កុមារនៅតំបន់បឹងកក់ដែលរងគ្រោះដោយការបណ្តេញចេញទាមទារឲ្យដោះលែងម្តាយត្រូវចាប់ឃុំ។ រូប គីមឡុង |
Wednesday, 30 May 2012 12:05
ឃួន លក្ខិណា
The Phnom Penh Post
ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន កាលពីម្សិលមិញ បានចេញសារាចរណែនាំមួយ ដោយធ្វើការអំពាវនាវ ដល់ក្រុមអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមបង្កើនសកម្មភាពគាំទ្រនិងការពារដល់កុមារថែមទៀត ដើម្បីជំរុញនូវការអនុវត្តសិទ្ធិកុមារឲ្យកាន់តែល្អប្រសើរ ចៀសវាងរាល់ការរំលោភបំពានក្នុងទម្រង់ ធ្ងន់ធ្ងរលើកុមារ។
បើតាមសារាចរនេះ លោក នាយករដ្ឋមន្ត្រី បានឲ្យដឹងថា កន្លងមក រដ្ឋាភិបាល បានបង្កើនការគាំទ្រ និងកិច្ចការពារដល់កុមារ ដើម្បីលើកស្ទួយឧត្តមប្រយោជន៍កុមារ និងការអនុវត្តសិទ្ធរបស់ពួកគេ ឲ្យកាន់តែល្អប្រសើរ ក្នុងបំណងសម្រេចឲ្យបាននូវសិទ្ធិជាចម្បង ៤ របស់កុមារ គឺសិទ្ធរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួម។ លោកបន្តថា៖ «បើទោះបីជាយ៉ាងនេះក្តី នៅមានកុមារមួយចំនួនទៀត កំពុងប្រឈមមុខនឹងបញ្ហានៅឡើយ ដែលតម្រូវឲ្យទាំងអស់គ្នា ត្រូវរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា»។ លោកសង្កត់ធ្ងន់ថា៖ «ការប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា និងទិវាពិភពលោក ប្រឆាំងនឹងពលកម្មកុមារ ១២ មិថុនា គឺសំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងទម្រង់ធ្ងន់ធ្ងរ ដូចជាទាសករកុមារ ការជួញដូរកុមារ ពេស្យាចារកុមារ ការប្រើប្រាស់កុមារក្នុងជម្លោះប្រដាប់អាវុធ និងក្នុងស្ថានភាពងាយរងគ្រោះ»។
កាលពីម្សិលមិញ នៅមណ្ឌលវប្បធម៌កោះពេជ្រ មានមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនរូប រួមទាំងមន្ត្រីអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងសិស្សជាច្រើនពាន់នាក់ បានចូលរួមអបអរសាទរ ការប្រារព្ធទិវាកុមារអន្តរជាតិ១ មិថុនា និងទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ១២ មិថុនា ដើម្បីបង្ហាញពីឆន្ទៈក្នុងការប្តេជ្ញាចិត្តរួមគ្នា លុបបំបាត់រាល់ទម្រង់ធ្ងន់ធ្ងរលើកុមារ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានថ្លែងថា ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារគ្រប់ជាន់ថ្នាក់ បានប្រារព្ធខួបលើកទី ៦៣ នៃទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី ១១ ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០១២។
លោកស្រី សុខអា គីមស៊ុ តំណាងអង្គការយូនីសេហ្វ បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានធ្វើឲ្យរីកចម្រើនប្រសើរឡើង នៅក្នុងកិច្ចការពារសិទិ្ធកុមារ ដែលនេះ គឺជាសមិទ្ធផលបានកើតរួចទៅហើយ ដោយហេតុថា បច្ចុប្បន្នមានការផ្តល់សេវាសុខាភិបាលកាន់តែច្រើនទៅដល់កុមារ និងគ្រួសាររបស់គេ។ លោកស្រីបន្តថា អ្វីជាការបារម្ភនោះគឺ កុមារច្រើនជាងពាក់កណ្តាល ក្នុងតំបន់ដាច់ស្រយាលខ្លះ មិនមានអាហារូបត្ថម្ភសម្រាប់ទទួលទាន ហើយជាលទ្ធផលពួកគេ មានរាងកាយតូចជាងអាយុរបស់ពួកគេច្រើន ដែលនេះ វាប៉ះពាល់ ដល់ការលូតលាស់សតិបញ្ញារបស់ពួកគេ។ លោកស្រីថា៖ «ខ្ញុំនឹងបន្តធ្វើការជាមួយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងការវិនិយោគនៅក្នុងវិស័យសង្គមកិច្ច ដើម្បីធានាថា កុមារទាំងអស់ បានរស់រានមានជីវិត មានសុខភាពល្អ ទទួលបានអាហារគ្រប់គ្រាន់ និងការអប់រំល្អ»។
យ៉ាងណាក្តី ការបាញ់សម្លាប់កុមារី អាយុ១៤ ឆ្នាំម្នាក់ នៅស្រុកឆ្លូងខេត្តក្រចេះ ដោយក្រុមទាហានរបស់រដ្ឋាភិបាល កាលពីថ្ងៃទី ១៦ ខែឧសភា និងការបណ្តេញចេញជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ ជាពិសេសនៅតំបន់បឹងកក់ និងនៅបុរីកីឡា ដែលបានធ្វើឲ្យកុមារជាច្រើនបោះបង់ចោលការសិក្សា និងកាន់តែទទួលរងនូវកង្វះអាហារូបត្ថម្ភ ត្រូវបានអង្គការសង្គមស៊ីវិលជាច្រើន ធ្វើការរិះគន់យ៉ាងខ្លាំងក្លាថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើសិទ្ធិជាមូលដ្ឋានរបស់កុមារ ពីសំណាក់ភ្នាក់ងារ របស់រដ្ឋាភិបាល៕
6 comments:
It's a crime to steal from the weak and the poor. Especially from children and the adults who have children to depend on. The people who are participating in taking part in organized crimes will have to share in their bad deeds after.
Hoon Xen and his clan are PEAL and killers. I don't believe what he says and I don't trust him at all. They are the The Criminal People Party, Rob and Kill their own people!
where is HUN SEN??? why is he very quiet about this pressing issue??? if he can not control or lead the country for the betterment, he should resign.....From a person who always wants best for the nation of Cambodia.....
Finally, we have a new HUN SEN that speak for the poor and needy. He is beginning to sound more like the party he'd represented, THE CAMBODIAN PEOPLE PARTY, He is now representing the Cambodian People and no longer represent the rich, the powerful and the crooks in the Cambodian government. Go go Mr. New Hun Sen!
គេកំពុងនិយាយពីរឿងបឹងកក់ ហ៊ុនសែន បែទៅ
ជាចេញសារាចរណ៍ដោយធ្វើការអំពាវនាវយ៉ាង
ចាកប្រធាន គ្មានដឹងអីសោះ៕
អំបិលសម្រាប់ប្រឡាក់សាច់គ្រប់ប្រភេទកុំឲ្យស្អុយ
ចុះអំបិលស្អុយវីញនុះ តើបានអ្វិមកប្រឡាក់?
ដូច្នេះ សម្ដីអា ហ៊ុន សែន លែងប្រៃហើយ។
រាស្ត្រខ្មែរស្គាល់ចរិតអាក្រក់របស់មហាចោរលក់
ជាតិ មហាក្បត់ជាតិហើយ។
រាស្ត្រដកក្ដីទុកចិត្តពីវាអស់ហើយ។ អា ហ៊ុន
សែនឋិតនៅជានាយកដោយកេងបន្លំសន្លឹក
ឆ្នោត សម្លត់រាស្ត្រឲ្យបោះឆ្នោតឲ្យវា។
ទាំងនេះ គ្មានន័យអ្វីថា ថ្លៃថ្នូរទេ។
រាស្ត្រស្ដាប់ឆ្កែព្រុសពីរោះជាង៕
Post a Comment