ខាងលើ ជារូបរបស់ លោក ឈុត វុទ្ធី នាយកអង្គការ ការពារ ធនធាន ធម្មជាតិ ដែលត្រូវ បានគេ បាញ់សម្លាប់ កាលពី ថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។ រូបថត ហុង មិនា/ Mathieu Young/សហការី |
កូនប្រុសច្បងរបស់លោក ឈុត វុទ្ធី។ រូបថត ម៉េង គីមឡុង |
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
កណ្តាលៈ គ្រួសារសពរបស់លោក ឈុត វុទ្ធី ដែលជាសកម្មជនការពារបរិស្ថានខ្លាំងក្លាម្នាក់ និងបណ្តាញសហគមន៍ព្រៃឡង់ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលជាច្រើន ស្នើឲ្យរដ្ឋាភិបាល ធ្វើការស៊ើបអង្កេតថ្មីមួយទៀត ចំពោះការបាញ់សម្លាប់លោក ឈុត វុទ្ធី និងមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដោយគេមិនជឿថា មន្ត្រីកងរាជអាវុធហត្ថរូបនោះ អាចប្រើកាំភ្លើងអាកា បាញ់សម្លាប់ខ្លួនឯងដល់ទៅ ២ គ្រាប់ចំដើមទ្រូង ដូចការអះអាងរបស់កងរាជអាវុធហត្ថនោះឡើយ។
ការស្នើនេះ បានធ្វើឡើងនៅក្នុងពិធីបុណ្យសព លោក ឈុត វុទ្ធី នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាស្រុកកំណើតរបស់លោក ឈុត វុទ្ធី កាលពីម្សិលមិញ។ ពីធីបញ្ចុះសព លោក ឈុត វុទ្ធី នឹងត្រូវធ្វើឡើងនៅព្រឹកនេះ ដោយមានការចូលរួមពីអង្គការសង្គមស៊ីវិល និងសកម្មជនការពារព្រៃឈើមកពីទូទាំងប្រទេស និងអ្នកនយោបាយពីគណបក្សប្រឆាំងចូលរួម។
លោក ឈឹម សាវុធ មន្រ្តីសម្របសម្រួលគម្រោងសម្រាប់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលធ្វើការជិតស្និទ្ធនឹងលោក ឈុត វុទ្ធី បានថ្លែងថា យោងតាមប្រតិកម្មរបស់រដ្ឋាភិបាល រដ្ឋាភិបាលមិនមានឆន្ទៈស្វែងរកយុត្តិធម៌សម្រាប់សពលោក ឈុត វុទ្ធី ទេ។ លោកបានបន្ថែមថា៖ «ខ្ញុំសូមស្នើរដ្ឋាភិបាលធ្វើការស៊ើបអង្កេតថ្មីមួយលើករណីនេះ។ យើងទាំងអស់គ្នា មិនអាចទទួលយករបាយការណ៍មុននោះបានទេ។ តើកងរាជអាវុធហត្ថ អាចធ្វើឃាតខ្លួនឯង ជាមួយនឹងកាំភ្លើងអាកាយ៉ាងដូចម្តេចទៅ?»។
លោក ចាន់ សូវ៉េត មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់ អង្គការសិទ្ធិមនុស្សអាដហុក បានថ្លែងថា របាយការណ៍កងរាជអាវុធហត្ថ គឺមានលក្ខណៈលឿនពេក និងមិនគ្រប់គ្រាន់។ លោកបន្តថា៖ «ខ្ញុំសូមស្នើរដ្ឋាភិបាល ធ្វើការស៊ើបអង្កេតជាថ្មី ហើយអនុញ្ញាតឲ្យអង្គការក្រៅរដ្ឋាភិបាលចូលរួម ដើម្បីអាចស្វែងរកយុត្តិធម៌ សម្រាប់លោក ឈុត វុទ្ធី និងមន្រ្តីកងរាជអាវុធហត្ថម្នាក់ ដែលបានស្លាប់។ តើអ្វីស្ថិតនៅពីក្រោយការបាញ់នោះ?»។
