Tuesday, May 01, 2012

សព​អ្នក​ការពារ​ព្រៃ​បញ្ចុះ​ព្រឹក​​នេះ​

ភរិយា និង​កូន​ៗ​របស់​លោក ឈុត វុទ្ធី នៅ​ក្នុង​ពិធី​បុណ្យ​សព នៅ​វិហារ​សួគ៌ កាល​ពី​ម្សិល​មិញ​។ រូបថត ផា លីណា


ខាងលើ ជារូបរបស់ លោក ឈុត ​វុទ្ធី នាយកអង្គការ ការពារ ធនធាន ធម្មជាតិ ដែលត្រូវ បានគេ បាញ់សម្លាប់ កាលពី ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍មុន។ រូបថត ហុង មិនា/ Mathieu Young/សហការី
កូន​ប្រុស​ច្បង​របស់​លោក ឈុត វុទ្ធី។ រូបថត ម៉េង គីម​ឡុង​
Monday, 30 April 2012
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post

កណ្តាលៈ ​គ្រួសារ​​​សព​របស់​​លោក ឈុត វុទ្ធី ដែល​ជា​សកម្ម​ជន​ការ​ពារ​បរិស្ថាន​ខ្លាំង​ក្លា​ម្នាក់ និង​​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ​ព្រម​ទាំង​​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ជា​ច្រើន​​ ​​ស្នើ​​ឲ្យ​រដ្ឋា​ភិបាល ​ធ្វើ​ការ​ស៊ើប​អង្កេត​ថ្មី​មួយ​​​​ទៀត​ ចំពោះ​ការ​បាញ់​សម្លាប់​​លោក ឈុត វុទ្ធី និង​មន្ត្រី​កង​រាជ​អា​វុធ​ហត្ថ​ម្នាក់ ដោយ​គេ​មិន​ជឿ​ថា មន្ត្រី​កង​​រាជ​អា​វុធ​ហត្ថ​រូប​នោះ អាច​ប្រើ​កាំភ្លើង​អា​កា បាញ់​សម្លាប់​ខ្លួន​ឯង​ដល់​ទៅ​ ២ គ្រាប់​ចំដើម​ទ្រូង ដូច​​ការ​​អះ​អាង​​​របស់​កង​រាជ​អា​វុធ​ហត្ថ​នោះ​ឡើយ​។

ការ​ស្នើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បុណ្យ​សព លោក ឈុត វុទ្ធី នៅ​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់​​កណ្តាល ខេត្ត​កណ្តាល ដែល​ជា​ស្រុក​កំណើត​របស់​លោក ឈុត វុទ្ធី កាល​ពី​ម្សិល​មិញ​។ ពី​ធី​បញ្ចុះ​សព លោក ឈុត វុទ្ធី នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ព្រឹក​នេះ ដោយ​មាន​ការ​ចូល​រួម​​ពី​អង្គ​ការ​សង្គម​ស៊ី​វិល និង​សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ​មក​ពី​​ទូទាំង​ប្រទេស​ និង​អ្នក​នយោ​បាយ​ពី​គណ​បក្ស​ប្រឆាំង​ចូល​រួម។

លោក ឈឹម សាវុធ ​មន្រ្តី​សម្រប​សម្រួល​គម្រោង​សម្រាប់​មជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​ធ្វើ​ការ​ជិត​ស្និទ្ធ​នឹង​លោក​ ឈុត វុទ្ធី ​បាន​ថ្លែង​ថា​ ​យោង​តាម​ប្រតិ​កម្ម​របស់​រដ្ឋា​ភិបាល រដ្ឋា​ភិបាល​មិន​មាន​ឆន្ទៈ​​​ស្វែង​រក​យុត្តិធម៌​សម្រាប់​សព​​លោក ឈុត វុទ្ធី ទេ។ លោក​បាន​បន្ថែម​​ថា៖ «​ខ្ញុំ​​​សូម​ស្នើ​រដ្ឋាភិបាល​ធ្វើ​ការ​ស៊ើប​អង្កេត​ថ្មី​មួយ​លើ​​ករណី​នេះ​។ យើង​ទាំង​អស់​គ្នា​ មិន​អាច​​ទទួល​យក​របាយការណ៍​មុន​នោះ​​បាន​ទេ​។ តើ​​កង​រាជ​អា​វុធ​ហត្ថ ​អាច​​ធ្វើ​ឃាត​ខ្លួន​ឯង​ ជា​មួយ​នឹង​កាំ​ភ្លើង​អាកា​​យ៉ាង​ដូចម្តេច​ទៅ?»។


