Joseph Freeman
The Phnom Penh Post
ភ្នំពេញៈ ក្នុងចំណោមខ្ទមជាច្រើន នៅស្រុកមណ្ឌលសីម៉ា ស្ថិតនៅភាគនិរតី នៃខេត្តកោះកុង អ្នកកាសែតខ្មែរវ័យក្មេងម្នាក់ ដែលបានបំពេញបេសកកម្ម កាលពីសប្តាហ៍មុន ជាមួយអ្នកកាសែតជនជាតិកាណាដាម្នាក់បានឮមន្រ្តីប៉េអឹមម្នាក់ និយាយពាក្យគួរឲ្យរន្ធត់៧ម៉ាត់ថា
«សម្លាប់ពួកគេទាំងពីរចោលទៅ»។
ការនិយាយសម្តីព្រៃផ្សៃនេះ បានកើតមានប៉ុន្មាននាទី បន្ទាប់ពីសមាជិកម្នាក់ នៃកងរាជអាវុធហត្ថ បានបាញ់សម្លាប់សកម្មជនបរិស្ថានលោក ឈុត វុទ្ធី ដែលបានអមអ្នកយកព័ត៌មាន និងសហសេវិកម្នាក់ ចូលទៅក្នុងតំបន់ភ្នំក្រវាញ ដើម្បីពិនិត្យមើលការកាប់ឈើខុសច្បាប់។
មន្រ្តីប៉េអឹម លោក អ៊ិន រតនា បានស្លាប់ នៅក្នុងកាលៈទេសៈ ដែលមិនច្បាស់លាស់ និងបានញ៉ាំងឲ្យមានការចាប់ផ្តើមស៊ើបអង្កេតពីរដ្ឋាភិបាល។
ខណៈដែលអ្នកយកព័ត៌មានវ័យក្មេងទាំងពីរ ក្រោយមកទៀត បានរៀបរាប់ក្នុងកាសែតរបស់ពួកគេ គឺកាសែត Cambodia Daily ថាស្ថានភាពតានតឹង បានស្ងប់ ខណៈដែលសមត្ថកិច្ចបានចាប់ផ្តើមបង្ហាញមុខ។ មន្រ្តីប៉េអឹម បានសួរពួកគេ ហើយបន្ទាប់មកនៅយប់មួយក្នុងការឃុំខ្លួន ពួកគេត្រូវបានគេអនុញ្ញាតឲ្យទៅ ដោយមិនមានគ្រោះថ្នាក់ដល់រាងកាយ។ ស្ត្រីជនជាតិកាណាដាម្នាក់ ចាប់តាំងពីពេលនោះមក បានចាកចេញពីប្រទេសកម្ពុជាភ្លាមៗ។ គេមិនច្បាស់ទេថា តើគាត់មានផែនការវិលត្រឡប់មកវិញ ឬយ៉ាងណាទេ? ការហៅទូរស័ព្ទ និងសារអេឡិចត្រូនិកទៅកាសែត Cambodia Daily មិនមានគេឆ្លើយតបទេ។
ទោះបីមានការប្រព្រឹត្តជាមួយលោក ឈុត វុទ្ធី អាចត្រូវគេមើលឃើញថា ជាព័ត៌មានចុងក្រោយ នៃការស្លាប់ ប្រកបដោយសោកនាដកម្មក្តី វាបានធ្វើឲ្យមានការសង្ស័យជាថ្មី ជុំវិញបញ្ហាជាច្រើន ដែលអ្នកកាសែត ដែលធ្វើការនៅកម្ពុជាកំពុងតែប្រឈមមុខ។
មុនទិវាសេរីភាពសារព័ត៌មានអន្តរជាតិ ក្រុមអ្នកឃ្លាំមើលប្រព័ន្ធឃោសនា ក្រុមអ្នកយកព័ត៌មានក្នុងស្រុក និងក្រុមអង្គការសិទ្ធិមនុស្ស បាននិយាយថា ទោះបីមានច្បាប់នៅក្នុងសៀវភៅដែលគេតាក់តែង ក្នុងបំណងបង្ហាញពីការបញ្ចេញមតិផ្ទាល់ក្តី ក៏ការពិតនៅតែមានល្បិចកលច្រើន។
លោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានថ្លែងថា៖«វាមានសុវត្ថិភាព ប្រសិនបើអ្នក មិនរាយការណ៍ពីបញ្ហាចម្រូងចម្រាស។ ប្រសិនបើអ្នក រាយការណ៍ពីបញ្ហាចម្រូងចម្រាស អ្នកនឹងស្ថិតក្នុងគ្រោះថ្នាក់។ ចំពោះខ្ញុំ អ្នកកាសែតនៅកម្ពុជា នៅតែមានគ្រោះថ្នាក់»។
យោងតាមអង្គការឃ្លាំមើលអន្តរជាតិ Freedom House បាននិយាយថា ដោយមានចែងកាលពីឆ្នាំ ១៩៩៣ រដ្ឋធម្មនុញ្ញរបស់កម្ពុជា ធានាពីសិទ្ធិចំណោះសារព័ត៌មានដោយសេរី។ ប៉ុន្តែមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ បានរារាំងមិនឲ្យផ្សព្វផ្សាយព័ត៌មានដែលអាច«បង្កភាពចលាចលធ្ងន់ធ្ងរ ក្នុងសង្គម»។
ការបាញ់ប្រហារដ៏រន្ធត់មួយ នៅតាមផ្លូវ ដែលមានមនុស្សច្រើនកុះករ ក្នុងក្រុងភ្នំពេញ បានកើតឡើង កាលពីខែកក្កដា ឆ្នាំ ២០០៨ ទៅលើលោក ឃឹម សំបូរ និងកូនប្រុស ដែលជានិពន្ធនាយកកាសែតប្រឆាំងមួយ ដែលស្និទ្ធនឹងគណបក្សប្រឆាំង ក្រោយពីកាសែតនេះ បានចេញផ្សាយអត្ថបទមួយ ប៉ះពាល់ដល់សមាជិកមួយចំនួន របស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ មុនពេលបោះឆ្នោតជាតិឆ្នាំ២០០៨។
