Wednesday, May 16, 2012

មនុស្ស​ម្នាក់​ស្លាប់​ក្នុង​ពេល​​​ប៉ះទង្គិច​រឿង​ជម្លោះ​ដី​​នៅ​ក្រចេះ (គ្មានចេះធ្វើការដោយសន្តិវិធី ចេះតែខាងរកលេសសំលាប់ជាតិសាសន៍ឯង)



ADHOC Photo
(សាកសព​ក្មេង​ស្រី​ដែល​ស្លាប់​ក្នុង​ពេល​កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ចុះ​បង្ក្រាប​ការ​កាន់​កាប់​ដី​របស់​ពលរដ្ឋ នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នៅ​ថ្ងៃ​១៦ ខែ​ឧសភា ឆ្នាំ​២០១២។)

2012-05-16
រដ្ឋាភិបាល​បាន​បញ្ជូន​កម្លាំង​ទាហាន និង​ប៉ូលិស ជា​ច្រើន​រយ​នាក់ ​ចុះ​ទៅ​បង្ក្រាប​ការ​កាន់​កាប់​​ដី​មួយ​កន្លែង​របស់​ពលរដ្ឋ​ប្រមាណ ១​ពាន់​គ្រួសារ នៅ​ស្រុក​​​ឆ្លូង ខេត្ត​ក្រចេះ ដែល​រដ្ឋាភិបាល​បាន​ចោទ​ថា ជា​ការ​ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍ ដឹកនាំ​ដោយ​ឈ្មោះ ប៊ុន រដ្ឋា។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ពី​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ធ្វើ​ការ​បង្ក្រាប ដោយ​មាន​ការ​បាញ់​រះ​បណ្ដាល​ឲ្យ​ក្មេង​ស្រី​​ម្នាក់​ស្លាប់ នៅ​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី​១៦ ខែ​ឧសភា នេះ។
កង​កម្លាំង​ប្រដាប់​អាវុធ​បាន​ចូល​កាន់កាប់​តំបន់​កើត​ហេតុ​នោះ​ហើយ គឺ​ស្ថិត​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ចាក​ចេញ​ពី​ទី​នោះ ដោយសារ​ភ័យ​ខ្លាច​មាន​ការ​បង្ក្រាប ឬ​ចាប់​ខ្លួន​ណា​មួយ​ពី​ក្រុម​សមត្ថកិច្ច។
កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​កំពុង​តែ​ស្វែង​រក​ចាប់​ខ្លួន​មនុស្ស ៥​នាក់ ដែល​រដ្ឋាភិបាល​ចោទ​ថា ជា​មេខ្លោង​អនាធិបតេយ្យ ក្នុង​នោះ​មាន​ឈ្មោះ ប៊ុន រដ្ឋា ប៊ុន ឆន សុខ តុង ម៉ា ឆាង និង ខាត់ សារឿន។

