Sunday, May 27, 2012

ការ​សម្លាប់​នៅ​ក្រចេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ដ៏​ល្វីង​ជូរចត់

ម្តាយ​និង​​ប្អូន​​ប្រុស អង្គុយ​​មើល​​សព​​កូន​-បង​ស្រី ដែល​​ត្រូវ​​ទាហាន​​របស់​​រដ្ឋាភិបាល​​បាញ់​​សម្លាប់​។ រូបថត សហ​ការី
Friday, 25 May 2012
មូរ សុខហ៊ួរ The Phnom Penh Post


កម្ពុជា មិន​មែន​ កំពុង​ស្ថិត ​នៅ​លើ ​ផ្លូវ​ត្រូវ ​ទេ
ការ​សម្លាប់​យ៉ាង​សាហាវ ​នៅ​ខេត្ត​ក្រចេះ ​កាល​ពី​ ១០ ​ថ្ងៃ​មុន​លើ​នាង​ ហេង ចាន់​ថា វ័យ​ ១៤ ​ឆ្នាំ​ ដោយ​ទាហាន​ និង​ប៉ូលិស បាន​ធ្វើ​ឡើង​ បី​សប្តាហ៍ បន្ទាប់​ពី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី អ្នក​បរិស្ថាន ​ដែល​គួរ​ឲ្យ​គោរព​បំផុត​របស់​កម្ពុជា។

ការ​សម្លាប់​ក្មេង​ស្រី​នេះ បាន​កើត​មាន​ មិន​ដល់​ពីរ​សប្តាហ៍​ផង​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បញ្ជា​ឲ្យ​ផ្អាក​ជា​បន្ទាន់​នូវ​សម្បទាន​ដី​សេដ្ឋកិច្ច។

ដី​កសិកម្ម​របស់​កម្ពុជា​ជាង ២​លាន​ហិកតា និង​ដី​ព្រៃ​ជាតិ​របស់​យើង ១ លាន​ហិកតា រួម​ទាំង​ឧទ្យាន​ជាតិ​ ជា​ផ្នែក​មួយ​នៃ​សម្បទាន​ទាំង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ដៃ របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន។


ប្រតិបត្តិការជា​ទ្រង់ទ្រាយ​យោធា នៅ​ខេត្ត​ក្រចេះ ត្រូវ​ជួយ​គាំពារដោយ​ឧទ្ធម្ភាគ​ចក្រ​មួយ​គ្រឿង​។ ការ​បក​ស្រាយ​របស់​​អាជ្ញាធរ ជុំវិញ​ប្រតិបត្តិការ​នេះ ត្រូវ​បាន​បង្ហាញ​ភស្តុតាង ដោយ​លោក​ឧបនាយក​រដ្ឋ​មន្រ្តី ស ខេង ថា ចាំបាច់​បង្រ្កាប​លើ​សមាគម ចលនា​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ដើម្បី​ចាប់​ខ្លួន​ក្រុម​មេ​ខ្លោង​របស់​វា។

បញ្ជា​ពី​ថ្នាក់​លើ ច្បាស់​ណាស់​គឺមាន​បំណង​សម្លាប់​មនុស្ស​។

មូល​ហេតុ​ពិត​ប្រាកដ​សម្រាប់​ប្រតិបត្តិការ​ស្ទីល​យោធា ជា​ការ​ការពារ​ដី​សម្បទាន​សេដ្ឋកិច្ច​ប្រឆាំង​នឹង​អ្នក​ភូមិ​ ដែល​បាន​រៀបចំ​ឡើង​ដើម្បី​ការពារ​ដី​របស់​ពួក​គេ ដែល​ក្រុមហ៊ុន​បាន​ទន្ទ្រាន​យក។

ប្រតិបត្តិការ​នៅ​ខេត្ត​ក្រចេះ ​បន្ទាប់ពីការសម្លាប់ លោកឈុត​ វុទ្ធី ពិត​ជា​មានបំណង​ផ្ញើសារ​មួយ ដល់​ក្រុម​សកម្មជន ក្រុម​មេដឹកនាំ​សហគមន៍ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​ទាំង​ឡាយ​ណា​ ដែល​ហ៊ាន​ងើប​ឡើង ប្រឆាំង​នឹង​រដ្ឋាភិបាល គឺអ្នក​កំពុង​តែ​ប្រថុយ​អាយុ​ជីវិត​របស់​អ្នក​។

វា​មាន​ន័យ​ថា ជា​ការ​បញ្ជូន​សារ​បំភ័យ​មួយ ប៉ុន្តែ​វា​បាន​បង្ហាញ​ពី​ការ​ប្រើ​ល្បិច​របស់​អ្នក​ដែល​កំពុង​កាន់​អំណាច ខណៈ​ដែល​ពួក​គេ មាន​ការ​លោភ​លន់​ជា​ខ្លាំង​។

