ADHOC Photo
ADHOC Photo
ដោយ វិទ្យុ អាស៊ីសេរី
2012-05-16
រដ្ឋាភិបាលបានបញ្ជូនកម្លាំងទាហាន និងប៉ូលិស ជាច្រើនរយនាក់ ចុះទៅបង្ក្រាបការកាន់កាប់ដីមួយកន្លែងរបស់ពលរដ្ឋប្រមាណ ១ពាន់គ្រួសារ នៅស្រុកឆ្លូង ខេត្តក្រចេះ ដែលរដ្ឋាភិបាលបានចោទថា ជាការប៉ុនប៉ងបង្កើតតំបន់អបគមន៍ ដឹកនាំដោយឈ្មោះ ប៊ុន រដ្ឋា។
តាមប្រភពពីប្រជាពលរដ្ឋពីកន្លែងកើតហេតុ បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធធ្វើការបង្ក្រាប ដោយមានការបាញ់រះបណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៦ ខែឧសភា នេះ។
កងកម្លាំងប្រដាប់អាវុធបានចូលកាន់កាប់តំបន់កើតហេតុនោះហើយ គឺស្ថិតនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ក្រុមប្រជាពលរដ្ឋក៏បាននាំគ្នាចាកចេញពីទីនោះ ដោយសារភ័យខ្លាចមានការបង្ក្រាប ឬចាប់ខ្លួនណាមួយពីក្រុមសមត្ថកិច្ច។
កម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលកំពុងតែស្វែងរកចាប់ខ្លួនមនុស្ស ៥នាក់ ដែលរដ្ឋាភិបាលចោទថា ជាមេខ្លោងអនាធិបតេយ្យ ក្នុងនោះមានឈ្មោះ ប៊ុន រដ្ឋា ប៊ុន ឆន សុខ តុង ម៉ា ឆាង និង ខាត់ សារឿន។
បក្សសមរង្ស៊ីថ្កោលទោសចំពោះការបាញ់ប្រហារ
គណបក្ស សម រង្ស៊ី បានចេញសេចក្ដីថ្លែងការណ៍មួយ ថ្កោលទោសចំពោះសមត្ថកិច្ចដែលបានប្រើអំពើហិង្សាបាញ់ប្រហារមកលើពលរដ្ឋពេលប៉ះទង្គិចគ្នាក្នុងរឿងជម្លោះដីធ្លីនេះ។
ក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី នៅថ្ងៃទី១៦ ខែឧសភា បានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋាភិបាល ចាប់ជនដៃដល់ដែលបាញ់ប្រហារប្រជាពលរដ្ឋនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខែត្រក្រចេះ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឲ្យបាន និងត្រូវស្វែងរកអ្នកបញ្ជានៅពីក្រោយខ្នងករណីនេះយកមកផ្ដន្ទាទោសតាមច្បាប់។
កងកម្លាំងប្រដាប់អាវុធបានបាញ់ប្រហារទៅលើប្រជាពលរដ្ឋ នៅខណៈពួកគេបានចូលទៅបង្ក្រាបប្រជាពលរដ្ឋប្រមាណ ១.០០០គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន កាសូទីម (Kasotim) នៅឃុំកំពង់ដំរី នោះ។
គណបក្ស សម រង្ស៊ី បានចាត់ទុកទង្វើនេះ គឺជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលត្រូវបានធានា និងការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ប្រតិកម្មរបស់រដ្ឋាភិបាល
