Friday, May 04, 2012

អ្នក​កាសែត​នៅ​កម្ពុជា នៅតែ​មាន​លក្ខខណ្ឌ​ប្រថុយ​ប្រថាន

Friday, 04 May 2012 12:01
Joseph Freeman
The Phnom Penh Post

ភ្នំពេញៈ ក្នុង​ចំណោម​ខ្ទម​ជាច្រើន នៅស្រុក​មណ្ឌល​សីម៉ា ស្ថិតនៅ​ភាគនិរតី នៃ​ខេត្ត​កោះកុង អ្នកកាសែត​ខ្មែរ​វ័យក្មេងម្នាក់ ដែលបាន​បំពេញ​បេសក​កម្ម កាលពី​សប្តាហ៍​មុន ជាមួយ​អ្នកកាសែត​ជនជាតិ​កាណាដា​ម្នាក់​បាន​ឮ​មន្រ្តី​ប៉េអឹម​ម្នាក់ និយាយ​ពាក្យគួរឲ្យ​រន្ធត់​៧ម៉ាត់​ថា​

«​សម្លាប់​ពួកគេ​ទាំងពីរ​ចោលទៅ​»​។

ការនិយាយ​សម្តី​ព្រៃផ្សៃ​នេះ បានកើត​មាន​ប៉ុន្មាន​នាទី បន្ទាប់ពី​សមាជិកម្នាក់ នៃ​កងរាជអាវុធហត្ថ បានបាញ់​សម្លាប់​សកម្មជន​បរិស្ថាន​លោក ឈុត វុទ្ធី ដែលបាន​អម​អ្នកយក​ព័ត៌មាន និង​សហសេវិក​ម្នាក់ ចូលទៅ​ក្នុង​តំបន់​ភ្នំក្រវាញ ដើម្បី​ពិនិត្យមើល​ការកាប់ឈើ​ខុសច្បាប់​។

មន្រ្តី​ប៉េអឹម លោក អ៊ិន រតនា បានស្លាប់ នៅក្នុង​កាលៈទេសៈ ដែល​មិនច្បាស់លាស់​ និង​បាន​ញ៉ាំង​ឲ្យ​មាន​ការ​ចាប់​ផ្តើម​ស៊ើប​អង្កេត​ពី​រដ្ឋាភិបាល​។

ខណៈ​ដែលអ្នកយកព័ត៌មាន​វ័យក្មេង​ទាំងពីរ ក្រោយ​មកទៀត បាន​រៀបរាប់​ក្នុងកាសែត​របស់​ពួកគេ គឺកាសែត Cambodia Daily ថាស្ថានភាព​តាន​តឹង បានស្ងប់ ខណៈ​ដែលសមត្ថកិច្ច​បានចាប់ផ្តើម​បង្ហាញមុខ​។ មន្រ្តី​ប៉េអឹម បានសួរ​ពួកគេ ហើយ​បន្ទាប់​មកនៅយប់​មួយ​ក្នុង​ការឃុំខ្លួន ពួកគេ​ត្រូវបាន​គេអនុញ្ញាត​ឲ្យទៅ ដោយ​មិនមាន​គ្រោះថ្នាក់​ដល់​រាងកាយ​។ ស្ត្រី​ជនជាតិ​កាណាដា​ម្នាក់ ចាប់តាំង​ពី​ពេល​នោះមក បានចាកចេញ​ពីប្រទេស​កម្ពុជា​ភ្លាមៗ​។ គេមិនច្បាស់ទេ​ថា តើគាត់​មានផែនការ​វិលត្រឡប់​មកវិញ ឬយ៉ាងណា​ទេ​? ការ​ហៅ​ទូរស័ព្ទ និង​សារអេឡិចត្រូនិក​ទៅកាសែត Cambodia Daily មិន​មាន​គេ​ឆ្លើយ​តប​ទេ​។


ទោះបី​មានការប្រព្រឹត្ត​ជាមួយ​លោក ឈុត វុទ្ធី អាចត្រូវ​គេមើល​ឃើញថា ជា​ព័ត៌មាន​ចុងក្រោយ នៃ​ការស្លាប់ ប្រកប​ដោយ​សោកនាដកម្ម​ក្តី វាបាន​ធ្វើឲ្យ​មានការសង្ស័យ​ជាថ្មី ជុំវិញ​បញ្ហា​ជាច្រើន ដែល​អ្នកកាសែត ដែល​ធ្វើការ​នៅ​កម្ពុជា​កំពុងតែ​ប្រឈមមុខ​។

មុនទិវាសេរីភាព​សារព័ត៌មាន​អន្តរជាតិ ក្រុម​អ្នកឃ្លាំមើល​ប្រព័ន្ធ​ឃោសនា ក្រុម​អ្នក​យក​ព័ត៌មាន​ក្នុង​ស្រុក និង​ក្រុម​អង្គការ​សិទ្ធិមនុស្ស បាននិយាយ​ថា ទោះបី​មានច្បាប់​នៅ​ក្នុង​សៀវភៅ​ដែលគេ​តាក់តែង ក្នុង​បំណង​បង្ហាញ​ពី​ការបញ្ចេញ​មតិផ្ទាល់ក្តី ក៏​ការពិត​នៅតែ​មាន​ល្បិចកល​ច្រើន​។

លោក ប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បានថ្លែងថា​៖​«​វាមាន​សុវត្ថិភាព ប្រសិនបើ​អ្នក មិន​រាយការណ៍​ពីបញ្ហា​ចម្រូងចម្រាស​។ ប្រសិនបើ​អ្នក រាយការណ៍​ពី​បញ្ហា​ចម្រូង​ចម្រាស អ្នកនឹង​ស្ថិតក្នុង​គ្រោះថ្នាក់​។ ចំពោះ​ខ្ញុំ អ្នកកាសែត​នៅ​កម្ពុជា នៅតែមាន​គ្រោះថ្នាក់​»​។

យោងតាម​អង្គការ​ឃ្លាំមើល​អន្តរជាតិ Freedom House បាន​និយាយ​ថា ដោយ​មានចែង​កាលពី​ឆ្នាំ ១៩៩៣ រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ធានា​ពី​សិទ្ធិ​ចំណោះ​សារព័ត៌មាន​ដោយសេរី​។ ប៉ុន្តែ​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ បាន​រារាំង​មិនឲ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​អាច​«​បង្កភាព​ចលាចល​ធ្ងន់ធ្ងរ ក្នុង​សង្គម​»​។

ការបាញ់​ប្រហារ​ដ៏រន្ធត់មួយ នៅតាមផ្លូវ ដែល​មាន​មនុស្ស​ច្រើន​កុះករ ក្នុង​ក្រុង​ភ្នំពេញ បាន​កើតឡើង កាលពី​ខែកក្កដា ឆ្នាំ ២០០៨ ទៅលើ​លោក ឃឹម សំបូរ និង​កូនប្រុស ដែលជា​និពន្ធ​នាយក​កាសែត​ប្រឆាំង​មួយ ដែល​ស្និទ្ធនឹង​គណបក្ស​ប្រឆាំង ក្រោយពី​កាសែតនេះ បាន​ចេញផ្សាយ​អត្ថបទ​មួយ ប៉ះពាល់​ដល់សមាជិក​មួយចំនួន របស់គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍ មុនពេល​បោះឆ្នោតជាតិ​ឆ្នាំ​២០០៨​។

លោក Rob Carmichael បម្រើការ​នៅក្លឹប​អ្នកកាសែត​កម្ពុជា នៅ​បរទេស​បានថ្លែងថា ក្រុម​អ្នកកាសែត​ក្នុង​ស្រុក មាន​លោក ឃឹម សំបូរ ជាដើម ដែលបម្រើការ​ឲ្យកាសែតជា​ភាសាខ្មែរ គឺមាន​ចំណុច​រសើប​ខ្លាំងបំផុត​។ លោក​បន្តថា​៖«គ្រោះថ្នាក់នេះ បាន​ផ្លាស់ប្ដូរ ពី​ការបៀតបៀន​រាងកាយ មកជា​ការធ្វើបាប​តាមផ្លូវច្បាប់វិញ។ តាម​ខ្ញុំស្មាន វាជា​អ្វីមួយ​ដែល​អ្នកហៅថា មានការរីកចម្រើន​»។ នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ លោក Carmichael បាន​បញ្ជាក់ពី​អ្វីជាច្រើន ដែល​លោក​ហៅថា ជា​ការរំលោភ​បំពាន​សេរីភាព​សារព័ត៌មាន ដែល​នាំឲ្យ​មានការបាញ់​សម្លាប់​លោក ឈុត វុទ្ធី នៅក្នុង​ខេត្ត​កោះកុង ក្នុងនោះ​មានការទាមទារ​ដកហូត​យកកាមេរ៉ា និង​ការប៉ុនប៉ង​រារាំង​ក្រុម​អ្នកកាសែត និង​លោក ឈុត វុទ្ធី​ មិនឲ្យ​ចេញពី​កន្លែង​កើតហេតុ​។

