ក្រុមអ្នកស្រាវជ្រាវពីអង្គការ អន្តរជាតិក្រៅរដ្ឋាភិបាល និងសហគមន៏ប្រជាពលរដ្ឋ ដែលបានលើកគ្នាទៅពិនិត្យដល់ទីកន្លែងដែលមានការបាញ់សម្លាប់ លោក ឈុត វុទ្ធី បានសន្និដ្ឋានថា លោក ឈុត វុទ្ធី បានស្លាប់ នៅទីកន្លែងមួយ ដែលមានចម្ងាយប្រមាណ១រយម៉ែត្រ ពីគំនរឈើប្រណិត និងពំនូកវល្លិ៏ល្មៀត ដែលត្រូវបានគេរកឃើញថា ជាវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងញៀនដ៏សំខាន់ ជាងម្រះ ព្រៅភ្នំ ដែលធ្លាប់ល្បីនាពេលកន្លងមក ហើយករណីនេះ បានធ្វើឲ្យលោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់ ។
លោក ម៉ាកូស ហាដកេ (Marcus Hardtke) អ្នកសម្របសម្រួលប្រចាំតំបន់នៃអង្គការ ARA ដែលបានរួមដំណើរ ជាមួយប្រជាសហគមន៏ ទៅរុកល្បាតព្រៃ នៅកន្លែង ដែលខ្មាន់កាំភ្លើង បាញ់សម្លាប់លោក ឈុត វុទ្ធី បាននិយាយថា ” ការស៊ើបអង្កេតនៅខេត្ត កោះកុង បានប្រាប់យើងពីការយល់ឃើញដ៏មានតម្លៃ ។ ពួកយើងបានរកឃើញថា លោក ឈុត វុទ្ធី ត្រូវបានគេសម្លាប់ដោយសារតែអ្វី ។គាត់បានរកឃើញនិងចងក្រងជាឯកសារ នូវសកម្មាភាពមួយចំនួន ដែលក្រុមហ៊ុនចង់បិទបាំង ។ គាត់បានរកឃើញជាលើកដំបូង នូវ ការប៉ុនប៉ងបិទបាំង ពីការរកស៊ីឈើក្រញូង រោងចក្រអារឈើចំនួន៤ និង ការកែច្នៃ វល្លិ៏ល្មៀត ..។ អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ធីប៊ើហ្គ្រីន ជិតផុតហើយ ការលុបចោលនិង ការស៊ើបអង្កេតព្រហ្មទណ្ឌមួយ គួរចាប់ផ្ដើមដោយមិនបាច់ពន្យារពេល..” ។
គំនរឈើប្រណិត និងពំនូកវល្លិ៏ល្មៀត រួមទាំងអាងសម្រាប់ចម្រាញ់វល្លិល្មៀតជាភស្តុតាង ដែលត្រូវបានប្រជាសហគមន៏រកឃើញត្រូវបានគេនិយាយថា គ្រាន់តែជាចំណែកតិចតួចដែលនៅសេសសល់ពីការជម្លៀសចេញ បន្ទាប់ពីបាន ដំណឹងថា ប្រជាសហគមន៏លើកគ្នាមកកាន់ទីនេះនោះ ។
លោក ឈុត វុទ្ធី សកម្មជនព្រៃឈើល្បីឈ្មោះត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០១២ ត្រង់ចំនុចវាលបី ក្នុងឃុំ បាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្ត កោះកុង ។លទ្ធផលនៃរបាយការណ៏ស៊ើបអង្កេតរបស់រដ្ឋាភិបាលបង្ហាញថាលោក ឈុត វុទ្ធី បានស្លាប់ដោយសារការរាលកៃកាំភ្លើ អំឡុងដែលមានការប្រតាយដណ្ដើមកាំភ្លើងគ្នា ជាមួយសន្តិសុខក្រុមហ៊ុន ធីប៊ើហ្គ្រីន ដែលទទួលបានសិទ្ធិកាប់ឈើពីរដ្ឋ ។ ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិល និង ប្រជាសហគមន៏ បានច្រានចោលលទ្ធផលស៊ើបអង្កេតនេះ ដោយថា ជារបាយការណ៏ភូតកុហក់ ៕
2 comments:
Pi Anh has always come back every election. Pi Anh and Vietnamese whore are a match and they have been doing sexuality behind the computers. They both enjoy posting the nonsense comments to support their corrupted and evil CPP. They supported illegal Vietnamese folks in Cambodia and allowed them to destroy the land and natural resources of Cambodia and allowed the illegal Vietnamese crooks to advise or suggested Blind Vietnamese dog Hun Sen to evict Khmer people who are the owners of Cambodia land and natural resources.
Government is behind the drug and killing, people have known that Cambodian government is running drug trafficking and killing and kidnapping. CPP is behind all this fact
Post a Comment