លោក ចាន់ សូវ៉េត ​មន្រ្តី​ស៊ើប​អង្កេត​​ជាន់​ខ្ពស់​​ អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ថ្លែង​ថា ​របាយការណ៍កង​រាជ​អា​វុធ​ហត្ថ​​ ​​គឺ​មាន​លក្ខណៈ​លឿន​ពេក និង​​​មិន​គ្រប់​គ្រាន់។ លោក​បន្ត​ថា​៖ «​ខ្ញុំ​សូម​​​ស្នើ​រដ្ឋា​ភិបាល​ ធ្វើ​ការ​ស៊ើប​អង្កេត​ជា​ថ្មី ​ហើយ​អនុញ្ញាត​ឲ្យ​​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​ចូល​រួម​ ដើម្បី​អាច​ស្វែង​រក​យុត្តិ​​ធម៌​​ សម្រា​ប់​​លោក ឈុត វុទ្ធី ​និង​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ ដែល​បាន​ស្លាប់​​។ តើ​អ្វី​ស្ថិត​នៅ​ពី​ក្រោយ​​ការ​បាញ់​នោះ?​​»។

លោក អំ សំ​អាត​ ​មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​​ ​​អង្គការ​សិទ្ធិ​មនុស្ស​​លីកាដូ ​បាន​ថ្លែង​ថា ​លោក​មិន​​ទាន់​អាច​ទទួល​យក​របាយការ​ណ៍​​ពី​កង​រាជ​អាវុធ​ហត្ថ​បាន​ទេ ពី​ព្រោះ​នៅ​ក្នុង​របាយការណ៍​នោះ​​ បាន​និយាយ​ថា បន្ទាប់​ពី​បាញ់​លោក ​វុទ្ធី ស្លាប់ មន្ត្រី​​កង​រាជ​អា​វុធ​ហត្ថ អិុន រតនា ​​បាន​យក​កាំ​ភ្លើង​​អាកា បាញ់​សម្លាប់​​ខ្លួន​ឯង​​​ចំនួន​ពីរ​គ្រាប់​​ ដូច្នេះ​តើ​​គាត់​ អាច​បាញ់​​​ខ្លួន​ឯង​​យ៉ាង​ដូច​ម្តេច ​ពី​ព្រោះ​ថា​ ជា​ទូទៅ ​​ប្រសិន​បើ​នរណា​ម្នាក់​ចង់​ធ្វើ​ឃាត​ខ្លួន​ឯង​ ​ពួក​គេ​យក​កាំ​​ភ្លើង​មក​បាញ់​ខ្លួន​ឯង​ត្រង់​ក្បាល ពួក​គេ​មិន​ដែល​បាញ់​ខ្លួន​ ដូច​នៅ​ក្នុងរបាយការណ៍​របស់​កង​រាជ​អាវុធ​ហត្ថ​នោះ​ទេ​ ។ លោក​បន្ត​ថា​៖ «​​យើង​សុំ​ស្នើ​រ​ដ្ឋា​ភិបាល​ ធ្វើ​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​មួយ​​​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់សព​ភាគី​ទាំង​ពីរ​»​។