ឆ្លើយតបទៅនឹងបញ្ហានេះ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោកសោកស្ដាយចំពោះការផ្ទុះអាវុធត្រូវក្មេងស្រីបណ្ដាលឲ្យស្លាប់នេះ។ ប៉ុន្តែលោកបញ្ជាក់ថា គោលបំណងរបស់រដ្ឋាភិបាល គឺកម្លាំងចុះទៅបង្ក្រាបក្រុមរបស់ឈ្មោះ ប៊ុន រដ្ឋា ដែលមានបំណងចង់ធ្វើអបគមន៍។
លោក ខៀវ សុភ័គ បញ្ជាក់ថា រដ្ឋាភិបាលទទួលខុសត្រូវចំពោះករណីក្មេងស្រីស្លាប់នៅក្នុងប្រតិបត្តិការនេះ។ លោកបានអះអាងថា សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនក្រុមរបស់ ប៊ុន រដ្ឋា ដែលមានគ្នាចំនួន ៥នាក់។
លោក ខៀវ សុភ័គ បានបញ្ជាក់អំពីមូលហេតុដែលនាំឲ្យមានការដឹកនាំកងកម្លាំងទៅបង្ក្រាបនោះថា កន្លងមកមានពួកអនាធិបតេយ្យមួយក្រុម ដែលជាអ្នកដឹកនាំ និងជាសមាជិកនៃមាគមអ្នកប្រជាធិបតេយ្យ ដឹកនាំដោយឈ្មោះ ប៊ុន រដ្ឋា បានប្រព្រឹត្តល្មើសច្បាប់។
ការប្រព្រឹត្តបទល្មើសនេះ មាន ៦ចំណុច គឺទី១ ក្រុមនេះបានតាំងខ្លួនធ្វើការជំនួសអាជ្ញាធររដ្ឋ ដោយបានធ្វើការវាស់វែងដីធ្លីបែងចែកឲ្យប្រជាជន ដែលខ្លួនបានបោកបញ្ឆោតឲ្យចូលជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យ។ ទី២ បានរារាំងសមត្ថកិច្ចនគរបាល មិនឲ្យបំពេញតួនាទីក្នុងការចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងមូលដ្ឋាន។ ទី៣ គឺបានចាប់ខ្លួនយោធា ២រូប បង្ខាំងទុក និងបានដកហូតយកអាវុធ ២ដើម ដោះយកគ្រាប់ចេញ។
ទី៤ ធ្លាប់បានដឹកនាំធ្វើបាតុកម្មខុសច្បាប់បិទផ្លូវជាតិជាច្រើនលើក ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ ទី៥ ក្រុម ប៊ុន រដ្ឋា បានបង្កើតភូមិថ្មីមួយចំនួន ហើយប្រកាសរំសាយភូមិចាស់ នៅក្នុងឃុំកំពង់ដំរី ដែលបានដាក់បារាសឆែកឆេរ គំរាមកំហែងប្រជាពលរដ្ឋ ឆក់ប្លន់ និងវ៉ៃធ្វើបាបប្រជាពលរដ្ឋ ដែលមិនស្ដាប់តាមក្រុមរបស់ពួកគេ និងទី៦ បានគាបសង្កត់អ្នកដឹកនាំក្នុងភូមិ ឃុំ មិនឲ្យទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ច និងបង្ខាំងប្រជាពលរដ្ឋមិនឲ្យចេញពីតំបន់ដែលខ្លួនគ្រប់គ្រង។