បក្ស​សមរង្ស៊ី​ថ្កោល​ទោស​ចំពោះ​ការ​បាញ់​ប្រហារ
គណបក្ស សម រង្ស៊ី បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ថ្កោលទោស​ចំពោះ​សមត្ថកិច្ច​ដែល​បាន​ប្រើ​អំពើ​ហិង្សា​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​​​ពេល​ប៉ះ​ទង្គិច​គ្នា​ក្នុង​រឿង​ជម្លោះ​ដីធ្លី​នេះ។
ក្រុម​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​រដ្ឋាភិបាល ចាប់​ជន​ដៃ​ដល់​ដែល​បាញ់​ប្រហារ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ​ខែត្រ​ក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឲ្យ​បាន និង​ត្រូវ​ស្វែង​រក​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង​ករណី​នេះ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។  
កងកម្លាំង​ប្រដាប់​អាវុធ​បាន​បាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ នៅ​ខណៈ​ពួក​គេ​បាន​ចូល​ទៅ​បង្ក្រាប​ប្រជាពលរដ្ឋ​ប្រមាណ ១.០០០​គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន កាសូទីម (Kasotim) នៅ​ឃុំ​កំពង់ដំរី នោះ។
គណបក្ស សម រង្ស៊ី បាន​ចាត់​ទុក​ទង្វើ​នេះ គឺ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដែល​ត្រូវ​បាន​ធានា និង​ការពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
ប្រតិកម្ម​របស់​រដ្ឋាភិបាល
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ​ចំពោះ​ការ​ផ្ទុះ​អាវុធ​ត្រូវ​ក្មេង​ស្រី​បណ្ដាល​ឲ្យ​ស្លាប់​នេះ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា គោលបំណង​របស់​រដ្ឋាភិបាល គឺ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ក្រុម​របស់​ឈ្មោះ ប៊ុន រដ្ឋា ដែល​មាន​បំណង​ចង់​ធ្វើ​អបគមន៍។
លោក ខៀវ សុភ័គ បញ្ជាក់​ថា រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​ក្មេង​ស្រី​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​នេះ។ លោក​បាន​អះអាង​ថា សមត្ថកិច្ច​កំពុង​តាម​រក​ចាប់​ខ្លួន​ក្រុម​របស់ ប៊ុន រដ្ឋា ដែល​មាន​គ្នា​ចំនួន ៥​នាក់។
លោក ខៀវ សុភ័គ បាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ដឹកនាំ​កងកម្លាំង​ទៅ​បង្ក្រាប​នោះ​ថា កន្លង​មក​មាន​ពួក​អនាធិបតេយ្យ​មួយ​ក្រុម ដែល​ជា​អ្នក​ដឹក​នាំ និង​ជា​សមាជិក​នៃ​មាគម​អ្នក​ប្រជាធិបតេយ្យ ដឹក​នាំ​ដោយ​ឈ្មោះ ប៊ុន រដ្ឋា បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់។
ការ​ប្រព្រឹត្ត​បទល្មើស​នេះ មាន ៦​ចំណុច គឺ​ទី​១ ក្រុមនេះបាន​តាំង​ខ្លួន​ធ្វើ​ការជំនួស​អាជ្ញាធររដ្ឋ ដោយ​បាន​ធ្វើ​ការ​វាស់វែង​ដីធ្លី​បែងចែក​ឲ្យ​ប្រជាជន ដែល​ខ្លួន​បាន​បោក​បញ្ឆោត​ឲ្យ​ចូល​ជា​សមាជិក​សមាគ​ម​​អ្នក​ប្រជាធិបតេយ្យ។ ទី​២ បាន​រារាំង​សមត្ថកិច្ច​នគរបាល មិន​ឲ្យ​បំពេញ​តួនាទី​ក្នុង​ការ​ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​មូលដ្ឋាន។ ទី​៣ គឺ​​បាន​ចាប់​ខ្លួន​យោធា ២​រូប បង្ខាំង​ទុក និង​បាន​ដក​ហូត​យក​អាវុធ ២​ដើម ដោះ​យក​គ្រាប់​ចេញ។  
ទី​៤ ធ្លាប់​បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់​បិទ​ផ្លូវ​ជាតិ​ជា​ច្រើន​លើក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ។ ទី​៥ ក្រុម ប៊ុន រដ្ឋា បាន​បង្កើត​ភូមិ​ថ្មី​មួយ​ចំនួន ហើយ​ប្រកាស​រំសាយ​ភូមិ​ចាស់ នៅ​ក្នុង​ឃុំ​កំពង់ដំរី ដែល​បាន​ដាក់​បារាស​ឆែកឆេរ គំរាមកំហែង​ប្រជាពលរដ្ឋ ឆក់​ប្លន់ និង​វ៉ៃ​ធ្វើ​បាប​ប្រជាពលរដ្ឋ ដែល​មិន​ស្ដាប់​តាម​ក្រុម​របស់​ពួក​គេ និង​ទី​៦ បាន​គាប​សង្កត់​អ្នក​ដឹក​នាំ​ក្នុង​ភូមិ ឃុំ មិន​ឲ្យ​ទាក់ទង​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​បង្ខាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចេញ​ពី​តំបន់​ដែល​ខ្លួន​គ្រប់​គ្រង។
ទោះ​បី​ជា​មាន​ការ​បំភ្លឺ​ពី​ខាង​មន្ត្រី​រដ្ឋាភិបាល​ដូច្នេះ​ក្ដី ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​វិភាគ​សង្គម បាន​លើក​ឡើង​ថា វា​ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ 
ក្រុម​អ្នក​វិភាគ​សង្គម​បាន​ពន្យល់​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​ឃុំ​កំពង់ដំរី ដែល​ដឹក​នាំ​ដោយ ប៊ុន រដ្ឋា នោះ មិន​មែន​មាន​បំណង​ចង់​ធ្វើ​អបគមន៍​អ្វី​ទេ។ ការ​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ ដោយសារ​តែ​ពួក​គេ​អស់​ជំនឿ​ទៅ​លើ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​តុលាការ​ជាដើម ដែល​មិន​បាន​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ជូន​ពួកគាត់​ឲ្យ​បាន​សមរម្យ​នា​ពេល​កន្លង​មក៕

3 comments:

Anonymous said...