អ្នក​ស្រី សម ចាន់​ធី អាយុ​ ៤០​ ឆ្នាំ ជា​ភរិយា​របស់​លោក ឈុត វុទ្ធី ​​បាន​ថ្លែង​នៅ​មុ​ខមឈូស តម្កល់​សព​ស្វា​មី​របស់​​អ្នក​ស្រី កាល​ពី​ម្សិល​មិញ​ថា អ្នក​ស្រី​សូម​ឲ្យ​រដ្ឋាភិបាល​ ផ្តល់​នូវ​​យុត្តិធម៌​ ដល់ស្វា​មី​​របស់​អ្នក​ស្រី ​ពី​ព្រោះ​គាត់​​ត្រូវ​បាន​​បាញ់​សម្លាប់ នៅ​ក្នុង​អំឡុង​ពេល​បំពេញ​ការ​ងារ​ការ​ពារ​ព្រៃ​​ឈើ។ អ្នក​ស្រី​បាន​បន្ថែម​ថា៖«​ខ្ញុំ​មាន​មោទ​ន​ភាព​ ចំពោះ​ប្តី​របស់​ខ្ញុំ​ ​បើ​ទោះ​បី​ជា​គាត់​បាន​ស្លាប់ក៏​ដោយ ​ពី​ព្រោះគាត់​ស្លាប់​ ដើម្បី​ជាតិ គាត់​បាន​ប្រាប់ខ្ញុំ​រួច​ហើយ​ថា គាត់​នឹង​មាន​បញ្ហា​ដូច​ថ្ងៃ​នេះ​​»។

​អ្នក​ស្រី​បន្ថែម​ទៀត​ថា ​ប្តី​របស់​អ្នក​ស្រី​មិន​​ដែល​ខ្វល់​ពី​សុភមង្គ​ល​ក្នុង​​គ្រួសារ​​ទេ​ ​គាត់​តែង​តែ​គិត​អំពី​តែ​​ព្រៃ​ឈើ​​ដែល​ត្រូវ​បាន​កាប់​​​បំផ្លាញជា​រៀង​រាល់​ថ្ងៃ ដោយ​ពួក​ឈ្មួញ​មាន​អំណាច។ ​អ្នក​ស្រី​ បាន​ជួប​​មុខ​ស្វា​មី​របស់​អ្នក​ស្រី​តែ​ម្តង​​​ប៉ុណ្ណោះ ក្នុង​មួយ​ខែ ​ឬពីរ​ខែ​​ ពី​ព្រោះ​គាត់ ​ត្រូវ​ការ​ធ្វើ​ការ​ងារ​ការ​ពារ​ព្រៃ​ឈើ​​ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ អ្នក​ស្រី​បន្ត​ថា៖«​ខ្ញុំ​មាន​ការ​សោកស្តាយ​​ណា​ស់​ ពី​ព្រោះ​ថា គាត់​ជា​មនុស្ស​ល្អ​ម្នាក់ ​ប៉ុន្តែ​រដ្ឋា​ភិបាល​​​មិន​​បាន​មើល​ឃើញ​អំពី​សកម្ម​​​ភាព​របស់​គាត់​​ទេ​»។

ឈើយ ឧត្តមរស្មី អាយុ​ ១៩ ឆ្នាំ ​កូន​ប្រុស​ច្បង​របស់​លោក ឈុត វុទ្ធី បាន​ថ្លែង​ថា ​ឪពុក​របស់​គាត់​បាន​ធ្វើ​ការ​ងារ​​ការ​ពារ​ព្រៃ​ឈើ​​ អស់​រយៈ​ពេល​ជាង​ ២០​ ឆ្នាំ​មក​ហើយ​​ ហើយ​ប្រជា​ជន​ជា​ច្រើន​ ចូល​ចិត្តការ​ងារ​របស់​ឪពុក​គាត់​។ ឧត្តម​រស្មី ​បាន​បន្ថែម​ថា៖«​​យើង​មិន​​ដែល​បាន​ហូប​បាយ​ជុំ​គ្នា​នៅ​ក្នុង​គ្រួសារ​ទេ​​ ​ពី​ព្រោះ​ឪ​ពុក​របស់​ខ្ញុំ ​ជាប់​រវល់​នឹង​ការ​ងារ​​ ​ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា រដ្ឋា​ភិបាល​ នឹង​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​ ​ហើយ​​​ចាប់ខ្លួន​ជន​ល្មើស​​មក​ផ្តន្ទា​ទោស​​ ដើម្បី​ស្វែង​រក​យុត្តិធម៌​សម្រាប់​ឪពុក​​របស់​ខ្ញុំ​»។