អំពើលោភលន់​នេះ បាន​នាំ​ឲ្យ​ពួក​គេ​ ខំបំបិទ​មាត់​ក្រុម​ប្រឆាំង​នយោបាយ​របស់​ពួក​គេ ធ្វើ​ឯកជន​ភាវូបនីយកម្ម​ប៉ូលិស និង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​តុលាការ​ និង​ដើម្បី​បំបាំងភ្នែត បំបិទ​មាត់​សហគមន៍​អន្តរជាតិ​។

ក្រសួង​ការ​បរទេស​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​គួរ​ឲ្យ​គោរព​មួយ ​បន្ទាប់​ពី​ការ​សម្លាប់​នៅ​ខេត្ត​ក្រចេះ​។

មាន​ក្តី​សង្ឃឹម​ជា​ខ្លាំង​ ដែល​ថា ចំណាត់​ការ​ឆ្ពោះ​ទៅ​រក​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ នូវ​ជំនួយ​យោធា​ទៅ​ឲ្យ​យោធា​កម្ពុជា នឹង​ត្រូវ​គេ​ធ្វើ​ការ​ពិចារណា​។ ជាង​នេះ​ទៅ​ទៀត វា​ចាំបាច់ សម្រាប់​សហគមន៍​ផ្តល់​ជំនួយ​ ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​នូវ​គោល​នយោបាយ និង​យុទ្ធសាស្រ្ត​ផ្តល់​ជំនួយ​របស់​ខ្លួន​។

កម្ពុជា មិន​មែន​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ត្រូវ​ទេ​។ នៅ​ពេល​ការ​សម្លាប់​ឆៅៗ និង​ការ​កម្ទេច​ក្រុម​ប្រឆាំង​ដោយ​អំពើ​ហិង្សា និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​កើត​មាន​ជាមួយ​និទណ្ឌភាព​ទាំង​ស្រុង។ ប្រទេស​ជាតិ​របស់​យើង ត្រូវ​ការ​ការ​ជួយ​សង្គ្រោះ​ជា​ចាំបាច់​ ហើយ​ថា អាច​កើត​មាន​តែ​នៅ​ពេល​ដែល​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​កើត​មាន​តែ​ប៉ុណ្ណោះ​។

ការ​ផ្តល់​អនុសាសន៍​ពី​សហភាព​អឺរ៉ុប​ឆ្នាំ​ ២០០៨ សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ត្រូវ​បាន​ទទួល​យក​ពី​បណ្តា​គណបក្ស​នយោបាយ និង​បណ្តា​អង្គការ​ក្នុង​ស្រុក​។ ការ​ពន្យារ​ពេល​បន្ថែម​លើ​កំណែ​ទម្រង់​ច្បាប់​បោះឆ្នោត និង​ការ​ពន្យារ​ពេល​បង្កើត​គណៈកម្មាធិការ​បោះឆ្នោត​មួយ​ ប្រកប​ដោយ​អព្យា​ក្រឹត នឹង​ពន្យារ​ការមក​ដល់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​នេះ​។ ការ​សម្លាប់​ ត្រូវ​តែ​បញ្ឈប់៕ ​NR

ដោយ មូរ សុខហ៊ួរ
សមាជិក​សភា​តំណាងរាស្រ្ត គណបក្ស សម រង្ស៊ី មណ្ឌល​បាត់ដំបង

1 comment:

Anonymous said...

ចំពោះ ក្រុមបដិវត្ដន៍ ផ្កាឈូក, ក្រុមខ្មែរម្ចាស់ស្រុក និង

បងប្អូនខ្មែរទាំងឡាយជាទីមេត្រី!

សូមប្រយ័ត្នកុំជឿក្រុមអាក្តសួន សេរីរដ្ឋា អាមេគ្រោះនេះអោយសោះ។

ព្រោះអាក្តសាយ សារ៉ាត អាមេរកស៊ីទុច្ចរិតនៅ Cranston RI , អាយួនគីម ធឺម (KIM THOMAS) និយាយខ្មែរដូចយួនច្រៀង នៅ WA, State,
និង អាជើងកែក (ដំណើរក្អែក) ក្បាលទំពែក ដេកស៊ីលុយឆ្កួត
ប៊ូ ជឿន ភ្នំសំពៅ
ប្រពន្ធផិតប្ដី ប្ដីផិតប្រពន្ធ នៅ South Phila, PA វាបានឡូឡាថា :
"ពួកវាជាក្រុមផ្ទៃក្នុងរបស់សម្ដេចទេ..!"
ជានុយស្ទូចយកត្រីធំនៅបរទេសតាមយុទ្ធសាស្ដ្រ
ឈ្នះឈ្នះរបស់សម្ដេច។

ICC ក្បាលអាចម៍ឆ្កែនែ ឈប់ដើរបោកប្រាស់ខ្មែរទៀតទៅ !

មានលុយប៉ុន្មានចង់ទៅ ICC នោះបើមានសមាជិក
សុទ្ធតែអ្នកដេកស៊ីលុយឆ្កួត និង អ្នកប្រមឹកស្រវឹងខួប
អញ្ចឹងនោះប្រយ័ត្នរដ្ឋដឹងកាត់លុយអស់គ្មានអីច្រំទៅ។

ពន្លឺ អាទិត្យា