Wednesday, May 30, 2012

លោក​នាយក​រដ្ឋ​មន្ត្រី​ជំរុញ​ឲ្យ​មាន​ការ​ការពារ​កុមារ [-ចិត្តជាទេវទត្ត មាត់ជាទេវតា]

កុមារ​នៅ​តំបន់​បឹង​កក់​ដែល​រង​គ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​ទាម​ទារ​ឲ្យ​ដោះ​លែង​ម្តាយ​ត្រូវ​ចាប់​ឃុំ​។ រូប គីម​ឡុង

Wednesday, 30 May 2012 12:05
ឃួន​ លក្ខិណា​
The Phnom Penh Post

ភ្នំពេញៈ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោក​ ហ៊ុន សែន កាល​ពី​ម្សិលមិញ បាន​ចេញ​សារាចរ​ណែនាំ​មួយ​ ដោយ​ធ្វើ​ការ​អំពាវនាវ ​ដល់​ក្រុម​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ ត្រូវ​ចូល​រួម​បង្កើន​សកម្មភាព​គាំទ្រ​និង​ការពារ​ដល់​កុមារ​ថែម​ទៀត​ ដើម្បី​ជំរុញ​នូវ​ការ​អនុវត្ត​សិទ្ធិ​កុមារ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ ចៀស​វាង​រាល់​ការ​រំលោភ​បំពាន​ក្នុង​ទម្រង់ ​ធ្ងន់ធ្ងរ​លើ​កុមារ។​

បើ​តាម​សារាចរ​នេះ ​លោក​ នាយក​រដ្ឋ​មន្ត្រី ​បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​ រដ្ឋាភិបាល បាន​បង្កើន​ការ​គាំទ្រ​ និង​កិច្ចការពារ​ដល់​កុមារ ដើម្បី​លើក​ស្ទួយ​ឧត្តម​ប្រយោជន៍​កុមារ និង​ការ​អនុវត្ត​សិទ្ធ​របស់​ពួក​គេ​ ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ ក្នុង​បំណង​សម្រេច​ឲ្យ​បាន​នូវ​សិទ្ធិ​ជា​ចម្បង ​៤​ របស់​កុមារ ​គឺ​សិទ្ធ​រស់​រាន​មាន​ជីវិត​ សិទ្ធិ​ទទួល​បាន​ការ​ការពារ សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ​ និង​សិទ្ធិ​ក្នុង​ការ​ចូល​រួម​។​ លោក​បន្ត​ថា​៖ «បើ​ទោះ​បីជា​យ៉ាង​នេះ​ក្តី​ នៅ​មាន​កុមារ​មួយ​ចំនួន​ទៀត ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​នៅ​ឡើយ​ ដែល​តម្រូវ​ឲ្យ​ទាំង​អស់​គ្នា​ ត្រូវ​រួម​គ្នា​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា»។ លោក​សង្កត់​ធ្ងន់​ថា​៖ «ការ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​ ១ ​មិថុនា​ និង​ទិវា​ពិភពលោក ​ប្រឆាំង​នឹង​ពលកម្ម​កុមារ​ ១២​ មិថុនា​ គឺ​សំដៅ​ដល់​ការ​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​ពលកម្ម​កុមារ ក្នុង​ទម្រង់​ធ្ងន់ធ្ងរ ដូច​ជា​ទាសករ​កុមារ​ ការ​ជួញ​ដូរ​កុមារ​ ពេស្យាចារ​កុមារ ការ​ប្រើប្រាស់​កុមារ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ ​និង​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​»។


កាល​ពី​ម្សិលមិញ នៅ​មណ្ឌល​វប្បធម៌​កោះ​ពេជ្រ​ មាន​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ជា​ច្រើន​រូប រួម​ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ អន្តរជាតិ​ និង​សិស្ស​ជា​ច្រើន​ពាន់​នាក់​ បាន​ចូល​រួម​អបអរសាទរ​ ការ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​១ ​មិថុនា​ និង​ទិវា​ពិភពលោក​ប្រឆាំង​នឹង​ពលកម្ម​កុមារ​ ១២ ​មិថុនា​ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា លុប​បំបាត់​រាល់​ទម្រង់​ធ្ងន់ធ្ងរ​លើ​កុមារ​។​

លោក អ៊ិត សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច បាន​ថ្លែង​ថា​ ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​កុមារ​គ្រប់​ជាន់​ថ្នាក់​ បាន​ប្រារព្ធ​ខួប​លើក​ទី​ ៦៣​ នៃ​ទិវា​កុមារ​អន្តរជាតិ​ ១ ​មិថុនា​ ខួប​លើក​ទី ​១១​ ទិវា​ពិភពលោក​ប្រឆាំង​នឹង​ពលកម្ម​កុមារ​ ១២​ មិថុនា​ និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ ​២០១២។​