កូន​ប្រុស​របស់​សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ​​រូប​​នេះ បាន​​បន្ថែម​ថា​ ឪពុក​របស់​គាត់​ តែ​ង​តែ​​ទៅ​ធ្វើ​ការ​ នៅ​ក្នុង​ព្រៃ​​តែ​ម្នាក់​ឯង​​ សូម្បី​តែ​ដឹង​ថា ប្រឈម​នឹង​បញ្ហា​​ជា​ច្រើន​ក៏​ដោយ​ ហើយឪពុក​គាត់​ដឹង​​មុន​រួចហើយ​​​​ថា​ នឹង​មាន​បញ្ហា​​ដូច​ថ្ងៃ​នេះ​​ ប៉ុន្តែ​​នៅ​តែ​​​ធ្វើ​ការ​ងារ​នេះ​។ គាត់​បាន​បន្ថែមថា​៖ «​​គាត់​ប្រាប់​ខ្ញុំ​ថា ​គាត់​នឹង​ឈប់​ធ្វើ​ការ​ងារ​នេះ​នៅ​ពេល​គាត់​ស្លាប់ ​ប្រសិន​បើ​គាត់​នៅ​រស់​គ្មាន​នរណា​ម្នាក់ ​អាច​រារាំង​គាត់​ពី​ការ​ងារ​នេះ​បាន​ទេ​ ​ដូច្នេះ​ឥឡូវ​នេះ​ឪពុក​របស់​ខ្ញុំ​ បាន​បញ្ចប់​តួនាទី​របស់​គាត់ ​សម្រាប់​ជាតិ​រួច​ហើយ​​»។

អ្នក​ស្រី វង់ ផាន ​អាយុ​ ៦០ ​ឆ្នាំ ជា​ជន​ជាតិ​គួយ មក​ពី​ខេត្ត​ស្ទឹង​ត្រែង​ បាន​ថ្លែង​​ថា ​លោក ឈុត វុទ្ធី មិន​​បាន​លក់​ដី ឬ​ព្រៃ​ឈើ​ទៅ​នរណា​ម្នាក់​នោះ​ទេ ​គាត់​គ្រាន់​តែ​ការ​​ពារ​ព្រៃ​ឈើ​ ​ហេតុ​អ្វី​បាន​​ជា​បាញ់​សម្លាប់​គាត់​​? អ្នក​ស្រី​​បាន​ចោទ​សួរ​ទៀត​ថា៖«​​តើ​អ្វី​ដែល​លោក ឈុត វុទ្ធី ​​ធ្វើ​​ ដើម្បី​ការ​ពារ​ព្រៃ​ឈើ ខុស​ឬ? ​​គាត់​បាន​ព្យា​យាម​ការ​ពារព្រៃ​ ​ហេតុ​អ្វី​​ពួក​គេ​សម្លាប់​គាត់​? ​ខ្ញុំ​មាន​ការ​សោក​ស្តាយ​ណាស់​​ គាត់​ជា​មនុស្ស​ល្អ​ដែល​ធ្វើ​ការ​ងារ​សម្រាប់​ជាតិ​»។