ទោះបីជាមានការបំភ្លឺពីខាងមន្ត្រីរដ្ឋាភិបាលដូច្នេះក្ដី ក្រុមមន្ត្រីសិទ្ធិមនុស្ស និងអ្នកវិភាគសង្គម បានលើកឡើងថា វាជារឿងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ក្រុមអ្នកវិភាគសង្គមបានពន្យល់ថា ប្រជាពលរដ្ឋនៅតំបន់ឃុំកំពង់ដំរី ដែលដឹកនាំដោយ ប៊ុន រដ្ឋា នោះ មិនមែនមានបំណងចង់ធ្វើអបគមន៍អ្វីទេ។ ការសម្រេចចិត្តធ្វើដូច្នេះ ដោយសារតែពួកគេអស់ជំនឿទៅលើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងតុលាការជាដើម ដែលមិនបានដោះស្រាយបញ្ហាជម្លោះដីធ្លីជូនពួកគាត់ឲ្យបានសមរម្យនាពេលកន្លងមក៕
3 comments:
ដើម្បីតតាំងប្រឆាំងនឹងអំពើហឹង្សាព្រៃផ្សៃដ៏អយុត្តិធម៌នៃកងកម្លាំងចោររបស់រដ្ឋាភិបាលចោរមកលើប្រជាជនខ្មែរនៅខេត្តក្រចេះកាលពីថ្ងៃម្សឹលមិញនេះ ប្រជាជនខ្មែរតរូវតែហ៊ានក្រោកទ្បើងវាយតបទៅវិញដោយប្រើអំពើហឹង្សាដែរទើបរកយុត្តិធម៌ឃើញ។
កូនខ្មែរទូទាំងប្រទេស ជាពិសេសកូនខ្មែរនៅខេត្តក្រចេះត្រូវតែងើបទ្បើងកាន់អាវុធគឺកាំភ្លើងឧ្យបានគ្រប់ៗគ្នាបាញ់សម្លាប់ពួកអាក្បត់ជាតិដែលវាបានមករំលោភសិទ្ធសេរីភាពក្នុងការរស់នៅរបស់បងប្អូនកុំញញើតទ្បើយ តរូវតែតស៊ូរប្តូរស្លាប់ទើបរស់ ។
បើបងប្អូនបាញ់សម្លាប់អាមេចោរធំជាងគេឈ្មោះអាខ្វាក់ហ៊ុន សែនបានជាការស្រោចស្រង់ជាតិយើងឧ្យរួចចាកផុតពីក្រញាំយួន បងប្អូននឹងក្លាយខ្លួនទៅជាវីរៈបុរស់ដូចលោកជា វិជ្ជានឹងលោកឈុត វុទ្ធី ចុះនៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសខ្មែរយើងមិនខាន
ដូចជាស្រួលពេកទេដឹង ចង់សម្លាប់ឆ្កែនាំគ្នាចោទ
ថាឆ្កែឆ្កួត។ ការចោទពីបទកុបគមន៍នោះដូចជាធ្ងន់
ពេកទេដឹង???។ ប្លន់ដីគេ ចោទគេថាក្បត់ជាតិ
ចាប់គេមកព្យួរក ផ្សាយថាអត្តឃាត នេះជារបៀប
គ្រប់គ្រងបែបបក្សប្រជាជន ដឹកនាំដោយបុរស
ខ្លាំង ហ៊ុន-សែន???
នៅស្ងៀមដល់ណាទៀត....
ខ្មែរអើយ អើយខ្មែរ! ពេលនេះទឹកលេចដល់ច្រមុះហើយ!
បើយើងជាខ្មែរមិននាំគ្នារើបំរះ នោះទេក៏គង់តែយើងស្លាប់
ដ៏ដែល។ ដូច្នេះយើងជាខ្មែរត្រូវតែងើបឡើងទាំងអស់គ្នា
ជាមួយ កាំបិត, ពូថៅ, ដាវ , ខ្វែវ, ផ្គាក់, ព្រួញ, សរ, ច្បូក,លំពែង,ធ្នូ,
ដំបង, ព្រនង់, កាំភ្លើង, គ្រាប់បែក, បេសែសិប, បេសែមួយ, មីន, មីនកន្ត្រាក់, មីនបង្កប់, មីនក្លេម័រ, មីនតោន, កាំភ្លើងធំ, កាំភ្លើងត្បាល់,ក្រោកឡើងជាមួយយុទ្ធភ័ណ
ទាំងអស់នេះបាញ់និងកាប់ក្បាលអាឆ្កែកញ្ជះយួនសងសឹក
អោយខ្មែរស្នេហាជាតិនិងដើម្បីការពារមរតកជាតិ
និងយកទឹកដីរបស់យើងមកវិញ។
Post a Comment