ដើម្បីតតាំងប្រឆាំងនឹងអំពើហឹង្សាព្រៃផ្សៃដ៏អយុត្តិធម៌នៃកងកម្លាំងចោររបស់រដ្ឋាភិបាលចោរមកលើប្រជាជនខ្មែរនៅខេត្តក្រចេះកាលពីថ្ងៃម្សឹលមិញនេះ ប្រជាជនខ្មែរតរូវតែហ៊ានក្រោកទ្បើងវាយតបទៅវិញដោយប្រើអំពើហឹង្សាដែរទើបរកយុត្តិធម៌ឃើញ។
កូនខ្មែរទូទាំងប្រទេស ជាពិសេសកូនខ្មែរនៅខេត្តក្រចេះត្រូវតែងើបទ្បើងកាន់អាវុធគឺកាំភ្លើងឧ្យបានគ្រប់ៗគ្នាបាញ់សម្លាប់ពួកអាក្បត់ជាតិដែលវាបានមករំលោភសិទ្ធសេរីភាពក្នុងការរស់នៅរបស់បងប្អូនកុំញញើតទ្បើយ តរូវតែតស៊ូរប្តូរស្លាប់ទើបរស់ ។
បើបងប្អូនបាញ់សម្លាប់អាមេចោរធំជាងគេឈ្មោះអាខ្វាក់ហ៊ុន សែនបានជាការស្រោចស្រង់ជាតិយើងឧ្យរួចចាកផុតពីក្រញាំយួន បងប្អូននឹងក្លាយខ្លួនទៅជាវីរៈបុរស់ដូចលោកជា វិជ្ជានឹងលោកឈុត វុទ្ធី ចុះនៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសខ្មែរយើងមិនខាន

Anonymous said...

ដូចជាស្រួលពេកទេដឹង ចង់សម្លាប់ឆ្កែនាំគ្នាចោទ
ថាឆ្កែឆ្កួត។​ ការចោទពីបទកុបគមន៍នោះដូចជាធ្ងន់
ពេកទេដឹង???។ ប្លន់ដីគេ ចោទគេថាក្បត់ជាតិ
ចាប់គេមកព្យួរក ផ្សាយថាអត្តឃាត នេះជារបៀប
គ្រប់គ្រងបែបបក្សប្រជាជន​ ដឹកនាំដោយបុរស
ខ្លាំង ហ៊ុន-សែន???

Anonymous said...

នៅស្ងៀមដល់ណាទៀត....

ខ្មែរអើយ អើយខ្មែរ! ពេលនេះទឹកលេចដល់ច្រមុះហើយ!
បើយើងជាខ្មែរមិននាំគ្នារើបំរះ នោះទេក៏គង់តែយើងស្លាប់
ដ៏ដែល។ ដូច្នេះយើងជាខ្មែរត្រូវតែងើបឡើងទាំងអស់គ្នា
ជាមួយ កាំបិត, ពូថៅ, ដាវ , ខ្វែវ, ផ្គាក់, ព្រួញ, សរ, ច្បូក,លំពែង,ធ្នូ,
ដំបង, ព្រនង់, កាំភ្លើង, គ្រាប់បែក, បេសែសិប, បេសែមួយ, មីន, មីនកន្ត្រាក់, មីនបង្កប់, មីនក្លេម័រ, មីនតោន, កាំភ្លើងធំ, កាំភ្លើងត្បាល់,ក្រោកឡើងជាមួយយុទ្ធភ័ណ
ទាំងអស់នេះបាញ់និងកាប់ក្បាលអាឆ្កែកញ្ជះយួនសងសឹក
អោយខ្មែរស្នេហាជាតិនិងដើម្បីការពារមរតកជាតិ
និងយកទឹកដីរបស់យើងមកវិញ។