លោក ខេង​ ទីតូ ​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​ បាន​ថ្លែង​ថា ​ទាក់​ទិន​នឹង​ការ​​បិទ​ការ​ស៊ើប​អង្កេត ឬ​ធ្វើ​ការ​ស៊ើប​អង្កេត​​បន្ថែម​ ​គឺ​វា​អាស្រ័យ​ទៅ​លើ​ព្រះ​រាជ​អាជ្ញា​​ ​ប៉ុន្តែ​នៅ​ក្នុង​របាយការណ៍​ គឺ​ជា​ការ​ពិត ​ពី​ព្រោះ​ពួក​គេ​​​​​មាន​គណៈ​កម្មាធិការ​ធ្វើ​ការ​ស៊ើប​អង្កេត ​​​នៅ​កន្លែង​នោះ ​ហើយ​ឯក​ភាព​ នឹង​របាយការណ៍​នោះ​។ លោក​បន្ត​ថា​៖ «​​ប្រសិន​បើ​​ពួក​គេ​និយាយ​ថា ​ករណី​ស្លាប់នេះ​ មាន​ការ​ងឿង​ឆ្ងល់​ ​ដូច្នេះអ្នក​កាសែត​​​ទាំង​ពីរ​នាក់​​ ដែល​នៅ​ទី​នោះ​ ​ពួក​គេ​ដឹង​ច្បាស់​អំពី​អ្វី​ដែល​បាន​កើត​​ឡើង»​។

លោក ផៃ ស៊ីផាន ​អ្នកនាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី និង​លោក ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​មិន​អាច​ទាក់​ទង​សុំ​ការ​ធ្វើអត្ថា​ធិប្បាយ​បាន​​​​កាល​ពី​ថ្ងៃ​អាទិត្យ​។ ប៉ុន្តែ​លោក​ ឯក​ ថា ​អ្នក​នាំ​ពាក្យ​​ម្នាក់​​​នៅ​អង្គ​ភាព​ព័ត៌​មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​​​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​​ ​បាន​​អំពាវ​នាវ​ឲ្យ​មាន​​​​ការ​​ស៊ើប​អង្កេត​សម​ស្រប​មួយ​ផង​ដែរ​​។ លោក​បាន​បន្ត​ថា​៖ ​«​​ស្ថាប័ន​ និង​ភាគី​ពាក់​ព័ន្ធ​ ដូច​ជា​​ក្រសួង​បរិស្ថាន ​នាយក​ដ្ឋាន​ព្រៃ​ឈើ ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល ​កង​រាជ​អាវុធ​ហត្ថ​ ​​គួរ​តែ​ពិនិត្យ​លើ​​ករណី​​ស្លាប់​របស់​លោក ឈុត វុទ្ធី និង​ អិុន រតនា​»។

លោក អ៊ូ វីរៈ​ ​ប្រធាន​មជ្ឈមណ្ឌល​​ការ​ពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ​បាន​ថ្លែង​​ថា ​អង្គកា​​រ​​របស់​លោក​​បាន​​ទទួល​មាន​ព័ត៌​មាន​រួច​ហើយ​ អំពី​ថា​តើ​ក្រុម​ហ៊ុន​ណា​មួយ ​​ដែល​​បាន​បញ្ជា​ឲ្យ​​កង​រាជ​អាវុ​ធ​ហត្ថ​​​បញ្ឈប់​លោក ឈុត វុទ្ធី ​ប៉ុន្តែ​​មិន​បាន​ផ្តល់​អំពី​ឈ្មោះ​ក្រុម​ហ៊ុន​នោះ​ទេ​។ លោក​បន្ត​ថា​៖ «​​វា​ជា​ករណី​ស៊ើប​អង្កេត​មួយ ​ហើយ​ត្រូវ​ការ​ចំណាយ​ពេល​ច្រើន​​បន្ថែម​ទៀត​ ដើម្បី​​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់ ​និង​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​មាន​ព័ត៌​មាន​គ្រប់​គ្រាន់​»។