លោក អំ សំអាត មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់ អង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា លោកមិនទាន់អាចទទួលយករបាយការណ៍ពីកងរាជអាវុធហត្ថបានទេ ពីព្រោះនៅក្នុងរបាយការណ៍នោះ បាននិយាយថា បន្ទាប់ពីបាញ់លោក វុទ្ធី ស្លាប់ មន្ត្រីកងរាជអាវុធហត្ថ អិុន រតនា បានយកកាំភ្លើងអាកា បាញ់សម្លាប់ខ្លួនឯងចំនួនពីរគ្រាប់ ដូច្នេះតើគាត់ អាចបាញ់ខ្លួនឯងយ៉ាងដូចម្តេច ពីព្រោះថា ជាទូទៅ ប្រសិនបើនរណាម្នាក់ចង់ធ្វើឃាតខ្លួនឯង ពួកគេយកកាំភ្លើងមកបាញ់ខ្លួនឯងត្រង់ក្បាល ពួកគេមិនដែលបាញ់ខ្លួន ដូចនៅក្នុងរបាយការណ៍របស់កងរាជអាវុធហត្ថនោះទេ ។ លោកបន្តថា៖ «យើងសុំស្នើរដ្ឋាភិបាល ធ្វើការស៊ើបអង្កេតឯករាជ្យមួយដើម្បីផ្តល់យុត្តិធម៌ដល់សពភាគីទាំងពីរ»។
អ្នកស្រី សម ចាន់ធី អាយុ ៤០ ឆ្នាំ ជាភរិយារបស់លោក ឈុត វុទ្ធី បានថ្លែងនៅមុខមឈូស តម្កល់សពស្វាមីរបស់អ្នកស្រី កាលពីម្សិលមិញថា អ្នកស្រីសូមឲ្យរដ្ឋាភិបាល ផ្តល់នូវយុត្តិធម៌ ដល់ស្វាមីរបស់អ្នកស្រី ពីព្រោះគាត់ត្រូវបានបាញ់សម្លាប់ នៅក្នុងអំឡុងពេលបំពេញការងារការពារព្រៃឈើ។ អ្នកស្រីបានបន្ថែមថា៖«ខ្ញុំមានមោទនភាព ចំពោះប្តីរបស់ខ្ញុំ បើទោះបីជាគាត់បានស្លាប់ក៏ដោយ ពីព្រោះគាត់ស្លាប់ ដើម្បីជាតិ គាត់បានប្រាប់ខ្ញុំរួចហើយថា គាត់នឹងមានបញ្ហាដូចថ្ងៃនេះ»។
អ្នកស្រីបន្ថែមទៀតថា ប្តីរបស់អ្នកស្រីមិនដែលខ្វល់ពីសុភមង្គលក្នុងគ្រួសារទេ គាត់តែងតែគិតអំពីតែព្រៃឈើដែលត្រូវបានកាប់បំផ្លាញជារៀងរាល់ថ្ងៃ ដោយពួកឈ្មួញមានអំណាច។ អ្នកស្រី បានជួបមុខស្វាមីរបស់អ្នកស្រីតែម្តងប៉ុណ្ណោះ ក្នុងមួយខែ ឬពីរខែ ពីព្រោះគាត់ ត្រូវការធ្វើការងារការពារព្រៃឈើ សម្រាប់មនុស្សជំនាន់ក្រោយ។ អ្នកស្រីបន្តថា៖«ខ្ញុំមានការសោកស្តាយណាស់ ពីព្រោះថា គាត់ជាមនុស្សល្អម្នាក់ ប៉ុន្តែរដ្ឋាភិបាលមិនបានមើលឃើញអំពីសកម្មភាពរបស់គាត់ទេ»។
ឈើយ ឧត្តមរស្មី អាយុ ១៩ ឆ្នាំ កូនប្រុសច្បងរបស់លោក ឈុត វុទ្ធី បានថ្លែងថា ឪពុករបស់គាត់បានធ្វើការងារការពារព្រៃឈើ អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយប្រជាជនជាច្រើន ចូលចិត្តការងាររបស់ឪពុកគាត់។ ឧត្តមរស្មី បានបន្ថែមថា៖«យើងមិនដែលបានហូបបាយជុំគ្នានៅក្នុងគ្រួសារទេ ពីព្រោះឪពុករបស់ខ្ញុំ ជាប់រវល់នឹងការងារ ដូច្នេះខ្ញុំសង្ឃឹមថា រដ្ឋាភិបាល នឹងអនុវត្តទៅតាមនីតិវិធីច្បាប់ ហើយចាប់ខ្លួនជនល្មើសមកផ្តន្ទាទោស ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ឪពុករបស់ខ្ញុំ»។