ការខំប្រឹង​ឃាត់​អ្នកកាសែត មិនឲ្យ​យកព័ត៌មាន ពីការ​រកស៊ី​កាប់ឈើ​ខុសច្បាប់នេះ គឺមិនមែន​ជារឿងថ្មីនោះទេ។ កាលពី​ខែធ្នូឆ្នាំ ២០១១ កម្លាំងប៉េអ៊ឹម និង​ទាហាន ក៏បាន​គំរាម​កំហែង បុគ្គលិក​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ ដែល​រាយការណ៍​ពីខេត្ត​កោះកុងថា នឹង​ចាប់ឃុំខ្លួន និង​បញ្ជាឲ្យ​ពួកគេ​លុបរូបថត ពី​សកម្មភាព​ដឹកឈើ​គ្រញូង​របស់​ពួកគេ។

លោក ឯក ថា បម្រើ​ការនៅ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល គ្មាន​គោល​នយោបាយ យារយី​ក្រុម​អ្នកកាសែត ឬ​រឹតបន្តឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ។

លោក​ថ្លែងថា៖​«ប៉ុន្តែ​ក្នុងពេលនោះដែរ​អ្នកកាសែត​ខ្លះប្រហែល​ជាប្រឈម​នឹងមនុស្ស​ឬ​បុគ្គល​មួយចំនួន​ដែល​មិនស្គាល់​ពីតួនាទី​របស់​អ្នកកាសែត​ឬ​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​»៕

4 comments:

Anonymous said...

ចាប់តែអាមេចោរធំជាងគេ ជាមេឃាតក នៅក្នុងប្រទេសកម្ពុជា គឺអាខ្វាក់ហ៊ុន សែន យកមកកៀបក្បាលសួរចម្លើយឧ្យបានត្រឹមត្រូវទៅ ? រកឃើញហើយឃាតកដែលបានសម្លាប់លោកឈុត វុទ្ធី?

Anonymous said...

ចាប់តែអាមេចោរធំជាងគេ ជាមេឃាត-ក
នៅក្នុងប្រទេសកម្ពុជា គឺអាខ្វាក់ហ៊ុន សែន
យកមកកៀបក្បាលសួរចម្លើយឧ្យបានត្រឹមត្រូវទៅ ? រកឃើញហើយឃាតកដែលបានសម្លាប់លោក
ឈុត វុទ្ធី?

Anonymous said...

គ្រួសារកំពូជចោរ....

កើតមកជា..........ចោរ

រស់ ជា............... ចោរ

ងាប់ទៅវិញក៏ជាខ្មោចបិសាច...ចោរដែរ...

អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង ជាមេចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាមេចោរលក់
ជាតិ លួចជាតិ។ឪអាខ្វាក់ហ៊ុន សែន ជាមេចោរ អាខ្វាក់ហ៊ុន
សែនជាមេចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់
ហ៊ុន សែន ដែរ។

ចំណែកក្មួយប្រុសអាខ្វាក់ហ៊ុន សែន ឈ្មោះ ហ៊ុន តូ
ជាមេចោរបំផ្លាញជាតិ មេចោរលួចជាតិ មេរកស៊ីទុច្ចរិត
ដូច មាវាអាខ្វាក់ ហ៊ុន សែន ដែរ។

Anonymous said...

រឿងឧក្រិដ្ឋកម្មពាលស៊ីពាលនៃរដ្ឋាភិបាលអាយ៉ងយួនហាណូយ
ប៉េអឹមខេត្តកោះកុងឈ្មោះ អ៊ិន រតនា ទទួលបញ្ជាអោយបាញ់
សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ
ចំណែកឯទាហានបាញ់ទាបញ្ជាអោយបាញ់សម្លាប់ប៉េអឹមខេត្ត
កោះកុងឈ្មោះ អ៊ិន រតនា វិញដើម្បីបំបាត់ភស្ដុតាងមន្រ្តីអ្នកធំ
ជាងគេដែលនៅពីក្រោយខ្នងក្នុងការបំផ្លាញព្រៃឈើនៅទីនោះ។