អង្កការលើក​លែង​ទោស​ស​អន្ត​រ​ជាតិ Amnesty International ក្លឹប​អ្នក​កាសែតកម្ពុជា​​ និង​ មជ្ឈ​មណ្ឌល Center for Cambodian Civic Education បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ថ្កោល​ទោស​​ការ​បាញ់​ប្រហារ​​នេះ ​ហើយ​បាន​អំពាវ​នាវ​ឲ្យ​មានការ​ស៊ើប​អង្កេត​​មិន​លម្អៀង​មួយ​ ​និង​ថ្កោល​ទោស ​ចំពោះ​ការ​ប្រព្រឹត្ត​​ចំពោះ​​អ្នក​កាសែត​​ដែល​ពាក់​ព័ន្ធ​។

សេចក្តី​ថ្លែងការណ៍​​របស់​​ក្លឹប​អ្នក​កាសែត OPCC បាន​ទទូច​​​មិន​ឲ្យមាន​​សមាជិក​អ្នក​កាសែត​​ណា​ម្នាក់ ត្រូវ​​បាន​«ចោទ​​ប្រកាន់​ដោយ​អយុត្តិធម៌ ​ការ​យាយី ​ឬ​ការ​ចាប់ខ្លួន​ ពី​ការ​អនុវត្តកាតព្វ​កិច្ច​វិជ្ជា​ជីវៈ​​​របស់ខ្លួន​ឡើយ​»។ ​សេចក្តី​ថ្លែង​ការ​ណ៍​នេះ​ ​ឲ្យ​ដឹង​ទៀត​ថា​៖ «​​នេះ​ យ៉ាង​ហោច​ណាស់​ជា​លើក​ទីពីរ ដែលក្រុម​អ្នក​កាសែត​ដែល​ធ្វើការ​ស៊ើប​អង្កេត ​អំពី​ការ​កាប់​ឈើ​ខុស​ច្បាប់​​​​ នៅ​ក្នុង​ខេត្ត​កោះ​កុង​​ នៅ​ទី​បំផុត ​បាន​ជួប​ប្រទះ​នូវ​ការ​បំភិត​បំភ័យ ​ពី​​​កង​រាជ​អាវុធ​ហត្ថ​​​ ដែលនេះ​ខុស​នឹង​ច្បាប់​»។

លោក ឈុត វុទ្ធី ​ជា​ប្រធាន​អង្គការ​ការ​ពារ​ធនធាន​ធម្មជាតិ ​ត្រូវ​បានបាញ់​សម្លាប់​នៅ​​ចំណុច​វាល​បី ក្នុង​ឃុំ​បាក់​ខ្លង ​ស្រុក​មណ្ឌល​សីម៉ា ​ខេត្ត​កោះកុង នៅ​វេលា​ម៉ោង​ ១២:៣០​ នាទី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​​ហើ​យ​​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ឈ្មោះ អិុន រតនា ​អាយុ​ ៣១​ ឆ្នាំ​ ក៏បាន​ស្លាប់​ផង​ដែរ​ក្នុងហេតុ​ការ​ណ៍នោះ​។

