Tuesday, May 22, 2012

ការ​ពិសោធន៏​រក​ឃើញ​ថា ឈើ​ប្រណិត​​និង​វល្លិ៏ល្មៀត ធ្វើ​ឲ្យ​លោក ឈុត វុទ្ធី ស្លាប់


ក្រុម​អ្នក​ស្រាវជ្រាវ​ពី​អង្គការ​ អន្តរជាតិ​ក្រៅ​រដ្ឋាភិបាល​ និង​សហគមន៏​ប្រជាពលរដ្ឋ ​ដែល​បាន​​លើក​​គ្នា​ទៅ​ពិនិត្យ​ដល់​​ទីកន្លែង​​ដែល​​មាន​ការ​បាញ់​សម្លាប់​ លោក ឈុត វុទ្ធី បាន​សន្និដ្ឋាន​ថា លោក ​ឈុត ​វុទ្ធី បាន​ស្លាប់ នៅ​ទី​កន្លែង​មួយ​ ដែល​មាន​ចម្ងាយ​ប្រមាណ​១​រយម៉ែត្រ ពី​គំនរ​ឈើ​ប្រណិត និង​ពំនូក​វល្លិ៏ល្មៀត ដែល​ត្រូវ​បា​ន​គេ​រក​ឃើញ​ថា ជា​វត្ថុធាតុ​ដើម​​សម្រាប់​ផលិត​គ្រឿងញៀន​ដ៏​សំខាន់ ជាង​ម្រះ ព្រៅ​ភ្នំ ​ដែល​ធ្លាប់​ល្បី​​នា​ពេល​កន្លង​មក ហើយ​ករណី​នេះ បាន​ធ្វើ​ឲ្យ​លោក ឈុត វុទ្ធី ​ត្រូវ​បាន​​គេ​បាញ់​សម្លាប់ ។
លោក ម៉ាកូស ហាដកេ (Marcus Hardtke) អ្នក​សម្របសម្រួល​ប្រចាំ​តំបន់​នៃ​អង្គការ ARA ដែល​បាន​រួម​ដំណើរ ជា​មួយ​ប្រជា​សហគមន៏ ទៅ​រុក​ល្បាត​ព្រៃ នៅ​កន្លែង ​ដែល​ខ្មាន់​កាំភ្លើង បាញ់​សម្លាប់​លោក ​ឈុត វុទ្ធី ​បាន​និយាយ​ថា ” ការ​ស៊ើប​អង្កេត​​នៅ​ខេត្ត កោះកុង បាន​​ប្រាប់​យើង​ពី​ការ​យល់​ឃើញ​​ដ៏​មាន​​តម្លៃ ។ ពួក​យើង​​បាន​រក​ឃើញ​​ថា លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​សម្លាប់​ដោយ​សារ​តែ​អ្វី ។​គាត់​បាន​​រក​​ឃើញ​និង​ចង​ក្រង​ជា​ឯកសារ ​នូវ​សកម្មាភាព​មួយ​​ចំនួន ដែល​ក្រុម​ហ៊ុន​​ចង់​បិទបាំង ។ គាត់​បាន​រក​ឃើញ​​ជា​លើក​ដំបូង នូវ ការ​ប៉ុនប៉ង​បិទបាំង ពី​ការ​រក​ស៊ី​ឈើ​ក្រញូង រោង​ចក្រ​អារឈើ​ចំនួន៤ និង ការ​កែច្នៃ វល្លិ៏ល្មៀត ..។ អាជ្ញា​ប័ណ្ណ​របស់​ក្រុម​ហ៊ុន ធីប៊ើហ្គ្រីន ជិត​ផុត​ហើយ ការ​លុប​ចោល​និង ការ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ​មួយ គួរ​​ចាប់​ផ្ដើម​​ដោយ​មិន​បាច់​ពន្យារ​ពេល..​” ។

គំនរ​ឈើ​ប្រណិត និង​ពំនូក​វល្លិ៏ល្មៀត រួម​ទាំង​អាង​សម្រាប់​ច​ម្រាញ់​វល្លិល្មៀត​ជា​​ភស្តុតាង ដែល​ត្រូវ​បាន​ប្រជា​សហគមន៏​រក​ឃើញ​​ត្រូវ​បាន​គេ​និយាយ​ថា គ្រាន់​តែ​ជាចំ​ណែក​តិចតួច​​​​ដែល​នៅ​សេស​សល់​ពី​ការ​ជម្លៀស​ចេញ បន្ទាប់​ពី​បាន​ ដំណឹង​ថា ប្រជា​សហគមន៏​លើក​គ្នា​​មក​កាន់​ទី​​នេះ​​នោះ ។
លោក ឈុត វុទ្ធី សកម្មជន​ព្រៃ​ឈើ​ល្បី​ឈ្មោះ​​ត្រូវ​​បាន​បាញ់​សម្លាប់ កាល​ពី​ថ្ងៃ​ទី ២៦ ខែ មេសា ឆ្នាំ​២០១២ ត្រង់​ចំនុច​វាល​បី ក្នុង​ឃុំ បាក់ខ្លង ស្រុក មណ្ឌល​សីមា ខេត្ត កោះកុង ។លទ្ធ​ផល​នៃ​របាយការណ៏​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​បង្ហាញ​ថា​លោក ឈុត វុទ្ធី បាន​ស្លាប់​​ដោយ​សារ​ការ​រាល​កៃ​កាំភ្លើ អំឡុង​​ដែល​មាន​ការ​​ប្រតាយ​ដណ្ដើម​កាំភ្លើង​គ្នា ​ជា​មួយ​​សន្តិសុខ​​ក្រុមហ៊ុន ធីប៊ើហ្គ្រីន ដែល​ទទួល​បាន​សិទ្ធិ​កាប់​ឈើ​ពីរដ្ឋ​ ។ ប៉ុន្តែ​ក្រុម​អង្គការ​សង្គមស៊ីវិល និង ប្រជា​សហគមន៏ បាន​ច្រាន​ចោល​លទ្ធផល​ស៊ើប​អង្កេត​​នេះ ដោយ​ថា ​ជា​របាយការណ៏​ភូតកុហក់ ៕

2 comments:

Anonymous said...

Pi Anh has always come back every election. Pi Anh and Vietnamese whore are a match and they have been doing sexuality behind the computers. They both enjoy posting the nonsense comments to support their corrupted and evil CPP. They supported illegal Vietnamese folks in Cambodia and allowed them to destroy the land and natural resources of Cambodia and allowed the illegal Vietnamese crooks to advise or suggested Blind Vietnamese dog Hun Sen to evict Khmer people who are the owners of Cambodia land and natural resources.

Anonymous said...

Government is behind the drug and killing, people have known that Cambodian government is running drug trafficking and killing and kidnapping. CPP is behind all this fact