លោក Rob Carmichael បម្រើការនៅក្លឹបអ្នកកាសែតកម្ពុជា នៅបរទេសបានថ្លែងថា ក្រុមអ្នកកាសែតក្នុងស្រុក មានលោក ឃឹម សំបូរ ជាដើម ដែលបម្រើការឲ្យកាសែតជាភាសាខ្មែរ គឺមានចំណុចរសើបខ្លាំងបំផុត។ លោកបន្តថា៖«គ្រោះថ្នាក់នេះ បានផ្លាស់ប្ដូរ ពីការបៀតបៀនរាងកាយ មកជាការធ្វើបាបតាមផ្លូវច្បាប់វិញ។ តាមខ្ញុំស្មាន វាជាអ្វីមួយដែលអ្នកហៅថា មានការរីកចម្រើន»។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Carmichael បានបញ្ជាក់ពីអ្វីជាច្រើន ដែលលោកហៅថា ជាការរំលោភបំពានសេរីភាពសារព័ត៌មាន ដែលនាំឲ្យមានការបាញ់សម្លាប់លោក ឈុត វុទ្ធី នៅក្នុងខេត្តកោះកុង ក្នុងនោះមានការទាមទារដកហូតយកកាមេរ៉ា និងការប៉ុនប៉ងរារាំងក្រុមអ្នកកាសែត និងលោក ឈុត វុទ្ធី មិនឲ្យចេញពីកន្លែងកើតហេតុ។
ការខំប្រឹងឃាត់អ្នកកាសែត មិនឲ្យយកព័ត៌មាន ពីការរកស៊ីកាប់ឈើខុសច្បាប់នេះ គឺមិនមែនជារឿងថ្មីនោះទេ។ កាលពីខែធ្នូឆ្នាំ ២០១១ កម្លាំងប៉េអ៊ឹម និងទាហាន ក៏បានគំរាមកំហែង បុគ្គលិកកាសែតភ្នំពេញ ប៉ុស្តិ៍ ដែលរាយការណ៍ពីខេត្តកោះកុងថា នឹងចាប់ឃុំខ្លួន និងបញ្ជាឲ្យពួកគេលុបរូបថត ពីសកម្មភាពដឹកឈើគ្រញូងរបស់ពួកគេ។
លោក ឯក ថា បម្រើការនៅអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រដ្ឋាភិបាល គ្មានគោលនយោបាយ យារយីក្រុមអ្នកកាសែត ឬរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយទេ។
លោកថ្លែងថា៖«ប៉ុន្តែក្នុងពេលនោះដែរអ្នកកាសែតខ្លះប្រហែលជាប្រឈមនឹងមនុស្សឬបុគ្គលមួយចំនួនដែលមិនស្គាល់ពីតួនាទីរបស់អ្នកកាសែតឬតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ»៕
4 comments:
ចាប់តែអាមេចោរធំជាងគេ ជាមេឃាតក នៅក្នុងប្រទេសកម្ពុជា គឺអាខ្វាក់ហ៊ុន សែន យកមកកៀបក្បាលសួរចម្លើយឧ្យបានត្រឹមត្រូវទៅ ? រកឃើញហើយឃាតកដែលបានសម្លាប់លោកឈុត វុទ្ធី?
ចាប់តែអាមេចោរធំជាងគេ ជាមេឃាត-ក
នៅក្នុងប្រទេសកម្ពុជា គឺអាខ្វាក់ហ៊ុន សែន
យកមកកៀបក្បាលសួរចម្លើយឧ្យបានត្រឹមត្រូវទៅ ? រកឃើញហើយឃាតកដែលបានសម្លាប់លោក
ឈុត វុទ្ធី?
គ្រួសារកំពូជចោរ....
កើតមកជា..........ចោរ
រស់ ជា............... ចោរ
ងាប់ទៅវិញក៏ជាខ្មោចបិសាច...ចោរដែរ...
អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង ជាមេចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាមេចោរលក់
ជាតិ លួចជាតិ។ឪអាខ្វាក់ហ៊ុន សែន ជាមេចោរ អាខ្វាក់ហ៊ុន
សែនជាមេចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់
ហ៊ុន សែន ដែរ។
ចំណែកក្មួយប្រុសអាខ្វាក់ហ៊ុន សែន ឈ្មោះ ហ៊ុន តូ
ជាមេចោរបំផ្លាញជាតិ មេចោរលួចជាតិ មេរកស៊ីទុច្ចរិត
ដូច មាវាអាខ្វាក់ ហ៊ុន សែន ដែរ។
រឿងឧក្រិដ្ឋកម្មពាលស៊ីពាលនៃរដ្ឋាភិបាលអាយ៉ងយួនហាណូយ
ប៉េអឹមខេត្តកោះកុងឈ្មោះ អ៊ិន រតនា ទទួលបញ្ជាអោយបាញ់
សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ
ចំណែកឯទាហានបាញ់ទាបញ្ជាអោយបាញ់សម្លាប់ប៉េអឹមខេត្ត
កោះកុងឈ្មោះ អ៊ិន រតនា វិញដើម្បីបំបាត់ភស្ដុតាងមន្រ្តីអ្នកធំ
ជាងគេដែលនៅពីក្រោយខ្នងក្នុងការបំផ្លាញព្រៃឈើនៅទីនោះ។
Post a Comment