើរជាង ខណៈដែលមានសេចក្តីរាយការណ៍ជាច្រើនថា អាជ្ញាធរ របស់រដ្ឋាភិបាល បានការពារផលប្រយោជន៍ឈ្មួញ ច្រើនជាងផលប្រយោជន៍ប្រជាពលរដ្ឋ ទើបធ្វើឲ្យពលរដ្ឋគ្មានជម្រើសចេញមកតវ៉ានោះ។)
វាពិតជាំច្បាស់ណាស់មិនមែនពលរដ្ឋទៅធ្វើការតវ៉ាមុនឯណា គឺពួកអាមន្ត្រី ប៉ូលីស ប៉េអ៊ិមនឹងបក្ស
ពួកចូលមកឈូកឆាយបំផ្លាញទីកន្លែងប្រជាពលរដ្ឋមុន ហើយពលរដ្ឋរកការដោះស្រាចពីអាជ្ញាធរជាមុនតើមានមុខអាឆ្កែអាជ្ញាធរណាមួយដោះស្រាយឲ្យ មានតែការប្រើហឹង្សាទៅលើប្រជាពលរដ្ឋទេ ពាក្យថាដោះស្រាយវាគ្រាន់តែថាតែគ្មានការសង្ឃឺម ឬក៏ដឹកយកទៅចាក់ចោលឲ្យរស់នៅដូចសត្វ គ្មានជំរកនេះហើយដែលហៅថាការដោះស្រាយឬ? (នេះគឺសញ្ញាប័ត្របណ្ឌិតពីហានណូយ) ។
(លោកបានបន្តថា អ្នកតវ៉ាត្រូវតែបញ្ចៀសគ្រប់ទម្រង់នៃអំពើហិង្សា ហើយមិនត្រូវប្រើប្រាស់សកម្មភាពរំខានដូចជាបិទផ្លូវជាតិនោះទេ ) បើអ្នកដឹកនាំមកការពារផលប្រយោជន៏ឈ្មួញ ដែលបាន
រំលោបបំពានសិទ្ធិមនុស្សដែលជាពលរដ្ឋខ្មែរដូចគ្នា តើឲ្យពលរដ្ឋនៅស្ងៀម ដូចពួកវាកាត់ដីឲ្យយួនឬ?
យ៉ាងណា ។
បរាជ័យពួកអាក្បត់ជាតិបក្សប្រជាជន...