​លោក ឈុត វុទ្ធី ​បាន​បញ្ចប់​​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ ​​ក្នុង​​ឆ្នាំ ១៩៨​​៦ ​ហើយ​ពី​ឆ្នាំ​ ១៩៨៦ ​ដល់​ ១៩៨៧ ​លោក​បម្រើ​ការ​ងារ​ជា​ទាហាន។ ​ពី​ឆ្នាំ​ ១៩៨៧​ ដល់​ ​១៩៩២ ​លោក​បាន​ទៅ​​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ ហើយ​ពី​ឆ្នាំ​ ១៩៩២ ដល់​ ១៩៩៣ ​បម្រើ​ឲ្យ​អ៊ុន​តាក់ (UNTAC)។ ​ពី​ឆ្នាំ​១៩៩៣ ដល់​១៩៩៥ ​លោក​បម្រើ​ការ​ងារ​ជា​នាយក​គ្រប់​គ្រង​មីន។ ​ពី​ឆ្នាំ​ ១៩៩៥ ដល់​ ១៩៩៧ លោក​​បម្រើ​ការ​ងារ​ជា​អ្នក​គ្រប់គ្រង​ទូទៅ​​ សម្រាប់ក្រុម​ហ៊ុន​ឯក​ជន​មួយ​។ ​ពី​ឆ្នាំ​១៩៩៨‑២០០០ ​ជា​អ្នក​អធិការ​កិច្ច​អ្នក​បោះ​ឆ្នោត​​ សម្រា​ប់ស្ថាន​ទូត​​អង់​គ្លេស។​ ពី​ឆ្នាំ​២០០១ ដល់​ ២០០៣​ ​ជា​អនុ​ប្រធាន​អង្គការ​អភិរក្ស​​អន្តរជាតិ ​ពី​ឆ្នាំ ​២០០៣​ ដល់ ​​២០១២​ ជា​នាយក​ អង្គការ​ការ​ពារ​ធនធាន​ធម្មជាតិ៕

6 comments:

Anonymous said...

Vietnam's slave Hun Sen, Sdach Ting Moung Sihamoni, and Sdach Lob Sihanouk,

Even though you are Vietnam's slave, you should have the courage to express your sorrow about one of your compatriot who sacrificed his life to protect our natural resource.

What happens when you try to catch or hurt a baby chicken?

Their mother is going to kick your ass.

So, you 3 bullshits are morally lower than the chicken.

Anonymous said...

សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អា CHEA SARUN ,នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG នេះ ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!

បរាជ័យ ! ពួកអា CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!

បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !

ជាពិសេសអា Ambassador (USA) HEM HENG ,
អា SEAR KOSOL UN ambassador ,
អា CHEA SARUN, ( USA )
អា OU SOVANN , ( USA )
អា KIN SEAN HO , MONTREAL (CANADA)
អា SOY SOPHEAP អាកញ្ជៈយួននៅ P. PENH
ETC.............................

Anonymous said...

ហ៊ុនសែនធ្លាប់និយាយប្រាប់ដៃជើងពួកវាថា :
ក្នុងសៀវភៅយុទ្ធសាស្ដ្រខ្មោចយួនហូ ជីមិញ
មានឃ្លាមួយសរសេរថា :
“មានតែខ្មោចងាប់ទេ ដែលមិនអាចមើលឃើញ…
ស្ដាប់ឮ … និយាយកើត…”
ដូច្នេះ, ហ៊ុនសែន និងបរិវារ កំពុងអនុវត្តិទ្រឹស្ដី
ក្នុងសៀវភៅយុទ្ធសាស្ដ្រខ្មោចយួនហូ ជីមិញ នេះឯង។

Anonymous said...

ជំទាវឲ្យរិតកំពុងជំហ៊ាវខ្លាញ់ល្បិចនយោបាយពីសពឈុតវុទ្ឋី។

គួរឲ្យឆ្អើមណាស់!

Anonymous said...

To :7:10AM,

បិទមាត់ទៅអាឆ្កែយួន!
ពួកអាឯងគង់ដល់ថ្ងៃងាប់ៗខាងមុខនេះទេ។
ពូជ អាកំពូជថោកជាងឆ្កែ។ ម៉ែអាឯងជាឆ្កៃហើយ។
គួរឲ្យខ្ពើមអាកូនឥតពូជនេះណាស់!

Anonymous said...

Dear Mr. Chut Wutty.

As a Khmer and many other Khmer both home and abroad we all honor for what you done for the national interests for Khmer as a whole even you are gone but your reputation still with us ( all Khmer ) forever.

Pleas rest in peace, you are my hero for me and for all Khmer.