កូនប្រុសរបស់សកម្មជនការពារព្រៃឈើរូបនេះ បានបន្ថែមថា ឪពុករបស់គាត់ តែងតែទៅធ្វើការ នៅក្នុងព្រៃតែម្នាក់ឯង សូម្បីតែដឹងថា ប្រឈមនឹងបញ្ហាជាច្រើនក៏ដោយ ហើយឪពុកគាត់ដឹងមុនរួចហើយថា នឹងមានបញ្ហាដូចថ្ងៃនេះ ប៉ុន្តែនៅតែធ្វើការងារនេះ។ គាត់បានបន្ថែមថា៖ «គាត់ប្រាប់ខ្ញុំថា គាត់នឹងឈប់ធ្វើការងារនេះនៅពេលគាត់ស្លាប់ ប្រសិនបើគាត់នៅរស់គ្មាននរណាម្នាក់ អាចរារាំងគាត់ពីការងារនេះបានទេ ដូច្នេះឥឡូវនេះឪពុករបស់ខ្ញុំ បានបញ្ចប់តួនាទីរបស់គាត់ សម្រាប់ជាតិរួចហើយ»។
អ្នកស្រី វង់ ផាន អាយុ ៦០ ឆ្នាំ ជាជនជាតិគួយ មកពីខេត្តស្ទឹងត្រែង បានថ្លែងថា លោក ឈុត វុទ្ធី មិនបានលក់ដី ឬព្រៃឈើទៅនរណាម្នាក់នោះទេ គាត់គ្រាន់តែការពារព្រៃឈើ ហេតុអ្វីបានជាបាញ់សម្លាប់គាត់? អ្នកស្រីបានចោទសួរទៀតថា៖«តើអ្វីដែលលោក ឈុត វុទ្ធី ធ្វើ ដើម្បីការពារព្រៃឈើ ខុសឬ? គាត់បានព្យាយាមការពារព្រៃ ហេតុអ្វីពួកគេសម្លាប់គាត់? ខ្ញុំមានការសោកស្តាយណាស់ គាត់ជាមនុស្សល្អដែលធ្វើការងារសម្រាប់ជាតិ»។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថ បានថ្លែងថា ទាក់ទិននឹងការបិទការស៊ើបអង្កេត ឬធ្វើការស៊ើបអង្កេតបន្ថែម គឺវាអាស្រ័យទៅលើព្រះរាជអាជ្ញា ប៉ុន្តែនៅក្នុងរបាយការណ៍ គឺជាការពិត ពីព្រោះពួកគេមានគណៈកម្មាធិការធ្វើការស៊ើបអង្កេត នៅកន្លែងនោះ ហើយឯកភាព នឹងរបាយការណ៍នោះ។ លោកបន្តថា៖ «ប្រសិនបើពួកគេនិយាយថា ករណីស្លាប់នេះ មានការងឿងឆ្ងល់ ដូច្នេះអ្នកកាសែតទាំងពីរនាក់ ដែលនៅទីនោះ ពួកគេដឹងច្បាស់អំពីអ្វីដែលបានកើតឡើង»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានកាលពីថ្ងៃអាទិត្យ។ ប៉ុន្តែលោក ឯក ថា អ្នកនាំពាក្យម្នាក់នៅអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី បានអំពាវនាវឲ្យមានការស៊ើបអង្កេតសមស្របមួយផងដែរ។ លោកបានបន្តថា៖ «ស្ថាប័ន និងភាគីពាក់ព័ន្ធ ដូចជាក្រសួងបរិស្ថាន នាយកដ្ឋានព្រៃឈើ អង្គការក្រៅរដ្ឋាភិបាល កងរាជអាវុធហត្ថ គួរតែពិនិត្យលើករណីស្លាប់របស់លោក ឈុត វុទ្ធី និង អិុន រតនា»។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលការពារសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា អង្គការរបស់លោកបានទទួលមានព័ត៌មានរួចហើយ អំពីថាតើក្រុមហ៊ុនណាមួយ ដែលបានបញ្ជាឲ្យកងរាជអាវុធហត្ថបញ្ឈប់លោក ឈុត វុទ្ធី ប៉ុន្តែមិនបានផ្តល់អំពីឈ្មោះក្រុមហ៊ុននោះទេ។ លោកបន្តថា៖ «វាជាករណីស៊ើបអង្កេតមួយ ហើយត្រូវការចំណាយពេលច្រើនបន្ថែមទៀត ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងធ្វើឲ្យប្រាកដថា យើងមានព័ត៌មានគ្រប់គ្រាន់»។
អង្កការលើកលែងទោសសអន្តរជាតិ Amnesty International ក្លឹបអ្នកកាសែតកម្ពុជា និង មជ្ឈមណ្ឌល Center for Cambodian Civic Education បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសការបាញ់ប្រហារនេះ ហើយបានអំពាវនាវឲ្យមានការស៊ើបអង្កេតមិនលម្អៀងមួយ និងថ្កោលទោស ចំពោះការប្រព្រឹត្តចំពោះអ្នកកាសែតដែលពាក់ព័ន្ធ។
សេចក្តីថ្លែងការណ៍របស់ក្លឹបអ្នកកាសែត OPCC បានទទូចមិនឲ្យមានសមាជិកអ្នកកាសែតណាម្នាក់ ត្រូវបាន«ចោទប្រកាន់ដោយអយុត្តិធម៌ ការយាយី ឬការចាប់ខ្លួន ពីការអនុវត្តកាតព្វកិច្ចវិជ្ជាជីវៈរបស់ខ្លួនឡើយ»។ សេចក្តីថ្លែងការណ៍នេះ ឲ្យដឹងទៀតថា៖ «នេះ យ៉ាងហោចណាស់ជាលើកទីពីរ ដែលក្រុមអ្នកកាសែតដែលធ្វើការស៊ើបអង្កេត អំពីការកាប់ឈើខុសច្បាប់ នៅក្នុងខេត្តកោះកុង នៅទីបំផុត បានជួបប្រទះនូវការបំភិតបំភ័យ ពីកងរាជអាវុធហត្ថ ដែលនេះខុសនឹងច្បាប់»។
លោក ឈុត វុទ្ធី ជាប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានបាញ់សម្លាប់នៅចំណុចវាលបី ក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង នៅវេលាម៉ោង ១២:៣០ នាទី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនហើយមន្រ្តីកងរាជអាវុធហត្ថម្នាក់ឈ្មោះ អិុន រតនា អាយុ ៣១ ឆ្នាំ ក៏បានស្លាប់ផងដែរក្នុងហេតុការណ៍នោះ។
លោក ឈុត វុទ្ធី បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ក្នុងឆ្នាំ ១៩៨៦ ហើយពីឆ្នាំ ១៩៨៦ ដល់ ១៩៨៧ លោកបម្រើការងារជាទាហាន។ ពីឆ្នាំ ១៩៨៧ ដល់ ១៩៩២ លោកបានទៅសិក្សានៅប្រទេសរុស្ស៊ី ហើយពីឆ្នាំ ១៩៩២ ដល់ ១៩៩៣ បម្រើឲ្យអ៊ុនតាក់ (UNTAC)។ ពីឆ្នាំ១៩៩៣ ដល់១៩៩៥ លោកបម្រើការងារជានាយកគ្រប់គ្រងមីន។ ពីឆ្នាំ ១៩៩៥ ដល់ ១៩៩៧ លោកបម្រើការងារជាអ្នកគ្រប់គ្រងទូទៅ សម្រាប់ក្រុមហ៊ុនឯកជនមួយ។ ពីឆ្នាំ១៩៩៨‑២០០០ ជាអ្នកអធិការកិច្ចអ្នកបោះឆ្នោត សម្រាប់ស្ថានទូតអង់គ្លេស។ ពីឆ្នាំ២០០១ ដល់ ២០០៣ ជាអនុប្រធានអង្គការអភិរក្សអន្តរជាតិ ពីឆ្នាំ ២០០៣ ដល់ ២០១២ ជានាយក អង្គការការពារធនធានធម្មជាតិ៕
