Wednesday, May 02, 2012

ទូរទស្សន៍អប្សរា វិភាគម្នាក់ឯងឆ្កុយ

2 ខែ​ឧសភា 2012
Originally posted at: http://khmersme.wordpress.com/2012/05/02/%e1%9e%91%e1%9e%bc%e1%9e%9a%e1%9e%91%e1%9e%9f%e1%9f%92%e1%9e%9f%e1%9e%93%e1%9f%8d%e1%9e%a2%e1%9e%94%e1%9f%92%e1%9e%9f%e1%9e%9a%e1%9e%b6-%e1%9e%9c%e1%9e%b7%e1%9e%97%e1%9e%b6%e1%9e%82%e1%9e%98%e1%9f%92/

កាលពីយប់មិញ(០១ ឧសភា២០១២)ក្រោយពីព្រឹត្តិការណ៍បាញ់សម្លាប់លោកឈុត វុទ្ធី កើតឡើង សារព័ត៌មានជាច្រើន បានរាយការណ៍ខុសៗគ្នា អំពីព័ត៌មាននេះ។

អ្នកខ្លះធ្វើវិភាគថា លោកវុទ្ធី បានបាញ់លោករតនាមុន ទើបធ្វើឲ្យលោករតនា បាញ់តបតជាការ ការពារខ្លួនវិញ។អ្នកខ្លះទៀត និយាយថា លោករតនា មន្រ្តីប៉េអឹម បានបាញ់សម្លាប់ខ្លួនឯង ក្រោយពីបាញ់លោកវុទ្ធីរួច។

ដោយឡែកនៅយប់មិញនេះ ទូរទស្សន៍អប្សរា បានធ្វើព័ត៌មានវិភាគមួយ ដែលអាចនិយាយបានថា ជាការវិភាគចុងក្រោយ បន្ទាប់ពីសេចក្តីរាយការណ៍មួយបាននិយាយថា ក្រុមការងារស៊ើបអង្កេតរបស់រដ្ឋាភិបាល បានបង្កើតឡើងហើយកាលពីម្សិលមិញដែរ។

ទូរទស្សន៍ដដែលនេះ បានធ្វើវិភាគថា ការបាញ់សម្លាប់លោកឈុត វុទ្ធី អាចធ្វើឡើងដោយលោកអ៊ិន រតនា មែន ប៉ុន្តែ អាចមានមនុស្សទីបី ជាជនស្លៀកពាក់ស៊ីវិល ចូលមកឃាត់ក្នុងពេលដំណាលគ្នា ដើម្បីកុំឲ្យលោករតនា បាញ់លោកវុទ្ធី ហើយទំនងជាប្រទូសរាយគ្នា ដណ្តើមអាវុធគ្នា ទើបធ្វើឲ្យកាំភ្លើងរាកៃ ទៅត្រូវលោករតនាស្លាប់។


ទូរទស្សន៍វិភាគទៀតថា ឬអាចជនស្លៀកពាក់ស៊ីវិលនោះ ចូលមកយកកាំភ្លើងពីលោករតនា បាញ់ទៅលោកវុទ្ធី ដោយសារការខឹងលោកវុទ្ធីជេរមន្រ្តីប៉េអឹមរូបនេះ។

ការវិភាគនេះ ត្រូវបានប្រជាពលរដ្ឋ ដែលតាមដានព្រឹត្តិការណ៍នេះ សើចចម្អកឲ្យ ហើយនាំគ្នា និយាយថា ជាអ្នកវិភាគក្រោមបាទជើង នៃអ្នកនយោបាយ ឬអ្នកមានអំណាច។

ប្រជាពលរដ្ឋលើកឡើងទៀតថា អ្នកវិភាគនេះ បើមិនចេះវិភាគ គួរតែមកសួរពួកគាត់វិញ ជា ការល្អជាង។ពួកគាត់និយាយទៀតថា តើមានជនស្លៀកពាក់ស៊ីវិលមកពីណា បើរបាយការណ៍ ជាយូរមកហើយ មិនបានរកឃើញផងនោះ? ហើយថា បើពិតជាមានជនស៊ីវិលចូលមកមែន តើជនស៊ីវិលនោះជាអ្នកណា?។

ជាមួយគ្នានេះ សំណួរមួយទៀតបានលើកឡើងពីបុរសចំណាស់ម្នាក់ ដែលធ្លាប់ជាទាហានបាននិយាយថា អ្នកកាំកាន់ភ្លើង ទោះបីជាគេមកដណ្តើម គេមិនដែលធ្លោយធ្វើឲ្យអាវុធរាលកៃផ្ទុះត្រូខ្លួនឯងទេ ព្រោះអ្នកកាន់អាវុធ គេមិនដែលកាន់ខាងកាណុង ហុចខាងស្នាប់ទៅឲ្យអ្នកដទៃ ដែលមកប្រទាញប្រទុងទេ។ដាច់ខាត គេត្រូវតែកាន់ខាងស្នាប់ហើយ ដើម្បីអាចរុញចុងកាណុងឡើងទៅលើ ឬភ្ជុចទៅដី ចៀសវាងត្រូវអ្នកដទៃ។អ្នកកាន់អាវុធ សុទ្ធតែរៀនច្បាប់ ដូច្នេះ គេមិនងាយឲ្យអាវុធគេរាលកៃត្រូវអ្នកដទៃទេ។ម្យ៉ាងទៀត គេអាចកាច់បិទសោរអាវុធ ឬ កាច់ទម្លាប់បង់គ្រាប់ចេញ ដែលចៀសវាងការរាលកៃនេះបានដែរ។

ពួកគាត់និយាយថា ការវិភាគរបស់ទូរទស្សន៍អប្សរា គឺរាក់ពេក មិនបានកូនក្មេងនិយាយលេងផង។ជាការវិភាគម្នាក់ឯងឆ្កុយៗៗៗៗៗ…

3 comments:

Anonymous said...

ទូរទស្សន៍អប្សរា វិភាគម្នាក់ឯងឆ្កុយ ដូចមនស្ស
ឆ្កួត។ហេតុអ្វីទូរទស្សន៍អប្សរា ធ្វើដូច្នោះ?

Sam Khmemarak Phibal said...

Baby Analyzed from APSARA TV under HUN XEN is always like this.

Anonymous said...

Why we have this kind of stupid guys in TV. អានេះឡប់ ហើយយ៉ាប់ជាង​អា កុក​ ស និង​អា​ស៊យ អសុភាពទៀត។ អញ្ចឹងហើយ ពានជាប្រទេសបេះនៅតែយ៉ាប់ ងើបមិនរួចពីអាណានិគម។ វាកើតពីស្វា ឫសត្វគោ??បានជាល្ងង់ដល់ម្លឹង?? បើល្ងង់ មិនចេះនៅឲ្យស្ងៀមទៅវាយ៉ាងម៉ិច វាងាប់ឫស្អី??