លោក​ស្រី​ សុខអា គីមស៊ុ តំណាង​អង្គការ​យូនីសេហ្វ បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា ​បាន​ធ្វើ​ឲ្យ​រីក​ចម្រើន​ប្រសើរ​ឡើង ​នៅ​ក្នុង​កិច្ច​ការពារ​សិទិ្ធ​កុមារ​ ដែល​នេះ​ គឺជា​សមិទ្ធផល​បាន​កើត​រួច​ទៅ​ហើយ​ ដោយ​ហេតុថា បច្ចុប្បន្ន​មាន​ការ​ផ្តល់​សេវា​សុខាភិបាល​កាន់​តែ​ច្រើន​ទៅ​ដល់​កុមារ​ និង​គ្រួសារ​របស់​គេ​។​ លោក​ស្រី​បន្ត​ថា​ អ្វី​ជា​ការ​បារម្ភ​នោះ​គឺ​ កុមារ​ច្រើន​ជាង​ពាក់​កណ្តាល​ ក្នុង​តំបន់​ដាច់​ស្រយាល​ខ្លះ​ មិន​មាន​អាហារូបត្ថម្ភ​សម្រាប់​ទទួល​ទាន​ ហើយ​ជា​លទ្ធផល​ពួក​គេ មាន​រាង​កាយ​តូច​ជាង​អាយុ​របស់​ពួក​គេ​ច្រើន​ ដែល​នេះ​ វា​ប៉ះពាល់ ​ដល់​ការ​លូត​លាស់​សតិ​បញ្ញា​របស់​ពួក​គេ​។​ លោក​ស្រី​ថា​៖ «​ខ្ញុំ​នឹង​បន្ត​ធ្វើការ​ជា​មួយ​រដ្ឋាភិបាល និង​ដៃ​គូអភិវឌ្ឍន៍ ក្នុង​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សង្គម​កិច្ច​ ដើម្បី​ធានា​ថា​ កុមារ​ទាំង​អស់​ បាន​រស់​រាន​មាន​ជីវិត​ មាន​សុខភាព​ល្អ​ ទទួល​បាន​អាហារ​គ្រប់​គ្រាន់​ និង​ការ​អប់រំ​ល្អ»។​

យ៉ាង​ណាក្តី ការ​បាញ់​សម្លាប់​កុមារី អាយុ​១៤ ឆ្នាំ​ម្នាក់ នៅ​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ ដោយ​ក្រុម​ទាហាន​របស់​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី ១៦ ខែ​ឧសភា និង​ការ​បណ្តេញ​ចេញ​ជា​បន្ត​បន្ទាប់​នៅ​រាជធានី​ភ្នំពេញ ជា​ពិសេស​នៅ​តំបន់​បឹងកក់ និង​នៅ​បុរី​កីឡា ដែល​បាន​ធ្វើ​ឲ្យ​កុមារ​ជាច្រើន​បោះបង់​ចោល​ការ​សិក្សា និង​កាន់​តែ​ទទួល​រង​នូវ​កង្វះ​អាហារូបត្ថម្ភ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន ធ្វើ​ការ​រិះគន់​យ៉ាង​ខ្លាំង​ក្លាថា​ ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ ទៅ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ ពី​សំណាក់​ភ្នាក់ងារ របស់​រដ្ឋាភិបាល៕

6 comments:

Anonymous said...

It's a crime to steal from the weak and the poor. Especially from children and the adults who have children to depend on. The people who are participating in taking part in organized crimes will have to share in their bad deeds after.

Anonymous said...

Hoon Xen and his clan are PEAL and killers. I don't believe what he says and I don't trust him at all. They are the The Criminal People Party, Rob and Kill their own people!

Anonymous said...

where is HUN SEN??? why is he very quiet about this pressing issue??? if he can not control or lead the country for the betterment, he should resign.....From a person who always wants best for the nation of Cambodia.....

Anonymous said...

Finally, we have a new HUN SEN that speak for the poor and needy. He is beginning to sound more like the party he'd represented, THE CAMBODIAN PEOPLE PARTY, He is now representing the Cambodian People and no longer represent the rich, the powerful and the crooks in the Cambodian government. Go go Mr. New Hun Sen!

Anonymous said...

គេកំពុងនិយាយពីរឿងបឹងកក់ ហ៊ុនសែន បែទៅ
ជាចេញសារាចរណ៍ដោយធ្វើការអំពាវនាវយ៉ាង
ចាកប្រធាន គ្មានដឹងអីសោះ៕

Anonymous said...

អំបិលសម្រាប់ប្រឡាក់សាច់គ្រប់ប្រភេទកុំឲ្យស្អុយ
ចុះអំបិលស្អុយវីញនុះ តើបានអ្វិមកប្រឡាក់?

ដូច្នេះ សម្ដីអា ហ៊ុន សែន លែងប្រៃហើយ។
រាស្ត្រខ្មែរស្គាល់ចរិតអាក្រក់របស់មហាចោរលក់
ជាតិ មហាក្បត់ជាតិហើយ។

រាស្ត្រដកក្ដីទុកចិត្តពីវាអស់ហើយ។ អា ហ៊ុន
សែនឋិតនៅជានាយកដោយកេងបន្លំសន្លឹក
ឆ្នោត សម្លត់រាស្ត្រឲ្យបោះឆ្នោតឲ្យវា។

ទាំងនេះ គ្មានន័យអ្វីថា ថ្លៃថ្នូរទេ។
រាស្ត្រស្ដាប់ឆ្កែព្រុសពីរោះជាង៕