6 comments:
Vietnam's slave Hun Sen, Sdach Ting Moung Sihamoni, and Sdach Lob Sihanouk,
Even though you are Vietnam's slave, you should have the courage to express your sorrow about one of your compatriot who sacrificed his life to protect our natural resource.
What happens when you try to catch or hurt a baby chicken?
Their mother is going to kick your ass.
So, you 3 bullshits are morally lower than the chicken.
សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អា CHEA SARUN ,នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG នេះ ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!
បរាជ័យ ! ពួកអា CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!
បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !
ជាពិសេសអា Ambassador (USA) HEM HENG ,
អា SEAR KOSOL UN ambassador ,
អា CHEA SARUN, ( USA )
អា OU SOVANN , ( USA )
អា KIN SEAN HO , MONTREAL (CANADA)
អា SOY SOPHEAP អាកញ្ជៈយួននៅ P. PENH
ETC.............................
ហ៊ុនសែនធ្លាប់និយាយប្រាប់ដៃជើងពួកវាថា :
ក្នុងសៀវភៅយុទ្ធសាស្ដ្រខ្មោចយួនហូ ជីមិញ
មានឃ្លាមួយសរសេរថា :
“មានតែខ្មោចងាប់ទេ ដែលមិនអាចមើលឃើញ…
ស្ដាប់ឮ … និយាយកើត…”
ដូច្នេះ, ហ៊ុនសែន និងបរិវារ កំពុងអនុវត្តិទ្រឹស្ដី
ក្នុងសៀវភៅយុទ្ធសាស្ដ្រខ្មោចយួនហូ ជីមិញ នេះឯង។
ជំទាវឲ្យរិតកំពុងជំហ៊ាវខ្លាញ់ល្បិចនយោបាយពីសពឈុតវុទ្ឋី។
គួរឲ្យឆ្អើមណាស់!
To :7:10AM,
បិទមាត់ទៅអាឆ្កែយួន!
ពួកអាឯងគង់ដល់ថ្ងៃងាប់ៗខាងមុខនេះទេ។
ពូជ អាកំពូជថោកជាងឆ្កែ។ ម៉ែអាឯងជាឆ្កៃហើយ។
គួរឲ្យខ្ពើមអាកូនឥតពូជនេះណាស់!
Dear Mr. Chut Wutty.
As a Khmer and many other Khmer both home and abroad we all honor for what you done for the national interests for Khmer as a whole even you are gone but your reputation still with us ( all Khmer ) forever.
Pleas rest in peace, you are my hero for me and for all Khmer.
Post a Comment