Sunday, May 06, 2012

ប្រជាសហគមន៍ ៩ខេត្តក្រុង ទៅបួងសួងសុំយុត្តិធម៍ និងស្វែងរកភស្តុតាងនៅកន្លែងធ្វើឃាតវីរជនព្រៃឈើ ឈុត វុទ្ឋី


ដោយៈ ឆាំ ឆានី ០៦ឧសភា ២០១២ http://www.kmn-radio.com/

បន្ទាប់ពីមានសម្ភាធយ៉ាងខ្លាំងពីសហគមន៍ជាតិ និងអន្តរជាតិ មក លោក ហ៊ុន សែន បានបង្ខំចិត្តយ៉ាង កត់ក្រហល់បង្កើតឲ្យមានគណះកម្មាធិការបំភ្លៃការពិតមួយដើម្បី ធ្វើការស៊ើបអង្កេត ចំពោះការបាញ់ សម្លាប់វីរជនព្រៃឈើ ឈុត វុទ្ឋី ហើយលទ្ឋផលចេញមកមិនខុសពីការរំពឹងទុកឡើយ គឺខ្មោចជាអ្នក ទទួលកំហុស ។ លោក ឈឹម ណាវុធ មន្ត្រីអ្នកសម្របសម្រួលគំរោងពង្រឹងកិច្ចការសហគមន៍នៃ មជ្ឈមណ្ឌលសិទ្ឋិមនុស្សកម្ពុជាបានឲ្យដឹងថា ដោយទ្រាំមិនបាននូវអំពើ ដ៏អយុត្តិធម៍ចំពោះលោក ឈុត វុទ្ឋី និងសកម្មជនការពារព្រៃឈើដ៏ទៃទៀត ព្រមទាំងប្រជាពលរដ្ឋស្លូតត្រង់ ទើបប្រជាសហគមន៍ យ៉ាងតិច៦០០នាក់ រួមទាំងមន្រ្តីថ្នាក់ដឹកនាំអង្គការសង្គមស៊ីវីល អ្នកពត៍មាន វិទ្យុ និងទូរទស្សន៍ អន្តរ ជាតិមួយចំនួន សម្រេចចិត្តធ្វើដំណើរ ទៅជួបជុំគ្នានៅកន្លែងដែល ឃាតករ បាញ់សម្លាប់លោក ឈុត វុទ្ឋី ក្នុងចំណុចវាលបី ភូមិកោះបោះ ឃុំបាក់ខ្លង ស្រុកមណ្ឌលស៊ីម៉ា ខេត្តកោកុង នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១២ ខាងមុខនេះ ចំនួន៤ថ្ងៃ ដើម្បីធ្វើការបួងសួងសុំយុត្តិធម៍ និងស៊ីបអង្កេតរកភស្តុតាងបន្ថែម ចំពោះការបាញ់សម្លាប់ និងការកាប់បំផ្លាញព្រៃឈើ ​។ ព្រោះថា លទ្ឋផលនៃការស៊ីបអង្កេតរបស់រដ្ឋា ភិបាលកន្លងមកនេះ យើងមិនជាចទទួលយកបានឡើយ ដោយហេតុថាការស៊ីបអង្កេតនេះ គ្រាន់តែជា ការបង្កើតនូវ វប្បធម៍និទន្ទភាពបន្ថែមទៀត និងលើកទឹកចិត្តដល់ក្រុមឃាតករ ព្រមទាំងពួកឧក្រិដ្ឋ ជនព្រៃឈើប៉ុណ្ណោះ ។ លោកបានបន្តរថា បន្ទាប់ពីពិធីបួង សួងនិងរកភស្តុតាងបន្ថែមទាំងបួនថ្ងៃត្រូវ បញ្ចប់ លោកនិងយកភស្តុតាងទាំងនេះដាក់ជូនរដ្ឋាភិបាល ដើម្បីសុំឲ្យមានការ ស៊ើបអង្កេតប្រកបដោយ យុត្តិធម៍ ពិតប្រាកដ និងបញ្ឈប់នូវការកាប់បំផ្លាញព្រៃឈើ ។ ចំពោះព៍តមាននេះអ្នកយកពត៍មានយើង មិនអាចសុំការបំភ្លឺពីតំណាងរដ្ឋាភិបាល និងមន្ត្រីពាក់ពន្ឋ័បានឡើយ ថាតើរដ្ឋាភិបាលត្រូវចាត់វិធាន​ការ​បង្រ្កាបការ​ជួបជុំនេះដោយហឹង្សាឬយ៉ាង​ណានោះ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០១២នេះ ។ តាមការកត់សម្គាល់ រាល់ករណីធ្វើឃាត មកលើមន្ត្រីអង្គការសង្គមស៊ីវីល ដែលការពារ ផលប្រយោជន៍កម្មករ ប្រជាពលរដ្ឋ អ្នកនយោ​បាយ និងអ្នកសិល្បជាដើម រដ្ឋាភិបាលលោក ហ៊ុន សែន មិនដែលរកឃើញឃាតករ និងអ្នកនៅពីក្រោយ ឃាតករឡើយ តែអ្វីដែលរដ្ឋាភិបាលនេះរកឃើញនោះ គឺឃាតករសិប្បនិម្មិត តួយ៉ាងការសម្លាប់វីរជន​កម្មករ ជា វិជ្ចា ជាដើម ។


No comments: